bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Revelation 1
Revelation 1
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 2 →
1
ការបើកសម្ដែងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញហេតុការណ៍ដែលត្រូវតែកើតឡើងក្នុងពេលឆាប់ៗឲ្យបាវបម្រើរបស់ព្រះអង្គឃើញ។ ព្រះគ្រីស្ទ បានបញ្ជាក់សេចក្ដីទាំងនេះ ដោយបញ្ជូនសេចក្ដីទាំងនេះដល់យ៉ូហានបាវបម្រើរបស់ព្រះអង្គ តាមរយៈទូតសួគ៌របស់ព្រះអង្គ។
2
យ៉ូហានបានធ្វើបន្ទាល់អំពីអ្វីៗដែលគាត់បានឃើញ គឺអំពីព្រះបន្ទូលរបស់ព្រះ និងអំពីទីបន្ទាល់ស្ដីពីព្រះយេស៊ូវគ្រីស្ទ។
3
មានពរហើយ អ្នកដែលអាន និងអ្នកដែលស្ដាប់ពាក្យព្យាករនេះ ហើយកាន់តាមសេចក្ដីដែលមានសរសេរទុកមកនៅក្នុងនេះ ព្រោះថាពេលកំណត់ជិតដល់ហើយ។
4
ពីខ្ញុំ យ៉ូហាន ជូនចំពោះក្រុមជំនុំទាំងប្រាំពីរនៅអាស៊ី។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តមានដល់អ្នករាល់គ្នា ពីព្រះអង្គដែលគង់នៅសព្វថ្ងៃ គង់នៅតាំងពីដើម ហើយដែលត្រូវយាងមក និងពីព្រះវិញ្ញាណប្រាំពីរដែលនៅចំពោះបល្ល័ង្ករបស់ព្រះអង្គ
5
ព្រមទាំងពីព្រះយេស៊ូវគ្រីស្ទដែលជាសាក្សីស្មោះត្រង់ ជាអ្នកដែលរស់ឡើងវិញមុនគេបង្អស់ពីចំណោមមនុស្សស្លាប់ និងជាមេគ្រប់គ្រងលើបណ្ដាស្ដេចនៃផែនដី! ចំពោះព្រះអង្គដែលស្រឡាញ់យើង ហើយរំដោះ យើងពីបាបរបស់យើងដោយព្រះលោហិតរបស់ព្រះអង្គ
6
ព្រមទាំងធ្វើឲ្យយើងទៅជាអាណាចក្រមួយ ជាពួកបូជាចារ្យសម្រាប់ព្រះដែលជាព្រះបិតារបស់ព្រះអង្គ សូមឲ្យសិរីរុងរឿង និងព្រះចេស្ដាមានដល់ព្រះអង្គរហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
7
“មើល៍! ព្រះអង្គយាងមកក្នុងពពក គ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ គឺសូម្បីតែពួកអ្នកដែលចាក់ទម្លុះព្រះអង្គ ហើយពូជសាសន៍ទាំងអស់នៅលើផែនដីនឹងយំគក់ទ្រូងដោយព្រោះព្រះអង្គ”។ មែនហើយ អាម៉ែន។
8
ព្រះអម្ចាស់ដ៏ជាព្រះ មានបន្ទូលថា៖ “យើងជា ‘អាលផា’ និងជា ‘អូមេកា’ ជាព្រះដ៏មានព្រះចេស្ដា ដែលមាននៅសព្វថ្ងៃ មាននៅតាំងពីដើម ហើយដែលត្រូវយាងមក”។
9
ខ្ញុំ យ៉ូហាន ដែលជាបងប្អូនរបស់អ្នករាល់គ្នា និងជាអ្នករួមចំណែកក្នុងទុក្ខវេទនា ក្នុងអាណាចក្រ និងក្នុងការស៊ូទ្រាំ ដែលមាននៅក្នុងព្រះយេស៊ូវ ខ្ញុំបាននៅលើកោះមួយដែលហៅថាប៉ាត់ម៉ុស ដោយសារតែព្រះបន្ទូលរបស់ព្រះ និងទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។
10
នៅថ្ងៃរបស់ព្រះអម្ចាស់ ខ្ញុំបានលង់ក្នុងវិញ្ញាណ ក៏ឮសំឡេងមួយយ៉ាងខ្លាំងដូចសំឡេងត្រែ នៅខាងក្រោយខ្ញុំ
11
ពោលថា៖ “ អ្វីដែលអ្នកឃើញ ចូរសរសេរក្នុងក្រាំងមួយ ហើយផ្ញើទៅក្រុមជំនុំទាំងប្រាំពីរ គឺអេភេសូរ ស្មឺណា ពើកាម៉ុស ធាទេរ៉ា សើដេស ភីឡាដិលភា និងឡៅឌីសេ”។
12
ខ្ញុំក៏បែរទៅមើលសំឡេងនោះដែលនិយាយមកខ្ញុំ។ នៅពេលខ្ញុំបែរទៅ ខ្ញុំបានឃើញជើងចង្កៀងមាសប្រាំពីរ។
13
នៅកណ្ដាលចំណោមជើងចង្កៀងទាំងនោះ មានម្នាក់ដូចកូនមនុស្ស ដែលពាក់អាវវែងដល់ជើង ទាំងពាក់ខ្សែក្រវាត់មាសនៅនឹងដើមទ្រូង។
14
ក្បាល និងសក់របស់លោក សដូចរោមចៀម សដូចហិមៈ ហើយភ្នែករបស់លោកក៏ដូចអណ្ដាតភ្លើង;
15
ជើងរបស់លោកស្រដៀងនឹងលង្ហិនដ៏ភ្លឺរលោង ហាក់ដូចជាត្រូវបានបន្សុទ្ធក្នុងឡភ្លើង ហើយសំឡេងរបស់លោកក៏ដូចសូរសន្ធឹករបស់ទឹកដ៏ច្រើន;
16
លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដាំរបស់លោក ហើយមានដាវមុខពីរដ៏មុត ចេញពីមាត់របស់លោក; មុខលោកដូចជាព្រះអាទិត្យដែលបញ្ចេញពន្លឺពេលពេញកម្ដៅ។
17
នៅពេលខ្ញុំបានឃើញលោក ខ្ញុំក៏ដួលនៅទៀបជើងរបស់លោកដូចមនុស្សស្លាប់ នោះលោកក៏ដាក់ដៃស្ដាំលើខ្ញុំ ទាំងនិយាយថា៖ “កុំខ្លាចឡើយ! យើងជាដើម និងជាចុង
18
ជាអ្នកដែលមានជីវិតរស់។ យើងបានស្លាប់ ប៉ុន្តែមើល៍! យើងមានជីវិតរស់រហូតអស់កល្បជាអង្វែងតរៀងទៅ ព្រមទាំងកាន់កូនសោនៃសេចក្ដីស្លាប់ និងកូនសោនៃស្ថានមនុស្សស្លាប់។
19
ដូច្នេះ ចូរកត់ត្រាទុកនូវអ្វីដែលអ្នកបានឃើញ គឺអ្វីដែលកើតឡើងនៅសព្វថ្ងៃ និងអ្វីដែលរៀបនឹងកើតឡើងបន្ទាប់ពីការទាំងនេះ។
20
រីឯអាថ៌កំបាំងនៃផ្កាយទាំងប្រាំពីរដែលអ្នកបានឃើញនៅដៃស្ដាំរបស់យើង និងជើងចង្កៀងមាសទាំងប្រាំពីរនោះ គឺដូច្នេះ: ផ្កាយទាំងប្រាំពីរជាទូត របស់ក្រុមជំនុំទាំងប្រាំពីរ ហើយជើងចង្កៀងទាំងប្រាំពីរ ជាក្រុមជំនុំទាំងប្រាំពីរនោះឯង”៕
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22