bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Romans 5
Romans 5
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 6 →
1
ដូច្នេះ ដោយយើងត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿ យើងមានសន្តិភាពជាមួយព្រះតាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។
2
តាមរយៈព្រះអង្គ និងដោយសារតែជំនឿ យើងក៏បានចូលក្នុងព្រះគុណនេះដែលយើងកំពុងឈរ ហើយអួតអំពីសេចក្ដីសង្ឃឹមដែលនឹងទទួលសិរីរុងរឿងរបស់ព្រះ។
3
មិនគ្រាន់តែប៉ុណ្ណោះទេ យើងក៏អួតអំពីទុក្ខវេទនា ដោយដឹងថា ទុក្ខវេទនានាំឲ្យមានការស៊ូទ្រាំ
4
ការស៊ូទ្រាំនាំឲ្យមានអត្តចរិតដែលត្រូវបានពិសោធ ហើយអត្តចរិតដែលត្រូវបានពិសោធនាំឲ្យមានសេចក្ដីសង្ឃឹម
5
ហើយសេចក្ដីសង្ឃឹមមិននាំឲ្យខកចិត្តឡើយ ពីព្រោះសេចក្ដីស្រឡាញ់របស់ព្រះត្រូវបានចាក់បង្ហូរក្នុងចិត្តរបស់យើង តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធដែលបានប្រទានមកយើង។
6
ជាការពិត កាលយើងនៅខ្សោយនៅឡើយ ព្រះគ្រីស្ទបានសុគតក្នុងពេលកំណត់ ជំនួសមនុស្សមិនគោរពព្រះ។
7
កម្រមានអ្នកណាស្លាប់ជំនួសមនុស្សសុចរិតណាស់; បើជំនួសមនុស្សល្អ ក៏ប្រហែលជាមានអ្នកខ្លះហ៊ានស្លាប់ដែរ;
8
ប៉ុន្តែព្រះបានសម្ដែងដល់យើងនូវសេចក្ដីស្រឡាញ់របស់ព្រះអង្គផ្ទាល់ ដោយការដែលព្រះគ្រីស្ទសុគតជំនួសយើង កាលយើងនៅជាមនុស្សបាបនៅឡើយ។
9
ដូច្នេះឥឡូវនេះ ដោយសារយើងត្រូវបានរាប់ជាសុចរិតដោយព្រះលោហិតរបស់ព្រះគ្រីស្ទទៅហើយ តើយើងនឹងបានសង្គ្រោះពីព្រះពិរោធរបស់ព្រះ តាមរយៈព្រះអង្គ លើសពីនេះអម្បាលម៉ានទៅទៀត!
10
ដ្បិតកាលយើងនៅជាខ្មាំងសត្រូវនៅឡើយ ប្រសិនបើយើងបានផ្សះផ្សានឹងព្រះតាមរយៈការសុគតនៃព្រះបុត្រារបស់ព្រះទៅហើយ ចុះទម្រាំដែលយើងបានផ្សះផ្សារួចហើយ តើយើងនឹងបានសង្គ្រោះដោយជីវិតរបស់ព្រះបុត្រាជាយ៉ាងណាទៅ!
11
មិនគ្រាន់តែប៉ុណ្ណោះទេ យើងថែមទាំងអួតនៅក្នុងព្រះទៀតផង តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដែលឥឡូវនេះ យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គ។
12
ដូច្នេះ ដូចដែលបាបបានចូលមកក្នុងពិភពលោកតាមរយៈមនុស្សម្នាក់ ហើយសេចក្ដីស្លាប់ចូលមកតាមរយៈបាបយ៉ាងណា សេចក្ដីស្លាប់ក៏ឆ្លងរាលដាលដល់មនុស្សទាំងអស់យ៉ាងនោះដែរ ដ្បិតមនុស្សគ្រប់គ្នាបានប្រព្រឹត្តបាប។
13
ពោលគឺ បាបមាននៅក្នុងពិភពលោកមុនក្រឹត្យវិន័យរួចទៅហើយ ប៉ុន្តែកាលគ្មានក្រឹត្យវិន័យនៅឡើយ បាបមិនត្រូវបានរាប់ជាបាបទេ។
14
យ៉ាងណាមិញ តាំងពីអ័ដាមរហូតដល់ម៉ូសេ សេចក្ដីស្លាប់បានគ្រងរាជ្យលើសូម្បីតែអ្នកដែលមិនបានប្រព្រឹត្តបាបដូចការល្មើសរបស់អ័ដាម។ អ័ដាមនេះហើយ ជានិមិត្តរូបអំពីព្រះអង្គដែលត្រូវយាងមក។
15
ប៉ុន្តែអំណោយទានមិនដូចការបំពានទេ។ ជាការពិត ប្រសិនបើមនុស្សជាច្រើនបានស្លាប់ដោយសារតែការបំពានរបស់មនុស្សម្នាក់ទៅហើយ ចុះទម្រាំព្រះគុណរបស់ព្រះ និងអំណោយទាននៃព្រះគុណពីមនុស្សម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ តើមានសម្បូរហូរហៀរដល់មនុស្សជាច្រើនលើសពីនេះអម្បាលម៉ានទៅទៀត!
16
មួយវិញទៀត អំណោយទានមិនដូចលទ្ធផល ដែលមកតាមរយៈការប្រព្រឹត្តបាបរបស់មនុស្សម្នាក់ទេ ដ្បិតការជំនុំជម្រះដែលមកពីការបំពានមួយ នាំមកនូវការផ្ដន្ទាទោស រីឯអំណោយទានដែលមកពីការបំពានជាច្រើនវិញ នាំមកនូវការរាប់ជាសុចរិត។
17
ជាការពិត ប្រសិនបើសេចក្ដីស្លាប់បានគ្រងរាជ្យតាមរយៈមនុស្សម្នាក់ ដោយសារតែការបំពានរបស់មនុស្សម្នាក់នោះទៅហើយ ចុះអ្នកដែលទទួលព្រះគុណ និងអំណោយទាននៃសេចក្ដីសុចរិតយ៉ាងសម្បូរហូរហៀរវិញ តើគេនឹងគ្រងរាជ្យនៅក្នុងជីវិតតាមរយៈមនុស្សម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ លើសពីនេះអម្បាលម៉ានទៅទៀត!
18
ដូច្នេះ ដូចដែលការផ្ដន្ទាទោសមកដល់មនុស្សទាំងអស់ តាមរយៈការបំពានមួយយ៉ាងណា ការរាប់ជាសុចរិតនៃជីវិតក៏មកដល់មនុស្សទាំងអស់ តាមរយៈអំពើសុចរិតមួយយ៉ាងនោះដែរ។
19
ពោលគឺ ដូចដែលមនុស្សជាច្រើនត្រូវបានធ្វើឲ្យទៅជាមនុស្សបាប តាមរយៈការមិនស្ដាប់បង្គាប់របស់មនុស្សម្នាក់យ៉ាងណា មនុស្សជាច្រើនក៏នឹងត្រូវបានធ្វើឲ្យទៅជាមនុស្សសុចរិត តាមរយៈការស្ដាប់បង្គាប់របស់មនុស្សម្នាក់យ៉ាងនោះដែរ។
20
ក្រឹត្យវិន័យបានចូលមក ដើម្បីឲ្យការបំពានកើនឡើង ប៉ុន្តែកន្លែងណាដែលបាបកើនឡើង ព្រះគុណក៏កើនឡើងរឹតតែច្រើនទៅទៀត
21
ដើម្បីឲ្យព្រះគុណបានគ្រងរាជ្យដោយសេចក្ដីសុចរិតដែលនាំទៅរកជីវិតអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដូចដែលបាបបានគ្រងរាជ្យនៅក្នុងសេចក្ដីស្លាប់យ៉ាងនោះដែរ៕
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16