bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Chronicles 26
2 Chronicles 26
Khmer 2014 (អាល់គីតាប)
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 27 →
1
ប្រជាជនស្រុកយូដាទាំងមូលនាំគ្នាលើកស្តេចអូសៀស ដែលមានអាយុដប់ប្រាំមួយឆ្នាំ ឲ្យឡើងគ្រងរាជ្យបន្តពីស្តេចអម៉ាស៊ីយ៉ាជាឪពុក។
2
ក្រោយពេលស្តេចអម៉ាស៊ីយ៉ាស្លាប់ ស្តេចអូសៀសបានសង់ក្រុងអេឡុតឡើងវិញ រួចដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដាដូចពីមុន។
3
ស្តេចអូសៀសឡើងសោយរាជ្យលើស្រុកយូដា ក្នុងអាយុដប់ប្រាំមួយឆ្នាំ ស្តេចសោយរាជ្យបានហាសិបពីរឆ្នាំ នៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថា យេកូលា ជាអ្នកក្រុងយេរូសាឡឹម។
4
ស្តេចបានប្រព្រឹត្តអំពើសុចរិតគ្រប់យ៉ាង ដែលជាទីគាប់ចិត្ត អុលឡោះតាអាឡា ដូចស្តេចអម៉ាស៊ីយ៉ាជាឪពុកដែរ។
5
ស្តេចអូសៀសយកចិត្តទុកដាក់ស្វែងរកអុលឡោះក្នុងពេលដែលលោកសាការីយ៉ានៅរស់នៅឡើយ ព្រោះគាត់ណែនាំស្តេចឲ្យគោរពកោតខ្លាចអុលឡោះ។ ដរាបណាស្តេចស្វែងរកអុលឡោះទ្រង់ប្រទានឲ្យស្តេចបានចំរុងចំរើនជានិច្ច។
6
ស្តេចលើកទ័ពទៅវាយជនជាតិភីលីស្ទីន ហើយទម្លុះកំពែងក្រុងកាថ ក្រុងយ៉ាប់ណេ និងក្រុងអាសដូឌ។ ស្តេចបានសង់ក្រុងនៅតំបន់ក្រុងអាសដូឌ និងក្នុងទឹកដីភីលីស្ទីន។
7
អុលឡោះជួយស្តេចនៅពេលធ្វើសង្គ្រាមទល់នឹងជនជាតិភីលីស្ទីន ជនជាតិអារ៉ាប់ដែលរស់នៅក្រុងគើរ-បាល និងជនជាតិម៉ាអូន។
8
ជនជាតិអាំម៉ូននាំយកសួយសារអាករមកជូនស្តេចអូសៀស។ កិត្តិនាមរបស់ស្តេចល្បីរន្ទឺ រហូតដល់ទល់ដែនស្រុកអេស៊ីប ដ្បិតទ្រង់មានប្ញទ្ធិអំណាចយ៉ាងខ្លាំង។
9
ស្តេចអូសៀសបានសង់ប៉មដ៏រឹងមាំនៅក្រុងយេរូសាឡឹម ខាងលើខ្លោងទ្វារនៅជ្រុងកំពែងទ្វារជ្រលងភ្នំ និងនៅលើមុមកំពែង។
10
ស្តេចបានសង់ប៉មចាំយាមនៅតាមវាលរហោស្ថាន និងជីកស្រះជាច្រើន ដ្បិតស្តេចមានហ្វូងសត្វដ៏សន្ធឹកសន្ធាប់នៅតំបន់ខ្ពង់រាប និងតំបន់វាលទំនាប ហើយស្តេចក៏មានកសិករដែលធ្វើស្រែ និងដាំទំពាំងបាយជូរជូននៅតាមតំបន់ភ្នំ និងនៅភ្នំកើមែលដែរ ព្រោះស្តេចពេញចិត្តខាងវិស័យកសិកម្ម។
11
ស្តេចអូសៀសមានកងទ័ព ដែលត្រៀមខ្លួនជាស្រេចក្នុងការធ្វើសឹកសង្គ្រាម។ កងទ័ពនេះចែកជាកងពលផ្សេងៗ ដូចលោកយីអែលជាស្មៀនស្តេច និងលោកម៉ាសេយ៉ា ជាមន្ត្រីរដ្ឋបាលបានជំរឿន ហើយដឹកនាំដោយលោកហាណានា ជាមេទ័ពរបស់ស្តេច។
12
ទាហានដ៏អង់អាចទាំងនោះ ស្ថិតនៅក្រោមបញ្ជាមេក្រុមគ្រួសារ ២ ៦០០ នាក់
13
និងមានចំនួនទាំងអស់ ៣០៧ ៥០០ នាក់ ដែលសុទ្ធតែជាទាហានដ៏ខ្លាំងពូកែ មានចិត្តអង់អាច ហើយត្រៀមខ្លួនជាស្រេច ដើម្បីប្រយុទ្ធទល់នឹងខ្មាំងសត្រូវរបស់ស្តេច។
14
ស្តេចអូសៀសបានប្រគល់ខែល លំពែង មួកដែក អាវក្រោះ ធ្នូ ព្រមទាំងដង្ហក់សម្រាប់បាញ់គ្រួសឲ្យទាហានគ្រប់ៗគ្នា។
15
នៅក្រុងយេរូសាឡឹម ស្តេចឲ្យជាងដ៏ជំនាញផលិតគ្រឿងសស្ត្រាវុធដាក់នៅតាមប៉ម និងតាមមុមកំពែងក្រុង ដើម្បីបាញ់ព្រួញ និងចោលដុំថ្ម។ កិត្តិនាមរបស់ស្តេចបានល្បីខ្ចរខ្ចាយរហូតដល់ស្រុកឆ្ងាយៗ ដ្បិតអុលឡោះបានជួយស្តេចយ៉ាងច្រើនបំផុត ធ្វើឲ្យស្តេចពង្រឹងអំណាចកាន់តែខ្លាំងឡើងៗ។
16
ប៉ុន្តែ ពេលបានអំណាចរឹងប៉ឹងហើយ ស្តេចក៏មានអំនួត រហូតដល់បណ្តាលឲ្យស្តេចត្រូវវិនាស។ ស្តេចក្បត់ អុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន គឺស្តេចបានចូលទៅក្នុងម៉ាស្ជិទរបស់ អុលឡោះតាអាឡា ហើយដុតគ្រឿងក្រអូប នៅលើអាសនៈជូនគ្រឿងក្រអូប។
17
អ៊ីមុាំអសារាចូលមកតាមក្រោយស្តេច ដោយមានអ៊ីមុាំបម្រើ អុលឡោះតាអាឡា ចំនួនប៉ែតសិបនាក់ ដែលសុទ្ធតែជាមនុស្សមានចិត្តអង់អាចមកជាមួយផង។
18
អ្នកទាំងនោះឈរនៅមុខស្តេចជម្រាបថា៖ «ស្តេចអូសៀសអើយ! ស្តេចគ្មានសិទ្ធិដុតគ្រឿងក្រអូបជូន អុលឡោះតាអាឡា ឡើយ គឺមានតែក្រុមអ៊ីមុាំជាពូជពង្សរបស់ហារូនប៉ុណ្ណោះ ដែលបានទទួលពិធីតែងតាំងសម្រាប់ដុតគ្រឿងក្រអូប។ សូមស្តេចចេញពីទីសក្ការៈនេះទៅ ដ្បិតស្តេចក្បត់អុលឡោះហើយស្តេចនឹងមិនទទួលកិត្តិយសអ្វីពី អុលឡោះតាអាឡា ឡើយ»។
19
ស្តេចអូសៀសកាន់ពានសម្រាប់ដុតគ្រឿងក្រអូប ហើយពេលស្តេចខឹងឡើងទាស់នឹងអ៊ីមុាំ ស្រាប់តែមានរោគឃ្លង់កើតពាសពេញថ្ងាស នៅចំពោះមុខក្រុមអ៊ីមុាំ ក្បែរអាសនៈដុតគ្រឿងក្រអូបក្នុងដំណាក់របស់ អុលឡោះតាអាឡា ។
20
មូស្ទីអសារា និងអ៊ីមុាំទាំងអស់ បែរទៅឃើញស្តេចកើតឃ្លង់នៅលើថ្ងាសដូច្នេះ ពួកគាត់ក៏នាំស្តេចចេញមកក្រៅជាបន្ទាន់។ រីឯស្តេចផ្ទាល់ក៏ប្រញាប់ចេញមកដែរ ព្រោះស្តេចជ្រាបថា អុលឡោះតាអាឡា បានវាយប្រហារស្តេច។
21
ស្តេចអូសៀសកើតឃ្លង់ រហូតដល់ថ្ងៃដែលគាត់ស្លាប់។ ដោយស្តេចកើតឃ្លង់ដូច្នេះ គាត់ត្រូវនៅក្នុងដំណាក់មួយដាច់ឡែកពីគេ ហើយមិនអាចចូលក្នុងដំណាក់របស់ អុលឡោះតាអាឡា បានឡើយ។ សម្តេចយ៉ូថាមជាកូនមានភារកិច្ចមើលខុសត្រូវកិច្ចការក្នុងវាំង និងទទួលបន្ទុកគ្រប់គ្រងប្រជាជននៅក្នុងស្រុក។
22
ណាពីអេសាយជាកូនរបស់លោកអម៉ូសបានកត់ត្រាទុក នូវរាជកិច្ចផ្សេងៗទៀតរបស់ស្តេចអូសៀសតាំងពីដើមដល់ចប់។
23
ស្តេចអូសៀសស្លាប់ គេបានយកសពទៅបញ្ចុះនៅក្នុងទីធ្លានៃផ្នូររបស់រាជវង្ស ដ្បិតស្តេចកើតឃ្លង់។ ស្តេចយ៉ូថាមជាកូនឡើងស្នងរាជ្យ។
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 27 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36