bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Chronicles 24
2 Chronicles 24
Khmer 2014 (អាល់គីតាប)
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 25 →
1
ស្តេចយ៉ូអាសឡើងសោយរាជ្យ ក្នុងអាយុប្រាំពីរឆ្នាំ គាត់សោយរាជ្យបានសែសិបឆ្នាំ នៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថា ស៊ីបយ៉ា ជាអ្នកស្រុកបៀរសេបា។
2
ស្តេចយ៉ូអាសប្រព្រឹត្តអំពើសុចរិត ជាទីគាប់ចិត្ត អុលឡោះតាអាឡា អស់មួយជីវិតរបស់អ៊ីមុាំយេហូយ៉ាដា។
3
លោកយេហូយ៉ាដារកបានប្រពន្ធពីរនាក់មកជូនស្តេចយ៉ូអាស ហើយស្តេចបង្កើតបានបុត្រាបុត្រីជាច្រើន។
4
ក្រោយមក ស្តេចយ៉ូអាសមានបំណងជួសជុលដំណាក់របស់ អុលឡោះតាអាឡា ។
5
ស្តេចកោះហៅក្រុមអ៊ីមុាំ និងក្រុមលេវី ឲ្យមកជួបជុំគ្នា ហើយមានប្រសាសន៍ថា៖ «សូមអស់លោកអញ្ជើញទៅតាមក្រុងនានាក្នុងស្រុកយូដា ហើយរៀងរាល់ឆ្នាំត្រូវប្រមូលប្រាក់ក្នុងស្រុកអ៊ីស្រអែលទាំងមូល ដើម្បីជួសជុលដំណាក់នៃអុលឡោះជាម្ចាស់របស់អស់លោក។ សូមសម្រេចការនេះឲ្យបានឆាប់ៗផង»។ ប៉ុន្តែ ក្រុមលេវីពុំបានធ្វើការនេះឲ្យបានរួសរាន់ទេ។
6
ស្តេចក៏ហៅមូស្ទីយេហូយ៉ាដាមក ហើយនិយាយថា៖ «ហេតុអ្វីបានជាលោកមិនទាមទារឲ្យក្រុមលេវីប្រមូលប្រាក់ ដែលប្រជាជននៅស្រុកយូដា និងក្រុងយេរូសាឡឹម ត្រូវយកមកបង់ ដូចម៉ូសាជាអ្នកបម្រើរបស់ អុលឡោះតាអាឡា បានបង្គាប់ឲ្យសហគមន៍អ៊ីស្រអែលយកមកជូនសម្រាប់ជំរំនៃសន្ធិសញ្ញា?
7
ម្ចាស់ក្សត្រីយ៍អថាលាដ៏អប្រិយ និងបរិវាររបស់គាត់ បានបំផ្លាញដំណាក់របស់អុលឡោះហើយយកវត្ថុសក្ការៈទាំងប៉ុន្មាននៅក្នុងដំណាក់របស់ អុលឡោះតាអាឡា ទៅប្រើប្រាស់សម្រាប់ព្រះបាល»។
8
ពេលនោះស្តេចឲ្យគេធ្វើហិបមួយ យកទៅដាក់នៅខាងមុខមាត់ទ្វារចូលដំណាក់របស់ អុលឡោះតាអាឡា ។
9
គេចេញប្រកាសនៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម ឲ្យប្រជាជនយកពន្ធដារមកជូន អុលឡោះតាអាឡា ដូចម៉ូសា ជាអ្នកបម្រើរបស់ អុលឡោះតាអាឡា បានបង្គាប់ដល់ជនជាតិអ៊ីស្រអែលនៅវាលរហោស្ថាន។
10
មេដឹកនាំទាំងអស់ និងប្រជាជនទាំងមូល នាំគ្នាយកប្រាក់មកជូន ដោយចិត្តសប្បាយ។ គេដាក់ប្រាក់នៅក្នុងហិបរហូតដល់ពេញ។
11
លុះដល់ពេលដែលត្រូវនាំហិប ទៅឲ្យក្រុមលេវីត្រួតពិនិត្យមើលក្នុងនាមស្តេច គឺនៅពេលដែលគេឃើញមានប្រាក់ច្រើននៅក្នុងហិបហើយ លោកស្មៀនស្តេច និងលោកអធិការអមមូស្ទី ក៏មកយកប្រាក់ចេញពីហិប នាំយកទៅដោយទុកហិបនៅកន្លែងដើមវិញ។ គេធ្វើបែបនេះ ជារៀងរាល់ថ្ងៃ ហើយទទួលបានប្រាក់យ៉ាងច្រើន។
12
ស្តេច និងលោកយេហូយ៉ាដាប្រគល់ប្រាក់នោះទៅឲ្យពួកមេជាង ដែលទទួលបន្ទុកលើការងារជួសជុលដំណាក់របស់ អុលឡោះតាអាឡា ។ ពួកមេជាងបានជួលកម្មករមកជួសជុលដំណាក់របស់ អុលឡោះតាអាឡា ឡើងវិញ គឺមានជាងដាប់ថ្ម និងជាងឈើ ព្រមទាំងជួលជាងដែក និងជាងលង្ហិនសម្រាប់ជួសជុលដំណាក់របស់ អុលឡោះតាអាឡា ដែរ។
13
មេជាងទាំងនោះនាំគ្នាបំពេញកិច្ចការ ដោយដឹកនាំការជួលជុលទាំងអស់ ធ្វើឲ្យដំណាក់របស់អុលឡោះបានល្អ និងមាំ ដូចដើមឡើងវិញ។
14
ក្រោយជួសជុលដំណាក់ចប់សព្វគ្រប់ហើយ ពួកគេយកប្រាក់ដែលនៅសល់មកជូនស្តេច និងប្រគល់ជូនលោកយេហូយ៉ាដា។ គេក៏យកប្រាក់នោះទៅធ្វើប្រដាប់ប្រដាសម្រាប់ប្រើប្រាស់ក្នុងដំណាក់របស់ អុលឡោះតាអាឡា គឺមានគ្រឿងបរិក្ខារសម្រាប់ពិធីផ្សេងៗ គ្រឿងបរិក្ខារសម្រាប់គូរបានដុត ពែង ព្រមទាំងរបស់ឯទៀតៗធ្វើពីមាស និងប្រាក់។ ក្នុងមួយជីវិតរបស់លោកយេហូយ៉ាដា គេតែងតែធ្វើគូរបានដុតជាអចិន្ត្រៃយ៍ នៅក្នុងដំណាក់របស់ អុលឡោះតាអាឡា ។
15
លោកយេហូយ៉ាដាមានវ័យកាន់តែចាស់ជរា និងមានអាយុវែង រួចគាត់ទទួលមរណភាព ក្នុងអាយុមួយរយសាមសិបឆ្នាំ។
16
គេបញ្ចុះសពគាត់នៅបុរីស្តេចទតជាមួយស្តេច ដ្បិតគាត់បានប្រព្រឹត្តល្អចំពោះប្រជាជនអ៊ីស្រអែល ចំពោះអុលឡោះនិងដំណាក់របស់ទ្រង់។
17
ក្រោយពេលលោកយេហូយ៉ាដាទទួលមរណភាពផុតទៅ ពួកមេដឹកនាំរបស់ជនជាតិយូដា នាំគ្នាមកក្រាបគោរពស្តេច ហើយស្តេចក៍ស្តាប់ពួកគេ។
18
ពួកគេបោះបង់ចោលដំណាក់របស់ អុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់ខ្លួន ហើយគោរពបម្រើព្រះអាសេរ៉ា និងព្រះក្លែងក្លាយឯទៀតៗ។ កំហុសនេះបណ្តាលឲ្យ អុលឡោះតាអាឡា ខឹងទាស់នឹងអ្នកស្រុកយូដា ព្រមទាំងអ្នកក្រុងយេរូសាឡឹម។
19
អុលឡោះតាអាឡា បានចាត់ពួកណាពីទៅក្នុងចំណោមពួកគេ ដើម្បីណែនាំពួកគេ ឲ្យវិលមករកទ្រង់វិញ។ ណាពីប្រៀនប្រដៅពួកគេ តែពួកគេមិនយកចិត្តទុកដាក់ស្តាប់ឡើយ។
20
រសរបស់អុលឡោះមកសណ្ឋិតលើលោកសាការីយ៉ា ដែលត្រូវជាកូនរបស់អ៊ីមុាំយេហូយ៉ាដា។ គាត់ប្រឈមមុខទល់នឹងប្រជាជនហើយប្រកាសថា៖ «អុលឡោះមានបន្ទូលដូចតទៅ: ហេតុអ្វីបានជាអ្នករាល់គ្នាបំពានលើបទបញ្ជារបស់ទ្រង់? ដោយអ្នករាល់គ្នាបោះបង់ចោល អុលឡោះតាអាឡា ទ្រង់ក៏នឹងបោះបង់ចោលអ្នករាល់គ្នា។ ដូច្នេះអ្នករាល់គ្នាធ្វើអ្វី ក៏មិនបានសម្រេចដែរ»។
21
ប្រជាជនឃុបឃិតគ្នាប្រឆាំងនឹងលោកសាការីយ៉ា ហើយគេយកដុំថ្មគប់សម្លាប់គាត់ នៅក្នុងទីធ្លាដំណាក់របស់ អុលឡោះតាអាឡា តាមបញ្ជារបស់ស្តេច។
22
ស្តេចយ៉ូអាសពុំនឹកឃើញសេចក្តីសប្បុរសដែលលោកយេហូយ៉ាដា ជាឪពុករបស់លោកសាការីយ៉ា បានសំដែងចំពោះស្តេចទេ គឺស្តេចប្រហារជីវិតកូនរបស់គាត់។ នៅពេលស្លាប់លោកសាការីយ៉ា ពោលថា៖ «សូម អុលឡោះតាអាឡា មើល ហើយរកយុត្តិធម៌ចុះ!»។
23
មួយឆ្នាំកន្លងមកទៀត កងទ័ពស៊ីរីបានឡើងមកវាយស្តេចយ៉ូអាស។ ពួកគេមកដល់ស្រុកយូដា និងក្រុងយេរូសាឡឹម។ ពួកគេកាប់សម្លាប់មេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជន ហើយបញ្ជូនជយភ័ណ្ឌទាំងអស់ ទៅជូនស្តេចនៅក្រុងដាម៉ាស។
24
កងទ័ពស៊ីរីមានចំនួនតែបន្តិចប៉ុណ្ណោះ តែ អុលឡោះតាអាឡា បានប្រគល់កងទ័ពយូដាដែលមានគ្នាច្រើន ទៅក្នុងកណ្តាប់ដៃរបស់ពួកគេ ព្រោះជនជាតិយូដាបោះបង់ចោល អុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់ខ្លួន។ ដូច្នេះអុលឡោះបានប្រើជនជាតិស៊ីរី សម្រាប់ដាក់ទោសស្តេចយ៉ូអាស។
25
បន្ទាប់មកកងទ័ពស៊ីរីចាកចេញទៅ ទុកឲ្យស្តេចយ៉ូអាសឈឺជាទម្ងន់។ ពួកអ្នកបម្រើឃុបឃិតគ្នាប្រឆាំងនឹងស្តេច ដើម្បីសងសឹកចំពោះឃាតកម្ម ទៅលើកូនរបស់អ៊ីមុាំយេហូយ៉ាដា។ គេសម្លាប់ស្តេចនៅក្នុងបន្ទប់ដេក រួចយកសពទៅបញ្ចុះនៅបុរីស្តេចទត តែគេមិនបញ្ចុះនៅក្នុងផ្នូរ ជាមួយស្តេចឯទៀតៗទេ។
26
អ្នកដែលបានឃុបឃិតគ្នាសម្លាប់ស្តេច គឺលោកសាបាដ ជាកូនរបស់ស្ត្រីសាសន៍អាំម៉ូន ឈ្មោះស៊ីម៉ាត និងលោកយ៉ូសាបាដ ជាកូនរបស់ស្ត្រីសាសន៍ម៉ូអាប់ ឈ្មោះស៊ីមរីត។
27
រីឯចំនួនបុត្ររបស់ស្តេច និងសេចក្តីជាច្រើនដែលណាពីថ្លែងបន្ទូលរបស់អុលឡោះប្រឆាំងនឹងស្តេច ព្រមទាំងកំណត់ហេតុស្តីអំពីការជួសជុលដំណាក់របស់អុលឡោះសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅអធិប្បាយរបស់ស្តេច។ ស្តេចអម៉ាស៊ីយ៉ា ជាកូន បានឡើងស្នងរាជ្យ។
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36