bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Romans 16
Romans 16
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
1
ខ្ញុំសូមលើកសរសើរភីបេបងប្អូនរបស់យើងដល់អ្នករាល់គ្នា នាងជាអ្នកជំនួយដល់ក្រុមជំនុំនៅកេងគ្រា
2
ដើម្បីឲ្យអ្នករាល់គ្នាបានទទួលនាងក្នុងព្រះអម្ចាស់តាមបែបសមគួរនឹងវិសុទ្ធជន ហើយជួយនាងក្នុងការអ្វីក៏ដោយដែលនាងត្រូវការពីអ្នករាល់គ្នា ពីព្រោះនាងជាអ្នកផ្គត់ផ្គង់មនុស្សជាច្រើន រួមទាំងខ្លួនខ្ញុំផង។
3
សូមជួយសួរសុខទុក្ខព្រីស៊ីឡា និងអ័គីឡាអ្នករួមការងារជាមួយខ្ញុំក្នុងព្រះគ្រីស្ទយេស៊ូវផង។
4
ពួកគាត់បានប្រថុយជីវិត របស់ខ្លួនជំនួសជីវិតរបស់ខ្ញុំ។ មិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេ ដែលអរគុណពួកគាត់ គឺទាំងក្រុមជំនុំទាំងអស់របស់សាសន៍ដទៃក៏អរគុណពួកគាត់ដែរ។
5
សូមជួយសួរសុខទុក្ខក្រុមជំនុំនៅផ្ទះរបស់ពួកគាត់ដែរ។ សូមជួយសួរសុខទុក្ខអេប៉ាយនេតជាទីស្រឡាញ់របស់ខ្ញុំ ដែលជាផលដំបូងនៅអាស៊ីសម្រាប់ព្រះគ្រីស្ទ។
6
សូមជួយសួរសុខទុក្ខម៉ារា ដែលបានធ្វើការនឿយហត់យ៉ាងច្រើនដើម្បីអ្នករាល់គ្នា ។
7
សូមជួយសួរសុខទុក្ខអាន់ត្រូនីក និងយូនាសដែលជាបងប្អូនរួមជាតិរបស់ខ្ញុំ និងជាអ្នកជាប់គុកជាមួយខ្ញុំ។ ពួកគាត់មានកេរ្តិ៍ឈ្មោះក្នុងចំណោមពួកសាវ័ក ព្រមទាំងបាននៅក្នុងព្រះគ្រីស្ទមុនខ្ញុំទៀតផង។
8
សូមជួយសួរសុខទុក្ខអាំភ្លាសជាទីស្រឡាញ់របស់ខ្ញុំក្នុងព្រះអម្ចាស់។
9
សូមជួយសួរសុខទុក្ខអើបាន់អ្នករួមការងារជាមួយយើងក្នុងព្រះគ្រីស្ទ និងស្តាឃីសជាទីស្រឡាញ់របស់ខ្ញុំ។
10
សូមជួយសួរសុខទុក្ខអ័ពេលេសជាទីគោរពរាប់អានក្នុងព្រះគ្រីស្ទ។ សូមជួយសួរសុខទុក្ខក្រុមគ្រួសាររបស់អើរិស្តូប៊ូល។
11
សូមជួយសួរសុខទុក្ខហេរ៉ូឌានបងប្អូនរួមជាតិរបស់ខ្ញុំ។ សូមជួយសួរសុខទុក្ខក្រុមគ្រួសាររបស់ណើគីស ដែលនៅក្នុងព្រះអម្ចាស់។
12
សូមជួយសួរសុខទុក្ខទ្រីភេន និងទ្រីផូស ដែលធ្វើការនឿយហត់ក្នុងព្រះអម្ចាស់។ សូមជួយសួរសុខទុក្ខពើស៊ីសជាទីស្រឡាញ់ ដែលបានធ្វើការនឿយហត់យ៉ាងច្រើនក្នុងព្រះអម្ចាស់។
13
សូមជួយសួរសុខទុក្ខរូភូស ដែលត្រូវបានជ្រើសរើសក្នុងព្រះអម្ចាស់ និងម្ដាយរបស់គាត់ ដែលជាម្ដាយរបស់ខ្ញុំដែរ។
14
សូមជួយសួរសុខទុក្ខអ័ស៊ីងគ្រីត ភ្លេកូន ហ៊ើមេស ប៉ាត្រូបាស ហ៊ើម៉ាស និងបងប្អូនដែលនៅជាមួយអ្នកទាំងនោះដែរ។
15
សូមជួយសួរសុខទុក្ខភីឡូឡូក និងយូលាស នេរើស និងប្អូនស្រី របស់គាត់ ព្រមទាំងអូលីមប៉ាស និងវិសុទ្ធជនទាំងអស់ដែលនៅជាមួយពួកគាត់។
16
ចូរសួរសុខទុក្ខគ្នាទៅវិញទៅមកដោយការថើបដ៏វិសុទ្ធ។ ក្រុមជំនុំទាំងអស់របស់ព្រះគ្រីស្ទ ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។
17
បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យប្រុងប្រយ័ត្ននឹងពួកអ្នកដែលបង្កការបាក់បែក និងបង្កហេតុបណ្ដាលឲ្យជំពប់ដួល ផ្ទុយពីសេចក្ដីបង្រៀនដែលអ្នករាល់គ្នាបានទទួល។ ចូរបែរចេញពីអ្នកទាំងនោះ។
18
ដ្បិតមនុស្សបែបនេះ មិនបម្រើព្រះគ្រីស្ទ ព្រះអម្ចាស់នៃយើងទេ គឺគេបម្រើក្រពះខ្លួនឯងប៉ុណ្ណោះ។ ពួកគេបោកបញ្ឆោតចិត្តរបស់មនុស្សស្លូតត្រង់ដោយសម្ដីផ្អែមពីរោះ និងពាក្យបញ្ជោរ។
19
ការស្ដាប់បង្គាប់របស់អ្នករាល់គ្នាបានឮដល់មនុស្សទាំងអស់ហើយ ដូច្នេះខ្ញុំអរសប្បាយនឹងអ្នករាល់គ្នាណាស់ ប៉ុន្តែខ្ញុំចង់ឲ្យអ្នករាល់គ្នាមានប្រាជ្ញាខាងការល្អ ហើយអត់ចេះខាងការអាក្រក់។
20
ព្រះនៃសេចក្ដីសុខសាន្តនឹងកម្ទេចសាតាំងឲ្យនៅក្រោមជើងរបស់អ្នករាល់គ្នា ក្នុងពេលឆាប់ៗ។ សូមឲ្យព្រះគុណរបស់ព្រះយេស៊ូវព្រះអម្ចាស់នៃយើង ស្ថិតនៅជាមួយអ្នករាល់គ្នា!
21
ធីម៉ូថេអ្នករួមការងារជាមួយខ្ញុំ និងលូគាស យ៉ាសុន និងសូសិប៉ាត្រុសបងប្អូនរួមជាតិរបស់ខ្ញុំ ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។
22
ខ្ញុំ ទើទាស ដែលសរសេរសំបុត្រនេះ ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ដែរ។
23
កៃយុស ដែលជាអ្នកទទួលខ្ញុំ និងជាអ្នកទទួលក្រុមជំនុំទាំងមូល ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ អេរ៉ាស្ទុសជាហេរញ្ញិកក្រុង និងក្វើតុសដែលជាបងប្អូនផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។
24
សូមឲ្យព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ស្ថិតនៅជាមួយអ្នកទាំងអស់គ្នា! អាម៉ែន។
25
រីឯព្រះដែលអាចពង្រឹងអ្នករាល់គ្នាដោយដំណឹងល្អរបស់ខ្ញុំ និងដោយការប្រកាសអំពីព្រះយេស៊ូវគ្រីស្ទ ព្រមទាំងដោយការបើកសម្ដែងនៃអាថ៌កំបាំងដែលត្រូវបានលាក់ទុកតាំងពីយូរលង់មកម្ល៉េះ
26
ប៉ុន្តែឥឡូវនេះត្រូវបានបើកសម្ដែង ហើយត្រូវបានសម្ដែងឲ្យស្គាល់តាមរយៈគម្ពីរព្យាការី ស្របតាមបទបញ្ជារបស់ព្រះដ៏អស់កល្បជានិច្ច ដើម្បីឲ្យប្រជាជាតិទាំងអស់ស្ដាប់បង្គាប់ដោយសារតែជំនឿ——
27
សូមឲ្យព្រះតែមួយអង្គគត់ដ៏មានប្រាជ្ញា មានសិរីរុងរឿងជារៀងរហូត តាមរយៈព្រះយេស៊ូវគ្រីស្ទ! អាម៉ែន៕៚
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16