bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Chronicles 23
2 Chronicles 23
Khmer 2014 (អាល់គីតាប)
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 24 →
1
លុះដល់ឆ្នាំទីប្រាំពីរ អ៊ីមុាំយេហូយ៉ាដា បានតាំងចិត្តក្លាហាន ហើយចុះសន្ធិសញ្ញាជាមួយពួកមេបញ្ជាការ គឺមានអសារា ជាកូនរបស់លោកយេរ៉ូហាំ លោកអ៊ីស្មាអែល ជាកូនរបស់លោកយ៉ូហាណាន លោកអសារា ជាកូនរបស់លោកអូបេដ លោកម៉ាសេយ៉ា ជាកូនរបស់លោកអដាយ៉ា និងលោកអេលីសាផាត ជាកូនរបស់លោកស៊ីកគ្រី។
2
មេបញ្ជាការទាំងនោះធ្វើដំណើរពាសពេញស្រុកយូដា ហើយប្រមូលពួកលេវីនៅតាមក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា ព្រមទាំងប្រមូលមេក្រុមគ្រួសារនៃជនជាតិអ៊ីស្រអែលឲ្យមកជួបជុំគ្នា នៅក្រុងយេរូសាឡឹម។
3
អង្គប្រជុំទាំងមូលបានចុះសន្ធិសញ្ញាជាមួយស្តេច នៅក្នុងដំណាក់របស់អុលឡោះ។ លោកយេហូយ៉ាដា និយាយទៅពួកគេថា៖ «នេះនែ៎ បុត្ររបស់ស្តេច! គាត់នឹងគ្រងរាជ្យ ស្របតាមបន្ទូលដែល អុលឡោះតាអាឡា បានថ្លែងទុក ស្តីអំពីរាជវង្សរបស់ស្តេចទត។
4
អ្នករាល់គ្នាត្រូវធ្វើដូចតទៅ: ក្នុងចំណោមអ្នករាល់គ្នាដែលត្រូវវេនយាមនៅថ្ងៃឈប់សម្រាក គឺទាំងក្រុមអ៊ីមុាំទាំងក្រុមលេវី មួយភាគបីត្រូវយាមនៅខ្លោងទ្វារ
5
មួយភាគបីយាមក្នុងដំណាក់ស្តេច ហើយមួយភាគបីទៀត យាមនៅត្រង់មាត់ទ្វារយេសូដ។ រីឯប្រជាជនទាំងមូល ស្ថិតនៅក្នុងទីធ្លានៃដំណាក់របស់ អុលឡោះតាអាឡា ។
6
មិនត្រូវឲ្យនរណាម្នាក់ចូលក្នុងដំណាក់របស់ អុលឡោះតាអាឡា ឡើយ គឺមានក្រុមអ៊ីមុាំ និងក្រុមលេវីដែលចំវេនបំពេញមុខងារប៉ុណ្ណោះដែលអាចចូលបាន ព្រោះពួកគេជាមនុស្សបរិសុទ្ធ។ ប្រជាជនទាំងមូលត្រូវគោរពតាមបំរាមរបស់ អុលឡោះតាអាឡា ។
7
ក្រុមលេវីត្រូវប្រដាប់អាវុធនៅការពារជុំវិញស្តេច។ នរណាម្នាក់ហ៊ានចូលមកជិតដំណាក់ ត្រូវសម្លាប់គេចោល។ ចូរនៅជាប់ជាមួយស្តេចជានិច្ច ទោះបីស្តេចចេញ ឬចូលក៏ដោយ»។
8
ក្រុមលេវី និងប្រជាជនយូដាទាំងមូល នាំគ្នាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់អ៊ីមុាំយេហូយ៉ាដា ម្នាក់ៗនាំកូនទាហានរបស់ខ្លួន ទាំងអ្នកត្រូវវេនយាមនៅថ្ងៃឈប់សម្រាក ទាំងអ្នកមិនត្រូវវេនយាម ដ្បិតអ៊ីមុាំយេហូយ៉ាដាមិនឲ្យក្រុមណាមួយនៅទំនេរឡើយ។
9
អ៊ីមុាំយេហូយ៉ាដាចែកលំពែង ព្រមទាំងខែលរបស់ស្តេចទត ដែលតម្កល់ទុកក្នុងដំណាក់របស់អុលឡោះជូនមេបញ្ជាការទាំងនោះ។
10
លោកដាក់ពលទាហានទាំងអស់ ដែលប្រដាប់អាវុធគ្រប់ៗដៃ ឲ្យឈរយាមចាប់ពីប៉ែកខាងស្តាំ រហូតដល់ប៉ែកខាងឆ្វេងដំណាក់ ព្រមទាំងនៅជិតអាសនៈ និងនៅក្បែរដំណាក់ ដើម្បីការពារស្តេច។
11
គេអញ្ជើញបុត្ររបស់ស្តេចចេញមក ហើយយកមកុដរាជ្យមកបំពាក់ ព្រមទាំងជូនឯកសារនៃសម្ពន្ធមេត្រីផង លោកយេហូយ៉ាដា និងកូនៗរបស់គាត់ ចាក់ប្រេងតែងតាំងរាជកុមារជាស្តេច ទាំងស្រែកថា៖ «ជយោ ស្តេច!»។
12
កាលនាងអថាលាឮសំរែកប្រជាជនដែលរត់ទៅមក ស្រែកអបអរសាទរស្តេច នាងទៅមើលពួកគេ នៅក្នុងដំណាក់របស់ អុលឡោះតាអាឡា ។
13
នាងឃើញស្តេចថ្មីឈរនៅលើវេទិកា ត្រង់មាត់ទ្វារដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ គេផ្លុំត្រែ ហើយអ្នកចំរៀងនាំប្រជាជនច្រៀងសរសើរតម្កើងទាំងប្រគំតូរ្យតន្ត្រីផង។ នាងអថាលាហែកអាវស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។
14
អ៊ីមុាំយេហូយ៉ាដាបញ្ជាទៅពួកមេបញ្ជាការដែលគ្រប់គ្រងលើពលទ័ពថា៖ «ចូរនាំនាងចេញទៅក្រៅ! បើនរណាគាំទ្រនាង ចូរសម្លាប់ដោយមុខដាវទៅ!»។ អ៊ីមុាំនិយាយទៀតថា៖ «មិនត្រូវប្រហារជីវិតនាងនៅក្នុងដំណាក់របស់ អុលឡោះតាអាឡា ទេ!»។
15
គេចាប់នាងនាំទៅវាំងវិញ។ កាលមកដល់មាត់ខ្លោងទ្វារសេះ គេក៏ប្រហារជីវិតនាងនៅទីនោះ។
16
លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាងខ្លួនផ្ទាល់ ប្រជាជនទាំងមូល និងស្តេច ដើម្បីធ្វើជាប្រជារាស្ត្ររបស់ អុលឡោះតាអាឡា ។
17
ប្រជាជនទាំងមូលនាំគ្នាចូលទៅបំផ្លាញវិហាររបស់ព្រះបាល ហើយវាយកំទេចអាសនៈ និងរូបសំណាក ព្រមទាំងសម្លាប់ លោកម៉ាត់ថាន ជាបូជាចារ្យរបស់ព្រះបាល នៅមុខអាសនៈទៀតផង។
18
លោកយេហូយ៉ាដាចាត់ចែងឲ្យអ៊ីមុាំពីក្រុមលេវី ទទួលខុសត្រូវលើដំណាក់របស់ អុលឡោះតាអាឡា គឺអ្នកដែលស្តេចទតបានចែកជាក្រុម ឲ្យបំពេញមុខងារក្នុងដំណាក់របស់ អុលឡោះតាអាឡា ដើម្បីធ្វើគូរបានដុតដល់ អុលឡោះតាអាឡា ដូចមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា។ ស្តេចទតក៏បានបង្គាប់ឲ្យគេច្រៀងចំរៀងយ៉ាងសប្បាយ ក្នុងឱកាសនោះដែរ។
19
លោកយេហូយ៉ាដាបានដាក់អ្នកយាមទ្វារ នៅតាមខ្លោងទ្វារដំណាក់របស់ អុលឡោះតាអាឡា ដើម្បីកុំឲ្យអ្នកដែលមិនបរិសុទ្ធដោយប្រការណាមួយក្តី អាចចូលបានឡើយ។
20
បន្ទាប់មកគាត់នាំពួកមេបញ្ជាការ ពួកអភិជន ពួកអ្នកមុខអ្នកការក្នុងចំណោមប្រជាជន និងប្រជាជនទាំងមូលនៅក្នុងស្រុក មកដង្ហែស្តេចពីដំណាក់របស់ អុលឡោះតាអាឡា ចូលវាំង តាមខ្លោងទ្វារប៉ែកខាងលើ រួចអញ្ជើញស្តេចអង្គុយនៅលើបល្ល័ង្ករាជ្យ។
21
ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយទីក្រុងក៏បានសុខសាន្ត។ គេបានប្រហារជីវិតនាងអថាលា ដោយមុខដាវ។
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36