bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Chronicles 36
2 Chronicles 36
Khmer 2014 (អាល់គីតាប)
← Chapter 35
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
1
ប្រជាជនយូដានាំគ្នាតែងតាំងស្តេចយ៉ូអាហាស់ ជាបុត្ររបស់ស្តេចយ៉ូសៀសឲ្យឡើងស្នងរាជ្យឪពុក នៅក្រុងយេរូសាឡឹម។
2
កាលស្តេចយ៉ូអាហាស់ឡើងសោយរាជ្យ ស្តេចមានអាយុម្ភៃបីឆ្នាំ ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។
3
ស្តេចស្រុកអេស៊ីបបានទម្លាក់រាជ្យរបស់ស្តេចយ៉ូអាហាស់ ហើយតំរូវឲ្យស្រុកយូដាបង់សួយសារអាករ ជាប្រាក់ហាសិបហាប និងមាសកន្លះហាបទៀតផង។
4
ស្តេចហ្វៀរ៉អ៊ូននេកោបានតែងតាំងស្តេចអេលាគីម ជាប្អូនរបស់ស្តេចយ៉ូអាហាស់ឲ្យសោយរាជ្យលើស្រុកយូដា និងក្រុងយេរូសាឡឹម ហើយដូរនាមថា យេហូយ៉ាគីមវិញ។ រីឯស្តេចយ៉ូអាហាស់ស្តេចនេកោនាំយកទៅជាឈ្លើយនៅស្រុកអេស៊ីប។
5
កាលស្តេចយេហូយ៉ាគីមឡើងសោយរាជ្យ ស្តេចមានអាយុម្ភៃប្រាំឆ្នាំ ហើយស្តេចសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណង អុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចទេ។
6
ស្តេចនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន បានលើកទ័ពចេញមកច្បាំងនឹងស្តេចយេហូយ៉ាគីម ហើយចាប់ស្តេចចងនឹងច្រវាក់ធ្វើពីលង្ហិន នាំយកទៅស្រុកបាប៊ីឡូន។
7
ស្តេចនេប៊ូក្នេសាក៏បាននាំយកវត្ថុផ្សេងៗពីដំណាក់របស់ អុលឡោះតាអាឡា ទៅទុកក្នុងវាំងរបស់ស្តេចនៅក្រុងបាប៊ីឡូនដែរ។
8
កិច្ចការផ្សេងៗទៀតរបស់ស្តេចយេហូយ៉ាគីម គឺអំពើដ៏គួរស្អប់ខ្ពើម ដែលស្តេចផ្ទាល់បានប្រព្រឹត្ត សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកអ៊ីស្រអែល និងស្តេចស្រុកយូដា។ ស្តេចយ៉ូយ៉ាគីន ជាកូនបានឡើងស្នងរាជ្យ។
9
កាលស្តេចយ៉ូយ៉ាគីនឡើងសោយរាជ្យ ស្តេចមានអាយុប្រាំបីឆ្នាំ ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ចិត្ត អុលឡោះតាអាឡា ទេ។
10
នៅពេលចូលឆ្នាំស្តេចនេប៊ូក្នេសាចាប់ស្តេច ព្រមទាំងយកទ្រព្យសម្បត្តិក្នុងដំណាក់របស់ អុលឡោះតាអាឡា នាំទៅស្រុកបាប៊ីឡូន។ ស្តេចនេប៊ូក្នេសារបានតែងតាំងស្តេចសេដេគា ជាប្អូនរបស់ស្តេចយ៉ូយ៉ាគីន ឲ្យសោយរាជ្យលើស្រុកយូដា និងក្រុងយេរូសាឡឹម។
11
កាលស្តេចសេដេគាឡើងសោយរាជ្យ ស្តេចមានអាយុម្ភៃមួយឆ្នាំ ស្តេចសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។
12
ស្តេចសេដេគាប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណង អុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចទេ ហើយពេលណាពីយេរេមាថ្លែងបន្ទូលក្នុងនាម អុលឡោះតាអាឡា ក៏ស្តេចពុំព្រមសារភាពកំហុសដែរ។
13
ស្តេចនេប៊ូក្នេសាបានឲ្យស្តេចស្បថក្នុងនាមអុលឡោះប៉ុន្តែ ទោះបីយ៉ាងនេះក្តី ក៏ស្តេចនៅតែបះបោរប្រឆាំងនឹងស្តេចនេប៊ូក្នេសាដែរ។ ស្តេចតាំងចិត្តមានះ មិនព្រមវិលត្រឡប់មករក អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលទេ។
14
មេដឹកនាំទាំងអស់របស់ក្រុមអ៊ីមុាំព្រមទាំងប្រជាជន នាំគ្នាប្រព្រឹត្តអំពើអាក្រក់ក្បត់អុលឡោះកាន់តែច្រើនឡើងៗ ពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ហើយបន្ថោកដំណាក់របស់ អុលឡោះតាអាឡា ដែលទ្រង់បានញែកជាសក្ការៈនៅក្រុងយេរូសាឡឹម។
15
អុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់ពួកគេ បានចាត់អ្នកបម្រើរបស់ទ្រង់ ឲ្យទៅដាស់តឿនពួកគេជាច្រើនដង ព្រោះទ្រង់មានចិត្តមេត្តាប្រជារាស្ត្រ និងដំណាក់របស់ទ្រង់ផ្ទាល់។
16
ប៉ុន្តែ ពួកគេបែរជាប្រមាថអ្នកដែលទ្រង់ចាត់ឲ្យទៅ ពួកគេមើលងាយបន្ទូលរបស់ទ្រង់ ព្រមទាំងប្រមាថពួកណាពី រហូតធ្វើឲ្យទ្រង់ខឹងទាស់នឹងប្រជារាស្ត្ររបស់ទ្រង់យ៉ាងខ្លាំង មិនអាចប្រែប្រួលបាន។
17
ពេលនោះ អុលឡោះតាអាឡា ក៏បានចាត់ស្តេចនៃជនជាតិខាល់ដេ ឲ្យលើកទ័ពមកវាយពួកគេ។ ស្តេចនោះសម្លាប់យុវជនរបស់ពួកគេនៅក្នុងម៉ាស្ជិទ ហើយសម្លាប់រង្គាលប្រជាជនទាំងអស់ ឥតសំចៃនរណាម្នាក់ឡើយ គឺសម្លាប់យុវជនទាំងប្រុសទាំងស្រី និងមនុស្សចាស់ជរាសក់ស្កូវ។ ទ្រង់ប្រគល់ពួកគេទាំងអស់គ្នា ទៅក្នុងកណ្តាប់ដៃរបស់ស្តេចនោះ។
18
ស្តេចនេប៊ូក្នេសាប្រមូលវត្ថុទាំងប៉ុន្មាន ដែលមាននៅក្នុងដំណាក់របស់ អុលឡោះតាអាឡា គឺរបស់ទាំងតូច ទាំងធំ ព្រមទាំងទ្រព្យសម្បត្តិនៅក្នុងដំណាក់របស់ អុលឡោះតាអាឡា ដំណាក់ស្តេច និងផ្ទះរបស់ពួកមន្ត្រី នាំយកទៅស្រុកបាប៊ីឡូន។
19
កងទ័ពបាប៊ីឡូនបានដុតដំណាក់របស់អុលឡោះផ្តួលរំលំកំពែងក្រុងយេរូសាឡឹម ព្រមទាំងដុតវិមានផ្សេងៗ និងកំទេចវត្ថុដ៏មានតម្លៃទាំងអស់ចោល។
20
ស្តេចនេប៊ូក្នេសារកៀរប្រជាជន ដែលនៅសេសសល់ពីសង្គ្រាម យកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។ អ្នកទាំងនោះធ្វើជាទាសកររបស់ស្តេចនេក្នេនេសារ និងបុត្ររបស់ស្តេច រហូតដល់អាណាចក្រពែរ្សគ្រប់គ្រងស្រុក។
21
ហេតុការណ៍នេះកើតមានស្របតាមបន្ទូល ដែល អុលឡោះតាអាឡា បានថ្លែងតាមរយៈណាពីយេរេមាថា «ស្រុកទេសនឹងក្លាយទៅជាទីស្មសាន អស់រយៈពេលចិតសិបឆ្នាំ ដូច្នេះក្នុងអំឡុងពេលនោះ ទឹកដីនឹងបានសម្រាកជំនួសឆ្នាំឈប់សម្រាកដែលប្រជាជនពុំបានគោរព»។
22
ក្នុងឆ្នាំទីមួយនៃរជ្ជកាលស្តេចស៊ីរូសជាស្តេចស្រុកពែរ្ស អុលឡោះតាអាឡា បានជំរុញចិត្តស្តេចស៊ីរូស ឲ្យចេញប្រកាស និងរាជក្រឹត្យក្នុងអាណាចក្ររបស់ស្តេចទាំងមូល ស្របតាមបន្ទូលដែលទ្រង់បានថ្លែង តាមរយៈណាពីយេរេមា មានសេចក្តីដូចតទៅ៖
23
«ស្តេចស៊ីរូស ជាស្តេចស្រុកពែរ្សមានប្រសាសន៍ដូចតទៅ: អុលឡោះតាអាឡា ជាម្ចាស់នៃសូរ៉កា បានប្រគល់នគរទាំងអស់នៅលើផែនដី មកឲ្យយើងគ្រប់គ្រង។ ទ្រង់បញ្ជាឲ្យយើងសង់ដំណាក់មួយនៅក្រុងយេរូសាឡឹម ក្នុងស្រុកយូដា ជូនទ្រង់។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ទ្រង់ អ្នកនោះវិលទៅកាន់ក្រុងយេរូសាឡឹមវិញ ហើយសូមឲ្យអុលឡោះជាម្ចាស់របស់គេ នៅជាមួយគេ»។
← Chapter 35
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36