bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Romans 9
Romans 9
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 10 →
1
ខ្ញុំនិយាយសេចក្ដីពិតក្នុងព្រះគ្រីស្ទ ខ្ញុំមិនភូតភរទេ សតិសម្បជញ្ញៈរបស់ខ្ញុំក៏ធ្វើបន្ទាល់ជាមួយខ្ញុំក្នុងព្រះវិញ្ញាណដ៏វិសុទ្ធដែរ
2
ថា ខ្ញុំមានទុក្ខព្រួយយ៉ាងខ្លាំង និងការឈឺចុកចាប់ឥតឈប់ឈរនៅក្នុងចិត្តរបស់ខ្ញុំ។
3
ខ្ញុំសុខចិត្តឲ្យខ្លួនខ្ញុំត្រូវបណ្ដាសាដាច់ចេញពីព្រះគ្រីស្ទ ជំនួសបងប្អូនរួមជាតិរបស់ខ្ញុំ ដែលជាសាច់ញាតិរបស់ខ្ញុំខាងសាច់ឈាម
4
គឺជនជាតិអ៊ីស្រាអែល។ ឋានៈជាកូន សិរីរុងរឿង សម្ពន្ធមេត្រី ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និងសេចក្ដីសន្យា សុទ្ធតែជារបស់ពួកគេ;
5
ពួកបុព្វបុរសជារបស់ពួកគេ ហើយព្រះគ្រីស្ទក៏កើតពីពួកគេខាងសាច់ឈាមដែរ។ ព្រះអង្គជាព្រះលើរបស់សព្វសារពើ ដែលសមនឹងទទួលការលើកតម្កើងអស់កល្បជានិច្ច។ អាម៉ែន!
6
យ៉ាងណាមិញ មិនមែនថាព្រះបន្ទូលរបស់ព្រះទៅជាឥតប្រយោជន៍ឡើយ ដ្បិតមិនមែនអស់អ្នកដែលកើតពីអ៊ីស្រាអែល ជាជនជាតិអ៊ីស្រាអែលនោះទេ
7
ហើយពួកគេក៏មិនមែនសុទ្ធតែជាកូន ដោយសារជាពូជពង្សរបស់អ័ប្រាហាំដែរ ផ្ទុយទៅវិញ “អ្នកដែលកើតពីអ៊ីសាក នឹងត្រូវបានហៅថាពូជពង្សរបស់អ្នក”។
8
នេះមានន័យថា មិនមែនកូនៗខាងសាច់ឈាមទេ ដែលជាកូនរបស់ព្រះ ផ្ទុយទៅវិញ គឺកូននៃសេចក្ដីសន្យាទេ ដែលត្រូវរាប់ជាពូជពង្ស។
9
ដ្បិតព្រះបន្ទូលនៃសេចក្ដីសន្យា គឺដូចតទៅ: “ឆ្នាំក្រោយ យើងនឹងមកក្នុងពេលដដែលនេះ ហើយសារ៉ានឹងមានកូនប្រុសម្នាក់”។
10
មិនគ្រាន់តែប៉ុណ្ណោះទេ រេបិកាក៏មានផ្ទៃពោះជាមួយបុរសម្នាក់ដូច្នោះដែរ គឺអ៊ីសាកដូនតារបស់យើង។
11
ជាការពិត កាលកូនទាំងពីរ មិនទាន់កើតនៅឡើយ ហើយក៏មិនទាន់ធ្វើអ្វីល្អ ឬអាក្រក់ (ដើម្បីឲ្យគោលបំណងរបស់ព្រះដែលស្របតាមការជ្រើសតាំង បាននៅស្ថិតស្ថេរ
12
មិនមែនដោយសារតែការប្រព្រឹត្ត គឺដោយសារតែព្រះអង្គដែលត្រាស់ហៅវិញ) ព្រះ មានបន្ទូលនឹងរេបិកាថា៖ “កូនច្បងនឹងបម្រើកូនប្អូន”
13
ដូចដែលមានសរសេរទុកមកថា: “យើងបានស្រឡាញ់យ៉ាកុប ប៉ុន្តែស្អប់អេសាវ”។
14
បើដូច្នេះ តើយើងត្រូវនិយាយដូចម្ដេច? តើព្រះអយុត្តិធម៌ឬ? មិនមែនដូច្នោះជាដាច់ខាត!
15
ដ្បិតព្រះមានបន្ទូលនឹងម៉ូសេថា៖ “យើងនឹងមេត្តាករុណាដល់អ្នកណាដែលយើងមេត្តាករុណា; យើងនឹងអាណិតអាសូរដល់អ្នកណាដែលយើងអាណិតអាសូរ”។
16
ដូច្នេះ មិនមែនស្រេចលើបំណង ឬការប្រឹងប្រែង របស់មនុស្សទេ គឺស្រេចលើព្រះដែលមេត្តាករុណាវិញ។
17
ជាការពិត ព្រះគម្ពីរបានថ្លែងទៅផារ៉ោនថា: “យើងបានតាំងអ្នកឡើងដើម្បីការនេះ គឺដើម្បីឲ្យយើងបានសម្ដែងចេស្ដារបស់យើងតាមរយៈអ្នក និងដើម្បីឲ្យនាមរបស់យើងបានប្រកាសទៅទូទាំងពិភពលោក”។
18
ពោលគឺ ព្រះចង់មេត្តាករុណាដល់អ្នកណា ក៏មេត្តាករុណាដល់អ្នកនោះ ហើយព្រះអង្គចង់ធ្វើឲ្យអ្នកណាមានចិត្តរឹងរូស ក៏ធ្វើឲ្យអ្នកនោះមានចិត្តរឹងរូសដែរ។
19
ដូច្នេះ អ្នកនឹងសួរខ្ញុំថា៖ “ចុះហេតុអ្វីបានជាព្រះនៅតែចាប់កំហុសទៀត? ព្រោះថា តើនរណាអាចប្រឆាំងនឹងបំណងព្រះហឫទ័យរបស់ព្រះអង្គបាន?”។
20
ឱ មនុស្សអើយ! តើអ្នកជាអ្វី បានជាហ៊ានតមាត់នឹងព្រះ? អ្វីដែលត្រូវបានសូន មិនអាចនិយាយនឹងអ្នកដែលសូនថា៖ “ហេតុអ្វីបានជាធ្វើខ្ញុំយ៉ាងនេះ?” ទេ មែនទេ?
21
ឬមួយក៏ជាងស្មូនគ្មានសិទ្ធិលើដីឥដ្ឋ ដើម្បីធ្វើភាជនៈពីដុំដីឥដ្ឋដដែល គឺមួយសម្រាប់ការថ្លៃថ្នូរ មួយសម្រាប់ការមិនថ្លៃថ្នូរនោះទេឬ?
22
ចុះបើព្រះបានទ្រាំទ្រដោយការអត់ធ្មត់យ៉ាងខ្លាំង ចំពោះភាជនៈនៃព្រះពិរោធដែលត្រូវបានរៀបចំទុកសម្រាប់ការបំផ្លាញ ទោះបីជាព្រះអង្គមានព្រះហឫទ័យចង់សម្ដែងព្រះពិរោធ ហើយបើកឲ្យស្គាល់ព្រះចេស្ដារបស់ព្រះអង្គក៏ដោយ តើយ៉ាងណាទៅ!
23
មួយវិញទៀត ចុះបើការនេះគឺដើម្បីបើកឲ្យស្គាល់នូវភាពបរិបូរនៃសិរីរុងរឿងរបស់ព្រះអង្គ ចំពោះភាជនៈនៃសេចក្ដីមេត្តានោះដែលព្រះអង្គបានរៀបចំទុកមុនសម្រាប់សិរីរុងរឿងទៅហើយ តើយ៉ាងណាទៅ!
24
ភាជនៈទាំងនោះរួមមានទាំងយើងដែរ ដែលព្រះអង្គបានត្រាស់ហៅ មិនគ្រាន់តែពីជនជាតិយូដាប៉ុណ្ណោះទេ គឺថែមទាំងពីសាសន៍ដទៃទៀតផង។
25
ដូចដែលព្រះអង្គមានបន្ទូលនៅក្នុងគម្ពីរហូសេថា: “យើងនឹងហៅអ្នកដែលមិនមែនជាប្រជារាស្ត្ររបស់យើងថា ‘ប្រជារាស្ត្ររបស់យើង’ ហើយហៅអ្នកដែលមិនត្រូវបានស្រឡាញ់ថា ‘ជាទីស្រឡាញ់’។
26
ត្រង់កន្លែងដែលបានប្រាប់ទៅពួកគេថា: ‘អ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់យើងទេ’ នៅកន្លែងនោះឯង ពួកគេនឹងត្រូវបានហៅថា ‘កូនៗរបស់ព្រះដ៏មានព្រះជន្មរស់’ ”។
27
រីឯអេសាយក៏ស្រែកអំពីអ៊ីស្រាអែលថា: “ទោះបីជាកូនចៅអ៊ីស្រាអែល មានចំនួនច្រើនដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រក៏ដោយ ក៏មានសំណល់តែបន្តិចប៉ុណ្ណោះដែលនឹងបានសង្គ្រោះ។
28
ព្រះអម្ចាស់នឹងធ្វើឲ្យព្រះបន្ទូលសម្រេចនៅលើផែនដីនេះ យ៉ាងហ្មត់ចត់ និងឆាប់រហ័ស”។
29
មួយវិញទៀត ដូចដែលអេសាយបានថ្លែងទុកមុនថា: “ប្រសិនបើព្រះអម្ចាស់នៃពលបរិវារមិនបានបន្សល់ពូជឲ្យយើងទេ ម្ល៉េះសមយើងបានដូចជាសូដុម និងបានដូចជាកូម៉ូរ៉ាទៅហើយ”។
30
បើដូច្នេះ តើយើងត្រូវនិយាយដូចម្ដេច? សាសន៍ដទៃដែលមិនបានស្វែងរកសេចក្ដីសុចរិត ទទួលបានសេចក្ដីសុចរិត គឺសេចក្ដីសុចរិតដែលមកពីជំនឿ
31
រីឯអ៊ីស្រាអែលវិញ គេដេញតាមក្រឹត្យវិន័យនៃសេចក្ដីសុចរិត ប៉ុន្តែមិនបានដល់ក្រឹត្យវិន័យ នោះឡើយ។
32
ហេតុអ្វីបានជាដូច្នេះ? ពីព្រោះពួកគេមិនបានដេញតាមដោយជំនឿទេ គឺដេញតាម ហាក់ដូចជាដោយការប្រព្រឹត្ត ទៅវិញ។ ពួកគេបានជំពប់ដួលនឹង “ថ្មនៃការជំពប់”
33
ដូចដែលមានសរសេរទុកមកថា: “មើល៍! នៅស៊ីយ៉ូនយើងដាក់ថ្មនៃការជំពប់ និងថ្មដានៃសេចក្ដីបណ្ដាលឲ្យជំពប់ដួល; ប៉ុន្តែអ្នកដែលជឿទុកចិត្តលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់មុខឡើយ” ៕
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16