bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Romans 3
Romans 3
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 4 →
1
បើដូច្នេះ តើជនជាតិយូដាមានអ្វីពិសេសជាង? ឬការកាត់ស្បែកមានប្រយោជន៍អ្វី?
2
មានច្រើនទេតើ ក្នុងគ្រប់ជំពូក។ ដ្បិតមុនដំបូង ព្រះបន្ទូលរបស់ព្រះត្រូវបានផ្ទុកផ្ដាក់នឹងពួកគេមែន។
3
ចុះតើជាអ្វីទៅ បើមានអ្នកខ្លះក្នុងពួកគេមិនជឿ? តើភាពឥតជំនឿរបស់ពួកគេ នឹងធ្វើឲ្យភាពស្មោះត្រង់របស់ព្រះទៅជាមោឃៈឬ?
4
មិនមែនដូច្នោះជាដាច់ខាត! ទោះបីមនុស្សគ្រប់គ្នាជាអ្នកភូតភរក៏ដោយ ក៏ព្រះនៅតែពិតត្រង់ដែរ។ ដូចដែលមានសរសេរទុកមកថា: “ដើម្បីឲ្យព្រះអង្គត្រូវបានបញ្ជាក់ថាសុចរិត នៅពេលព្រះអង្គមានបន្ទូល ហើយមានជ័យជម្នះ នៅពេលគេជំនុំជម្រះព្រះអង្គ”។
5
ប៉ុន្តែប្រសិនបើសេចក្ដីទុច្ចរិតរបស់យើង បង្ហាញឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ តើយើងត្រូវនិយាយដូចម្ដេច? ខ្ញុំសូមនិយាយតាមរបៀបមនុស្សថា តើព្រះដែលបញ្ចេញព្រះពិរោធ អយុត្តិធម៌ឬ?
6
មិនមែនដូច្នោះជាដាច់ខាត! បើព្រះអយុត្តិធម៌មែន តើព្រះនឹងជំនុំជម្រះពិភពលោកដូចម្ដេចកើត?
7
ប៉ុន្តែប្រសិនបើសេចក្ដីពិតរបស់ព្រះចម្រើនឡើងដើម្បីជាសិរីរុងរឿងដល់ព្រះអង្គ ដោយសារតែការភូតភររបស់ខ្ញុំ ចុះម្ដេចក៏ខ្ញុំនៅតែត្រូវបានផ្ដន្ទាទោសដូចជាមនុស្សបាប?
8
ដូច្នេះ ម្ដេចក៏មិននិយាយថា: ‘យើងនាំគ្នាប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យកើតមានការល្អ’ ដូចដែលអ្នកខ្លះនិយាយមួលបង្កាច់យើង ថាយើងនិយាយដូច្នោះ? អ្នកទាំងនោះសមតែទទួលការផ្ដន្ទាទោស។
9
ចុះម្ដេចទៅ? តើជនជាតិយូដាយើងល្អជាងឬ? មិនមែនទាល់តែសោះ! យើងបានបញ្ជាក់ហើយថា ទាំងជនជាតិយូដា និងសាសន៍ដទៃ សុទ្ធតែស្ថិតនៅក្រោមបាប
10
ដូចដែលមានសរសេរទុកមកថា: “គ្មានមនុស្សសុចរិតឡើយ សូម្បីតែម្នាក់ក៏គ្មានផង។
11
គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ។
12
មនុស្សគ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ដូចៗគ្នា; គ្មានអ្នកណាសប្បុរសឡើយ សូម្បីតែម្នាក់ក៏គ្មានផង។
13
បំពង់កពួកគេជាផ្នូរដែលបើកចំហ ពួកគេតែងតែបោកបញ្ឆោតដោយអណ្ដាត បបូរមាត់ពួកគេបង្កប់ដោយពិសពស់វែក
14
មាត់ពួកគេពោរពេញទៅដោយពាក្យបណ្ដាសា និងជាតិល្វីង
15
ជើងពួកគេរហ័សនឹងបង្ហូរឈាម
16
ផ្លូវរបស់ពួកគេមានតែសេចក្ដីហិនវិនាស និងសេចក្ដីវេទនា;
17
ពួកគេមិនបានស្គាល់ផ្លូវនៃសន្តិភាព ឡើយ។
18
គ្មានការកោតខ្លាចព្រះសោះ នៅចំពោះភ្នែកពួកគេ ”។
19
យើងដឹងហើយថា អ្វីក៏ដោយដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងដល់ពួកអ្នកដែលនៅក្រោមក្រឹត្យវិន័យ ដើម្បីបិទមាត់ទាំងអស់ ហើយឲ្យពិភពលោកទាំងមូលជាប់ទោសនៅក្រោមការជំនុំជម្រះរបស់ព្រះ។
20
ដ្បិតគ្មានមនុស្សណាម្នាក់ ត្រូវបានរាប់ជាសុចរិតនៅចំពោះព្រះ ដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ ផ្ទុយទៅវិញ មានតែការដឹងខ្លួននូវបាប តាមរយៈក្រឹត្យវិន័យប៉ុណ្ណោះ។
21
ប៉ុន្តែឥឡូវនេះ សេចក្ដីសុចរិតរបស់ព្រះត្រូវបានសម្ដែងដោយឡែកពីក្រឹត្យវិន័យហើយ ព្រមទាំងត្រូវបានធ្វើបន្ទាល់ដោយក្រឹត្យវិន័យ និងគម្ពីរព្យាការីផង
22
គឺសេចក្ដីសុចរិតរបស់ព្រះតាមរយៈជំនឿលើព្រះយេស៊ូវគ្រីស្ទ សម្រាប់អស់អ្នកដែលជឿ។ ជាការពិត គ្មានភាពខុសគ្នាទេ
23
ដ្បិតមនុស្សគ្រប់គ្នាបានប្រព្រឹត្តបាប ហើយខ្វះមិនដល់សិរីរុងរឿងរបស់ព្រះ
24
ប៉ុន្តែពួកគេត្រូវបានរាប់ជាសុចរិតដោយឥតគិតថ្លៃ ដោយព្រះគុណរបស់ព្រះ និងតាមរយៈសេចក្ដីប្រោសលោះក្នុងព្រះគ្រីស្ទយេស៊ូវ។
25
ព្រះបានកំណត់ព្រះយេស៊ូវនេះទុកមុនជាយញ្ញបូជាលួងព្រះហឫទ័យ តាមរយៈជំនឿលើព្រះលោហិតរបស់ព្រះយេស៊ូវ ដើម្បីសម្ដែងសេចក្ដីសុចរិតយុត្តិធម៌របស់អង្គទ្រង់; ដ្បិតព្រះមិនប្រកាន់បាបដែលបានប្រព្រឹត្តពីមុនមក
26
ដោយសេចក្ដីអនុគ្រោះរបស់ព្រះអង្គ ដើម្បីសម្ដែងសេចក្ដីសុចរិតយុត្តិធម៌របស់អង្គទ្រង់នៅគ្រានេះ និងដើម្បីសម្ដែងថាអង្គទ្រង់សុចរិតយុត្តិធម៌ ព្រមទាំងបញ្ជាក់ថាអ្នកដែលមានជំនឿលើព្រះយេស៊ូវ សុចរិតផងដែរ។
27
ដោយហេតុនេះ តើការអួតអាងនៅឯណា? វាត្រូវបានដកចេញហើយ។ តើដោយច្បាប់អ្វី? ដោយច្បាប់នៃការប្រព្រឹត្តឬ? ទេ! គឺដោយច្បាប់នៃជំនឿវិញ។
28
ពោលគឺ យើងយល់ឃើញថា មនុស្សត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿ គឺដោយឡែកពីការប្រព្រឹត្តតាមក្រឹត្យវិន័យទេ។
29
តើព្រះជាព្រះរបស់ជនជាតិយូដាតែប៉ុណ្ណោះឬ? តើមិនមែនជាព្រះរបស់សាសន៍ដទៃដែរទេឬ? ត្រូវហើយ ព្រះអង្គជាព្រះរបស់សាសន៍ដទៃដែរ
30
ពីព្រោះព្រះជាព្រះតែមួយអង្គគត់។ ព្រះអង្គនឹងរាប់អ្នកដែលទទួលពិធីកាត់ស្បែកជាសុចរិតដោយសារតែជំនឿ ហើយក៏រាប់អ្នកដែលមិនបានទទួលពិធីកាត់ស្បែកជាសុចរិតដោយសារតែជំនឿដែរ។
31
បើដូច្នេះ តើយើងធ្វើឲ្យក្រឹត្យវិន័យទៅជាមោឃៈដោយជំនឿឬ? មិនមែនដូច្នោះជាដាច់ខាត! ផ្ទុយទៅវិញ យើងលើកស្ទួយក្រឹត្យវិន័យទេ៕
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16