bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Romans 6
Romans 6
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 7 →
1
បើដូច្នេះ តើយើងត្រូវនិយាយដូចម្ដេច? តើយើងគួរបន្តក្នុងបាបទៀត ដើម្បីឲ្យព្រះគុណបានកើនឡើងឬ?
2
មិនមែនដូច្នោះជាដាច់ខាត! យើងដែលស្លាប់ចំពោះបាបហើយ តើយើងនៅតែរស់នៅក្នុងបាបទៀតដូចម្ដេចកើត?
3
ឬមួយក៏អ្នករាល់គ្នាមិនយល់ថា អស់អ្នកណាដែលទទួលពិធីជ្រមុជទឹកទៅក្នុងព្រះគ្រីស្ទយេស៊ូវ គឺទទួលពិធីជ្រមុជទឹកទៅក្នុងការសុគតរបស់ព្រះអង្គដែរទេឬ?
4
ដូច្នេះ យើងត្រូវបានបញ្ចុះជាមួយព្រះអង្គទៅក្នុងសេចក្ដីស្លាប់ តាមរយៈពិធីជ្រមុជទឹក ដើម្បីឲ្យយើងបានដើរក្នុងភាពថ្មីនៃជីវិត ដូចដែលព្រះគ្រីស្ទត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ តាមរយៈសិរីរុងរឿងរបស់ព្រះបិតាយ៉ាងនោះដែរ។
5
ពោលគឺ ប្រសិនបើយើងបានរួមជាមួយព្រះគ្រីស្ទដោយមានភាពដូចគ្នាក្នុងការសុគតរបស់ព្រះអង្គ យើងពិតជានឹងរួមជាមួយព្រះអង្គក្នុងការរស់ឡើងវិញរបស់ព្រះអង្គដែរ។
6
យើងដឹងការនេះថា បុគ្គល ចាស់របស់យើងត្រូវបានឆ្កាងជាមួយព្រះអង្គ ដើម្បីឲ្យរូបកាយនៃបាបបានសាបសូន្យ និងដើម្បីកុំឲ្យយើងបម្រើបាបទៀត។
7
ដ្បិតអ្នកដែលស្លាប់ ត្រូវបានរំដោះពីបាបហើយ។
8
ដូច្នេះ ប្រសិនបើយើងបានស្លាប់ជាមួយព្រះគ្រីស្ទ យើងជឿថា យើងក៏នឹងរស់ជាមួយព្រះអង្គដែរ។
9
យើងដឹងហើយថា ព្រះគ្រីស្ទត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ ព្រះអង្គមិនសុគតទៀតឡើយ ហើយសេចក្ដីស្លាប់ក៏លែងគ្រប់គ្រងលើព្រះអង្គទៀតដែរ។
10
ដ្បិតការដែលព្រះអង្គបានសុគត គឺសុគតម្ដងជាសម្រេចចំពោះបាប ប៉ុន្តែការដែលព្រះអង្គមានព្រះជន្មរស់ គឺមានព្រះជន្មរស់ចំពោះព្រះ។
11
ដូចគ្នាដែរ អ្នករាល់គ្នាក៏ត្រូវចាត់ទុកខ្លួនឯងថា អ្នករាល់គ្នាជាមនុស្សស្លាប់ចំពោះបាប ហើយមានជីវិតរស់ចំពោះព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ។
12
ដូច្នេះ កុំឲ្យបាបគ្រងរាជ្យលើរូបកាយរបស់អ្នករាល់គ្នាដែលរមែងតែងតែស្លាប់ ដើម្បីស្ដាប់បង្គាប់តណ្ហារបស់វាឡើយ
13
ហើយក៏កុំថ្វាយអវយវៈរបស់អ្នករាល់គ្នាដល់បាប ទុកជាឧបករណ៍នៃសេចក្ដីទុច្ចរិតដែរ។ ផ្ទុយទៅវិញ ចូរថ្វាយខ្លួនអ្នកដល់ព្រះ ទុកជាអ្នកដែលរស់ពីចំណោមមនុស្សស្លាប់ ព្រមទាំងថ្វាយអវយវៈរបស់អ្នករាល់គ្នាដល់ព្រះ ទុកជាឧបករណ៍នៃសេចក្ដីសុចរិត។
14
ដ្បិតបាបនឹងលែងគ្រប់គ្រងលើអ្នករាល់គ្នាទៀតហើយ ពីព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យទេ គឺនៅក្រោមព្រះគុណវិញ។
15
ចុះម្ដេចទៅ? ដោយសារយើងមិននៅក្រោមក្រឹត្យវិន័យ គឺនៅក្រោមព្រះគុណវិញ តើឲ្យយើងប្រព្រឹត្តបាបឬ? មិនមែនដូច្នោះជាដាច់ខាត!
16
តើអ្នករាល់គ្នាមិនដឹងទេឬ? ប្រសិនបើអ្នករាល់គ្នាថ្វាយខ្លួនជាទាសករ ហើយទៅស្ដាប់បង្គាប់អ្នកណា នោះអ្នករាល់គ្នាជាទាសកររបស់អ្នកដែលអ្នករាល់គ្នាស្ដាប់បង្គាប់នោះឯង ទោះបីអ្នករាល់គ្នាជាទាសករនៃបាបដែលនាំទៅរកសេចក្ដីស្លាប់ក្ដី ឬជាទាសករនៃការស្ដាប់បង្គាប់ដែលនាំទៅរកសេចក្ដីសុចរិតក្ដី។
17
សូមអរព្រះគុណដល់ព្រះ ដែលពីដើមអ្នករាល់គ្នាធ្លាប់ជាទាសកររបស់បាប ប៉ុន្តែអ្នករាល់គ្នាបានស្ដាប់បង្គាប់អស់ពីចិត្តចំពោះក្បួននៃសេចក្ដីបង្រៀនដែលត្រូវបានប្រគល់មកអ្នករាល់គ្នា
18
ហើយដោយត្រូវបានរំដោះពីបាប អ្នករាល់គ្នាបានជាទាសកររបស់សេចក្ដីសុចរិតហើយ។
19
ខ្ញុំកំពុងនិយាយតាមបែបមនុស្ស ដោយសារតែភាពខ្សោយនៃសាច់ឈាមរបស់អ្នករាល់គ្នា។ ដូច្នេះ ដូចដែលអ្នករាល់គ្នាធ្លាប់ថ្វាយអវយវៈរបស់អ្នករាល់គ្នាជាទាសករដល់ការស្មោកគ្រោក និងការឥតច្បាប់ដែលនាំទៅរកការឥតច្បាប់យ៉ាងណា ឥឡូវនេះ ចូរថ្វាយអវយវៈរបស់អ្នករាល់គ្នាជាទាសករដល់សេចក្ដីសុចរិតដែលនាំទៅរកការញែកជាវិសុទ្ធយ៉ាងនោះដែរ។
20
កន្លងមក កាលអ្នករាល់គ្នាជាទាសកររបស់បាប អ្នករាល់គ្នាមិននៅក្រោមអំណាចសេចក្ដីសុចរិតទេ។
21
ចុះកាលនោះ តើអ្នករាល់គ្នាបានផលអ្វីពីអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ? ដ្បិតលទ្ធផលចុងក្រោយនៃអំពើទាំងនោះ គឺសេចក្ដីស្លាប់។
22
ប៉ុន្តែឥឡូវនេះ ដោយអ្នករាល់គ្នាត្រូវបានរំដោះពីបាប ហើយបានជាទាសកររបស់ព្រះ ដូច្នេះអ្នករាល់គ្នាបានផលដែលនាំទៅរកការញែកជាវិសុទ្ធ ហើយលទ្ធផលចុងក្រោយនៃការនេះ គឺជីវិតអស់កល្បជានិច្ច។
23
ដ្បិតថ្លៃឈ្នួលរបស់បាប គឺសេចក្ដីស្លាប់ រីឯអំណោយទានរបស់ព្រះ គឺជីវិតអស់កល្បជានិច្ច នៅក្នុងព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃយើង៕
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16