bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Romans 14
Romans 14
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 15 →
1
ចូរទទួលអ្នកដែលខ្សោយខាងជំនឿ ដោយចៀសវាងពីការប្រកែកអំពីរឿងចម្រូងចម្រាស ។
2
ទោះបីជាមានម្នាក់ជឿថាហូបអ្វីក៏បាន ក៏ប៉ុន្តែអ្នកខ្សោយហូបតែបន្លែប៉ុណ្ណោះ។
3
កុំឲ្យអ្នកដែលហូប មើលងាយអ្នកដែលមិនហូបឡើយ ហើយក៏កុំឲ្យអ្នកដែលមិនហូប វិនិច្ឆ័យអ្នកដែលហូបដែរ ដ្បិតព្រះបានទទួលអ្នកនោះហើយ។
4
តើអ្នកជាអ្វី បានជាហ៊ានវិនិច្ឆ័យអ្នកបម្រើរបស់អ្នកដទៃ? អ្នកបម្រើនោះឈរក្ដី ដួលក្ដី ក៏ស្រេចលើចៅហ្វាយរបស់គាត់ទេ; ក៏ប៉ុន្តែគាត់នឹងឈរមាំ ពីព្រោះព្រះអម្ចាស់ អាចឲ្យគាត់ឈរមាំបាន។
5
ទោះបីជាមានម្នាក់យល់ឃើញថាថ្ងៃមួយសំខាន់ជាងថ្ងៃមួយទៀត ក៏ប៉ុន្តែមានម្នាក់ទៀតយល់ឃើញថាថ្ងៃទាំងអស់គឺដូចគ្នា។ ចូរឲ្យម្នាក់ៗជឿអស់ពីចិត្តលើគំនិតរបស់ខ្លួនឯងចុះ។
6
អ្នកដែលប្រកាន់ថ្ងៃ ក៏ប្រកាន់ដើម្បីព្រះអម្ចាស់ រីឯអ្នកដែលហូប ក៏ហូបដើម្បីព្រះអម្ចាស់ដែរ ដ្បិតគេអរព្រះគុណដល់ព្រះ។ អ្នកដែលមិនហូប ក៏មិនហូបដើម្បីព្រះអម្ចាស់ ព្រមទាំងអរព្រះគុណដល់ព្រះផង។
7
ក្នុងចំណោមយើង គ្មានអ្នកណារស់ដើម្បីខ្លួនឯងទេ ហើយក៏គ្មានអ្នកណាស្លាប់ដើម្បីខ្លួនឯងដែរ។
8
ពោលគឺ ប្រសិនបើយើងរស់ យើងរស់ដើម្បីព្រះអម្ចាស់ ហើយប្រសិនបើយើងស្លាប់ យើងក៏ស្លាប់ដើម្បីព្រះអម្ចាស់ដែរ។ ដូច្នេះ ទោះបីជាយើងរស់ក្ដី ស្លាប់ក្ដី ក៏យើងជារបស់ព្រះអម្ចាស់។
9
ព្រះគ្រីស្ទបានសុគត ហើយរស់ឡើងវិញដើម្បីការនេះឯង គឺដើម្បីធ្វើជាព្រះអម្ចាស់លើទាំងមនុស្សស្លាប់ និងមនុស្សរស់ផង។
10
រីឯអ្នកវិញ ម្ដេចក៏អ្នកវិនិច្ឆ័យបងប្អូនរបស់អ្នក? ឬម្ដេចក៏អ្នកមើលងាយបងប្អូនរបស់អ្នក? ជាការពិត យើងទាំងអស់គ្នានឹងឈរនៅមុខបល្ល័ង្កជំនុំជម្រះរបស់ព្រះ
11
ដ្បិតមានសរសេរទុកមកថា: “ព្រះអម្ចាស់មានបន្ទូលថា ដូចដែលយើងរស់នៅ ពិតប្រាកដជាគ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខយើង ហើយគ្រប់ទាំងអណ្ដាតនឹងសារភាពដល់ព្រះ”។
12
ដោយហេតុនេះ យើងម្នាក់ៗត្រូវរៀបរាប់ទូលព្រះអំពីខ្លួនឯង។
13
ដូច្នេះ កុំឲ្យយើងវិនិច្ឆ័យគ្នាទៅវិញទៅមកទៀតឡើយ ផ្ទុយទៅវិញ ចូរឲ្យសម្រេចចិត្តថា នឹងមិនដាក់ឧបសគ្គ ឬសេចក្ដីបណ្ដាលឲ្យជំពប់ដួលឲ្យបងប្អូនឡើយ។
14
ខ្ញុំដឹង និងបានជឿជាក់ក្នុងព្រះអម្ចាស់យេស៊ូវថា គ្មានអ្វីមិនបរិសុទ្ធដោយឯកឯងឡើយ គឺទាល់តែមានគេចាត់ទុកអ្វីមួយថាមិនបរិសុទ្ធ ទើបមិនបរិសុទ្ធសម្រាប់អ្នកនោះ។
15
ប្រសិនបើបងប្អូនរបស់អ្នកត្រូវពិបាកចិត្តព្រោះតែអាហារ នោះអ្នកលែងដើរដោយសេចក្ដីស្រឡាញ់ទៀតហើយ។ កុំបំផ្លាញអ្នកដែលព្រះគ្រីស្ទបានសុគតជំនួសនោះ ដោយអាហាររបស់អ្នកឡើយ។
16
ដូច្នេះ កុំឲ្យការល្អរបស់អ្នករាល់គ្នាត្រូវគេមួលបង្កាច់ឡើយ
17
ដ្បិតអាណាចក្ររបស់ព្រះមិនផ្អែកលើការស៊ីផឹកទេ គឺផ្អែកលើសេចក្ដីសុចរិតយុត្តិធម៌ សេចក្ដីសុខសាន្ត និងអំណរក្នុងព្រះវិញ្ញាណដ៏វិសុទ្ធវិញ។
18
ជាការពិត អ្នកដែលបម្រើព្រះគ្រីស្ទយ៉ាងដូច្នេះ ជាទីគាប់ព្រះហឫទ័យដល់ព្រះ ហើយជាទីគោរពរាប់អានដល់មនុស្ស។
19
ដោយហេតុនេះ ចូរឲ្យយើងស្វែងរកអ្វីៗដែលនាំឲ្យមានសេចក្ដីសុខសាន្ត និងអ្វីៗដែលនាំឲ្យមានការស្អាងទឹកចិត្តដល់គ្នាទៅវិញទៅមក។
20
កុំបំផ្លាញកិច្ចការរបស់ព្រះដោយសារតែអាហារឡើយ។ អ្វីៗទាំងអស់សុទ្ធតែបរិសុទ្ធមែន ប៉ុន្តែបើមានអ្នកណាធ្វើឲ្យគេជំពប់ដួលដោយការហូប ការនោះជាការអាក្រក់ហើយ។
21
ជាការល្អណាស់ដែលមិនហូបសាច់ ឬផឹកស្រា ឬធ្វើអ្វីដែលធ្វើឲ្យបងប្អូនរបស់អ្នកជំពប់ដួល ។
22
ជំនឿដែលអ្នកមាន ចូររក្សាទុកនៅចំពោះព្រះដោយខ្លួនឯងចុះ។ មានពរហើយ អ្នកដែលមិនផ្ដន្ទាទោសខ្លួនឯងចំពោះអ្វីដែលខ្លួនយល់ឃើញថាត្រឹមត្រូវ។
23
ប៉ុន្តែ ប្រសិនបើអ្នកដែលសង្ស័យបានហូប អ្នកនោះត្រូវបានផ្ដន្ទាទោសហើយ ពីព្រោះការនោះមិនបានចេញពីជំនឿទេ។ ដ្បិតអ្វីៗទាំងអស់ដែលមិនចេញពីជំនឿ គឺជាបាប៕
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
Recommended Reading
Commentary
Romans Commentaries
→
Devotional
Romans Devotional Guide
→
Get This Bible
Khmer (ព្រះគម្ពីរខ្មែរសាកល) Study Bible
→