bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Romans 1
Romans 1
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 2 →
1
ពីខ្ញុំ ប៉ូល បាវបម្រើរបស់ព្រះគ្រីស្ទយេស៊ូវ ដែលត្រូវបានត្រាស់ហៅជាសាវ័ក ទាំងត្រូវបានញែកចេញសម្រាប់ដំណឹងល្អរបស់ព្រះ។
2
ដំណឹងល្អនេះជាអ្វីដែលព្រះអង្គបានសន្យាទុកមុន តាមរយៈបណ្ដាព្យាការីរបស់ព្រះអង្គ នៅក្នុងព្រះគម្ពីរដ៏វិសុទ្ធ
3
អំពីព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។ បើគិតតាមសាច់ឈាម ព្រះអង្គប្រសូតមកពីពូជពង្សរបស់ដាវីឌ
4
ហើយបើគិតតាមព្រះវិញ្ញាណនៃសេចក្ដីវិសុទ្ធ ព្រះអង្គត្រូវបានតែងតាំងជាព្រះបុត្រារបស់ព្រះក្នុងព្រះចេស្ដា ដោយការរស់ឡើងវិញពីចំណោមមនុស្សស្លាប់។
5
យើងបានទទួលព្រះគុណ និងមុខងារជាសាវ័ក តាមរយៈព្រះអង្គ ដើម្បីឲ្យមានការស្ដាប់បង្គាប់ដែលមកពីជំនឿ ក្នុងចំណោមប្រជាជាតិទាំងអស់ ដើម្បីព្រះនាមរបស់ព្រះអង្គ។
6
ក្នុងចំណោមប្រជាជាតិទាំងនោះ ក៏មានអ្នករាល់គ្នាដែរ ជាអ្នកដែលត្រូវបានត្រាស់ហៅឲ្យទៅជារបស់ព្រះយេស៊ូវគ្រីស្ទ។
7
ជូនចំពោះអស់អ្នកដ៏ជាទីស្រឡាញ់របស់ព្រះ ដែលត្រូវបានត្រាស់ហៅជាវិសុទ្ធជន ដែលរស់នៅរ៉ូម។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា!
8
ជាបឋម ខ្ញុំសូមអរព្រះគុណដល់ព្រះរបស់ខ្ញុំតាមរយៈព្រះយេស៊ូវគ្រីស្ទ អំពីអ្នកទាំងអស់គ្នា ពីព្រោះជំនឿរបស់អ្នករាល់គ្នាកំពុងត្រូវបានប្រកាសនៅទូទាំងពិភពលោក។
9
ជាការពិត ព្រះដែលខ្ញុំបម្រើដោយវិញ្ញាណរបស់ខ្ញុំ ក្នុងការប្រកាសដំណឹងល្អនៃព្រះបុត្រារបស់ព្រះអង្គ គឺជាសាក្សីរបស់ខ្ញុំ ថាខ្ញុំនឹកចាំអំពីអ្នករាល់គ្នាឥតឈប់ឈរយ៉ាងណា
10
ទាំងទូលអង្វរជានិច្ចនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំថា ប្រសិនបើជាបំណងព្រះហឫទ័យរបស់ព្រះ ខ្ញុំគង់តែមករកអ្នករាល់គ្នាក្នុងថ្ងៃណាមួយដោយជោគជ័យ។
11
ដ្បិតខ្ញុំចង់ជួបអ្នករាល់គ្នាខ្លាំងណាស់ ដើម្បីបានចែកអំណោយទានខាងវិញ្ញាណខ្លះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានរឹងមាំ
12
ពោលគឺ ដើម្បីឲ្យយើងបានលើកទឹកចិត្តគ្នាទៅវិញទៅមកពេលនៅជាមួយអ្នករាល់គ្នា តាមរយៈជំនឿរបស់ម្នាក់ៗ ទាំងខ្ញុំ និងអ្នករាល់គ្នា។
13
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងថា ខ្ញុំបានរៀបគម្រោងមករកអ្នករាល់គ្នាជាច្រើនលើកច្រើនសា ដើម្បីឲ្យខ្ញុំបានទទួលផលខ្លះនៅក្នុងចំណោមអ្នករាល់គ្នា ដូចដែលខ្ញុំបានទទួលនៅក្នុងចំណោមសាសន៍ដទៃឯទៀតដែរនោះទេ ប៉ុន្តែខ្ញុំត្រូវបានរារាំងរហូតដល់ពេលនេះ។
14
ខ្ញុំមានកាតព្វកិច្ចចំពោះ ទាំងជនជាតិក្រិក និងជនជាតិដែលគ្មានអារ្យធម៌ ទាំងមនុស្សមានប្រាជ្ញា និងមនុស្សល្ងង់ខ្លៅ។
15
ដូច្នេះ ចំពោះខ្ញុំ ខ្ញុំក៏ឆេះឆួលចង់ផ្សាយដំណឹងល្អដល់អ្នករាល់គ្នាដែលនៅរ៉ូមដែរ។
16
ពិតមែនហើយ ខ្ញុំមិនអៀនខ្មាសអំពីដំណឹងល្អ ទេ ពីព្រោះដំណឹងល្អនេះជាព្រះចេស្ដារបស់ព្រះ សម្រាប់ការសង្គ្រោះដល់អស់អ្នកដែលជឿ គឺមុនដំបូងដល់ជនជាតិយូដា បន្ទាប់មកដល់សាសន៍ដទៃ ។
17
ដ្បិតសេចក្ដីសុចរិតរបស់ព្រះត្រូវបានសម្ដែងនៅក្នុងដំណឹងល្អនេះ ដោយចាប់ផ្ដើមពីជំនឿទៅក្នុងជំនឿ ដូចដែលមានសរសេរទុកមកថា: “មនុស្សសុចរិតនឹងរស់ដោយជំនឿ”។
18
ជាការពិត ព្រះពិរោធរបស់ព្រះកំពុងត្រូវបានសម្ដែងចេញពីលើមេឃ ទាស់នឹងគ្រប់ទាំងការមិនគោរពព្រះ និងសេចក្ដីទុច្ចរិត របស់មនុស្សដែលបង្អាក់សេចក្ដីពិតដោយសេចក្ដីទុច្ចរិត
19
ដ្បិតអ្វីដែលគេអាចស្គាល់អំពីព្រះបាន នោះជាក់ច្បាស់ដល់ពួកគេហើយ ពីព្រោះព្រះបានសម្ដែងដល់ពួកគេ។
20
ពោលគឺ តាំងពីការនិម្មិតបង្កើតពិភពលោកមកម្ល៉េះ លក្ខណសម្បត្តិរបស់ព្រះដែលយើងមើលមិនឃើញ គឺព្រះចេស្ដាដ៏អស់កល្បរបស់ព្រះអង្គ និងលក្ខណៈជាព្រះ ត្រូវគេឃើញច្បាស់ ហើយត្រូវគេយល់ តាមរយៈអ្វីៗដែលបានបង្កើតមក ធ្វើឲ្យគេមិនអាចដោះសាបានឡើយ។
21
ដូច្នេះ មនុស្សស្គាល់ព្រះហើយ ប៉ុន្តែមិនបានលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គឲ្យសមជាព្រះ ហើយក៏មិនអរព្រះគុណដល់ព្រះអង្គដែរ ផ្ទុយទៅវិញ ពួកគេទៅជាឥតបានការក្នុងគំនិត ហើយចិត្តល្ងីល្ងើរបស់ពួកគេទៅជាងងឹត។
22
ពួកគេអះអាងថាខ្លួនឯងជាមនុស្សមានប្រាជ្ញា ប៉ុន្តែបែរជាលេលាទៅវិញ
23
រហូតដល់ជំនួសសិរីរុងរឿងនៃព្រះដ៏អមតៈ ដោយរូបសំណាកដែលប្រដូចនឹងមនុស្ស បក្សាបក្សី សត្វជើងបួន និងសត្វលូនវារ ដែលរមែងតែងតែស្លាប់។
24
ដោយហេតុនេះ ព្រះបានប្រគល់ពួកគេទៅភាពស្មោកគ្រោក តាមតណ្ហានៃចិត្តរបស់ពួកគេ ធ្វើឲ្យពួកគេបន្ថោករូបកាយរបស់ខ្លួនពួកគេទៅវិញទៅមក។
25
ពួកគេបានជំនួសសេចក្ដីពិតរបស់ព្រះ ដោយសេចក្ដីកុហក ហើយថ្វាយបង្គំ និងបម្រើអ្វីដែលត្រូវបាននិម្មិតបង្កើត ជាជាងព្រះអង្គដែលនិម្មិតបង្កើត។ ព្រះអង្គសមនឹងទទួលការលើកតម្កើងជារៀងរហូត! អាម៉ែន។
26
ហេតុនេះហើយបានជាព្រះប្រគល់ពួកគេទៅក្នុងតណ្ហាថោកទាប ហើយសូម្បីតែស្រីៗរបស់ពួកគេក៏ប្ដូរទំនាក់ទំនងតាមធម្មជាតិ ទៅនឹងទំនាក់ទំនងដែលខុសធម្មជាតិវិញ
27
រីឯប្រុសៗក៏ដូចគ្នាដែរ ពួកគេបានបោះបង់ចោលទំនាក់ទំនងតាមធម្មជាតិជាមួយមនុស្សស្រី ហើយពុះកញ្ជ្រោលក្នុងតណ្ហានឹងគ្នាទៅវិញទៅមក គឺប្រុសប្រព្រឹត្តអំពើគួរឲ្យអាម៉ាស់ជាមួយនឹងប្រុស ហើយក៏ទទួលទោសដែលសមនឹងកំហុសរបស់ពួកគេមកលើខ្លួន។
28
ដោយព្រោះមនុស្សយល់ថាមិនចាំបាច់ស្គាល់ព្រះ ព្រះក៏ប្រគល់ពួកគេទៅក្នុងគំនិតដែលខូចសីលធម៌ ឲ្យប្រព្រឹត្តអំពើដែលមិនគប្បី។
29
ពួកគេពោរពេញទៅដោយសេចក្ដីទុច្ចរិត សេចក្ដីអាក្រក់ សេចក្ដីលោភលន់ និងសេចក្ដីព្យាបាទគ្រប់យ៉ាង។ ពួកគេពេញដោយការឈ្នានីស ការកាប់សម្លាប់ ការឈ្លោះប្រកែក ការបោកប្រាស់ និងការព្យាបាទ។ ពួកគេជាមនុស្សនិយាយដើមគេ
30
មនុស្សមួលបង្កាច់ មនុស្សស្អប់ព្រះ មនុស្សព្រហើន មនុស្សក្រអឺតក្រទម មនុស្សអួតបំប៉ោង មនុស្សបង្កើតអំពើអាក្រក់ មនុស្សមិនស្ដាប់បង្គាប់ឪពុកម្ដាយ
31
មនុស្សល្ងីល្ងើ មនុស្សមិនស្មោះត្រង់ មនុស្សគ្មានមនោសញ្ចេតនា និងមនុស្សគ្មានមេត្តា។
32
ទោះបីជាពួកគេស្គាល់បទបញ្ញត្តិរបស់ព្រះដែលថា អ្នកដែលប្រព្រឹត្តបែបនេះ សមតែស្លាប់ក៏ដោយ ក៏ពួកគេមិនគ្រាន់តែប្រព្រឹត្តខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងយល់ស្របនឹងអ្នកដែលប្រព្រឹត្តអំពើទាំងនេះទៀតផង៕
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16