bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Chronicles 1
2 Chronicles 1
Khmer 2014 (អាល់គីតាប)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 2 →
1
ស្តេចស៊ូឡៃម៉ាន ជាបុត្ររបស់ស្តេចទត មានអំណាចកាន់តែរឹងមាំឡើង។ អុលឡោះតាអាឡា ជាម្ចាស់របស់គាត់នៅជាមួយ ហើយប្រោសប្រទានឲ្យគាត់បានខ្ពង់ខ្ពស់ថ្កុំថ្កើងបំផុត។
2
ស្តេចស៊ូឡៃម៉ានកោះហៅជនជាតិអ៊ីស្រអែលទាំងមូល ពួកមេកង មេក្រុម ចៅក្រម អ្នកដឹកនាំជនជាតិអ៊ីស្រអែលទាំងអស់ និងមេក្រុមគ្រួសារ។
3
ស្តេចស៊ូឡៃម៉ាន និងអង្គប្រជុំទាំងមូល នាំគ្នាទៅកាន់កន្លែងសក្ការៈទួលខ្ពស់នៅគីបៀន ដ្បិតជំរំជួបអុលឡោះតាអាឡា ដែលម៉ូសាជាអ្នកបម្រើរបស់ទ្រង់បានសង់នៅវាលរហោស្ថាន ស្ថិតនៅទីនោះ។
4
រីឯហិបរបស់អុលឡោះស្តេចទតដង្ហែពីក្រុងគាយ៉ាត់-យារីម មកតម្កល់នៅកន្លែងដែលគាត់ត្រៀមទុក ក្នុងជំរំនៅក្រុងយេរូសាឡឹម។
5
អាសនៈលង្ហិនដែលលោកបេតសាលាលជាកូនរបស់លោកយូរី និងជាចៅរបស់លោកហើរបានធ្វើ ក៏ស្ថិតនៅមុខជំរំសក្ការៈនៅគីបៀនដែរ។ នៅទីនោះស្តេចស៊ូឡៃម៉ាន និងអង្គប្រជុំទាំងមូលនាំគ្នាទូរអាសួរ អុលឡោះតាអាឡា ។
6
ស្តេចស៊ូឡៃម៉ានឡើងទៅកាន់អាសនៈលង្ហិន នៅចំពោះ អុលឡោះតាអាឡា ត្រង់ជំរំជួបជាមួយទ្រង់ ហើយធ្វើគូរបានដុតចំនួនមួយពាន់។
7
នៅយប់នោះ អុលឡោះតាអាឡា បានសំដែងឲ្យស្តេចស៊ូឡៃម៉ានឃើញហើយមានបន្ទូលថា៖ «បើអ្នកចង់បានអ្វីចូរសុំមកចុះ យើងនឹងប្រគល់ឲ្យ»។
8
ស្តេចស៊ូឡៃម៉ានឆ្លើយនឹងអុលឡោះវិញថា៖ «ទ្រង់បានសំដែងចិត្តមេត្តាករុណាដ៏ធំធេងចំពោះស្តេចទតជាឪពុករបស់ខ្ញុំ ហើយទ្រង់ក៏ឲ្យខ្ញុំឡើងគ្រងរាជ្យតពីឪពុកទៀត។
9
អុលឡោះអើយ ឥឡូវនេះទ្រង់សម្រេចតាមបន្ទូលដែលទ្រង់បានសន្យាចំពោះស្តេចទត ជាឪពុករបស់ខ្ញុំហើយ ដ្បិតទ្រង់បានតែងតាំងខ្ញុំ ឲ្យគ្រងរាជ្យលើប្រជាជនដ៏ច្រើនឥតគណនាដូចធូលី។
10
សូមប្រោសប្រទានឲ្យខ្ញុំមានប្រាជ្ញា និងការយល់ដឹង ដើម្បីឲ្យខ្ញុំចេះដឹកនាំប្រជារាស្ត្រនេះ។ បើមិនដូច្នោះទេ តើនរណាអាចគ្រប់គ្រងលើប្រជារាស្ត្រដ៏ច្រើនរបស់ទ្រង់បាន?»។
11
អុលឡោះមានបន្ទូលមកកាន់ស្តេចស៊ូឡៃម៉ានថា៖ «អ្នកមិនបានទូរអាសូម ឲ្យមានទ្រព្យសម្បត្តិស្តុកស្តម្ភ ភាពថ្កុំថ្កើងរុងរឿង ឬឲ្យបច្ចាមិត្តរបស់អ្នកត្រូវស្លាប់ ហើយក៏មិនបានសូមឲ្យមានអាយុវែងដែរ តែអ្នកសូមឲ្យមានប្រាជ្ញា និងការយល់ដឹង ដើម្បីគ្រប់គ្រងលើប្រជារាស្ត្រ ដែលយើងបានតែងតាំងអ្នក ឲ្យគ្រងរាជ្យលើពួកគេ។ ដោយអ្នកមានបំណងដូច្នេះ
12
យើងឲ្យអ្នកមានប្រាជ្ញា និងការយល់ដឹង។ លើសពីនេះយើងក៏ផ្តល់ឲ្យអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ភាពថ្កុំថ្កើងរុងរឿង គ្មានស្តេចណាម្នាក់អាចប្រៀបស្មើនឹងអ្នកបានឡើយ ទោះបីពីមុនក្តី ឬទៅអនាគតក្តី»។
13
ស្តេចស៊ូឡៃម៉ាន ចេញពីកន្លែងសក្ការៈតាមទួលខ្ពស់ នៅគីបៀន គឺត្រង់ជំរំជួប អុលឡោះតាអាឡា វិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយគ្រងរាជ្យលើស្រុកអ៊ីស្រអែល។
14
ស្តេចស៊ូឡៃម៉ានប្រមូលរទេះចំបាំង និងពលទ័ពសេះទាំងអស់មក ឃើញមានរទេះចំបាំងចំនួនមួយពាន់បួនរយ និងពលទ័ពសេះចំនួនមួយម៉ឺនពីរពាន់នាក់។ គាត់ទុកមួយចំនួនឲ្យនៅជាមួយគាត់ ក្នុងក្រុងយេរូសាឡឹម និងមួយចំនួនទៀតឲ្យទៅនៅតាមក្រុងនានា ដែលគាត់បម្រុងសម្រាប់ទ័ពទាំងនោះ។
15
ស៊ូឡៃម៉ានបានធ្វើឲ្យក្រុងយេរូសាឡឹមមានប្រាក់ មាស សម្បូណ៌ដូចដុំថ្ម និងមានឈើតាត្រៅសម្បូណ៌ ដូចដើមរាំងដែលដុះនៅតាមវាលទំនាប។
16
ពួកឈ្មួញនាំគ្នាទៅទិញសេះពីស្រុកអេស៊ីប និងគីលីគា មកជូនស្តេចស៊ូឡៃម៉ាន។
17
ពួកគេនាំរទេះមកពីស្រុកអេស៊ីប រទេះមួយមានតម្លៃជាប្រាក់សុទ្ធ ប្រាំមួយរយស្លឹង និងសេះមួយតម្លៃមួយរយហាសិបស្លឹង។ ពួកឈ្មួញក៏បាននាំសេះ និងរទេះទៅលក់ជូនស្តេចទាំងប៉ុន្មាននៃជនជាតិហេត និងស្តេចនៃជនជាតិស៊ីរីដែរ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36