bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Romans 12
Romans 12
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 13 →
1
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមជំរុញទឹកចិត្តអ្នករាល់គ្នាដោយសេចក្ដីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយរបស់អ្នករាល់គ្នាជាយញ្ញបូជាដ៏រស់ ទាំងវិសុទ្ធ និងជាទីគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយ ជាការបម្រើដ៏សមគួរ សម្រាប់អ្នករាល់គ្នា។
2
កុំត្រាប់តាមលោកីយ៍នេះឡើយ ផ្ទុយទៅវិញ ចូរឲ្យបានផ្លាស់ប្រែដោយការកែគំនិតជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចសម្គាល់បានថា អ្វីជាបំណងព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ ជាទីគាប់ព្រះហឫទ័យ និងគ្រប់លក្ខណ៍។
3
ខ្ញុំសូមប្រាប់ម្នាក់ៗក្នុងអ្នករាល់គ្នា ដោយព្រះគុណដែលបានប្រទានមកខ្ញុំថា កុំគិតពីខ្លួនឯងឲ្យខ្ពស់លើសជាងអ្វីដែលគួរគិតឡើយ ផ្ទុយទៅវិញ ចូរគិតដោយគំនិតមធ្យ័ត តាមខ្នាតនៃជំនឿដែលព្រះបានចែកឲ្យម្នាក់ៗ។
4
ដូចដែលយើងមានអវយវៈជាច្រើននៅក្នុងរូបកាយមួយ ហើយអវយវៈនីមួយៗមានតួនាទីខុសៗគ្នាយ៉ាងណា
5
យើងដែលមានគ្នាច្រើនក៏ជារូបកាយមួយនៅក្នុងព្រះគ្រីស្ទ ហើយម្នាក់ៗជាអវយវៈនឹងគ្នាយ៉ាងនោះដែរ។
6
យើងមានអំណោយទានផ្សេងពីគ្នា តាមព្រះគុណដែលបានប្រទានដល់យើង: បើសិនជាការថ្លែងព្រះបន្ទូល ក៏ចូរថ្លែងព្រះបន្ទូលតាមខ្នាតនៃជំនឿ;
7
បើសិនជាការបម្រើ ក៏ចូរបម្រើ; បើសិនជាអ្នកបង្រៀន ក៏ចូរបង្រៀន;
8
បើសិនជាអ្នកជំរុញទឹកចិត្ត ក៏ចូរជំរុញទឹកចិត្ត; អ្នកដែលចែកទាន ក៏ចូរធ្វើដោយចិត្តទូលាយ; អ្នកដែលនាំមុខ ក៏ចូរធ្វើដោយចិត្តខ្នះខ្នែង; អ្នកដែលមេត្តា ក៏ចូរធ្វើដោយចិត្តរីករាយចុះ។
9
សេចក្ដីស្រឡាញ់ត្រូវតែឥតពុតត្បុត។ ចូរស្អប់ខ្ពើមអ្វីដែលអាក្រក់ ចូរកាន់ខ្ជាប់អ្វីដែលល្អ។
10
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងប្អូន ហើយចូរនាំមុខក្នុងការគោរពគ្នាទៅវិញទៅមក។
11
ចូរមានចិត្តខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ ចូរឆេះឆួលក្នុងវិញ្ញាណ ហើយបម្រើព្រះអម្ចាស់។
12
ចូរអរសប្បាយដោយសេចក្ដីសង្ឃឹម ចូរស៊ូទ្រាំនឹងទុក្ខវេទនា ចូរផ្ចង់ស្មារតីក្នុងការអធិស្ឋាន។
13
ចូររួមចំណែកផ្គត់ផ្គង់តម្រូវការរបស់វិសុទ្ធជន ទាំងខិតខំទទួលភ្ញៀវដោយរាក់ទាក់។
14
ចូរឲ្យពរអ្នកដែលបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរចុះ កុំប្រទេចផ្ដាសាឡើយ។
15
ចូរអរសប្បាយជាមួយអ្នកដែលអរសប្បាយ ចូរយំសោកជាមួយអ្នកដែលយំសោក។
16
ចូរមានចិត្តតែមួយចំពោះគ្នាទៅវិញទៅមក; កុំមានគំនិតឆ្មើងឆ្មៃឡើយ ផ្ទុយទៅវិញ ចូរសេពគប់ជាមួយមនុស្សតូចទាប; កុំគិតថាខ្លួនឯងមានប្រាជ្ញាឡើយ។
17
កុំតបសងនឹងការអាក្រក់ដោយការអាក្រក់ឡើយ; ចូរគិតគូរធ្វើការល្អនៅចំពោះមនុស្សទាំងអស់។
18
ខាងឯអ្នករាល់គ្នា ចូរនៅសុខជាមួយមនុស្សទាំងអស់ ប្រសិនបើអាច។
19
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំសងសឹកដោយខ្លួនឯងឡើយ គឺចូរទុកឱកាសឲ្យព្រះពិរោធរបស់ព្រះអង្គវិញ ដ្បិតមានសរសេរទុកមកថា: “ព្រះអម្ចាស់មានបន្ទូលថា ការដាក់ទោសសងសឹកជារបស់យើង យើងនឹងតបសងវិញ”។
20
ផ្ទុយទៅវិញ “ប្រសិនបើសត្រូវរបស់អ្នកឃ្លាន ចូរឲ្យគេហូប; ប្រសិនបើគេស្រេក ចូរឲ្យគេផឹក; ធ្វើដូច្នេះ អ្នកនឹងពូនរងើកភ្លើងលើក្បាលរបស់គេ”។
21
កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ ផ្ទុយទៅវិញ ចូរឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អ៕
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
Recommended Reading
Commentary
Romans Commentaries
→
Devotional
Romans Devotional Guide
→
Get This Bible
Khmer (ព្រះគម្ពីរខ្មែរសាកល) Study Bible
→