bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Numbers 2
Numbers 2
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 3 →
1
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖
2
«ពួកអ៊ីស្រាអែលត្រូវបោះជំរំតាមកន្លែងរៀងខ្លួន នៅក្បែរទង់ជ័យ តាមគោលតម្រុយវង្សានុវង្សរបស់ឪពុកខ្លួន។ គេត្រូវបោះជំរំនៅជុំវិញ ដោយបែរមុខទៅរកត្រសាលជំនុំ។
3
អស់អ្នកដែលដំឡើងត្រសាលនៅទិសខាងកើតជាទិសថ្ងៃរះ ជាជំរំកងពលនៃកុលសម្ព័ន្ធយូដា តាមអង្គភាពរបស់គេ។ មេដឹកនាំលើកូនចៅយូដា គឺណាសូន ជាកូនរបស់អ័មីណាដាប់
4
ឯអង្គភាពរបស់លោកដែលបានរាប់ហើយមានចំនួន ៧៤ ៦០០ នាក់។
5
អស់អ្នកដែលត្រូវបោះជំរំនៅក្បែរលោក គឺកុលសម្ព័ន្ធអ៊ីសាខារ ហើយមេដឹកនាំរបស់ពួកអ៊ីសាខារ គឺនេថានេល ជាកូនរបស់ស៊ូហារ
6
ឯអង្គភាពរបស់លោកដែលបានរាប់ហើយមានចំនួន ៥៤ ៤០០ នាក់។
7
បន្ទាប់មក កុលសម្ព័ន្ធសាប់យូឡូន មេដឹកនាំលើកូនចៅសាប់យូឡូន គឺអេលាប ជាកូនរបស់ហេឡូន
8
ឯអង្គភាពរបស់លោកដែលបានរាប់ហើយមានចំនួន ៥៧ ៤០០ នាក់។
9
នៅក្នុងជំរំរបស់ពួកយូដា តាមអង្គភាពរបស់គេ សរុបទាំងអស់មានចំនួន ១៨៦ ៤០០ នាក់។ អ្នកទាំងនេះត្រូវចេញដំណើរជាកងពលធំទីមួយ។
10
នៅខាងត្បូង ជាជំរំរបស់កងពលនៃកុលសម្ព័ន្ធរូបេន តាមអង្គភាពរបស់គេ ហើយមេដឹកនាំលើកូនចៅរូបេន គឺអេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ
11
ឯអង្គភាពរបស់លោកដែលបានរាប់ហើយមានចំនួន ៤៦ ៥០០ នាក់។
12
អស់អ្នកដែលបោះជំរំនៅក្បែរលោក គឺកុលសម្ព័ន្ធស៊ីម្មាន ហើយមេដឹកនាំលើកូនចៅស៊ីម្មាន គឺស៊្លូមាល ជាកូនរបស់ស៊ូរីសាដាយ
13
ឯអង្គភាពរបស់លោកដែលបានរាប់ហើយមានចំនួន ៥៩ ៣០០ នាក់។
14
បន្ទាប់មក កុលសម្ព័ន្ធកាដ មេដឹកនាំលើកូនចៅកាដ គឺអេលាសាប ជាកូនរបស់ដេហ៊ូអែល
15
ឯអង្គភាពរបស់លោកដែលបានរាប់ហើយមានចំនួន ៤៥ ៦៥០ នាក់។
16
នៅក្នុងជំរំរបស់ពួករូបេន តាមអង្គភាពរបស់គេ សរុបទាំងអស់មានចំនួន ១៥១ ៤៥០ នាក់។ អ្នកទាំងនេះត្រូវចេញដំណើរជាកងពលធំទីពីរ។
17
បន្ទាប់មក ត្រសាលជំនុំ ត្រូវចេញដំណើរជាមួយជំរំរបស់ពួកលេវី នៅកណ្ដាលជំរំឯទៀតៗ។ គេត្រូវចេញដំណើរតាមរបៀបដែលគេបោះជំរំ តាមលំដាប់លំដោយ គឺគ្រប់គ្នាតាមកន្លែងរៀងខ្លួន តាមទង់ជ័យរៀងខ្លួន។
18
នៅខាងលិច ជាជំរំរបស់កងពលនៃកុលសម្ព័ន្ធអេប្រាអិម តាមអង្គភាពរបស់គេ ហើយមេដឹកនាំលើកូនចៅអេប្រាអិម គឺអេលីសាម៉ា ជាកូនរបស់អាំមីហ៊ូដ
19
ឯអង្គភាពរបស់លោកដែលបានរាប់ហើយមានចំនួន ៤០ ៥០០ នាក់។
20
នៅក្បែរលោក គឺកុលសម្ព័ន្ធម៉ាណាសេ ហើយមេដឹកនាំលើពួកកូនចៅម៉ាណាសេ គឺកាម៉ាលាល ជាកូនរបស់ផ្តាស៊ើរ
21
ឯអង្គភាពរបស់លោកដែលបានរាប់ហើយមានចំនួន ៣២ ២០០ នាក់។
22
បន្ទាប់មក កុលសម្ព័ន្ធបេនយ៉ាមីន មេដឹកនាំលើពួកកូនចៅបេនយ៉ាមីន គឺអ័ប៊ីដាន ជាកូនរបស់គីដាហូនី
23
ឯអង្គភាពរបស់លោកដែលបានរាប់ហើយមានចំនួន ៣៥ ៤០០ នាក់។
24
នៅក្នុងជំរំរបស់ពួកអេប្រាអិម តាមអង្គភាពរបស់គេ សរុបទាំងអស់មានចំនួន ១០៨ ១០០ នាក់។ អ្នកទាំងនេះត្រូវចេញដំណើរជាកងពលធំទីបី។
25
នៅខាងជើង ជាជំរំរបស់កងពលនៃកុលសម្ព័ន្ធដាន់ តាមអង្គភាពរបស់គេ ហើយមេដឹកនាំលើកូនចៅដាន់ គឺអ័ហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ
26
ឯអង្គភាពរបស់លោកដែលបានរាប់ហើយមានចំនួន ៦២ ៧០០ នាក់។
27
អស់អ្នកដែលបោះជំរំនៅក្បែរលោក គឺកុលសម្ព័ន្ធអេស៊ើរ ហើយមេដឹកនាំលើពួកកូនចៅអេស៊ើរ គឺប៉ាគីហ៊ាល ជាកូនរបស់អូក្រាន
28
ឯអង្គភាពរបស់លោកដែលបានរាប់ហើយមានចំនួន ៤១ ៥០០ នាក់។
29
បន្ទាប់មក កុលសម្ព័ន្ធណែបថាលី មេដឹកនាំលើកូនចៅណែបថាលី គឺអ័ហ៊ីរ៉ា ជាកូនរបស់អេណាន់
30
ឯអង្គភាពរបស់លោកដែលបានរាប់ហើយមានចំនួន ៥៣ ៤០០ នាក់។
31
នៅក្នុងជំរំរបស់ពួកដាន់ សរុបទាំងអស់មានចំនួន ១៥៧ ៦០០ នាក់។ អ្នកទាំងនេះត្រូវចេញដំណើរជាកងពលធំ ចុងក្រោយ តាមអង្គភាពរបស់ខ្លួន»។
32
នេះហើយជាពួកអ៊ីស្រាអែលដែលគេបានរាប់ តាមវង្សានុវង្សរបស់ឪពុកគេ តាមជំរំ តាមអង្គភាពរបស់គេ សរុបទាំងអស់មានចំនួន ៦០៣ ៥៥០ នាក់។
33
ប៉ុន្តែ ឯពួកលេវី គេមិនបានរាប់បញ្ចូលក្នុងចំណោមពួកអ៊ីស្រាអែលឯទៀតៗទេ ដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ។
34
ពួកអ៊ីស្រាអែលបានធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដូចព្រះយេហូវ៉ាបង្គាប់លោកម៉ូសេ គឺគេបានបោះជំរំតាមទង់ជ័យរបស់ខ្លួន ហើយគ្រប់គ្នាក៏ចេញដំណើរទៅ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36