bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Romans 13
Romans 13
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 14 →
1
មនុស្ស គ្រប់គ្នាត្រូវតែចុះចូលនឹងរដ្ឋអំណាច ដ្បិតគ្មានអំណាចណាដែលមិនបានមកពីព្រះឡើយ គឺអំណាចទាំងអស់ដែលមាន សុទ្ធតែត្រូវបានកំណត់ឲ្យមានដោយព្រះ។
2
ដូច្នេះ អ្នកដែលប្រឆាំងនឹងរដ្ឋអំណាច គឺតតាំងនឹងអ្វីដែលព្រះបានតាំងឡើង ហើយអ្នកដែលតតាំង អ្នកនោះនាំទោសដាក់ខ្លួន។
3
ជាការពិត មេគ្រប់គ្រងមិនមែនជាសេចក្ដីគួរខ្លាចដល់អំពើល្អទេ គឺជាសេចក្ដីគួរខ្លាចដល់អំពើអាក្រក់វិញ។ តើអ្នកមិនចង់ខ្លាចរដ្ឋអំណាចឬ? ចូរធ្វើល្អចុះ នោះអ្នកនឹងទទួលការសរសើរពីរដ្ឋអំណាច
4
ដ្បិតលោកជាអ្នកបម្រើរបស់ព្រះ ដើម្បីជាប្រយោជន៍ដល់អ្នក។ ផ្ទុយទៅវិញ ប្រសិនបើអ្នកប្រព្រឹត្តការអាក្រក់ ចូរខ្លាចទៅ ដ្បិតលោកកាន់ដាវមិនមែនឥតប្រយោជន៍ឡើយ។ លោកជាអ្នកបម្រើរបស់ព្រះ ជាអ្នកសងសឹក ដើម្បីនាំព្រះពិរោធមកលើអ្នកដែលប្រព្រឹត្តការអាក្រក់។
5
ដូច្នេះ អ្នកត្រូវតែចុះចូល មិនគ្រាន់តែដោយព្រោះព្រះពិរោធប៉ុណ្ណោះទេ គឺដោយព្រោះសតិសម្បជញ្ញៈដែរ។
6
តាមពិត នេះជាហេតុដែលអ្នករាល់គ្នាបង់ពន្ធដែរ ដ្បិតពួកគេជាអ្នកបម្រើរបស់ព្រះ ដែលតែងតែផ្ដោតទៅលើការងារនេះឯង។
7
ចូរសងបំណុលដល់មនុស្សទាំងអស់ គឺចូរសងសួយសារអាករដល់អ្នកដែលត្រូវទទួលសួយសារអាករ ចូរសងពន្ធដល់អ្នកដែលត្រូវទទួលពន្ធ ចូរសងការកោតខ្លាចដល់អ្នកដែលត្រូវទទួលការកោតខ្លាច ហើយចូរសងកិត្តិយសដល់អ្នកដែលត្រូវទទួលកិត្តិយស។
8
កុំជំពាក់អ្វីដល់អ្នកណាឡើយ ក្រៅពីការស្រឡាញ់គ្នាទៅវិញទៅមក។ ជាការពិត អ្នកដែលស្រឡាញ់អ្នកដទៃ បានបំពេញក្រឹត្យវិន័យឲ្យសម្រេចហើយ។
9
ដ្បិតបទបញ្ជាដែលថា: “ កុំផិតក្បត់ កុំសម្លាប់មនុស្ស កុំលួច កុំលោភលន់” ព្រមទាំងបទបញ្ជាឯទៀតៗ ក៏សរុបមកក្នុងពាក្យនេះថា: “ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯង” ។
10
សេចក្ដីស្រឡាញ់មិនប្រព្រឹត្តការអាក្រក់ដល់អ្នកជិតខាងឡើយ ដោយហេតុនេះ សេចក្ដីស្រឡាញ់ជាការបំពេញក្រឹត្យវិន័យឲ្យសម្រេច។
11
មួយវិញទៀត អ្នករាល់គ្នាដឹងអំពីគ្រានេះហើយថា ដល់ម៉ោងឲ្យអ្នករាល់គ្នា ក្រោកពីដំណេកហើយ ដ្បិតឥឡូវនេះ សេចក្ដីសង្គ្រោះរបស់យើង នៅជិតយើងជាងកាលយើងជឿដំបូង។
12
យប់កាន់តែជ្រៅ ហើយថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះឲ្យយើងដោះអំពើនៃសេចក្ដីងងឹតចេញ ហើយពាក់គ្រឿងសឹកនៃពន្លឺវិញ។
13
ចូរឲ្យយើងដើរយ៉ាងត្រឹមត្រូវ ដូចជាដើរក្នុងពេលថ្ងៃ គឺមិនមែនដោយការស៊ីផឹកអាវាសែ និងការប្រមឹក; មិនមែនដោយអំពើអសីលធម៌ខាងផ្លូវភេទ និងការល្មោភកាម; មិនមែនដោយការឈ្លោះប្រកែក និងការឈ្នានីសឡើយ។
14
ផ្ទុយទៅវិញ ចូរបំពាក់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំធ្វើគម្រោងតាមតណ្ហាសាច់ឈាមឡើយ៕
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16