bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Chronicles 16
2 Chronicles 16
Khmer 2014 (អាល់គីតាប)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 17 →
1
នៅឆ្នាំទីសាមសិបប្រាំមួយ នៃរជ្ជកាលស្តេចអេសា ស្តេចបាសា ជាស្តេចស្រុកអ៊ីស្រអែលលើកទ័ពមកវាយស្រុកយូដា ហើយសង់កំពែងជុំវិញក្រុងរ៉ាម៉ា ដើម្បីកុំឲ្យប្រជាជនរបស់ស្តេចអេសា ជាស្តេចស្រុកយូដាអាចចេញចូលបាន។
2
ស្តេចអេសាយកមាស ប្រាក់ ពីក្នុងឃ្លាំងដំណាក់របស់ អុលឡោះតាអាឡា និងនៅក្នុងឃ្លាំងរាជវាំង ហើយចាត់គេឲ្យយកទៅជូនស្តេចបេនហាដាដាឌជាស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ដោយមានប្រសាសន៍ថា៖
3
«ខ្ញុំសូមចងសម្ពន្ធមិត្តជាមួយស្តេច ដូចឪពុករបស់ខ្ញុំបានចងជាមួយឪពុករបស់ស្តេចដែរ។ ខ្ញុំសូមផ្ញើមាស និងប្រាក់នេះ មកជូនស្តេច។ សូមស្តេចផ្តាច់ចំណងសម្ពន្ធមិត្តជាមួយបាសា ជាស្តេចស្រុកអ៊ីស្រអែលទៅ ដើម្បីកុំឲ្យស្តេចនោះឡើងមកវាយខ្ញុំទៀត»។
4
ស្តេចបេនហាដាឌយល់ព្រមតាមសំណូមពររបស់ស្តេចអេសា ហើយចាត់មេទ័ពឲ្យទៅវាយក្រុងនានារបស់ស្រុកអ៊ីស្រអែល។ ពួកគេវាយយកក្រុងអ៊ីយ៉ូន ក្រុងដាន់ ក្រុងអេបិល-ម៉ែម និងក្រុងទាំងប៉ុន្មាន ព្រមទាំងកន្លែងផ្ទុកស្បៀង នៅស្រុកណែបថាលី។
5
កាលស្តេចបាសាជ្រាបពីដំណឹងនេះ គាត់ក៏ឈប់សង់កំពែងក្រុងរ៉ាម៉ា គឺគាត់ផ្អាកកិច្ចការទាំងអស់។
6
ពេលនោះ ស្តេចអេសាបានកេណ្ឌជនជាតិយូដាទាំងមូល ឲ្យជញ្ជូនថ្ម និងឈើដែលស្តេចបាសាប្រើប្រាស់សម្រាប់សង់កំពែងក្រុងរ៉ាម៉ា។ ស្តេចយកថ្ម និងឈើទាំងនោះទៅសង់កំពែងក្រុងកេបា និងក្រុងមីសប៉ា។
7
នៅគ្រានោះលោកហាណានីជាអ្នកទាយ ចូលទៅជួបស្តេចអេសាស្តេចស្រុកយូដាជម្រាបថា៖ «ដោយស្តេចពឹងផ្អែកលើស្តេចស្រុកស៊ីរី គឺពុំបានពឹងផ្អែកលើ អុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចទេនោះ កងទ័ពរបស់ស្តេចស្រុកស៊ីរីបានគេចផុតពីកណ្តាប់ដៃរបស់ស្តេច។
8
កាលជនជាតិអេត្យូពី និងជនជាតិលីប៊ី លើកទ័ពមកជាមួយគ្នា ទោះបីពួកគេមានពលទ័ពរទេះចំបាំង និងទ័ពសេះច្រើនឥតគណនាក្តី ក៏ អុលឡោះតាអាឡា ប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់ស្តេចដែរ ដ្បិតស្តេចបានពឹងផ្អែកលើទ្រង់។
9
អុលឡោះតាអាឡា រំពៃមើលមកផែនដីទាំងមូល ដើម្បីគាំទ្រអស់អ្នកដែលស្រឡាញ់ទ្រង់ យ៉ាងស្មោះអស់ពីចិត្ត។ លើកនេះ ស្តេចប្រព្រឹត្តដោយល្ងីល្ងើ។ ដូច្នេះចាប់ពីពេលនេះទៅ ស្តេចជួបប្រទះតែនឹងសង្គ្រាមជានិច្ច»។
10
ស្តេចអេសាខឹងនឹងអ្នកទាយជាខ្លាំង ស្តេចក៏ឲ្យគេយកគាត់ទៅឃុំឃាំង ដ្បិតពាក្យរបស់គាត់បានធ្វើឲ្យស្តេចខឹង។ ក្នុងពេលជាមួយគ្នានោះ ស្តេចអេសាសង្កត់សង្កិនប្រជាជនមួយចំនួន។
11
កិច្ចការផ្សេងៗរបស់ស្តេចអេសា ចាប់ពីដើម រហូតដល់ចុងបញ្ចប់ មានកត់ត្រាទុកនៅក្នុងក្រាំងរបស់ស្តេចស្រុកយូដា និងស្តេចស្រុកអ៊ីស្រអែល។
12
នៅឆ្នាំទីសាមសិបប្រាំបួន នៃរជ្ជកាលរបស់ស្តេច គាត់កើតរោគាយ៉ាងធ្ងន់នៅជើង ប៉ុន្តែ ទោះបីគាត់ឈឺយ៉ាងនេះក្តី ក៏គាត់ពុំបានទូរអាអង្វរសូម អុលឡោះតាអាឡា ជួយដែរ គឺគាត់បែរជារកគ្រូពេទ្យព្យាបាលទៅវិញ។
13
ស្តេចអេសាស្លាប់ ទៅជួបជុំនឹងពួកអយ្យកោ នៅឆ្នាំទីសែសិបមួយនៃរជ្ជកាលរបស់ស្តេច។
14
គេយកសពទៅបញ្ចុះក្នុងផ្នូរមួយ ដែលគាត់បានឲ្យគេជីកនៅបុរីស្តេចទត។ គេតម្កល់សពរបស់ស្តេចលើគ្រែមួយ ដោយមានអប់គ្រឿងក្រអូបដែលរៀបចំឡើង តាមក្បួនតម្រារបស់អ្នកអប់សព ហើយគេក៏បានដុតគ្រឿងក្រអូបយ៉ាងច្រើន ដើម្បីទុកជាគារវកិច្ចចំពោះស្តេច។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36