bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Romans 4
Romans 4
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 5 →
1
បើដូច្នេះ តើយើងនឹងនិយាយថា អ័ប្រាហាំដូនតារបស់យើងខាងសាច់ឈាម ទទួលបានអ្វី?
2
ជាការពិត ប្រសិនបើអ័ប្រាហាំត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្ត នោះលោកមានអ្វីនឹងអួតអាង ប៉ុន្តែនៅចំពោះព្រះ លោកគ្មានអ្វីអួតអាងទេ។
3
តើព្រះគម្ពីរចែងដូចម្ដេច? “អ័ប្រាហាំបានជឿព្រះ ដូច្នេះការនេះត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់”។
4
ចំពោះអ្នកដែលធ្វើការ ថ្លៃឈ្នួលមិនរាប់ជាគុណទេ គឺជាអ្វីដែលត្រូវទទួល
5
រីឯចំពោះអ្នកដែលមិនធ្វើការ តែជឿទុកចិត្តលើព្រះអង្គដែលរាប់មនុស្សមិនគោរពព្រះជាសុចរិត នោះជំនឿរបស់អ្នកនោះបានរាប់ជាសេចក្ដីសុចរិតវិញ។
6
ដូចដែលដាវីឌបានថ្លែងដែរ អំពីភាពមានពររបស់អ្នកដែលព្រះរាប់ជាសុចរិតដោយឡែកពីការប្រព្រឹត្ត ថា៖
7
“មានពរហើយ អ្នកដែលត្រូវបានលើកលែងទោសនូវការឥតច្បាប់របស់ខ្លួន ហើយត្រូវបានគ្របបាំងនូវបាបរបស់ខ្លួន។
8
មានពរហើយ អ្នកដែលព្រះអម្ចាស់មិនរាប់ថាមានបាប”។
9
បើដូច្នេះ តើភាពមានពរគឺសម្រាប់តែអ្នកដែលទទួលពិធីកាត់ស្បែក ឬសម្រាប់អ្នកដែលមិនបានទទួលពិធីកាត់ស្បែកដែរ? យើងនិយាយថា៖ “ជំនឿរបស់អ័ប្រាហាំត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់”
10
ចុះលោកត្រូវបានរាប់ជាសុចរិតយ៉ាងដូចម្ដេច? ក្រោយពីទទួលពិធីកាត់ស្បែក ឬនៅពេលមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយ? មិនមែនក្រោយពីទទួលពិធីកាត់ស្បែកទេ គឺនៅពេលមិនទាន់ទទួលពិធីកាត់ស្បែកវិញ។
11
ហើយលោកបានទទួលសញ្ញានៃពិធីកាត់ស្បែក ជាត្រាបញ្ជាក់ថាកាលលោកមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយ លោកត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿហើយ ដើម្បីឲ្យលោកទៅជាឪពុករបស់អស់អ្នកដែលជឿដោយមិនបានទទួលពិធីកាត់ស្បែក និងដើម្បីឲ្យពួកគេត្រូវបានរាប់ជាសុចរិតដែរ;
12
ព្រមទាំងទៅជាឪពុករបស់អ្នកដែលទទួលពិធីកាត់ស្បែកដែរ ហើយមិនគ្រាន់តែអ្នកដែលទទួលពិធីកាត់ស្បែកប៉ុណ្ណោះទេ គឺថែមទាំងទៅជាឪពុកដល់អ្នកដែលដើរតាមលម្អាននៃជំនឿរបស់អ័ប្រាហាំដូនតារបស់យើងទៀតផង ជាជំនឿដែលលោកមាន កាលមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយ។
13
ជាការពិត សេចក្ដីសន្យាដល់អ័ប្រាហាំ ឬដល់ពូជពង្សរបស់លោក ដែលថាលោកនឹងទទួលពិភពលោកជាមរតកនោះ មិនបានប្រទានមកតាមរយៈក្រឹត្យវិន័យទេ គឺតាមរយៈសេចក្ដីសុចរិតដែលមកពីជំនឿវិញ។
14
នេះគឺដោយសារ បើពួកអ្នកដែលអាងលើក្រឹត្យវិន័យជាអ្នកទទួលមរតក នោះធ្វើឲ្យជំនឿទៅជាឥតប្រយោជន៍ ហើយសេចក្ដីសន្យាក៏ទៅជាមោឃៈដែរ។
15
ដ្បិតក្រឹត្យវិន័យនាំឲ្យមានព្រះពិរោធ ដូច្នេះកន្លែងណាដែលគ្មានក្រឹត្យវិន័យ កន្លែងនោះក៏គ្មានការល្មើសដែរ។
16
នេះជាហេតុដែលសេចក្ដីសន្យានេះអាងលើជំនឿ ដើម្បីឲ្យសេចក្ដីសន្យានេះស្របតាមព្រះគុណ ទាំងធានានឹងប្រទានដល់ពូជពង្សទាំងអស់——មិនគ្រាន់តែដល់ពូជពង្សខាងក្រឹត្យវិន័យប៉ុណ្ណោះទេ គឺដល់ពូជពង្សខាងជំនឿរបស់អ័ប្រាហាំដែរ។ នៅចំពោះព្រះ អ័ប្រាហាំជាឪពុករបស់យើងទាំងអស់គ្នា
17
ដូចដែលមានសរសេរទុកមកថា: “យើងបានតែងតាំងអ្នកជាឪពុករបស់ប្រជាជាតិជាច្រើន”។ ព្រះអង្គដែលលោកបានជឿ គឺជាព្រះដែលផ្ដល់ជីវិតដល់មនុស្សស្លាប់ និងហៅអ្វីៗដែលគ្មានឲ្យទៅជាមានវិញ។
18
នៅពេលគ្មានសង្ឃឹម អ័ប្រាហាំនៅតែជឿទាំងសង្ឃឹម ដូច្នេះលោកបានជា ឪពុករបស់ប្រជាជាតិជាច្រើន ស្របតាមសេចក្ដីដែលមានចែងទុកមកថា: “ពូជពង្សរបស់អ្នកនឹងបានដូច្នោះ”។
19
ទោះបីជាលោកពិចារណាអំពីរូបកាយរបស់ខ្លួនដែលដូចជា ស្លាប់ហើយ ដោយលោកមានអាយុប្រមាណមួយរយឆ្នាំ និងទោះបីជាលោកពិចារណាអំពីផ្ទៃរបស់សារ៉ាដែលស្លាប់ក៏ដោយ ក៏លោកមិនបានចុះខ្សោយនៅក្នុងជំនឿឡើយ។
20
លោកមិនបានសង្ស័យចំពោះសេចក្ដីសន្យារបស់ព្រះ ដោយភាពឥតជំនឿឡើយ ផ្ទុយទៅវិញ លោកបានទទួលកម្លាំងដោយសារតែជំនឿ ទាំងថ្វាយសិរីរុងរឿងដល់ព្រះ
21
ព្រមទាំងជឿអស់ពីចិត្តថា ព្រះអាចធ្វើអ្វីដែលព្រះអង្គបានសន្យា។
22
ដោយហេតុនេះ ការនេះត្រូវបានរាប់ជាសេចក្ដីសុចរិតដល់លោក។
23
យ៉ាងណាមិញ ការដែល “ត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់” មិនមែនសរសេរទុកមកសម្រាប់តែលោកប៉ុណ្ណោះទេ
24
គឺសម្រាប់យើងដែរ។ យើងដែលជឿទុកចិត្តលើព្រះអង្គដែលលើកព្រះយេស៊ូវព្រះអម្ចាស់នៃយើងឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ នឹងត្រូវបានរាប់ជាសុចរិត។
25
ព្រះអម្ចាស់យេស៊ូវត្រូវបានប្រគល់ទៅ ដោយសារតែការបំពានរបស់យើង; ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញ ដើម្បីឲ្យយើងត្រូវបានរាប់ជាសុចរិត៕
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16