bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Numbers 34
Numbers 34
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 33
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 35 →
1
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2
«ចូរបង្គាប់កូនចៅអ៊ីស្រាអែល ហើយប្រាប់គេថា "ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុកកាណាន (នេះហើយជាស្រុកដែលត្រូវធ្លាក់មកជាមត៌ករបស់អ្នករាល់គ្នា គឺស្រុកកាណាន ដែលកំណត់ដោយព្រំដែនរបស់ស្រុកនេះ)
3
ផ្នែកខាងត្បូងរបស់អ្នករាល់គ្នា ត្រូវចាប់ពីទីរហោស្ថានស៊ីន ជាប់នឹងស្រុកអេដុម។ ព្រំដែនខាងត្បូងរបស់អ្នករាល់គ្នា ត្រូវចាប់ផ្ដើមពីចុងសមុទ្រអំបិលនៅទិសខាងកើត។
4
ព្រំដែនរបស់អ្នករាល់គ្នាត្រូវបត់ទៅខាងត្បូង តាមផ្លូវឡើងទៅអេក្រាប៊ីម ឆ្លងកាត់ស៊ីន ហើយទៅដល់ត្រឹមខាងត្បូងកាដេស-បារនា។ បន្ទាប់មក ត្រូវបន្តទៅហាសា-អាដារហូតដល់អាសម៉ូន។
5
ព្រំដែននេះ ត្រូវបត់ពីអាសម៉ូនទៅរកស្ទឹងស្រុកអេស៊ីព្ទ ហើយផុតត្រឹមសមុទ្រ។
6
ព្រំដែនខាងលិច មានសមុទ្រធំ និងឆ្នេរ ហើយសមុទ្រនេះនឹងបានជាព្រំដែនខាងលិចរបស់អ្នករាល់គ្នា។
7
ព្រំដែនខាងជើងរបស់អ្នករាល់គ្នា គឺត្រូវកំណត់ចាប់ពីសមុទ្រធំរហូតដល់ភ្នំហោរ
8
ពីភ្នំហោរ អ្នករាល់គ្នាត្រូវកំណត់ព្រំដែនដល់ទ្វារស្រុកហាម៉ាត ហើយបន្តត្រឹមសេដាដ។
9
បន្ទាប់មក ព្រំដែននេះត្រូវលាតសន្ធឹងទៅដល់ស៊ីប្រុន រហូតទៅទល់នឹងហាសា-អេណាន។ នេះហើយជាព្រំដែនខាងជើងរបស់អ្នករាល់គ្នា។
10
អ្នករាល់គ្នាត្រូវកំណត់ព្រំដែនខាងកើត ចាប់ពីហាសា-អេណានទៅដល់សេផាម
11
ហើយព្រំដែននេះ ត្រូវបន្តចុះពីសេផាមទៅដល់រីបឡា ដែលនៅខាងកើតអាយីន រួចចុះទៅដល់ជាយខាងកើតសមុទ្រនេសារ៉ែត។
12
ព្រំដែននេះចុះទៅតាមទន្លេយ័រដាន់ ទៅផុតត្រឹមសមុទ្រអំបិល។ នេះហើយជាព្រំដែនព័ទ្ធជុំវិញស្រុករបស់អ្នករាល់គ្នា"»។
13
លោកម៉ូសេបានបង្គាប់កូនចៅអ៊ីស្រាអែលថា៖ «នេះហើយជាស្រុកដែលអ្នករាល់គ្នាត្រូវទទួលទុកជាមត៌ក ដោយចាប់ឆ្នោត ជាស្រុកដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យចែកដល់កុលសម្ព័ន្ធទាំងប្រាំបួន និងមួយចំហៀងកុលសម្ព័ន្ធទៀត
14
ដ្បិតកុលសម្ព័ន្ធកូនចៅរូបេន តាមវង្សានុវង្សរបស់ឪពុកគេ និងកុលសម្ព័ន្ធកូនចៅកាដ តាមវង្សានុវង្សរបស់ឪពុកគេ បានទទួលមត៌ករបស់គេហើយ ឯកុលសម្ព័ន្ធម៉ាណាសេមួយចំហៀងក៏បានទទួលហើយដែរ។
15
កុលសម្ព័ន្ធទាំងពីរ និងកុលសម្ព័ន្ធមួយចំហៀងទៀតនោះ គេបានទទួលមត៌ករបស់គេនៅត្រើយទន្លេយ័រដាន់ខាងកើត ត្រង់យេរីខូរ គឺខាងទិសថ្ងៃរះ»។
16
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
17
«ឈ្មោះអ្នកដែលចែកស្រុកឲ្យអ្នករាល់គ្នាទុកជាមត៌ក គឺសង្ឃអេលាសារ និងយ៉ូស្វេជាកូនរបស់នុន។
18
ក្នុងកុលសម្ព័ន្ធនីមួយៗ ត្រូវយកមេដឹកនាំម្នាក់ ដើម្បីបែងចែកស្រុកទុកជាមត៌ក។
19
ឈ្មោះអ្នកទាំងនោះមាន កាលែប ជាកូនរបស់យេភូនេ ពីកុលសម្ព័ន្ធយូដា
20
សាំយូអែល ជាកូនរបស់អាំមីហ៊ូត ពីកុលសម្ព័ន្ធស៊ីម្មាន។
21
អេលីដាត ជាកូនរបស់គីស្លូន ពីកុលសម្ព័ន្ធបេនយ៉ាមីន។
22
ប៊ូគី ជាកូនរបស់យុកលី មេដឹកនាំពីកុលសម្ព័ន្ធកូនចៅដាន់។
23
ហានាល ជាកូនរបស់អេផូត មេដឹកនាំរបស់កុលសម្ព័ន្ធនៃកូនចៅម៉ាណាសេ ជាកូនរបស់យ៉ូសែប
24
និងកេមយួល ជាកូនរបស់ស៊ីបតាន មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅអេប្រាអិម។
25
អេលីសាផាន ជាកូនរបស់ប៉ារណាក មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅសាប់យូឡូន។
26
ប៉ាលទាល ជាកូនរបស់អាស្សាន មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅអ៊ីសាខារ។
27
អ័ហ៊ីហ៊ូដ ជាកូនរបស់សេឡូមី មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅអេស៊ើរ។
28
ពេដាហិល ជាកូនរបស់អាំមីហ៊ូដ មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅណែបថាលី»។
29
នេះហើយជាពួកអ្នកដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យចែកស្រុកកាណាន ទុកជាមត៌កដល់កូនចៅអ៊ីស្រាអែល។
← Chapter 33
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 35 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36