bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Romans 11
Romans 11
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 12 →
1
ដូច្នេះ ខ្ញុំសូមសួរថា តើព្រះបានច្រានចោលប្រជារាស្ត្ររបស់ព្រះអង្គឬ? មិនមែនដូច្នោះជាដាច់ខាត! តាមពិត ខ្លួនខ្ញុំក៏ជាជនជាតិអ៊ីស្រាអែល ជាពូជពង្សរបស់អ័ប្រាហាំ ពីកុលសម្ព័ន្ធបេនយ៉ាមីនដែរ។
2
ព្រះមិនបានច្រានចោលប្រជារាស្ត្ររបស់ព្រះអង្គដែលព្រះអង្គស្គាល់ជាមុននោះទេ។ ឬមួយក៏អ្នករាល់គ្នាមិនដឹងអ្វីដែលព្រះគម្ពីរបានចែងស្ដីអំពីអេលីយ៉ា គឺរបៀបដែលលោកទូលព្រះទាស់នឹងជនជាតិអ៊ីស្រាអែលឬ?
3
“ព្រះអម្ចាស់អើយ! គេបានសម្លាប់បណ្ដាព្យាការីរបស់ព្រះអង្គ ហើយរំលំអាសនារបស់ព្រះអង្គចោល មានសល់តែទូលបង្គំម្នាក់ប៉ុណ្ណោះ ហើយគេចង់យកជីវិតទូលបង្គំទៀត!”។
4
ប៉ុន្តែ តើចម្លើយរបស់ព្រះដល់គាត់ មានដូចម្ដេច? “យើងបានបម្រុងទុកមនុស្សប្រាំពីរពាន់នាក់សម្រាប់ខ្លួនយើង ជាអ្នកដែលមិនបានលុតជង្គង់នៅមុខព្រះបាល”។
5
ដូចគ្នាដែរ នៅសព្វថ្ងៃនេះក៏មានអ្នកដែលនៅសល់ ដែលបានជ្រើសតាំងដោយព្រះគុណ។
6
ដូច្នេះ ប្រសិនបើបានជ្រើសតាំងដោយព្រះគុណ នោះមិនមែនដោយអាងការប្រព្រឹត្តទៀតឡើយ បើមិនដូច្នោះទេ ព្រះគុណក៏លែងជាព្រះគុណទៀតហើយ។
7
ចុះម្ដេចទៅ? អ្វីដែលជនជាតិអ៊ីស្រាអែលខំស្វែងរកនោះ ពួកគេរកមិនបានឡើយ ប៉ុន្តែអ្នកដែលត្រូវបានជ្រើសតាំងវិញ ដែលរកបាន រីឯអ្នកឯទៀតក៏ត្រូវធ្វើឲ្យរឹងរូស
8
ដូចដែលមានសរសេរទុកមកថា: “ព្រះបានប្រទានដល់ពួកគេនូវវិញ្ញាណនៃការលង់លក់ ភ្នែកដែលមើលមិនឃើញ និងត្រចៀកដែលស្ដាប់មិនឮ រហូតដល់សព្វថ្ងៃ”។
9
រីឯដាវីឌក៏ថ្លែងថា: “សូមឲ្យពិធីជប់លៀងរបស់ពួកគេក្លាយជាអន្ទាក់ ជាសំណាញ់ ជាហេតុបណ្ដាលឲ្យជំពប់ដួល និងជាការតបសងដល់ពួកគេ។
10
សូមឲ្យភ្នែករបស់ពួកគេទៅជាងងឹតមើលមិនឃើញ សូមឲ្យខ្នងរបស់ពួកគេកោងជារៀងរហូត”។
11
ដូច្នេះ ខ្ញុំសូមសួរថា តើជនជាតិអ៊ីស្រាអែលបានជំពប់ដើម្បីដួលឬ? មិនមែនដូច្នោះជាដាច់ខាត! ផ្ទុយទៅវិញ ដោយការបំពានរបស់ពួកគេ សេចក្ដីសង្គ្រោះបានមកដល់សាសន៍ដទៃ ដើម្បីធ្វើឲ្យជនជាតិអ៊ីស្រាអែលច្រណែន។
12
ប្រសិនបើការបំពានរបស់ពួកគេជាភាពសម្បូរដល់មនុស្សលោក ហើយការបរាជ័យរបស់ពួកគេជាភាពសម្បូរដល់សាសន៍ដទៃទៅហើយ ចុះការគ្រប់ចំនួនរបស់ពួកគេ តើនឹងលើសជាងអម្បាលម៉ានទៅទៀត!
13
ឥឡូវនេះ ខ្ញុំសូមនិយាយនឹងអ្នករាល់គ្នាដែលជាសាសន៍ដទៃថា ដោយព្រោះខ្ញុំជាសាវ័កដល់សាសន៍ដទៃមែន បានជាខ្ញុំលើកតម្កើងការងារបម្រើរបស់ខ្ញុំ
14
ដើម្បីខ្ញុំបានធ្វើឲ្យជនរួមជាតិ របស់ខ្ញុំច្រណែនដោយប្រការណាមួយ ហើយបានសង្គ្រោះអ្នកខ្លះក្នុងពួកគេ។
15
ជាការពិត ប្រសិនបើការដែលពួកគេត្រូវបានបោះបង់ចោល ជាការផ្សះផ្សាដល់មនុស្សលោក ចុះការដែលពួកគេត្រូវបានទទួលជាអ្វីទៅ បើមិនមែនជាការមានជីវិតឡើងវិញពីចំណោមមនុស្សស្លាប់ទេនោះ?
16
ប្រសិនបើផលដំបូងនៃស្រូវបានវិសុទ្ធ នោះដុំម្សៅទាំងមូលក៏វិសុទ្ធដែរ ហើយប្រសិនបើឫសបានវិសុទ្ធ នោះមែកក៏វិសុទ្ធដែរ។
17
ប៉ុន្តែប្រសិនបើមែកខ្លះត្រូវបានកាច់ចេញ ហើយអ្នកដែលជាមែកអូលីវព្រៃត្រូវបានបំបៅនៅកណ្ដាលមែកទាំងនោះ ព្រមទាំងរួមចំណែកទទួលជីជាតិពីឫសរបស់ដើមអូលីវស្រុក
18
នោះកុំអួតខ្លួនលើមែកទាំងនោះឡើយ។ ប៉ុន្តែទោះបីជាអ្នកអួត ក៏ត្រូវចាំថា មិនមែនជាអ្នកទេដែលទ្រឫស គឺឫសវិញទេដែលទ្រអ្នក។
19
ដូច្នេះ អ្នកអាចពោលថា៖ “មែកទាំងនោះត្រូវបានកាច់ចេញ ដើម្បីឲ្យខ្ញុំត្រូវបានបំបៅ”។
20
ត្រូវហើយ! ពួកគេត្រូវបានកាច់ចេញដោយសារតែភាពឥតជំនឿ រីឯអ្នកវិញ អ្នកនៅឈរដោយសារតែជំនឿ។ ដូច្នេះ កុំមានគំនិតឆ្មើងឆ្មៃឡើយ ផ្ទុយទៅវិញ ចូរភ័យខ្លាចទៅ
21
ដ្បិតប្រសិនបើព្រះមិនបានសំចៃទុកមែកពីកំណើតទៅហើយ នោះក្រែងលោព្រះអង្គមិនសំចៃទុកអ្នកដែរ។
22
ដូច្នេះ ចូរពិចារណាអំពីសេចក្ដីសប្បុរស និងសេចក្ដីតឹងរ៉ឹងរបស់ព្រះចុះ គឺព្រះអង្គមានសេចក្ដីតឹងរ៉ឹងចំពោះអស់អ្នកដែលដួល ប៉ុន្តែព្រះអង្គមានសេចក្ដីសប្បុរសនៃព្រះចំពោះអ្នក ដរាបណាអ្នកបានបន្តនៅក្នុងសេចក្ដីសប្បុរសនោះ; បើមិនដូច្នោះទេ អ្នកក៏នឹងត្រូវបានកាត់ចេញដែរ។
23
រីឯមែកឈើទាំងនោះដែលត្រូវបានកាត់ចេញ ក៏ដូច្នោះដែរ ប្រសិនបើពួកគេលែងបន្តនៅក្នុងភាពឥតជំនឿរបស់ពួកគេទៀត នោះពួកគេនឹងត្រូវបានបំបៅវិញ ដ្បិតព្រះអាចបំបៅពួកគេសាជាថ្មីបាន។
24
ជាការពិត ប្រសិនបើអ្នកត្រូវបានកាត់ចេញពីដើមអូលីវព្រៃពីធម្មជាតិ ហើយត្រូវបានបំបៅនឹងដើមអូលីវស្រុកដោយខុសធម្មជាតិទៅហើយ ចុះមែក ពីកំណើតទាំងនោះ តើនឹងត្រូវបានបំបៅនឹងដើមអូលីវរបស់ខ្លួនវិញស្រួលជាងអម្បាលម៉ានទៅទៀត!
25
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីអាថ៌កំបាំងនេះទេ ក្រែងលោអ្នករាល់គ្នាគិតថាខ្លួនឯងមានប្រាជ្ញា គឺថាជនជាតិអ៊ីស្រាអែលមួយចំនួនទៅជារឹងរូស រហូតដល់សាសន៍ដទៃបានគ្រប់ចំនួន
26
នោះទើបអ៊ីស្រាអែលទាំងមូលនឹងបានសង្គ្រោះ ដូចដែលមានសរសេរទុកមកថា: “ព្រះរំដោះនឹងយាងមកពីស៊ីយ៉ូន ព្រះអង្គនឹងដកយកការមិនគោរពព្រះចេញពីយ៉ាកុប។
27
នេះហើយ ជាសម្ពន្ធមេត្រីរបស់យើងជាមួយពួកគេ នៅពេលយើងដកយកបាបរបស់ពួកគេចេញ”។
28
បើគិតតាមដំណឹងល្អ ពួកគេពិតជាខ្មាំងសត្រូវរបស់ព្រះ ដោយសារតែអ្នករាល់គ្នា ប៉ុន្តែបើគិតតាមការជ្រើសតាំង ពួកគេពិតជាអ្នកដ៏ជាទីស្រឡាញ់ ដោយសារតែពួកដូនតា
29
ដ្បិតអំណោយទាន និងការត្រាស់ហៅរបស់ព្រះមិនអាចដកហូតវិញបានឡើយ។
30
ដូចដែលពីមុនអ្នករាល់គ្នាមិនព្រមជឿព្រះ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាដោយសារតែការមិនស្ដាប់បង្គាប់របស់អ្នកទាំងនោះយ៉ាងណា
31
សព្វថ្ងៃនេះពួកគេក៏មិនព្រមជឿ ដើម្បីឲ្យពួកគេបានទទួលសេចក្ដីមេត្តានៅឥឡូវនេះ ដោយសារតែសេចក្ដីមេត្តាដល់អ្នករាល់គ្នាយ៉ាងនោះដែរ។
32
ដ្បិតព្រះបានបង្ខាំងមនុស្សទាំងអស់ក្នុងការមិនស្ដាប់បង្គាប់ ដើម្បីឲ្យព្រះអង្គបានមេត្តាករុណាដល់មនុស្សគ្រប់គ្នា។
33
ឱ ទ្រព្យសម្បត្តិ ព្រះប្រាជ្ញាញាណ និងចំណេះរបស់ព្រះជ្រាលជ្រៅណាស់ហ្ន៎! ការសម្រេចរបស់ព្រះអង្គស្វែងយល់ម្ដេចបាន! មាគ៌ារបស់ព្រះអង្គវាស់ស្ទង់ម្ដេចបាន!
34
“តើនរណាបានស្គាល់គំនិតរបស់ព្រះអម្ចាស់? តើនរណាបានធ្វើជាទីប្រឹក្សារបស់ព្រះអង្គ?
35
ឬតើនរណាបានថ្វាយដល់ព្រះអង្គជាមុន ដើម្បីឲ្យខ្លួនត្រូវបានតបស្នងវិញ? ”។
36
ដ្បិតអ្វីៗទាំងអស់មកពីព្រះអង្គ តាមរយៈព្រះអង្គ និងសម្រាប់ព្រះអង្គ។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គជារៀងរហូត! អាម៉ែន៕
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
Recommended Reading
Commentary
Romans Commentaries
→
Devotional
Romans Devotional Guide
→
Get This Bible
Khmer (ព្រះគម្ពីរខ្មែរសាកល) Study Bible
→