bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Numbers 7
Numbers 7
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 8 →
1
នៅថ្ងៃដែលលោកម៉ូសេបានដំឡើងរោងឧបោសថរួចរាល់ លោកបានលាបប្រេង ញែកចេញជាបរិសុទ្ធ រួមជាមួយប្រដាប់ប្រដាទាំងអស់ ហើយលោកក៏បានលាបប្រេងអាសនា ញែកចេញជាបរិសុទ្ធ រួមជាមួយគ្រឿងរបស់អាសនាទាំងអស់ដែរ។
2
ពួកមេដឹកនាំលើសាសន៍អ៊ីស្រាអែល ពួកមេលើវង្សានុវង្សរបស់ឪពុកគេ ពួកមេដឹកនាំលើកុលសម្ព័ន្ធ ដែលបានគ្រប់គ្រងលើអស់អ្នកដែលបានរាប់ពួកបណ្ដាជន បានថ្វាយតង្វាយ។
3
គេបានយកតង្វាយរបស់ខ្លួនមកថ្វាយព្រះយេហូវ៉ា រទេះមានដំបូលប្រាំមួយ និងគោដប់ពីរ គឺអ្នកដឹកនាំពីរនាក់ថ្វាយរទេះមួយ ហើយម្នាក់ៗថ្វាយគោមួយ។ គេនាំយកតង្វាយទាំងនេះមកថ្វាយនៅមុខរោងឧបោសថ។
4
បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
5
«ចូរទទួលតង្វាយទាំងនេះពីពួកគេ ដើម្បីយកទៅប្រើសម្រាប់ការងារនៅក្នុងត្រសាលជំនុំ ហើយត្រូវប្រគល់តង្វាយទាំងនេះឲ្យពួកលេវី តាមការងាររបស់គេរៀងៗខ្លួន»។
6
ដូច្នេះ លោកម៉ូសេក៏ទទួលរទេះ និងគោ ហើយប្រគល់ឲ្យពួកលេវី។
7
លោកឲ្យរទេះពីរ និងគោបួនទៅកូនចៅគើសុន តាមការងាររបស់គេ
8
ហើយរទេះបួន និងគោប្រាំបី ទៅកូនចៅម្រ៉ារី តាមការងាររបស់គេ ក្រោមការដឹកនាំអ៊ីថាម៉ារ ជាកូនរបស់សង្ឃអើរ៉ុន។
9
ប៉ុន្តែ លោកមិនបានឲ្យទៅកូនចៅកេហាត់ទេ ព្រោះគេមានភារកិច្ចលីសែងវត្ថុដ៏បរិសុទ្ធនៅលើស្មា។
10
ពួកអ្នកដឹកនាំក៏បានថ្វាយតង្វាយសម្រាប់ពិធីឆ្លងអាសនា នៅថ្ងៃលាបប្រេង គឺគេនាំយកតង្វាយរបស់គេមកថ្វាយនៅមុខអាសនា។
11
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «អ្នកដឹកនាំទាំងនេះត្រូវថ្វាយតង្វាយរបស់គេមួយថ្ងៃម្នាក់ សម្រាប់ពិធីឆ្លងអាសនា»។
12
អ្នកដែលបានថ្វាយតង្វាយរបស់ខ្លួននៅថ្ងៃទីមួយ គឺណាសូន ជាកូនរបស់អ័មីណាដាប់ ពីកុលសម្ព័ន្ធយូដា។
13
តង្វាយរបស់គាត់មានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេងសម្រាប់ជាតង្វាយម្សៅ។
14
កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន
15
គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលមួយអាយុមួយខួប សម្រាប់ជាតង្វាយដុត
16
ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប
17
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែរឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី នេះហើយជាតង្វាយរបស់ណាសូន ជាកូនអ័មីណាដាប់។
18
នៅថ្ងៃទីពីរ គឺនេថានេល ជាកូនរបស់ស៊ូហារ ជាអ្នកដឹកនាំលើកុលសម្ព័ន្ធអ៊ីសាខារ បានថ្វាយតង្វាយ។
19
លោកបានថ្វាយតង្វាយរបស់លោក ជាថាសប្រាក់មួយទម្ងន់មួយរយសាមសិបតម្លឹង ចានគោមប្រាក់មួយទម្ងន់ចិតសិបតម្លឹង តាមទម្ងន់ប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។
20
កូនចានមាសមួយ ទម្ងន់ដប់តម្លឹង ដាក់ពេញដោយកំញាន
21
គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត
22
ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប
23
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់នេថានេល ជាកូនរបស់ស៊ូហារ។
24
នៅថ្ងៃទីបី គឺអេលាប ជាកូនរបស់ហេឡូន ជាមេដឹកនាំលើកូនចៅសាប់យូឡូន។
25
តង្វាយរបស់លោកមានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបតម្លឹង ចានគោមប្រាក់មួយ ទម្ងន់ចិតសិបតម្លឹង តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេងសម្រាប់ជាតង្វាយម្សៅ។
26
កូនចានមាសមួយ ទម្ងន់ដប់តម្លឹង ដាក់ពេញដោយកំញាន
27
គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត
28
ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប
29
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោល អាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់អេលាប ជាកូនរបស់ហេឡូន។
30
នៅថ្ងៃទីបួន គឺអេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ ជាមេដឹកនាំលើកូនចៅរូបេន។
31
តង្វាយរបស់លោក មានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយទម្ងន់ចិតសិបតម្លឹង តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។
32
កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន
33
គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត
34
ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប
35
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់អេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ។
36
នៅថ្ងៃទីប្រាំ គឺស៊្លូមាល ជាកូនរបស់ស៊ូរីសាដាយ ជាមេដឹកនាំលើកូនចៅស៊ីម្មាន។
37
តង្វាយរបស់លោក មានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។
38
កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន
39
គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត
40
ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប
41
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់ស៊្លូមាល ជាកូនរបស់ស៊ូរីសាដាយ។
42
នៅថ្ងៃទីមួយ គឺអេលាសាប ជាកូនរបស់ដេហ៊ូអែល ជាមេដឹកនាំលើកូនចៅកាដ។
43
តង្វាយរបស់លោកមានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។
44
កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន
45
គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត
46
ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប
47
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់អេលាសាប់ ជាកូនរបស់ដេហ៊ូអែល។
48
នៅថ្ងៃទីពីរ គឺអេលីសាម៉ា ជាកូនរបស់អាំមីហ៊ូត ជាមេដឹកនាំលើកូនចៅអេប្រាអិម។
49
តង្វាយរបស់លោកមានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។
50
កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន
51
គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត
52
ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប
53
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់អេលីសាម៉ា ជាកូនរបស់អាំមីហ៊ូត។
54
នៅថ្ងៃទីបី គឺកាម៉ាលាល ជាកូនរបស់ផ្តាស៊ើរ ជាមេដឹកនាំលើកូនចៅម៉ាណាសេ។
55
តង្វាយរបស់លោកមានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។
56
កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន
57
គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត
58
ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប
59
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់កាម៉ាលាល ជាកូនរបស់ផ្តាស៊ើរ។
60
នៅថ្ងៃទីបួន គឺអ័ប៊ីដាន ជាកូនរបស់គីដាហូនី ជាមេដឹកនាំលើកូនចៅបេនយ៉ាមីន។
61
តង្វាយរបស់លោកមានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេងសម្រាប់ជាតង្វាយម្សៅ។
62
កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន
63
គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត
64
ពពែឈ្មោះមួយ សម្រាប់ជាតង្វាយលោះបាប
65
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់អ័ប៊ីដាន ជាកូនរបស់គីដាហូនី។
66
នៅថ្ងៃទីដប់ គឺអ័ហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ ជាមេដឹកនាំលើកូនចៅដាន់។
67
តង្វាយរបស់លោក មានប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។
68
កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន
69
គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត
70
ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប
71
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់អ័ហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ។
72
នៅថ្ងៃទីដប់មួយ គឺប៉ាគីហ៊ាល ជាកូនរបស់អូក្រាន ជាមេដឹកនាំលើកូនចៅអេស៊ើរ។
73
តង្វាយរបស់លោកមានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។
74
កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន
75
គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត
76
ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប
77
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់ប៉ាគីហ៊ាល ជាកូនរបស់អូក្រាន។
78
នៅថ្ងៃទីដប់ពីរ គឺអ័ហ៊ីរ៉ា ជាកូនរបស់អេណាន់ ជាមេដឹកនាំលើកូនចៅណែបថាលី។
79
តង្វាយរបស់លោកមានថាសប្រាក់មួយ ទម្ងន់មួយរយសាមសិបសេកែល ចានគោមប្រាក់មួយ ទម្ងន់ចិតសិបសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ ទាំងពីរដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយជាមួយប្រេង សម្រាប់ជាតង្វាយម្សៅ។
80
កូនចានមាសមួយ ទម្ងន់ដប់សេកែល ដាក់ពេញដោយកំញាន
81
គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមឈ្មោលអាយុមួយខួបមួយ សម្រាប់ជាតង្វាយដុត។
82
ពពែឈ្មោលមួយ សម្រាប់ជាតង្វាយលោះបាប
83
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់អ័ហ៊ីរ៉ា ជាកូនរបស់អេណាន់។
84
នេះជាតង្វាយរបស់ពួកមេដឹកនាំលើសាសន៍អ៊ីស្រាអែល សម្រាប់ពិធីឆ្លងអាសនា នៅថ្ងៃដែលលាបប្រេង រួមទាំងអស់មានថាសប្រាក់ដប់ពីរ ចានគោមប្រាក់ដប់ពីរ កូនចានមាសដប់ពីរ
85
ថាសប្រាក់នីមួយៗមានទម្ងន់មួយរយសាមសិបសេកែល ហើយចានគោមនីមួយៗមានទម្ងន់ចិតសិបសេកែល សរុបប្រាក់ទាំងអស់នៅក្នុងគ្រឿងទាំងនោះ មានពីរពាន់បួនរយសេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ។
86
កូនចានមាសដប់ពីរ ដែលដាក់ពេញដោយកំញាន ចាននីមួយៗមានទម្ងន់ដប់សេកែល តាមទម្ងន់ដែលប្រើក្នុងទីបរិសុទ្ធ សរុបមាសទាំងអស់នៅក្នុងកូនចានទាំងនោះ មានមួយរយម្ភៃសេកែល។
87
សត្វទាំងអស់សម្រាប់ជាតង្វាយដុត មានគោឈ្មោលដប់ពីរ ចៀមឈ្មោលដប់ពីរ និងកូនចៀមឈ្មោលអាយុមួយខួបដប់ពីរ រួមជាមួយតង្វាយម្សៅផង ហើយពពែឈ្មោលដប់ពីរ សម្រាប់ជាតង្វាយលោះបាប។
88
ឯសត្វទាំងអស់សម្រាប់ជាតង្វាយមេត្រី មានគោឈ្មោលម្ភៃបួន ចៀមឈ្មោលហុកសិប ពពែឈ្មោលហុកសិប និងកូនចៀមឈ្មោលអាយុមួយខួបហុកសិប។ នេះហើយជាតង្វាយសម្រាប់ពិធីឆ្លងអាសនា ក្រោយពេលក្រោយលាបប្រេងរួច។
89
ពេលលោកម៉ូសេបានចូលទៅក្នុងត្រសាលជំនុំដើម្បីសន្ទនាជាមួយព្រះយេហូវ៉ា លោកបានឮសំឡេងមានព្រះបន្ទូលចេញពីលើទីសន្តោសប្រោស ដែលនៅលើហិបនៃសេចក្ដីសញ្ញា គឺពីកណ្ដាលចេរូប៊ីនទាំងពីរ ហើយលោកក៏និយាយទៅកាន់ព្រះអង្គ ។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36