bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Romans 10
Romans 10
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 11 →
1
បងប្អូនអើយ បំណងចិត្តរបស់ខ្ញុំ និងសេចក្ដីអធិស្ឋានទៅព្រះសម្រាប់ជនជាតិអ៊ីស្រាអែល គឺឲ្យពួកគេបានសង្គ្រោះ។
2
ខ្ញុំសូមធ្វើបន្ទាល់ថា ពួកគេមានចិត្តឆេះឆួលចំពោះព្រះមែន ប៉ុន្តែមិនមែនដោយការយល់ដឹងត្រឹមត្រូវទេ។
3
ពោលគឺ ពួកគេមិនបានចុះចូលនឹងសេចក្ដីសុចរិតរបស់ព្រះ ដោយមិនយល់សេចក្ដីសុចរិតរបស់ព្រះ ហើយព្យាយាមតាំងសេចក្ដីសុចរិតរបស់ខ្លួនឯង។
4
ជាការពិត ព្រះគ្រីស្ទជាចុងបញ្ចប់នៃក្រឹត្យវិន័យ ដើម្បីឲ្យអស់អ្នកដែលជឿត្រូវបានរាប់ជាសុចរិត។
5
ម៉ូសេបានសរសេរអំពីសេចក្ដីសុចរិតដែលមកពីក្រឹត្យវិន័យថា: “អ្នកដែលប្រព្រឹត្តតាមសេចក្ដីទាំងនេះ នឹងរស់ដោយសេចក្ដីទាំងនេះ”។
6
រីឯសេចក្ដីសុចរិតដែលមកពីជំនឿ មានចែងដូច្នេះ: “កុំនិយាយក្នុងចិត្តរបស់អ្នកថា តើនរណានឹងឡើងទៅលើមេឃ?” នេះមានន័យថា ឲ្យនាំព្រះគ្រីស្ទចុះមក;
7
“ហើយក៏កុំនិយាយថា តើនរណានឹងចុះទៅក្នុងរណ្ដៅគ្មានបាត? ” នេះមានន័យថា ឲ្យនាំព្រះគ្រីស្ទឡើងពីចំណោមមនុស្សស្លាប់។
8
ចុះមានចែងដូចម្ដេច? គឺចែងថា: “ព្រះបន្ទូលនៅជិតអ្នក គឺក្នុងមាត់របស់អ្នក និងក្នុងចិត្តរបស់អ្នក” នោះគឺព្រះបន្ទូលនៃជំនឿដែលយើងប្រកាស។
9
ដ្បិតប្រសិនបើអ្នកសារភាពដោយមាត់របស់អ្នកថាព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿក្នុងចិត្តថា ព្រះបានលើកព្រះយេស៊ូវឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ នោះអ្នកនឹងបានសង្គ្រោះ។
10
ពោលគឺ ជឿដោយចិត្ត ធ្វើឲ្យមនុស្សត្រូវបានរាប់ជាសុចរិត ហើយសារភាពដោយមាត់ ធ្វើឲ្យមនុស្សបានសង្គ្រោះ
11
ដ្បិតព្រះគម្ពីរចែងថា: “អស់អ្នកដែលជឿទុកចិត្តលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់មុខឡើយ”។
12
គ្មានភាពខុសគ្នារវាងជនជាតិយូដា និងសាសន៍ដទៃ ឡើយ ពីព្រោះព្រះអម្ចាស់តែមួយដែលជាព្រះអម្ចាស់នៃមនុស្សគ្រប់គ្នា ប្រទានយ៉ាងបរិបូរដល់អស់អ្នកដែលហៅរកព្រះអង្គ។
13
ពិតមែនហើយ “អស់អ្នកណាដែលហៅរកព្រះនាមរបស់ព្រះអម្ចាស់ នឹងបានសង្គ្រោះ”។
14
បើដូច្នេះ តើគេអាចហៅរកយ៉ាងដូចម្ដេច ចំពោះព្រះអង្គដែលពួកគេមិនដែលជឿលើនោះ? តើគេអាចជឿយ៉ាងដូចម្ដេច ចំពោះព្រះអង្គដែលពួកគេមិនដែលឮសោះ? តើគេអាចឮយ៉ាងដូចម្ដេច បើគ្មានអ្នកណាប្រកាស?
15
តើគេអាចចេញទៅប្រកាសយ៉ាងដូចម្ដេច លើកលែងតែគេត្រូវបានចាត់ឲ្យទៅ? ដូចដែលមានសរសេរទុកមកថា: “ជើងរបស់ អ្នកដែលប្រកាសដំណឹងល្អដ៏ប្រសើរ ស្រស់ស្អាតណាស់ហ្ន៎!”។
16
ប៉ុន្តែមនុស្សទាំងអស់មិនបានស្ដាប់បង្គាប់ដំណឹងល្អទេ ដូចដែលអេសាយបានថ្លែងថា: “ព្រះអម្ចាស់អើយ តើនរណាបានជឿដំណឹងរបស់យើងខ្ញុំ?”។
17
ដូច្នេះ ជំនឿមកពីការឮ ហើយការឮមកតាមរយៈព្រះបន្ទូលរបស់ព្រះគ្រីស្ទ ។
18
ក៏ប៉ុន្តែខ្ញុំសូមសួរថា ពួកគេមិនដែលឮទេ មែនទេ? ពួកគេប្រាកដជាឮ ដ្បិត “សំឡេងរបស់គេចេញទៅពាសពេញផែនដី ហើយពាក្យរបស់គេក៏ចេញទៅដល់ចុងបំផុតនៃពិភពលោក”។
19
ខ្ញុំសូមសួរទៀតថា៖ “ជនជាតិអ៊ីស្រាអែលមិនបានយល់ទេ មែនទេ?”។ មុនដំបូង ម៉ូសេបានថ្លែងថា: “យើងនឹងធ្វើឲ្យអ្នករាល់គ្នាច្រណែន ដោយពួកអ្នកដែលមិនមែនជាប្រជាជាតិមួយ; យើងនឹងធ្វើឲ្យអ្នករាល់គ្នាខឹង ដោយជនជាតិមួយដែលល្ងីល្ងើ”។
20
ក្រោយមក អេសាយក៏ហ៊ានថ្លែងដែរថា: “យើងត្រូវបានរកឃើញដោយអ្នកដែលមិនបានស្វែងរកយើង; យើងបានសម្ដែងខ្លួនយើងដល់អ្នកដែលមិនបានសួររកយើង”។
21
រីឯអំពីអ៊ីស្រាអែលវិញ លោកថ្លែងថា: “យើងបានលាតដៃរបស់យើងវាល់ព្រឹកវាល់ល្ងាច ទៅរកប្រជារាស្ត្រដែលមិនស្ដាប់បង្គាប់ និងប្រកែកជំទាស់” ៕
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16