bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Chronicles 11
2 Chronicles 11
Khmer 2014 (អាល់គីតាប)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 12 →
1
ពេលស្តេចរេហូបោមមកដល់ក្រុងយេរូសាឡឹម ស្តេចប្រមូលទាហានក្នុងពូជពង្សយូដា និងពុនយ៉ាមីនបានចំនួន ១៨០ ០០០នាក់ ដែលសុទ្ឋតែជាអ្នកចំបាំងយ៉ាងស្ទាត់ជំនាញ ដើម្បីចេញទៅច្បាំងនឹងជនជាតិអ៊ីស្រអែល ដណ្តើមយកអាណាចក្រទាំងមូលមកជូនស្តេចរេហូបោមវិញ។
2
ប៉ុន្តែ អុលឡោះតាអាឡា មានបន្ទូលមកកាន់លោកសេម៉ាយ៉ា ជាអ្នកជំនិតរបស់ទ្រងថា៖
3
«ចូរប្រាប់រេហូបោមជាកូនរបស់ស៊ូឡៃម៉ានស្តេចស្រុកយូដា ព្រមទាំងជនជាតិអ៊ីស្រអែលទាំងអស់ក្នុងកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធពុនយ៉ាមីនថា
4
អុលឡោះតាអាឡា មានបន្ទូលដូចតទៅ: កុំចេញទៅច្បាំងនឹងបងប្អូនរបស់អ្នករាល់គ្នាឡើយ! ចូរវិលទៅកាន់ទីលំនៅរៀងៗខ្លួនចុះ ដ្បិតយើងទេដែលធ្វើឲ្យសភាពការណ៍នេះកើតមាន»។ ពួកគេក៏ស្តាប់តាមបន្ទូលរបស់ អុលឡោះតាអាឡា ហើយនាំគ្នាវិលត្រឡប់ទៅវិញ ដោយមិនវាយលុកស្តេចយេរ៉ូបោមទេ។
5
ស្តេចរេហូបោមនៅក្នុងក្រុងយេរូសាឡឹម ហើយគាត់បានសង់ក្រុងដែលមានកំពែងរឹងមាំជាច្រើន នៅស្រុកយូដា
6
គឺមានបេថ្លេហិម អេថាម ត្កូអា
7
បេត-ស៊ើរ សូគរ អាឌូឡាំ
8
កាថ ម៉ារីសា ស៊ីភ
9
អាដូរែម ឡាគីស អាសេកា
10
សូរ៉ាស់ អាយ៉ាឡូន និងហេប្រូន។ ក្រុងទាំងនោះសុទ្ធតែជាក្រុងរបស់ស្រុកយូដា និងពុនយ៉ាមីន។
11
ស្តេចរេហូបោមបានសង់កំពែងឲ្យកាន់តែរឹងមាំថែមទៀត ព្រមទាំងតែងតាំងមេបញ្ជាការឲ្យគ្រប់គ្រង ហើយផ្ទុកស្បៀងអាហារ ប្រេង និងស្រា ក្នុងក្រុងទាំងនោះផង។
12
នៅក្នុងក្រុងនីមួយៗមានខែលធំ និងលំពែងយ៉ាងច្រើនត្រៀមទុក។ ស្តេចបានធ្វើឲ្យក្រុងទាំងនោះទៅជារឹងមាំបំផុត ដើម្បីពង្រឹងការត្រួតត្រាលើទឹកដីយូដា និងទឹកដីពុនយ៉ាមីន។
13
ពួកអ៊ីមុាំ និងពួកលេវីដែលរស់នៅក្នុងស្រុកអ៊ីស្រអែលទាំងមូល បាននាំគ្នាមកពីគ្រប់ទីកន្លែង សុំរួបរួមជាមួយស្តេចរេហូបោម។
14
ពួកលេវីបោះបង់ចោលផ្ទះសម្បែង និងដីធ្លីរបស់ខ្លួនទៅរស់នៅក្នុងស្រុកយូដា និងក្រុងយេរូសាឡឹម ព្រោះស្តេចយេរ៉ូបោម ព្រមទាំងកូនមិនឲ្យពួកគេបំពេញមុខងារជាអ៊ីមុាំបម្រើ អុលឡោះតាអាឡា ទេ។
15
ស្តេចយេរ៉ូបោមបានជ្រើសតាំងមនុស្សឲ្យធ្វើជាបូជាចារ្យ នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីបម្រើព្រះក្លែងក្លាយ មានរូបពពែឈ្មោល និងកូនគោដែលស្តេចបានសូន។
16
រីឯអស់អ្នកនៅក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រអែល ដែលមានចិត្តស្វែងរក អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ក៏មកក្រុងយេរូសាឡឹមតាមពួកលេវី ដើម្បីធ្វើគូរបានជូន អុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់ពួកគេ។
17
ដូច្នេះពួកគេពង្រឹងអាណាចក្រយូដា និងជួយគាំទ្រស្តេចរេហូបោម ជាបុត្ររបស់ស្តេចស៊ូឡៃម៉ាន ក្នុងរយៈពេលបីឆ្នាំ ដ្បិតក្នុងអំឡុងពេលបីឆ្នាំនោះ គេដើរតាមមាគ៌ារបស់ស្តេចទត និងស្តេចស៊ូឡៃម៉ាន។
18
ស្តេចរេហូបោមបានរៀបការជាមួយនាងម៉ាហាឡាត ជាបុត្រីរបស់សម្តេចយេរីម៉ុត ដែលត្រូវជាបុត្ររបស់ស្តេចទត និងនាងអប៊ីហែលជាកូនរបស់លោកអេលាប និងជាចៅរបស់លោកអ៊ីសាយ។
19
នាងម៉ាហាឡាតប្រសូតបានកូនបីនាក់ គឺសម្តេចយេអ៊ូស សេម៉ារីយ៉ា និងសាហាំ។
20
ក្រោយមកស្តេចរេហូបោមបានតែងតាំងជាមួយនាងម៉ាកា ជាបុត្រីរបស់សម្តេចអាប់សាឡុម។ នាងប្រសូតបានកូនបួននាក់ គឺសម្តេចអប៊ីយ៉ា អថាយ ស៊ីសា និងសឡូមីត។
21
ស្តេចរេហូបោមស្រឡាញ់នាងម៉ាកា ជាបុត្រីរបស់សម្តេចអាប់សាឡុម ជាងភរិយា និងស្រីស្នំឯទៀតៗ។ ស្តេចមានភរិយាទាំងអស់ដប់ប្រាំបីនាក់ និងស្រីស្នំហុកសិបនាក់ មានបុត្រាទាំងអស់ម្ភៃប្រាំបីអង្គ និងបុត្រីហុកសិបអង្គ។
22
ស្តេចរេហូបោមលើកសម្តេចអប៊ីយ៉ា ជាកូនរបស់នាងម៉ាកា ឲ្យមានឋានៈខ្ពស់ជាងគេនៅក្នុងរាជវង្ស គឺធ្វើជាប្រមុខលើកូនឯទៀតៗ ដ្បិតស្តេចពេញចិត្តឲ្យសម្តេចអប៊ីយ៉ាឡើងគ្រងរាជ្យ។
23
ស្តេចប្រព្រឹត្តដោយឈ្លាសវៃ ដោយចាត់កូនឯទៀតៗឲ្យទៅរស់នៅតាមក្រុងដែលមានកំពែងរឹងមាំនានា ក្នុងស្រុកយូដា និងពុនយ៉ាមីន ព្រមទាំងឧបត្ថម្ភស្បៀងយ៉ាងបរិបូណ៌ និងរកភរិយាជាច្រើនឲ្យកូនទាំងនោះផង។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36