bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Revelation 19
Revelation 19
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 20 →
1
បន្ទាប់ពីការទាំងនេះ ខ្ញុំឮអ្វីដូចជាសំឡេងយ៉ាងខ្លាំងរបស់ហ្វូងមនុស្សមួយក្រុមធំនៅលើមេឃ ពោលឡើងថា៖ “ហាលេលូយ៉ា! សេចក្ដីសង្គ្រោះ សិរីរុងរឿង និងព្រះចេស្ដាជារបស់ព្រះ នៃយើង!
2
ដ្បិតការជំនុំជម្រះរបស់ព្រះអង្គ គឺត្រឹមត្រូវ និងសុចរិតយុត្តិធម៌ ពីព្រោះព្រះអង្គបានជំនុំជម្រះស្ត្រីពេស្យាដ៏ធំដែលបង្ខូចផែនដីដោយអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង ហើយព្រះអង្គបានរកយុត្តិធម៌ឲ្យឈាមពួកបាវបម្រើរបស់ព្រះអង្គ ទាស់នឹងដៃនាង”។
3
ពួកគេពោលឡើងជាលើកទីពីរថា៖ “ហាលេលូយ៉ា! ផ្សែងពីចំហេះនាងហុយឡើងរហូតអស់កល្បជាអង្វែងតរៀងទៅ!”។
4
ពួកចាស់ទុំទាំងម្ភៃបួននាក់ និងសត្វមានជីវិតទាំងបួន ក៏ក្រាបថ្វាយបង្គំព្រះដែលគង់លើបល្ល័ង្ក ទាំងពោលថា៖ “អាម៉ែន! ហាលេលូយ៉ា!”។
5
ពេលនោះ មានសំឡេងមួយចេញមកពីបល្ល័ង្កថា៖ “អស់ទាំងបាវបម្រើរបស់ព្រះ និងអ្នកដែលកោតខ្លាចព្រះអង្គ ទាំងតូច ទាំងធំអើយ! ចូរសរសើរតម្កើងព្រះនៃយើង!”។
6
បន្ទាប់មក ខ្ញុំឮអ្វីដូចជាសំឡេងរបស់ហ្វូងមនុស្សមួយក្រុមធំ ដូចជាសូរសន្ធឹករបស់ទឹកដ៏ច្រើន និងដូចជាសូរសន្ធឹកផ្គរលាន់យ៉ាងខ្លាំង ពោលឡើងថា៖ “ហាលេលូយ៉ា! ដ្បិតព្រះអម្ចាស់ជាព្រះនៃយើង ជាព្រះដ៏មានព្រះចេស្ដា បានសោយរាជ្យហើយ!
7
ចូរឲ្យយើងអរសប្បាយ ត្រេកអរយ៉ាងខ្លាំង ហើយថ្វាយសិរីរុងរឿងដល់ព្រះអង្គ! ដ្បិតដល់មង្គលការរបស់កូនចៀមហើយ រីឯកូនក្រមុំ របស់ព្រះអង្គក៏ត្រៀមខ្លួនហើយដែរ។
8
នាងត្រូវបានប្រទានឲ្យស្លៀកពាក់ក្រណាត់ផាឌិបដ៏ប្រណិតបរិសុទ្ធដែលភ្លឺចិញ្ចាច”។ ជាការពិត ក្រណាត់ផាឌិបដ៏ប្រណិតនោះ គឺអំពើសុចរិតរបស់វិសុទ្ធជន។
9
ក្រោយមក ទូតសួគ៌នោះក៏និយាយនឹងខ្ញុំថា៖ “ចូរសរសេរដូច្នេះថា មានពរហើយ អ្នកដែលត្រូវបានហៅឲ្យមកក្នុងពិធីជប់លៀងនៃមង្គលការរបស់កូនចៀម!” ទូតនោះនិយាយនឹងខ្ញុំទៀតថា៖ “សេចក្ដីទាំងនេះជាព្រះបន្ទូលដ៏ពិតរបស់ព្រះ”។
10
ខ្ញុំក៏ក្រាបចុះនៅទៀបជើងរបស់ទូតនោះ ដើម្បីថ្វាយបង្គំ ប៉ុន្តែទូតនោះនិយាយនឹងខ្ញុំថា៖ “កុំធ្វើដូច្នេះឡើយ! ខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក និងជាមួយបងប្អូនរបស់អ្នក ដែលរក្សាទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។ ចូរថ្វាយបង្គំព្រះចុះ! ដ្បិតទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ គឺវិញ្ញាណនៃការព្យាករ ”។
11
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ នោះមើល៍! មានសេះសមួយ ហើយព្រះអង្គដែលគង់លើសេះនោះ មានព្រះនាមថា “ស្មោះត្រង់” និង “ពិតត្រង់”។ ព្រះអង្គជំនុំជម្រះ និងច្បាំងដោយសេចក្ដីសុចរិតយុត្តិធម៌។
12
ព្រះនេត្ររបស់ព្រះអង្គដូចអណ្ដាតភ្លើង ហើយមានមកុដរាជ្យជាច្រើនលើព្រះសិររបស់ព្រះអង្គ។ ព្រះអង្គមានព្រះនាមមួយដែលសរសេរទុក ជាព្រះនាមដែលគ្មានអ្នកណាស្គាល់ឡើយ លើកលែងតែអង្គទ្រង់ផ្ទាល់ប៉ុណ្ណោះ។
13
ព្រះអង្គពាក់ព្រះពស្ត្រជ្រលក់ដោយឈាម ហើយព្រះនាមរបស់ព្រះអង្គហៅថា “ព្រះបន្ទូលរបស់ព្រះ”។
14
កងទ័ពនៅលើមេឃតាមព្រះអង្គដោយជិះសេះស ទាំងស្លៀកពាក់ក្រណាត់ផាឌិបដ៏ប្រណិតពណ៌ស និងបរិសុទ្ធ។
15
មានដាវមួយ ដ៏មុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ ដើម្បីប្រហារប្រជាជាតិនានា។ ព្រះអង្គនឹងគ្រប់គ្រង ពួកគេដោយដំបងដែក ព្រមទាំងជាន់ទីបញ្ជាន់ផ្លែទំពាំងបាយជូរនៃព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះដ៏មានព្រះចេស្ដា។
16
នៅលើព្រះពស្ត្រ និងនៅលើភ្លៅរបស់ព្រះអង្គ មានព្រះនាមសរសេរថា “ស្ដេចលើអស់ទាំងស្ដេច ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់”។
17
បន្ទាប់មក ខ្ញុំឃើញទូតសួគ៌មួយរូបឈរនៅក្នុងព្រះអាទិត្យ ហើយស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងទៅកាន់អស់ទាំងបក្សាបក្សីដែលហើរនៅលើអាកាសថា៖ “មក៍! ចូរផ្ដុំគ្នាក្នុងពិធីជប់លៀងដ៏ធំរបស់ព្រះ
18
ដើម្បីស៊ីសាច់ពួកស្ដេច សាច់ពួកមេទ័ព សាច់ពួកអ្នកខ្លាំងពូកែ សាច់សេះ និងសាច់អ្នកជិះសេះ ព្រមទាំងសាច់មនុស្សទាំងអស់ ទាំងមនុស្សមានសេរីភាព ទាំងទាសករ ទាំងអ្នកតូច ទាំងអ្នកធំ”។
19
ពេលនោះ ខ្ញុំឃើញសត្វតិរច្ឆាន និងពួកស្ដេចនៃផែនដី ព្រមទាំងកងទ័ពរបស់ពួកគេ ប្រមូលគ្នាមកដើម្បីធ្វើសង្គ្រាមទាស់នឹងព្រះអង្គដែលគង់លើសេះ និងទាស់នឹងកងទ័ពរបស់ព្រះអង្គ។
20
សត្វតិរច្ឆាននោះក៏ត្រូវបានចាប់ ហើយព្យាការីក្លែងក្លាយម្នាក់នោះដែលធ្វើទីសម្គាល់នៅមុខវា ក៏ត្រូវបានចាប់ជាមួយវាដែរ——ព្យាការីក្លែងក្លាយម្នាក់នោះបានបោកបញ្ឆោតពួកអ្នកដែលទទួលសញ្ញាសម្គាល់របស់សត្វតិរច្ឆាន និងអ្នកដែលថ្វាយបង្គំរូបសំណាករបស់វា ដោយទីសម្គាល់ទាំងនោះ។ វាទាំងពីរក៏ត្រូវបានទម្លាក់ទាំងរស់ ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។
21
រីឯអ្នកឯទៀត ត្រូវបានសម្លាប់ដោយដាវដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គដែលគង់លើសេះ នោះបក្សាបក្សីទាំងអស់ក៏ចម្អែតពោះដោយសាច់អ្នកទាំងនោះ៕
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22