bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Chronicles 7
2 Chronicles 7
Khmer 2014 (អាល់គីតាប)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 8 →
1
កាលស្តេចស៊ូឡៃម៉ានទូរអាចប់ ស្រាប់តែមានភ្លើងធ្លាក់ពីលើមេឃ ឆេះគូរបានដុត និងគូរបានមេត្រីភាព ហើយសិរីរុងរឿងរបស់ អុលឡោះតាអាឡា ស្ថិតនៅពេញក្នុងដំណាក់។
2
ពួកអ៊ីមុាំពុំអាចចូលទៅក្នុងដំណាក់បានទេ ដ្បិតសិរីរុងរឿងរបស់ អុលឡោះតាអាឡា ស្ថិតនៅពេញក្នុងដំណាក់របស់ទ្រង់។
3
ជនជាតិអ៊ីស្រអែលទាំងអស់ឃើញភ្លើងធ្លាក់ពីលើមេឃ និងសិរីរុងរឿងរបស់ អុលឡោះតាអាឡា ស្ថិតនៅលើដំណាក់ ក៏នាំគ្នាក្រាបចុះ អោនមុខដល់ដីនៅលើកំរាលឥដ្ឋ ហើយថ្វាយបង្គំ អុលឡោះតាអាឡា និងសរសើរតម្កើងទ្រង់ថា «ទ្រង់ជាម្ចាស់ដ៏សប្បុរស ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!»។
4
ស្តេច និងប្រជាជនទាំងមូលបានធ្វើគូរបាន នៅចំពោះ អុលឡោះតាអាឡា ។
5
ស្តេចស៊ូឡៃម៉ាន និងប្រជាជនទាំងមូល ធ្វើពិធីឆ្លងដំណាក់របស់អុលឡោះហើយក្នុងឱកាសនោះ ស្តេចបានធ្វើគូរបាន គឺមានគោ ២២ ០០០ ក្បាល និងចៀម ១២០ ០០០ ក្បាល។
6
អ៊ីមុាំឈរនៅតាមកន្លែងរបស់គេរៀងៗខ្លួន រីឯក្រុមលេវីកាន់ឧបករណ៍ភ្លេងផ្សេងៗ គឺឧបករណ៍ដែលស្តេចទតបានធ្វើ ដើម្បីលើកតម្កើង អុលឡោះតាអាឡា នៅពេលស្តេចចាត់ក្រុមលេវី ឲ្យច្រៀងសរសើរអុលឡោះថា «ចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ»។ ក្រុមអ៊ីមុាំដែលស្ថិតនៅទល់មុខនឹងក្រុមលេវី នាំគ្នាផ្លុំត្រែ ហើយប្រជាជនអ៊ីស្រអែលទាំងមូលក៏ក្រោកឈរឡើងដែរ។
7
ស្តេចស៊ូឡៃម៉ានញែកទីលាននៅខាងមុខដំណាក់របស់ អុលឡោះតាអាឡា ជាសក្ការៈ សម្រាប់ធ្វើគូរបានដុត និងខ្លាញ់របស់សត្វ ដែលធ្វើជាគូរបានមេត្រីភាព ដ្បិតអាសនៈលង្ហិនដែលស្តេចបានធ្វើនោះ ពុំអាចដាក់គូរបានដុត ជំនូនម្សៅ និងខ្លាញ់របស់សត្វបានទេ។
8
ក្នុងឱកាសនោះ ស្តេចស៊ូឡៃម៉ានប្រារព្ធពិធីបុណ្យ អស់រយៈពេលប្រាំពីរថ្ងៃបន្តទៀត រួមជាមួយប្រជាជនអ៊ីស្រអែលទាំងមូល ដែលធ្វើដំណើរតាំងពីច្រកចូលក្រុងហាម៉ាត់ រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប មកមូលគ្នា ជាអង្គប្រជុំមួយយ៉ាងធំ។
9
នៅថ្ងៃទីប្រាំបីអង្គប្រជុំជួបជុំគ្នា ធ្វើពិធីឆ្លងអាសនៈចំនួនប្រាំពីរថ្ងៃ ហើយប្រារព្ធពិធីបុណ្យប្រាំពីរថ្ងៃទៀត។
10
នៅថ្ងៃទីម្ភៃបី នៃខែទីប្រាំពីរ ស្តេចក៏ឲ្យប្រជាជនវិលទៅកាន់លំនៅដ្ឋានរបស់ពួកគេរៀងៗខ្លួនវិញ។ ពួកគេចាកចេញទៅ ដោយចិត្តសប្បាយរីករាយ ព្រោះ អុលឡោះតាអាឡា បានសំដែងចិត្តសប្បុរសចំពោះស្តេចទត និងស្តេចស៊ូឡៃម៉ាន ព្រមទាំងអ៊ីស្រអែលជាប្រជារាស្ត្ររបស់ទ្រង់។
11
កាលស្តេចស៊ូឡៃម៉ានសង់ដំណាក់របស់ អុលឡោះតាអាឡា រាជវាំង និងអ្វីៗទាំងប៉ុន្មានដែលគាត់មានបំណងធ្វើ នៅក្នុងដំណាក់របស់ អុលឡោះតាអាឡា និងក្នុងរាជវាំងចប់សព្វគ្រប់ហើយ
12
អុលឡោះតាអាឡា មកជួបគាត់នៅពេលយប់ ទ្រង់មានបន្ទូលថា៖ «យើងឮពាក្យទូរអារបស់អ្នកហើយ យើងក៏បានជ្រើសរើសកន្លែងនេះ ទុកជាដំណាក់សម្រាប់ធ្វើគូរបាន។
13
កាលណាយើងធ្វើឲ្យមេឃរាំង គ្មានភ្លៀង កាលណាយើងបញ្ជាឲ្យកណ្ដូបមកស៊ីបំផ្លាញស្រុក ឬចាត់ជំងឺរាតត្បាតមកប្រហារប្រជារាស្ត្ររបស់យើង
14
ប្រសិនបើប្រជារាស្ត្ររបស់យើង គឺប្រជារាស្ត្រដែលជាកម្មសិទ្ធិរបស់យើងផ្ទាល់ ហើយប្រសិនបើគេបោះបង់ចោលផ្លូវអាក្រក់របស់ខ្លួន យើងនឹងស្តាប់គេពីសូរ៉កា យើងនឹងលើកលែងទោសគេឲ្យរួចពីបាប ព្រមទាំងប្រោសស្រុកគេឲ្យបានជាផង។
15
ពីពេលនេះទៅយើងបើកភ្នែកមើល និងផ្ទៀងត្រចៀកស្តាប់ពាក្យដែលគេទូរអានៅទីនេះ។
16
យើងជ្រើសរើស និងញែកដំណាក់នេះ ទុកសម្រាប់នាមយើងរហូតតទៅ។ យើងនឹងថែរក្សា ហើយជំពាក់ចិត្តនឹងកន្លែងនេះជានិច្ច។
17
រីឯអ្នកវិញ ប្រសិនបើអ្នកដើរតាមយើង ដូចស្តេចទតជាឪពុករបស់អ្នក ដោយប្រព្រឹត្តតាមសេចក្តីទាំងប៉ុន្មាន ដែលយើងបង្គាប់ ហើយកាន់តាមច្បាប់ និងបទបញ្ជារបស់យើង
18
យើងនឹងធ្វើឲ្យទ្រព្យសម្បត្តិរបស់អ្នកនៅស្ថិតស្ថេរ ដូចយើងបានសន្យាជាមួយទត ជាឪពុករបស់អ្នកថា “ក្នុងចំណោមពូជពង្សរបស់អ្នក តែងតែមានម្នាក់ ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រអែលជានិច្ច”។។
19
ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាបែកចិត្តចេញពីយើង ហើយមិនកាន់តាមហ៊ូកុំ និងបទបញ្ជាដែលយើងប្រគល់ឲ្យទេ ឬប្រសិនបើអ្នករាល់គ្នាបែរទៅគោរព និងថ្វាយបង្គំព្រះដទៃ
20
យើងនឹងដកអ្នករាល់គ្នា ចេញពីទឹកដីរបស់យើង គឺទឹកដីដែលយើងប្រគល់ឲ្យអ្នករាល់គ្នា ហើយយើងក៏នឹងបោះបង់ចោលដំណាក់ដែលយើងញែកទុកសម្រាប់នាមយើងនេះ ឲ្យឆ្ងាយពីមុខយើងដែរ។ ពេលនោះប្រជាជនអ៊ីស្រអែលនឹងត្រូវជាតិសាសន៍ទាំងអស់មាក់ងាយ និងចំអកឲ្យ។
21
មនុស្សម្នាដែលធ្លាប់តែឃើញដំណាក់ដ៏ស្កឹមស្កៃ ពេលពួកគេដើរកាត់តាមនោះ ពួកគេនឹងស្រឡាំងកាំងពោលថា: “ហេតុអ្វីបានជា អុលឡោះតាអាឡា ប្រព្រឹត្តដូច្នេះចំពោះស្រុកនេះ និងដំណាក់នេះ?”។
22
គេនឹងឆ្លើយប្រាប់អ្នកទាំងនោះថា: “មកពីជនជាតិអ៊ីស្រអែលបោះបង់ចោល អុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់ពួកគេ គឺម្ចាស់ដែលបាននាំពួកគេចេញពីស្រុកអេស៊ីប។ ពួកគេជំពាក់ចិត្តនឹងព្រះដទៃ ហើយគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះ។ ហេតុនេះហើយ បានជាអុលឡោះធ្វើឲ្យពួកគេរងទុក្ខវេទនាដូច្នេះ”»។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36