bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Revelation 9
Revelation 9
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 10 →
1
ទូតសួគ៌ទីប្រាំផ្លុំត្រែឡើង នោះខ្ញុំបានឃើញផ្កាយមួយធ្លាក់ពីលើមេឃមកផែនដី ហើយមានកូនសោនៃរណ្ដៅគ្មានបាតបានប្រទានដល់ផ្កាយនោះ។
2
ផ្កាយនោះបានបើករណ្ដៅគ្មានបាត ក៏មានផ្សែងហុយឡើងចេញពីរណ្ដៅ ដូចផ្សែងហុយឡើងចេញពីឡធំ មួយ ហើយព្រះអាទិត្យ និងអាកាសត្រូវបានធ្វើឲ្យងងឹតសូន្យ ដោយសារតែផ្សែងពីរណ្ដៅនោះ។
3
បន្ទាប់មក មានកណ្ដូបចេញពីផ្សែងមកលើផែនដី ហើយមានអានុភាពមួយបានប្រទានដល់ពួកវា ដូចអានុភាពដែលខ្យាដំរីនៅលើផែនដីមាន។
4
មានបង្គាប់ដល់កណ្ដូបទាំងនោះ កុំឲ្យធ្វើទុក្ខស្មៅនៅលើផែនដី ឬរុក្ខជាតិខៀវខ្ចីណាមួយ ឬដើមឈើណាមួយឡើយ ឲ្យធ្វើទុក្ខតែមនុស្សដែលគ្មានត្រារបស់ព្រះនៅលើថ្ងាសប៉ុណ្ណោះ។
5
ក៏ប៉ុន្តែមិនបានប្រទានឲ្យកណ្ដូបទាំងនោះសម្លាប់មនុស្សទាំងនោះទេ គឺឲ្យពួកគេឈឺចាប់ក្នុងប្រាំខែ ហើយការឈឺចាប់ពីពួកវាដូចជាការឈឺចាប់ពីខ្យាដំរីពេលវាទិចមនុស្ស។
6
នៅគ្រានោះ មនុស្សនឹងស្វែងរកសេចក្ដីស្លាប់ ប៉ុន្តែរកមិនឃើញសោះឡើយ ពួកគេនឹងប្រាថ្នាចង់ស្លាប់ ប៉ុន្តែសេចក្ដីស្លាប់នឹងរត់គេចពីពួកគេ។
7
កណ្ដូបទាំងនោះ មានសណ្ឋានស្រដៀងនឹងសេះដែលត្រៀមខ្លួនទៅច្បាំង។ នៅលើក្បាលរបស់ពួកវាមានអ្វីដូចជាមកុដ ដែលស្រដៀងនឹងមាស ហើយមុខរបស់ពួកវាដូចមុខមនុស្ស។
8
ពួកវាមានសក់ដូចសក់មនុស្សស្រី ហើយធ្មេញរបស់ពួកវាដូចធ្មេញសិង្ហ។
9
ពួកវាមានក្រោះការពារទ្រូងដូចជាក្រោះដែក ហើយស្នូរស្លាបពួកវាដូចស្នូររទេះចម្បាំងដែលទឹមដោយសេះជាច្រើន កំពុងសម្រុកចូលទៅក្នុងចម្បាំង។
10
ពួកវាមានកន្ទុយ និងទ្រនិច ស្រដៀងនឹងកន្ទុយ និងទ្រនិចរបស់ខ្យាដំរី ហើយកន្ទុយរបស់ពួកវាមានអានុភាពធ្វើទុក្ខមនុស្សក្នុងប្រាំខែ។
11
មានទូត នៃរណ្ដៅគ្មានបាតជាស្ដេចលើពួកវា។ ទូតនោះមានឈ្មោះជាភាសាហេព្រើរថា “អាបាដូន ” ហើយមានឈ្មោះជាភាសាក្រិកថា “អាប៉ុលីយ៉ូន ”។
12
មហន្តរាយទីមួយបានកន្លងផុតទៅ។ មើល៍! នៅមានមហន្តរាយពីរទៀត ដែលនឹងមកក្រោយពីការទាំងនេះ។
13
ទូតសួគ៌ទីប្រាំមួយផ្លុំត្រែឡើង នោះខ្ញុំបានឮសំឡេងមួយចេញពីស្នែងទាំងបួន របស់អាសនាមាសដែលនៅចំពោះព្រះ
14
និយាយនឹងទូតសួគ៌ទីប្រាំមួយដែលកាន់ត្រែនោះថា៖ “ចូរស្រាយទូតសួគ៌ទាំងបួនរូបដែលត្រូវបានចងទុកនៅទន្លេដ៏ធំ គឺទន្លេអ៊ើប្រាតនោះទៅ!”។
15
ពេលនោះ ទូតសួគ៌ទាំងបួនរូបនោះដែលត្រូវបានត្រៀមទុកសម្រាប់ម៉ោង ថ្ងៃ ខែ និងឆ្នាំកំណត់ ក៏ត្រូវបានស្រាយ ដើម្បីសម្លាប់មួយភាគបីនៃមនុស្សជាតិ។
16
រីឯចំនួនទ័ពសេះមានពីររយលាន ។ ខ្ញុំបានឮចំនួនទ័ពទាំងនោះ។
17
សេះ និងអ្នកដែលជិះវា ដែលខ្ញុំបានឃើញក្នុងនិមិត្ត មានលក្ខណៈដូច្នេះ: ពួកគេពាក់ក្រោះការពារទ្រូងពណ៌ភ្លើង ពណ៌ត្បូងកណ្ដៀង និងពណ៌ស្ពាន់ធ័រ; ក្បាលសេះទាំងនោះដូចក្បាលសិង្ហ ហើយមានភ្លើង ផ្សែង និងស្ពាន់ធ័រ ចេញមកពីមាត់របស់ពួកវា។
18
មួយភាគបីនៃមនុស្សជាតិត្រូវបានសម្លាប់ដោយគ្រោះកាច ទាំងបីនេះ គឺដោយភ្លើង ផ្សែង និងស្ពាន់ធ័រដែលចេញមកពីមាត់របស់ពួកវា។
19
ជាការពិត អានុភាពរបស់សេះទាំងនោះ ស្ថិតនៅក្នុងមាត់ និងកន្ទុយរបស់ពួកវា ដ្បិតកន្ទុយរបស់ពួកវាស្រដៀងនឹងសត្វពស់ គឺមានក្បាល។ ពួកវាធ្វើទុក្ខមនុស្សដោយក្បាលនោះ។
20
រីឯមនុស្សឯទៀតៗដែលមិនត្រូវបានសម្លាប់ដោយគ្រោះកាចទាំងនោះ ក៏មិនបានកែប្រែចិត្តពីស្នាដៃរបស់ខ្លួនឡើយ ហើយក៏មិនបានឈប់ ថ្វាយបង្គំអារក្ស និងរូបបដិមាករមាស ប្រាក់ លង្ហិន ថ្ម និងឈើ ដែលមើលមិនឃើញ ស្ដាប់មិនឮ ហើយដើរមិនរួចនោះដែរ
21
ក៏មិនបានកែប្រែចិត្តពីឃាតកម្ម មន្តអាគម អំពើអសីលធម៌ខាងផ្លូវភេទ ឬការលួចប្លន់របស់ខ្លួនសោះឡើយ៕
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22