bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Numbers 21
Numbers 21
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 22 →
1
ស្តេចអើរ៉ាត ជាសាសន៍កាណាន ដែលរស់នៅតំបន់ណេកិប កាលបានឮថា ពួកអ៊ីស្រាអែលមកតាមផ្លូវស្រុកអ័ថារីមហើយ ស្ដេចក៏ចេញមកច្បាំងនឹងគេ ហើយចាប់ពួកគេខ្លះយកទៅជាឈ្លើយ។
2
ពេលនោះ ពួកអ៊ីស្រាអែលបានសច្ចាចំពោះព្រះយេហូវ៉ា ដោយពាក្យថា៖ «ប្រសិនបើព្រះអង្គប្រគល់សាសន៍នោះមកក្នុងកណ្ដាប់ដៃយើងខ្ញុំ នោះយើងខ្ញុំនឹងបំផ្លាញទីក្រុងរបស់គេឲ្យអស់រលីង»។
3
ព្រះយេហូវ៉ាស្តាប់តាមពាក្យរបស់ពួកអ៊ីស្រាអែល ហើយក៏ប្រគល់ពួកសាសន៍កាណាននោះដល់គេ។ ពួកអ៊ីស្រាអែលបានបំផ្លាញគេ ព្រមទាំងទីក្រុងរបស់គេអស់រលីងទៅ។ ដូច្នេះ គេហៅកន្លែងនោះថា ហោម៉ា ។
4
ពួកគេធ្វើដំណើរចេញពីភ្នំហោរ តាមផ្លូវទៅសមុទ្រក្រហម ដើម្បីដើរវាងស្រុកអេដុម ប៉ុន្តែ នៅតាមផ្លូវ ប្រជាជនមិនចេះអត់ទ្រាំ។
5
គេនាំគ្នានិយាយទាស់នឹងព្រះ ហើយទាស់នឹងលោកម៉ូសេថា៖ «ហេតុអ្វីបានជានាំយើងចេញពីស្រុកអេស៊ីព្ទមកឲ្យស្លាប់ក្នុងទីរហោស្ថានដូច្នេះ? ដ្បិតនៅទីនេះគ្មានអាហារ គ្មានទឹកផឹក ហើយយើងធុញទ្រាន់នឹងនំគម្រក់នេះណាស់»។
6
ពេលនោះ ព្រះយេហូវ៉ាក៏ចាត់ពស់ភ្លើង មកក្នុងចំណោមប្រជាជន រួចពស់ទាំងនោះក៏ចឹកគេ ហើយក្នុងចំណោមពួកអ៊ីស្រាអែល មានមនុស្សជាច្រើនបានស្លាប់។
7
ប្រជាជននាំគ្នាមកជួបលោកម៉ូសេ ជម្រាបថា៖ «យើងខ្ញុំបានធ្វើបាបហើយ ដ្បិតបាននិយាយទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងលោក។ សូមលោកអធិស្ឋានដល់ព្រះយេហូវ៉ាទៅ ដើម្បីឲ្យព្រះអង្គដកយកពស់ទាំងនេះចេញពីយើងខ្ញុំ»។ ដូច្នេះ លោកម៉ូសេក៏អធិស្ឋានឲ្យប្រជាជន។
8
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរធ្វើពស់ភ្លើង មួយ ហើយដាក់ភ្ជាប់នៅលើបង្គោលទៅ។ អស់អ្នកដែលត្រូវពស់ចឹក ហើយក្រឡេកមើលទៅរូបពោះនោះ គេនឹងបានរស់»។
9
ដូច្នេះ លោកម៉ូសេក៏ធ្វើរូបពស់មួយពីលង្ហិន ហើយដាក់ភ្ជាប់នៅលើបង្គោល។ កាលណាមានពស់ចឹកអ្នកណាម្នាក់ អ្នកនោះក្រឡេកមើលទៅរូបពស់លង្ហិន នោះគេក៏បានរស់។
10
កូនចៅអ៊ីស្រាអែលបានធ្វើដំណើរទៅ ហើយបោះជំរំនៅអូបូត។
11
គេចេញដំណើរពីអូបូត ទៅបោះជំរំត្រង់អ៊ីយេ-អាបារីម ក្នុងទីរហោស្ថាន ដែលជាប់ព្រំប្រទល់ខាងកើតស្រុកម៉ូអាប់។
12
ចេញពីទីនោះ គេធ្វើដំណើរទៅបោះជំរំនៅជ្រលងភ្នំសេរេត។
13
ចេញពីទីនោះ គេធ្វើដំណើរដើរទៅបោះជំរំនៅត្រើយម្ខាងនៃស្ទឹងអើណូន ជាស្ទឹងដែលហូរពីព្រំដែនស្រុកអាម៉ូរី មកតាមទីរហោស្ថាន ដ្បិតស្ទឹងអើណូនជាព្រំដែនស្រុកម៉ូអាប់ គឺនៅចន្លោះស្រុកម៉ូអាប់ និងស្រុកអាម៉ូរី។
14
ហេតុនេះហើយបានជាមាននិយាយក្នុងសៀវភៅសង្គ្រាមរបស់ព្រះយេហូវ៉ាអំពី «ស្ទឹងវ៉ាហែបក្នុងស្រុកស៊ូផា និងជ្រលងភ្នំអើណូន
15
ព្រមទាំងជម្រាលភ្នំដែលជ្រាលទៅខាងទីលំនៅអើរ ហើយនៅជាប់នឹងព្រំប្រទល់ស្រុកម៉ូអាប់»។
16
ចេញពីទីនោះ គេបន្តដំណើរមកដល់ប្អៀរ ជាអណ្តូងដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រមូលប្រជាជនមកជួបជុំគ្នា នោះយើងនឹងឲ្យទឹកដល់ពួកគេ»។
17
ពេលនោះ ពួកអ៊ីស្រាអែលនាំគ្នាច្រៀងទំនុកដូច្នេះថា «ចូរផុសឡើង អណ្តូងទឹកអើយ! ចូរច្រៀងសរសើរអណ្តូងនេះចុះ!
18
ជាអណ្តូងដែលពួកមេដឹកនាំបានខួង ហើយពួកអ្នកមានត្រកូលខ្ពស់បានជីកដោយដំបងរាជ្យ និងឈើច្រត់»។ គេចេញពីទីរហោស្ថាន បន្តដំណើរទៅម៉ាថាណា
19
ចេញពីម៉ាថាណា ទៅណាហាលាល ពីណាហាលាល ទៅបាម៉ូត
20
ហើយពីបាម៉ូត ទៅជ្រលងភ្នំដែលនៅស្ថិតនៅវាលស្រុកម៉ូអាប់ ជាប់កំពូលភ្នំពីសកា ដែលនៅពីលើវាលរហោស្ថាន ។
21
ពេលនោះ អ៊ីស្រាអែលចាត់អ្នកនាំសារទៅជួបស៊ីហុន ជាស្តេចសាសន៍អាម៉ូរីទូលថា៖
22
«សូមអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ព្រះករុណាផង យើងខ្ញុំនឹងមិនងាកចូលទៅក្នុងស្រែ ឬចម្ការទំពាំងបាយជូទេ យើងខ្ញុំក៏មិនផឹកទឹកអណ្តូងណាមួយដែរ យើងខ្ញុំនឹងដើរតាមតែផ្លូវស្តេចប៉ុណ្ណោះ រហូតដល់យើងខ្ញុំបានឆ្លងផុតពីដែនដីរបស់ព្រះកុរណា»។
23
ប៉ុន្តែ ស៊ីហុនមិនព្រមឲ្យសាសន៍អ៊ីស្រាអែលដើរកាត់ដែនដីរបស់ខ្លួនទេ គឺទ្រង់បានប្រមូលមនុស្សទាំងអស់របស់ខ្លួន ចេញទៅទាស់នឹងពួកអ៊ីស្រាអែលនៅទីរហោស្ថាន។ ស្ដេចបានច្បាំងនឹងពួកអ៊ីស្រាអែលនៅត្រង់យ៉ាហាស់។
24
ពួកអ៊ីស្រាអែលបានប្រហារស្ដេចដោយមុខដាវ ហើយចាប់យកទឹកដីរបស់ស្ដេច ចាប់ពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក គឺមកដល់ត្រឹមព្រំដែនសាសន៍អាំម៉ូន ដ្បិតព្រំដែនរបស់កូនចៅអាំម៉ូននោះមាំណាស់។
25
ពួកអ៊ីស្រាអែលដណ្ដើមយកបានទីក្រុងទាំងអស់របស់សាសន៍អាម៉ូរី ហើយចូលរស់នៅក្នុងក្រុងទាំងនោះ គឺក្រុងហែសបូន និងភូមិទាំងប៉ុន្មានដែលនៅជុំវិញក្រុងនោះ។
26
ដ្បិតហែសបូនជាទីក្រុងរបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលបានច្បាំងនឹងស្តេចមុនរបស់សាសន៍ម៉ូអាប់ ហើយចាប់យកអស់ទាំងទឹកដីរបស់ស្តេចនោះ រហូតមកដល់ស្ទឹងអើណូន។
27
ហេតុនេះហើយបានជាពួកអ្នកសូត្រកំណាព្យពោលថា៖ «ចូរនាំគ្នាចូលមកហែសបូន ចូរសង់ក្រុងនេះឡើង។ ចូរឲ្យក្រុងរបស់ស៊ីហុនបានសង់ឡើងវិញ។
28
ដ្បិតមានភ្លើងចេញពីហែសបូនមក គឺជាអណ្ដាតភ្លើងពីទីក្រុងរបស់ស៊ីហុន។ ភ្លើងនោះបានបំផ្លាញក្រុងអើររបស់ស្រុកម៉ូអាប់ ហើយបានលេបត្របាក់ ទីខ្ពស់ៗរបស់ស្ទឹងអើណូន។
29
វេទនាដល់អ្នកហើយ ម៉ូអាប់អើយ! ប្រជាជនដែលថ្វាយព្រះកេម៉ូសអើយ អ្នកត្រូវវិនាសហើយ! ព្រះនេះបានធ្វើឲ្យពួកកូនប្រុសរបស់ខ្លួនរត់ខ្ចាត់ខ្ចាយ ហើយពួកកូនស្រីរបស់ខ្លួន ទៅជាឈ្លើយរបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី។
30
យើងបានបាញ់ព្រួញទៅលើពួកគេ ហែសបូនត្រូវវិនាសទៅ រហូតដល់ឌីបូន យើងបានបំផ្លាញរហូតដល់ណូផា គឺរាលដាលរហូតដល់មេឌីបា»។
31
ដូច្នេះ ពួកអ៊ីស្រាអែលបានតាំងទីលំនៅ នៅក្នុងស្រុករបស់សាសន៍អាម៉ូរី។
32
លោកម៉ូសេបានចាត់គេទៅសង្កេតមើលក្រុងយ៉ាស៊ើរ ហើយគេចាប់យកភូមិនានាដែលនៅជុំវិញ ព្រមទាំងបណ្តេញសាសន៍អាម៉ូរីឲ្យចេញពីទីនោះ។
33
បន្ទាប់មក គេងាកឡើងទៅតាមផ្លូវស្រុកបាសាន ហើយស្ដេចអុកនៅស្រុកបាសាន និងមនុស្សរបស់ស្ដេច បានលើកគ្នាចេញមកទាស់នឹងគេ ហើយប្រយុទ្ធគ្នានៅអេទ្រី។
34
ប៉ុន្ដែ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «កុំខ្លាចគេឡើយ ដ្បិតយើងបានប្រគល់ស្តេចនេះមកក្នុងកណ្ដាប់ដៃអ្នកហើយ ព្រមទាំងមនុស្ស និងស្រុកទាំងមូលរបស់ស្ដេចទៀតផង។ អ្នកត្រូវប្រព្រឹត្តចំពោះស្ដេចនេះ ដូចជាអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលនៅហែសបូននោះចុះ»។
35
ដូច្នេះ គេក៏សម្លាប់ស្តេចនោះ ព្រមទាំងកូនចៅ និងមនុស្សទាំងអស់របស់ស្ដេច រហូតទាល់តែគ្មានអ្នកណាម្នាក់រួចជីវិត ហើយគេក៏ចាប់យកស្រុករបស់ស្ដេចនោះ។
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36