bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Romans 8
Romans 8
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 9 →
1
ដូច្នេះឥឡូវនេះ គ្មានការផ្ដន្ទាទោសដល់អ្នកដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវឡើយ ។
2
ដ្បិតគោលការណ៍របស់ព្រះវិញ្ញាណនៃជីវិត បានរំដោះអ្នក ពីគោលការណ៍របស់បាប និងសេចក្ដីស្លាប់ តាមរយៈព្រះគ្រីស្ទយេស៊ូវហើយ។
3
ព្រះទ្រង់ធ្វើ អ្វីដែលក្រឹត្យវិន័យធ្វើមិនកើតដោយសារវាចុះខ្សោយព្រោះសាច់ឈាម គឺព្រះបានកាត់ទោសបាបនៅក្នុងរូបសាច់ ដោយចាត់ព្រះបុត្រារបស់អង្គទ្រង់ឲ្យមកក្នុងសណ្ឋានដូចជារូបសាច់នៃបាប ដើម្បីបូជាសម្រាប់បាប
4
ដើម្បីឲ្យសេចក្ដីតម្រូវដ៏សុចរិតនៃក្រឹត្យវិន័យ ត្រូវបានបំពេញនៅក្នុងយើងដែលមិនដើរតាមសាច់ឈាម គឺដើរតាមព្រះវិញ្ញាណវិញ។
5
ជាការពិត អ្នកដែលដើរតាមសាច់ឈាម គិតអ្វីៗខាងសាច់ឈាម រីឯអ្នកដែលដើរតាមព្រះវិញ្ញាណ គិតអ្វីៗខាងវិញ្ញាណ។
6
គំនិតខាងសាច់ឈាមជាសេចក្ដីស្លាប់ រីឯគំនិតខាងព្រះវិញ្ញាណជាជីវិត និងសេចក្ដីសុខសាន្ត។
7
ដ្បិតគំនិតខាងសាច់ឈាមជាខ្មាំងសត្រូវនឹងព្រះ ពីព្រោះវាមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ហើយតាមពិតវាក៏មិនអាចចុះចូលបានផង។
8
ដូច្នេះ អ្នកដែលនៅខាងសាច់ឈាម មិនអាចបំពេញព្រះហឫទ័យព្រះបានឡើយ។
9
យ៉ាងណាមិញ អ្នករាល់គ្នាមិននៅខាងសាច់ឈាមទេ គឺនៅខាងព្រះវិញ្ញាណវិញ ពីព្រោះព្រះវិញ្ញាណរបស់ព្រះស្ថិតនៅក្នុងអ្នករាល់គ្នា។ ប្រសិនបើអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទទេ អ្នកនោះមិនមែនជារបស់ព្រះអង្គឡើយ។
10
ផ្ទុយទៅវិញ ប្រសិនបើព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា ទោះបីជារូបកាយស្លាប់ដោយសារតែបាបក៏ដោយ ក៏វិញ្ញាណមានជីវិតដោយសារតែសេចក្ដីសុចរិត។
11
មិនត្រឹមតែប៉ុណ្ណោះទេ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះអង្គដែលលើកព្រះយេស៊ូវឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ស្ថិតនៅក្នុងអ្នករាល់គ្នា ព្រះអង្គដែលលើកព្រះគ្រីស្ទឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់នោះ ក៏នឹងផ្ដល់ជីវិតដល់រូបកាយរបស់អ្នករាល់គ្នាដែលរមែងតែងតែស្លាប់ តាមរយៈ ព្រះវិញ្ញាណរបស់ព្រះអង្គដែលស្ថិតនៅក្នុងអ្នករាល់គ្នាដែរ។
12
បងប្អូនអើយ ដោយហេតុនេះ យើងជាកូនបំណុល ប៉ុន្តែមិនមែនជាកូនបំណុលរបស់សាច់ឈាម ដើម្បីរស់តាមសាច់ឈាមនោះទេ
13
ដ្បិតប្រសិនបើអ្នករាល់គ្នារស់នៅតាមសាច់ឈាម អ្នករាល់គ្នាមុខជាស្លាប់មិនខាន ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយដោយព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងរស់។
14
ជាការពិត អស់អ្នកណាដែលត្រូវព្រះវិញ្ញាណរបស់ព្រះដឹកនាំ អ្នកទាំងនោះជាកូនរបស់ព្រះ។
15
ពោលគឺ អ្នករាល់គ្នាមិនបានទទួលវិញ្ញាណនៃភាពជាទាសករ ដែលធ្វើឲ្យត្រឡប់ទៅក្នុងសេចក្ដីភ័យខ្លាចទៀតទេ គឺអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណនៃភាពជាកូនវិញ។ យើងស្រែកដោយព្រះវិញ្ញាណនេះថា: “អ័ប្បា! ព្រះបិតាអើយ!”។
16
ព្រះវិញ្ញាណផ្ទាល់ក៏ធ្វើបន្ទាល់ជាមួយវិញ្ញាណរបស់យើងដែរថា យើងជាកូនរបស់ព្រះ។
17
ប្រសិនបើយើងជាកូន នោះយើងជាអ្នកទទួលមរតកដែរ; ប្រសិនបើយើងពិតជារងទុក្ខជាមួយព្រះអង្គ ដើម្បីទទួលសិរីរុងរឿងជាមួយព្រះអង្គ នោះយើងជាអ្នកទទួលមរតកពីព្រះ និងជាអ្នករួមទទួលមរតកជាមួយព្រះគ្រីស្ទដែរ។
18
ជាការពិត ខ្ញុំយល់ឃើញថា ទុក្ខលំបាកនៅបច្ចុប្បន្ននេះមិនអាចប្រៀបផ្ទឹមនឹងសិរីរុងរឿងដែលរៀបនឹងបើកសម្ដែងដល់យើងបានឡើយ។
19
របស់សព្វសារពើដែលត្រូវបានបង្កើតកំពុងទន្ទឹងរង់ចាំដោយសង្ឃឹមទុក ចំពោះការដែលកូនៗរបស់ព្រះត្រូវបានសម្ដែងឲ្យឃើញ
20
ដ្បិតរបស់សព្វសារពើដែលត្រូវបានបង្កើត បានចុះចូលនឹងភាពឥតខ្លឹមសារ មិនមែនដោយស្ម័គ្រចិត្តទេ គឺដោយសារតែព្រះអង្គដែលធ្វើឲ្យវាចុះចូលវិញ ដោយសង្ឃឹម
21
ថារបស់សព្វសារពើដែលត្រូវបានបង្កើតនោះឯង ក៏នឹងបានរំដោះចេញពីភាពជាទាសករនៃការសាបសូន្យ ចូលទៅក្នុងសេរីភាពនៃសិរីរុងរឿងរបស់កូនៗព្រះដែរ។
22
យើងដឹងហើយថា រហូតមកដល់ឥឡូវនេះ របស់សព្វសារពើទាំងអស់ដែលត្រូវបានបង្កើត ស្រែកថ្ងូរជាមួយគ្នា និងឈឺពោះឆ្លងទន្លេជាមួយគ្នា។
23
មិនគ្រាន់តែប៉ុណ្ណោះទេ សូម្បីតែខ្លួនយើងផ្ទាល់ដែលមានផលដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរនៅក្នុងខ្លួនដែរ ដោយទន្ទឹងរង់ចាំភាពជាកូន គឺការប្រោសលោះនៃរូបកាយរបស់យើង។
24
ដ្បិតយើងបានសង្គ្រោះដោយសេចក្ដីសង្ឃឹមនេះឯង។ យ៉ាងណាមិញ សេចក្ដីសង្ឃឹមដែលមើលឃើញ មិនមែនជាសេចក្ដីសង្ឃឹមទេ។ តើមាននរណាសង្ឃឹមលើអ្វីដែលមើលឃើញ?
25
ប៉ុន្តែប្រសិនបើយើងសង្ឃឹមលើអ្វីដែលយើងមើលមិនឃើញ នោះយើងទន្ទឹងរង់ចាំដោយការអត់ធ្មត់។
26
មួយវិញទៀត ព្រះវិញ្ញាណក៏ជួយភាពខ្សោយរបស់យើងដូចគ្នាដែរ ដ្បិតយើងមិនដឹងថាគួរអធិស្ឋានដូចម្ដេចទេ ប៉ុន្តែព្រះវិញ្ញាណផ្ទាល់ទូលអង្វរជំនួសយើង ដោយសំឡេងថ្ងូរដែលរកពាក្យថ្លែងពុំបាន។
27
រីឯព្រះអង្គដែលស្ទង់មើលចិត្ត ព្រះអង្គទ្រង់ជ្រាបគំនិតរបស់ព្រះវិញ្ញាណស្រាប់ហើយ ពីព្រោះព្រះវិញ្ញាណទូលអង្វរជំនួសវិសុទ្ធជនស្របតាមព្រះហឫទ័យរបស់ព្រះ។
28
យើងក៏ដឹងដែរថា ព្រះទ្រង់ធ្វើឲ្យអ្វីៗទាំងអស់ធ្វើការរួមគ្នាដើម្បីជាការល្អដល់អ្នកដែលស្រឡាញ់ព្រះ គឺអ្នកដែលត្រូវបានត្រាស់ហៅ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។
29
ដ្បិតចំពោះពួកអ្នកដែលព្រះអង្គស្គាល់ជាមុន ព្រះអង្គបានកំណត់ទុកមុនឲ្យមានលក្ខណៈដូចព្រះបុត្រារបស់ព្រះអង្គ ដើម្បីឲ្យព្រះបុត្រាទៅជាកូនច្បងក្នុងចំណោមបងប្អូនជាច្រើន;
30
ហើយចំពោះពួកអ្នកដែលព្រះអង្គកំណត់ទុកមុន ព្រះអង្គក៏បានត្រាស់ហៅអ្នកទាំងនោះ; ចំពោះពួកអ្នកដែលព្រះអង្គត្រាស់ហៅ ព្រះអង្គក៏បានរាប់អ្នកទាំងនោះជាសុចរិត; ចំពោះពួកអ្នកដែលព្រះអង្គរាប់ជាសុចរិត ព្រះអង្គក៏បានប្រទានសិរីរុងរឿងដល់អ្នកទាំងនោះដែរ។
31
បើដូច្នេះ តើយើងនឹងនិយាយដូចម្ដេចចំពោះសេចក្ដីទាំងនេះ? ប្រសិនបើព្រះនៅខាងយើង តើនរណាអាចប្រឆាំងនឹងយើងបាន?
32
ព្រះអង្គដែលមិនបានសំចៃទុកសូម្បីតែព្រះបុត្រារបស់អង្គទ្រង់ គឺប្រគល់ព្រះបុត្រាសម្រាប់យើងទាំងអស់គ្នាវិញ តើព្រះអង្គនឹងមិនប្រទានអ្វីៗទាំងអស់ដល់យើង ជាមួយព្រះបុត្រាទេឬ?
33
តើនរណាអាចចោទប្រកាន់ទាស់នឹងអ្នកដែលត្រូវបានជ្រើសតាំងរបស់ព្រះបាន? ដ្បិតគឺព្រះទេតើ ដែលរាប់ពួកគេជាសុចរិត!
34
តើនរណាអាចផ្ដន្ទាទោសបាន? ដ្បិតគឺព្រះគ្រីស្ទយេស៊ូវទេតើ ដែលសុគត ហើយលើសពីនេះទៅទៀត ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញ ព្រមទាំងគង់នៅខាងស្ដាំព្រះ ទូលអង្វរជំនួសយើងផង!
35
តើនរណាអាចបំបែកយើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ បាន? តើជាទុក្ខវេទនា ឬការលំបាក ឬការបៀតបៀន ឬការអត់ឃ្លាន ឬភាពអាក្រាត ឬគ្រោះថ្នាក់ ឬដាវ?
36
ដូចដែលមានសរសេរទុកមកថា: “ដោយសារតែព្រះអង្គ យើងត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច; យើងត្រូវបានចាត់ទុកដូចជាចៀមដែលនឹងត្រូវសម្លាប់”។
37
ប៉ុន្តែក្នុងការទាំងអស់នេះ យើងលើសជាងអ្នកមានជ័យជម្នះទៅទៀត ដោយនូវព្រះអង្គដែលស្រឡាញ់យើង។
38
ជាការពិត ខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ទូតសួគ៌ក្ដី មេគ្រប់គ្រងក្ដី អ្វីៗនាបច្ចុប្បន្នកាលក្ដី អ្វីៗនាអនាគតកាលក្ដី អំណាចនានាក្ដី
39
កម្ពស់ក្ដី ជម្រៅក្ដី ឬរបស់ណាមួយផ្សេងទៀតដែលត្រូវបានបង្កើតក្ដី ក៏មិនអាចបំបែកយើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃយើងបានឡើយ៕
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16