bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Chronicles 28
2 Chronicles 28
Khmer 2014 (អាល់គីតាប)
← Chapter 27
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 29 →
1
ស្តេចអហាសឡើងសោយរាជ្យ ក្នុងអាយុម្ភៃឆ្នាំ គាត់សោយរាជ្យបានដប់ប្រាំមួយឆ្នាំ នៅក្រុងយេរូសាឡឹម។ ស្តេចពុំបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ចិត្ត អុលឡោះតាអាឡា ដូចស្តេចទតជាអយ្យកោឡើយ។
2
ស្តេចដើរតាមផ្លូវរបស់ស្តេចនានា នៅស្រុកអ៊ីស្រអែល គឺគាត់ហ៊ានរហូតដល់ធ្វើរូបចម្លាក់ពីលង្ហិន សម្រាប់ព្រះបាលទៀតផង។
3
ស្តេចដុតគ្រឿងក្រអូបនៅជ្រលងភ្នំហ៊ីនណម និងយកកូនទៅបូជាយញ្ញ តាមទំនៀមទម្លាប់គួរស្អប់ខ្ពើមរបស់ប្រជាជាតិទាំងឡាយ ដែល អុលឡោះតាអាឡា បានបណ្តេញចេញពីមុខកូនចៅអ៊ីស្រអែល។
4
ស្តេចបានធ្វើបូជាយញ្ញ និងដុតគ្រឿងក្រអូបនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗនៅតាមភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចីផង។
5
អុលឡោះតាអាឡា ជាម្ចាស់របស់ស្តេច បានប្រគល់ស្តេចទៅក្នុងកណ្តាប់ដៃរបស់ស្តេចស្រុកស៊ីរី។ កងទ័ពស៊ីរីវាយឈ្នះស្តេចអហាស រួចចាប់ប្រជាជនជាច្រើនយកទៅជាឈ្លើយនៅក្រុងដាម៉ាស។ ស្តេចអហាសក៏ត្រូវបរាជ័យយ៉ាងធ្ងន់ ហើយធ្លាក់ក្នុងកណ្តាប់ដៃរបស់ស្តេចស្រុកអ៊ីស្រអែលដែរ
6
គឺក្នុងថ្ងៃតែមួយ ស្តេចពេកា ជាកូនរបស់លោករេម៉ាលា ប្រហារជនជាតិយូដាអស់ ១២០ ០០០នាក់ ដែលសុទ្ធសឹងជាទាហានដ៏អង់អាច ដ្បិតអ្នកទាំងនោះបោះបង់ចោល អុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់ខ្លួន។
7
លោកស៊ីកគ្រីជាអ្នកចំបាំងដ៏ពូកែ ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម បានប្រហារជីវិតសម្តេចម៉ាសេយ៉ា ជាបុត្ររបស់ស្តេចអហាស ព្រមទាំងលោកអាសរីកាំជាអ្នកគ្រប់គ្រងរាជវាំង និងលោកអែលកាណា ជាមន្ត្រីជំនិតរបស់ស្តេច។
8
ជនជាតិអ៊ីស្រអែលចាប់ជនជាតិយូដា ជាបងប្អូនរបស់ខ្លួនទៅជាឈ្លើយចំនួន ២០០ ០០០នាក់ គឺមានស្ត្រី និងក្មេងប្រុសស្រី ព្រមទាំងនាំយកជយភ័ណ្ឌជាច្រើន ទៅក្រុងសាម៉ារី។
9
មានណាពីមួយនាក់របស់ អុលឡោះតាអាឡា ឈ្មោះអូដេឌ បានចេញទៅជួបកងទ័ពអ៊ីស្រអែល ដែលវិលមកក្រុងសាម៉ារីវិញ។ គាត់និយាយទៅពួកគេថា៖ « អុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់អ្នករាល់គ្នា ទ្រង់ខឹងយ៉ាងខ្លាំង ទាស់នឹងជនជាតិយូដា ទ្រង់បានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នា។ ប៉ុន្តែ អ្នករាល់គ្នាសម្លាប់រង្គាលពួកគេយ៉ាងសាហាវ ធ្វើឲ្យសំរែកលាន់ឮដល់ផ្ទៃមេឃ។
10
ឥឡូវនេះអ្នករាល់គ្នាមានបំណងយកប្រជាជនប្រុសស្រីនៃស្រុកយូដា និងក្រុងយេរូសាឡឹមធ្វើជាទាសករទៀត! ចំណែកឯអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាពុំបានធ្វើខុសចំពោះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាទេឬ?
11
ដូច្នេះសូមស្តាប់ខ្ញុំ សូមដោះលែងបងប្អូនរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាបានចាប់មកជាឈ្លើយនៅពេលនេះចុះ ដ្បិត អុលឡោះតាអាឡា កំពុងតែខឹង ទាស់នឹងអ្នករាល់គ្នាហើយ»។
12
ពេលនោះមានមេបញ្ជាការកងទ័ពអេប្រាអ៊ីមមួយចំនួន គឺលោកអសារាជាកូនរបស់លោកយ៉ូហាណាន លោកបេរេគាជាកូនរបស់លោកមស៊ីលេម៉ុត លោកយេហ៊ីសេគាជាកូនរបស់លោកសាលូម និងលោកអម៉ាសាជាកូនរបស់លោកហាដឡៃ បាននាំគ្នាជំទាស់នឹងកងទ័ព ដែលវិលមកពីច្បាំងវិញ។
13
អ្នកទាំងនោះពោលទៅពួកគេថា៖ «សូមកុំនាំឈ្លើយសឹកមកទីនេះឡើយ! អ្នករាល់គ្នាមុខជាធ្វើឲ្យពួកយើងមានទោសយ៉ាងធ្ងន់ចំពោះ អុលឡោះតាអាឡា ថែមពីលើអំពើបាប និងកំហុសដ៏ធ្ងន់ធ្ងរ ដែលពួកយើងកំពុងតែមាននេះស្រាប់! អុលឡោះតាអាឡា កំពុងតែខឹងទាស់នឹងជនជាតិអ៊ីស្រអែលហើយ!»។
14
ពួកទាហានក៏ដោះលែងឈ្លើយសឹក នៅចំពោះមុខមេដឹកនាំ និងអង្គប្រជុំទាំងមូល ហើយពួកគេក៏បោះបង់ចោលជយភ័ណ្ឌដែរ។
15
គេបានចាត់តាំងទាហានមួយចំនួនតាមឈ្មោះរបស់ខ្លួន ឲ្យជួយពួកឈ្លើយសឹក គឺយកសម្លៀកបំពាក់ និងស្បែកជើងពីក្នុងរបស់ជយភ័ណ្ឌ មកពាក់ឲ្យអ្នកដែលនៅខ្លួនទទេ យកអាហារ និងទឹកមកឲ្យពួកគេបរិភោគ ព្រមទាំងព្យាបាលអ្នករបួស ហើយលើកអ្នកដែលដើរពុំបានដាក់លើខ្នងលា រួចនាំពួកគេទៅជួបជុំបងប្អូនរបស់ខ្លួននៅក្រុងយេរីខូ ជាក្រុងដើមលម៉ើ។ បន្ទាប់មកទាហានទាំងនោះវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។
16
នៅគ្រានោះស្តេចអហាស ចាត់អ្នកនាំសារទៅពឹងស្តេចស្រុកអាស្ស៊ីរីឲ្យមកជួយ
17
ដ្បិតកងទ័ពអេដុមបានវាយស្រុកយូដាសាជាថ្មី ហើយចាប់ប្រជាជនទៅជាឈ្លើយ។
18
មួយវិញទៀតកងទ័ពភីលីស្ទីនក៏វាយលុកតំបន់វាលរាប និងតំបន់ខាងត្បូងនៃស្រុកយូដា ហើយដណ្តើមយកបានក្រុងបេតសេមែស អាយ៉ាឡូន កេដេរ៉ូត សូគរ និងស្រុកភូមិដែលនៅជុំវិញ ព្រមទាំងក្រុងធីមណា និងស្រុកភូមិដែលនៅជុំវិញ ក្រុងគីមសូ និងស្រុកភូមិដែលនៅជុំវិញ រួចពួកគេតាំងទីលំនៅតាមក្រុងទាំងនោះ។
19
អុលឡោះតាអាឡា ធ្វើឲ្យស្រុកយូដាបាត់បង់កិត្តិយស មកពីស្តេចអហាសជំរុញប្រជាជនឲ្យឈប់រវីរវល់នឹង អុលឡោះតាអាឡា ហើយស្តេចក៏បែកចិត្តចេញពីទ្រង់ដែរ។
20
ស្តេចទីកឡាត-ពេលេស៊ើរ ជាស្តេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយស្តេចអហាស និងចាត់ទុកស្តេចជាសត្រូវ គឺពុំបានជួយគាំទ្រស្តេចឡើយ។
21
ស្តេចអហាសយកទ្រព្យពីក្នុងដំណាក់របស់ អុលឡោះតាអាឡា ព្រមទាំងទ្រព្យនៅក្នុងវាំង និងក្នុងផ្ទះមេដឹកនាំ ទៅជូនស្តេចស្រុកអាស្ស៊ីរី។ ប៉ុន្តែ ស្តេចស្រុកអាស្ស៊ីរីនៅតែពុំព្រមជួយដដែល។
22
ទោះបីស្តេចអហាសស្ថិតក្នុងភាពអាសន្នយ៉ាងនេះក្តី ក៏ស្តេចនៅតែបែកចិត្តចេញពី អុលឡោះតាអាឡា ដដែល។
23
ស្តេចធ្វើយញ្ញបូជាដល់ព្រះទាំងឡាយនៃក្រុងដាម៉ាស ដែលបានប្រហារឈ្នះស្តេច ដ្បិតស្តេចគិតថា «ព្រះរបស់ស្តេចស្រុកស៊ីរីតែងតែជួយស្តេចស្រុកអាស្ស៊ីរី ដូច្នេះខ្ញុំធ្វើយញ្ញបូជាដល់ព្រះទាំងនោះ ដើម្បីឲ្យព្រះមកជួយខ្ញុំដែរ!»។ ប៉ុន្តែ ព្រះទាំងនោះបណ្តាលឲ្យស្តេច និងប្រជាជនអ៊ីស្រអែលទាំងមូលវិនាស។
24
ស្តេចអហាសប្រមូលវត្ថុផ្សេងៗ នៅក្នុងដំណាក់របស់អុលឡោះមកកំទេចចោល។ ស្តេចបានបិទទ្វារដំណាក់របស់ អុលឡោះតាអាឡា រួចសង់អាសនៈនៅគ្រប់ច្រកល្ហកក្នុងក្រុងយេរូសាឡឹម។
25
ស្តេចក៏បានចាត់ចែងឲ្យមានកន្លែងសក្ការៈតាមទួលខ្ពស់ៗ នៅក្រុងនីមួយៗក្នុងស្រុកយូដា ដើម្បីដុតគ្រឿងក្រអូបឧទ្ទិសដល់ព្រះក្លែងក្លាយ ដែលជាហេតុបណ្តាលឲ្យ អុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់ស្តេច ទ្រង់ខឹង។
26
កិច្ចការផ្សេងៗទៀតរបស់ស្តេចអហាស និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកយូដា និងស្តេចស្រុកអ៊ីស្រអែល។
27
ស្តេចអហាសស្លាប់ គេយកសពទៅបញ្ចុះនៅក្រុងយេរូសាឡឹម គឺគេពុំបានបញ្ចុះក្នុងផ្នូរ ដែលបម្រុងទុកសម្រាប់ស្តេចស្រុកអ៊ីស្រអែលឡើយ។ បន្ទាប់មកស្តេចហេសេគាជាកូន ឡើងស្នងរាជ្យ។
← Chapter 27
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 29 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36