bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Chronicles 5
2 Chronicles 5
Khmer 2014 (អាល់គីតាប)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 6 →
1
ស្តេចស៊ូឡៃម៉ានបានធ្វើគ្រឿងប្រដាប់សម្រាប់ដំណាក់របស់ អុលឡោះតាអាឡា ចប់សព្វគ្រប់។ បន្ទាប់មក ស្តេចនាំយកវត្ថុអំពីមាសប្រាក់ និងគ្រឿងប្រដាប់ផ្សេងៗទៀត ដែលស្តេចទតជាឪពុកបានញែកជូន អុលឡោះតាអាឡា មកទុកក្នុងឃ្លាំងនៃដំណាក់របស់ទ្រង់។
2
គ្រានោះ ស្តេចស៊ូឡៃម៉ានបានអញ្ជើញពួកអះលីជំអះនៃជនជាតិអ៊ីស្រអែល ពួកមេដឹកនាំកុលសម្ព័ន្ធទាំងប៉ុន្មាន និងតំណាងក្រុមគ្រួសារនៃជនជាតិអ៊ីស្រអែល ឲ្យមកក្រុងយេរូសាឡឹម ដើម្បីដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ អុលឡោះតាអាឡា ពីបុរីស្តេចទត គឺក្រុងស៊ីយ៉ូន មកដំណាក់របស់អុលឡោះ។
3
ពេលនោះប្រជាជនអ៊ីស្រអែលទាំងអស់នាំគ្នាមកជួបស្តេច ដើម្បីចូលរួមក្នុងពិធីបុណ្យនៅខែទីប្រាំពីរ។
4
កាលអះលីជំអះទាំងអស់របស់ជនជាតិអ៊ីស្រអែលអញ្ជើញមកដល់ហើយ ពួកលេវីក៏នាំគ្នាសែងហិប។
5
ពួកគេដង្ហែហិបនៃសម្ពន្ធមេត្រី ព្រមទាំងជំរំជួបអុលឡោះតាអាឡា និងវត្ថុសក្ការៈទាំងប៉ុន្មានដែលស្ថិតនៅក្នុងជំរំមកជាមួយដែរ ពួកអ៊ីមុាំពីកុលសម្ព័ន្ធលេវីជាអ្នកសែង។
6
ស្តេចស៊ូឡៃម៉ាន និងសហគមន៍អ៊ីស្រអែលទាំងមូល ដែលស្តេចបានអញ្ជើញឲ្យមកនោះ នាំគ្នាឈរនៅមុខហិបសម្ពន្ធមេត្រី ហើយយកចៀម និងគោ យ៉ាងច្រើនឥតគណនាធ្វើជាគូរបាន។
7
ពួកអ៊ីមុាំសែងហិបនៃសម្ពន្ធមេត្រីរបស់ អុលឡោះតាអាឡា ទៅតម្កល់ត្រង់កន្លែងដែលគេបម្រុងទុក ក្នុងទីសក្ការៈរបស់ដំណាក់ គឺក្នុងទីសក្ការៈបំផុតនៅក្រោមស្លាបរបស់ម៉ាឡាអ៊ីកាត់មានស្លាប។
8
ម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរត្រដាងស្លាបពីលើកន្លែងតម្កល់ហិប ដើម្បីបាំងហិប និងឈើស្នែង។
9
ឈើស្នែងទាំងនោះវែង គេអាចមើលឃើញចុងរបស់វាពីទីសក្ការៈដែលនៅខាងមុខកន្លែងតម្កល់ហិប ប៉ុន្តែ ពីខាងក្រៅ គេពុំអាចមើលឃើញឡើយ។ ហិបនៃសម្ពន្ធមេត្រីស្ថិតនៅទីនោះ រហូតដល់សព្វថ្ងៃ។
10
ក្នុងហិបគ្មានអ្វីក្រៅពីថ្មពីរបន្ទះ ដែលម៉ូសាបានតម្កល់ទុកនោះឡើយ គឺបន្ទះថ្មដែលគាត់ទទួលនៅភ្នំហោរែប កាល អុលឡោះតាអាឡា បានចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រអែល ក្រោយពេលពួកគេចាកចេញពីស្រុកអេស៊ីប។
11
ពួកអ៊ីមុាំក៏ចេញពីទីសក្ការៈមកវិញ។ ពួកអ៊ីមុាំទាំងអស់ដែលមានវត្តមាននៅទីនោះ បានធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ដោយពុំគិតពីក្រុមរបស់ខ្លួនឡើយ។
12
រីឯពួកលេវីជាអ្នកចំរៀង មានលោកអេសាភ លោកហេម៉ាន លោកយេឌូថិន ព្រមទាំងកូនចៅ និងបងប្អូនក្នុងអំបូររបស់ពួកគេ សុទ្ធតែស្លៀកពាក់ក្រណាត់ទេសឯក ហើយកាន់ស្គរ ឃឹម និងពិណ ឈរនៅខាងកើតអាសនៈ។ មានអ៊ីមុាំមួយរយម្ភៃនាក់ ឈរនៅជាមួយក្រុមចំរៀង ទាំងផ្លុំត្រែផង។
13
ក្រុមអ្នកផ្លុំត្រែ និងក្រុមចំរៀងនាំគ្នាប្រគំជាបទភ្លេង និងបន្លឺសំឡេងច្រៀងព្រមគ្នា ដើម្បីសរសើរ និងលើកតម្កើង អុលឡោះតាអាឡា ។ កាលសំឡេងត្រែ ស្គរ និងឧបករណ៍តន្ត្រីឯទៀតៗប្រគំឡើង ក្រុមចំរៀងនាំគ្នាច្រៀងសរសើរ អុលឡោះតាអាឡា ដោយពាក្យថា «ទ្រង់ជាម្ចាស់ដ៏ល្អសប្បុរស ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់នៅស្ថិតស្ថេររហូតតទៅ!» ស្រាប់តែមានពពកពេញក្នុងដំណាក់របស់ អុលឡោះតាអាឡា ។
14
ដោយសារពពក ក្រុមអ៊ីមុាំពុំអាចបំពេញមុខងាររបស់ខ្លួនបានឡើយ ដ្បិតសិរីរុងរឿងរបស់ អុលឡោះតាអាឡា ស្ថិតនៅពេញក្នុងដំណាក់របស់ទ្រង់។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36