bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Chronicles 25
2 Chronicles 25
Khmer 2014 (អាល់គីតាប)
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 26 →
1
ស្តេចអម៉ាស៊ីយ៉ាឡើងសោយរាជ្យ នៅពេលមានអាយុម្ភៃប្រាំឆ្នាំ ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំ នៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថា យ៉ូអាដាន ជាអ្នកក្រុងយេរូសាឡឹម។
2
ស្តេចបានប្រព្រឹត្តអំពើសុចរិតជាទីគាប់ចិត្ត អុលឡោះតាអាឡា តែមិនមែនដោយស្មោះអស់ពីចិត្តទេ។
3
ក្រោយពីឡើងគ្រងរាជ្យ និងពង្រឹងអំណាចហើយ ស្តេចប្រហារជីវិតពួកមេទ័ពដែលបានសម្លាប់ឪពុករបស់ស្តេច។
4
ប៉ុន្តែ ស្តេចពុំបានឲ្យគេប្រហារជីវិតកូនចៅរបស់ពួកឃាតកទេ ដ្បិតស្តេចគោរពតាមសេចក្តីដែលមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា គឺ អុលឡោះតាអាឡា បានបង្គាប់ថា៖ «ឪពុកមិនត្រូវស្លាប់ ព្រោះតែទោសរបស់កូន ហើយកូនក៏មិនត្រូវស្លាប់ ព្រោះតែទោសរបស់ឪពុកដែរ គឺត្រូវប្រហារជីវិតមនុស្សម្នាក់ៗ តាមអំពើបាបដែលខ្លួនប្រព្រឹត្ត»។
5
ស្តេចអម៉ាស៊ីយ៉ាប្រមូលទាហាននៅស្រុកយូដា គឺប្រជាជនក្នុងកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធពុនយ៉ាមីន ហើយចែកពួកគេជាកង តាមអំបូររបស់ខ្លួន ក្រោមការដឹកនាំរបស់មេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច។ បន្ទាប់មកស្តេចជំរឿនប្រុសៗដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ឃើញមានទាំងអស់ ៣០០ ០០០នាក់ ជាទាហានដ៏ចំណានដែលប្រើលំពែង ប្រើខែលចេញទៅធ្វើសឹកបាន។
6
ស្តេចក៏បានយកប្រាក់សុទ្ធមួយរយណែនទៅជួលទាហានដ៏ពូកែអង់អាចចំនួន ១០០ ០០០ នាក់ ពីស្រុកអ៊ីស្រអែល។
7
មានអ្នកជំនិតរបស់អុលឡោះមួយនាក់ មកជម្រាបស្តេចថា៖ «សូមជម្រាបស្តេច សូមកុំឲ្យទាហានអ៊ីស្រអែលចេញទៅជាមួយស្តេចឡើយ ដ្បិត អុលឡោះតាអាឡា មិននៅជាមួយអ៊ីស្រអែល គឺទ្រង់មិននៅជាមួយកូនចៅអេប្រាអ៊ីមទាំងនេះទេ។
8
ប្រសិនបើស្តេចឲ្យពួកគេទៅជាមួយ ទោះបីស្តេចខំប្រឹងប្រយុទ្ធយ៉ាងណាក្តី ក៏អុលឡោះធ្វើឲ្យស្តេចបរាជ័យ នៅចំពោះមុខខ្មាំងសត្រូវដែរ ដ្បិតមានតែអុលឡោះប៉ុណ្ណោះ ដែលប្រទានជ័យជំនះ ឬធ្វើឲ្យបរាជ័យ»។
9
ស្តេចអម៉ាស៊ីយ៉ាមានប្រសាសន៍ទៅកាន់អ្នកជំនិតរបស់អុលឡោះថា៖ «តើត្រូវធ្វើដូចម្តេច ចំពោះប្រាក់ដែលយើងបានឲ្យទៅទាហានអ៊ីស្រអែលទាំងនោះ!»។ អ្នកជំនិតរបស់អុលឡោះជម្រាបស្តេចថា៖ « អុលឡោះតាអាឡា អាចប្រទានប្រាក់មកស្តេចវិញច្រើនជាងនេះទៅទៀត»។
10
ពេលនោះ ស្តេចអម៉ាស៊ីយ៉ាបំបែកទាហានអេប្រាអ៊ីមចេញពីជួរទ័ព ឲ្យគេវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។ ទាហានទាំងនោះខឹងជនជាតិយូដាយ៉ាងខ្លាំង គេវិលត្រឡប់ទៅផ្ទះវិញទាំងក្តៅក្រហាយ។
11
ស្តេចអម៉ាស៊ីយ៉ាតាំងចិត្តក្លាហាន នាំមុខកងទ័ព ឆ្ពោះទៅជ្រលងភ្នំអំបិល ហើយប្រហារទាហានអេដុម អស់មួយម៉ឺននាក់។
12
ទាហានយូដាចាប់បានខ្មាំងមួយម៉ឺននាក់ទៀត ហើយនាំឡើងទៅលើចំណោតថ្មមួយ រួចច្រានទម្លាក់ចុះមក ធ្វើឲ្យពួកគេស្លាប់ទាំងអស់គ្នា។
13
រីឯទាហានអ៊ីស្រអែលដែលស្តេចអម៉ាស៊ីយ៉ាបណ្តេញឲ្យវិលទៅផ្ទះវិញ ដើម្បីកុំឲ្យទៅច្បាំងជាមួយនោះ បាននាំគ្នារាតត្បាតក្រុងនានា ក្នុងស្រុកយូដា ដែលនៅចន្លោះក្រុងសាម៉ារី និងក្រុងបេតហូរ៉ូន ហើយសម្លាប់ប្រជាជនអស់បីពាន់នាក់ ព្រមទាំងរឹបអូសយកជយភ័ណ្ឌជាច្រើនទៀតផង។
14
ក្រោយពេលវាយឈ្នះជនជាតិអេដុមហើយ ស្តេចអម៉ាស៊ីយ៉ាវិលត្រឡប់មកវិញ ទាំងនាំយកព្រះរបស់ជនជាតិអេដុមមកជាមួយ។ ស្តេចយកព្រះទាំងនោះធ្វើជាព្រះរបស់ខ្លួនដោយក្រាបថ្វាយបង្គំ និងដុតគ្រឿងក្រអូបជូនព្រះទាំងនោះទៀតផង។
15
ពេលនោះ អុលឡោះតាអាឡា ខឹងនឹងស្តេចអម៉ាស៊ីយ៉ាយ៉ាងខ្លាំង ទ្រង់ចាត់ណាពីឲ្យទៅជួបស្តេចជម្រាបថា៖ «ព្រះទាំងនេះមិនបានរំដោះប្រជាជនរបស់ខ្លួនឲ្យរួចពីកណ្តាប់ដៃរបស់ស្តេចទេ ចុះហេតុដូចម្តេចបានជាស្តេចបែរទៅគោរពព្រះរបស់សាសន៍នោះដូច្នេះ!»។
16
គាត់និយាយមិនទាន់ផុតផង ស្តេចអម៉ាស៊ីយ៉ាមានប្រសាសន៍ទៅគាត់ថា៖ «តើយើងបានតែងតាំងអ្នកឲ្យធ្វើជាទីប្រឹក្សារបស់ស្តេចពីអង្កាល់? ប្រសិនបើអ្នកមិនចង់ឲ្យគេវាយអ្នកទេនោះ ចូរនៅស្ងៀមទៅ!»។ ប៉ុន្តែ មុននឹងបញ្ចប់ណាពីជម្រាបថា៖ «ខ្ញុំដឹងហើយថា អុលឡោះបានសម្រេចនឹងបំផ្លាញស្តេច ដ្បិតស្តេចប្រព្រឹត្តបែបនេះ ហើយស្តេចក៏បដិសេធមិនព្រមស្តាប់យោបល់របស់ខ្ញុំដែរ»។
17
ក្រោយពីបានសួរយោបល់ទីប្រឹក្សាឯទៀតៗរួចហើយ ស្តេចអម៉ាស៊ីយ៉ាជាស្តេចស្រុកយូដា ចាត់គេឲ្យទៅជម្រាបស្តេចយ៉ូអាស ជាបុត្ររបស់ស្តេចយ៉ូអាហាស និងជាចៅរបស់ស្តេចយេហ៊ូវថា៖ «ចូរចេញមក យើងប្រយុទ្ធតទល់គ្នា!»។
18
ស្តេចយ៉ូអាស ជាស្តេចស្រុកអ៊ីស្រអែលចាត់មនុស្សឲ្យមកជម្រាបស្តេចអម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដាវិញថា៖ «គ្រាមួយនោះគុម្ពបន្លាដែលដុះនៅភ្នំលីបង់ ចាត់គេឲ្យទៅប្រាប់ដើមតាត្រៅនៅភ្នំលីបង់ថា “ចូរលើកកូនស្រីរបស់អ្នកឲ្យមកធ្វើជាប្រពន្ធរបស់កូនប្រុសយើង”។ ប៉ុន្តែ មានសត្វព្រៃដើរកាត់តាមនោះ ហើយជាន់គុម្ពបន្លាខ្ទេចខ្ទីអស់។
19
ស្តេចអួតខ្លួនថាវាយឈ្នះជនជាតិអេដុម ដូច្នេះស្តេចកំពុងតែមានមោទនភាព ហើយលើកតម្កើងខ្លួនឯង។ ឥឡូវនេះសូមនៅក្នុងដំណាក់ទៅ! ហេតុអ្វីបានជាស្តេចចង់ធ្វើសង្គ្រាមដែលបង្កឲ្យវេទនាដូច្នេះ? ស្តេច និងប្រជាជនយូដាមុខជាបរាជ័យមិនខាន!»។
20
ប៉ុន្តែ ស្តេចអម៉ាស៊ីយ៉ាពុំព្រមស្តាប់ តាមសេចក្តីព្រមាននេះទេ ដ្បិតអុលឡោះបណ្តាលឲ្យកើតមានដូច្នេះ ដើម្បីឲ្យស្តេច និងកងទ័ពធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់បច្ចាមិត្ត ព្រោះស្តេចបានបែកចិត្តទៅរកព្រះនានារបស់ជនជាតិអេដុម។
21
ពេលនោះស្តេចយ៉ូអាស ជាស្តេចស្រុកអ៊ីស្រអែល ឡើងមកប្រយុទ្ធតទល់នឹងស្តេចអម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដា នៅក្រុងបេតសេមែសក្នុងស្រុកយូដា។
22
កងទ័ពយូដាវាយចាញ់កងទ័ពអ៊ីស្រអែល ហើយពលទាហានយូដាបាក់ទ័ពរត់មកកាន់ទីលំនៅរៀងៗខ្លួនវិញ។
23
ស្តេចយ៉ូអាសជាស្តេចស្រុកអ៊ីស្រអែល ចាប់បានស្តេចអម៉ាស៊ីយ៉ា ជាបុត្ររបស់ស្តេចយ៉ូអាស និងជាចៅរបស់ស្តេចយ៉ូអាហាសនៅបេតសេមែស ធ្វើជាឈ្លើយ។ បន្ទាប់មកស្តេចយ៉ូអាស នាំស្តេចអម៉ាស៊ីយ៉ាទៅក្រុងយេរូសាឡឹម ហើយវាយបំបែកកំពែងក្រុងចាប់តាំងពីទ្វារអេប្រាអ៊ីម រហូតដល់ទ្វារនៅជ្រុងកំពែងដែលមានប្រវែងបួនរយហត្ថ។
24
ស្តេចប្រមូលយកមាសប្រាក់ និងវត្ថុមានតម្លៃទាំងប៉ុន្មាននៅក្នុងដំណាក់របស់អុលឡោះដែលមានលោកអូបេដ-អេដុម ជាអ្នកមើលខុសត្រូវ ព្រមទាំងវត្ថុនៅក្នុងឃ្លាំងរាជ្យទ្រព្យ ហើយនាំចំណាប់ខ្មាំងវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។
25
ក្រោយពីស្តេចយ៉ូអាស ជាបុត្ររបស់ស្តេចយ៉ូអាហាសស្តេចអ៊ីស្រអែលស្លាប់ ស្តេចអម៉ាស៊ីយ៉ាជាបុត្ររបស់ស្តេចយ៉ូអាស ស្តេចស្រុកយូដា រស់នៅបានដប់ប្រាំឆ្នាំទៀត។
26
កិច្ចការផ្សេងៗរបស់ស្តេចអម៉ាស៊ីយ៉ា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកយូដា និងស្តេចស្រុកអ៊ីស្រអែល។
27
ក្រោយពេលដែលស្តេចអម៉ាស៊ីយ៉ាបែកចិត្តចេញពី អុលឡោះតាអាឡា នៅក្រុងយេរូសាឡឹម មានមនុស្សឃុបឃិតគ្នាក្បត់នឹងស្តេច ដូច្នេះស្តេចក៏ភៀសខ្លួនទៅក្រុងឡាគីស តែគេបានដេញតាមគាត់រហូតដល់ក្រុងឡាគីសទៀត ហើយសម្លាប់គាត់នៅទីនោះ។
28
គេដឹកសពរបស់ស្តេចអម៉ាស៊ីយ៉ា ដាក់លើខ្នងសេះ នាំមកបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្រុកយូដា។
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 26 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36