bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Revelation 16
Revelation 16
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 17 →
1
បន្ទាប់មក ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំងពីព្រះវិហារ និយាយនឹងទូតសួគ៌ទាំងប្រាំពីររូបថា៖ “ចូរចេញទៅ ហើយចាក់ពីពែងទាំងប្រាំពីរ នៃសេចក្ដីក្រេវក្រោធរបស់ព្រះ ទៅលើផែនដីទៅ”។
2
ដូច្នេះ ទូតសួគ៌ ទីមួយក៏ចេញទៅ ហើយចាក់ពីពែងរបស់ខ្លួនទៅលើផែនដី នោះមានដំបៅដ៏អាក្រក់ និងឈឺចាប់ កើតមានលើមនុស្សដែលមានសញ្ញាសម្គាល់របស់សត្វតិរច្ឆាន និងមនុស្សដែលថ្វាយបង្គំរូបសំណាករបស់វា។
3
ទូតសួគ៌ ទីពីរចាក់ពីពែងរបស់ខ្លួនទៅក្នុងសមុទ្រ នោះសមុទ្រក៏ក្លាយជាឈាម ដូចជាឈាមមនុស្សស្លាប់ ហើយអស់ទាំងសត្វមានជីវិតដែលនៅក្នុងសមុទ្រ ក៏ស្លាប់ដែរ។
4
ទូតសួគ៌ ទីបីចាក់ពីពែងរបស់ខ្លួនទៅក្នុងទន្លេ និងប្រភពទឹកនានា នោះទន្លេ និងប្រភពទឹកក៏ក្លាយជាឈាមដែរ។
5
ពេលនោះ ខ្ញុំឮទូតសួគ៌នៃទឹក ពោលថា៖ “ព្រះអង្គដ៏វិសុទ្ធដែលគង់នៅសព្វថ្ងៃ ហើយគង់នៅតាំងពីដើមអើយ! ព្រះអង្គសុចរិតយុត្តិធម៌ ពីព្រោះព្រះអង្គបានសម្រេចការទាំងនេះ
6
ដ្បិតអ្នកទាំងនោះបានបង្ហូរឈាមបណ្ដាវិសុទ្ធជន និងព្យាការី ដូច្នេះព្រះអង្គបានប្រទានឲ្យពួកគេផឹកឈាម។ ពួកគេសមតែទទួលដូច្នោះ”។
7
រួចមក ខ្ញុំឮអាសនាពោលថា៖ “មែនហើយ ព្រះអម្ចាស់ដែលជាព្រះដ៏មានព្រះចេស្ដាអើយ! ការជំនុំជម្រះរបស់ព្រះអង្គត្រឹមត្រូវ ហើយសុចរិតយុត្តិធម៌!”។
8
ទូតសួគ៌ ទីបួនចាក់ពីពែងរបស់ខ្លួនទៅលើព្រះអាទិត្យ នោះព្រះអាទិត្យ ក៏ត្រូវបានប្រទានឲ្យកម្លោចមនុស្សដោយភ្លើង។
9
មនុស្សត្រូវបានកម្លោចដោយកម្ដៅយ៉ាងខ្លាំង ពួកគេក៏ជេរប្រមាថព្រះនាមរបស់ព្រះដែលមានសិទ្ធិអំណាចលើគ្រោះកាចទាំងនោះ ហើយមិនកែប្រែចិត្ត ថ្វាយសិរីរុងរឿងដល់ព្រះអង្គឡើយ។
10
ទូតសួគ៌ ទីប្រាំចាក់ពីពែងរបស់ខ្លួនទៅលើបល្ល័ង្ករបស់សត្វតិរច្ឆាន នោះអាណាចក្ររបស់វាក៏ត្រឡប់ជាងងឹតសូន្យ ហើយមនុស្សបានខាំអណ្ដាតរបស់ខ្លួនដោយសារតែការឈឺចាប់។
11
ពួកគេជេរប្រមាថព្រះនៃស្ថានសួគ៌ ដោយសារតែការឈឺចាប់របស់ខ្លួន និងដោយសារតែដំបៅរបស់ពួកគេ ហើយមិនកែប្រែចិត្តពីអំពើរបស់ខ្លួនឡើយ។
12
ទូតសួគ៌ ទីប្រាំមួយចាក់ពីពែងរបស់ខ្លួនទៅលើទន្លេដ៏ធំ គឺទន្លេអ៊ើប្រាត នោះទឹកទន្លេក៏រីងស្ងួត ដើម្បីរៀបចំផ្លូវសម្រាប់ពួកស្ដេចដែលមកពីទិសខាងកើត។
13
បន្ទាប់មក ខ្ញុំឃើញវិញ្ញាណអសោចបី ដូចជាកង្កែប ចេញមកពីមាត់នាគ មាត់សត្វតិរច្ឆាន និងមាត់ព្យាការីក្លែងក្លាយម្នាក់នោះ។
14
តាមពិត ពួកវាជាវិញ្ញាណរបស់ពួកអារក្សដែលធ្វើទីសម្គាល់។ ពួកវាចេញទៅរកស្ដេចនានានៃពិភពលោក ទាំងមូល ដើម្បីប្រមូលពួកគេមកក្នុងសង្គ្រាមនៃថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្ដា។
15
“មើល៍! យើងនឹងមកដូចជាចោរ! មានពរហើយ អ្នកដែលប្រុងស្មារតី ហើយរក្សាសម្លៀកបំពាក់របស់ខ្លួន ដើម្បីកុំឲ្យដើរអាក្រាត ហើយត្រូវគេឃើញកេរ្តិ៍ខ្មាសរបស់ខ្លួន”។
16
ដូច្នេះ វិញ្ញាណទាំងនោះបានប្រមូលពួកស្ដេចមកនៅកន្លែងមួយ ដែលហៅជាភាសាហេព្រើរថា “អើម៉ាគេដូន”។
17
ទូតសួគ៌ ទីប្រាំពីរចាក់ពីពែងរបស់ខ្លួនទៅលើអាកាស នោះមានសំឡេងមួយយ៉ាងខ្លាំងចេញមកពីព្រះវិហារ គឺពីបល្ល័ង្ក ពោលថា៖ “សម្រេចហើយ!”។
18
បន្ទាប់មក មានផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ និងរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ដែលមិនធ្លាប់មានរញ្ជួយផែនដីដ៏ខ្លាំងដល់ម្ល៉េះកើតឡើង តាំងពីមានមនុស្សនៅលើផែនដីនេះ។
19
ក្រុងដ៏ធំនោះក៏បែកជាបីចំណែក ហើយទីក្រុងនានារបស់ប្រជាជាតិក៏រលំ។ ពេលនោះ ព្រះបាននឹកចាំអំពីបាប៊ីឡូនដ៏ធំ ដើម្បីប្រទានពែងស្រានៃព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះអង្គដល់នាង។
20
គ្រប់ទាំងកោះក៏រត់បាត់ទៅ ហើយភ្នំក៏លែងឃើញទៀតដែរ។
21
បន្ទាប់មក មានដុំទឹកកកធំៗ ដែលដុំនីមួយៗមានទម្ងន់ប្រមាណសែសិបគីឡូក្រាម ធ្លាក់ពីលើមេឃមកលើមនុស្ស នោះពួកគេក៏ជេរប្រមាថព្រះដោយសារតែគ្រោះកាចពីដុំទឹកកក ដ្បិតគ្រោះកាចនោះធ្ងន់ធ្ងរក្រៃលែង៕
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22