bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Revelation 15
Revelation 15
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 16 →
1
បន្ទាប់មក ខ្ញុំឃើញទីសម្គាល់ដ៏ធំ និងអស្ចារ្យមួយទៀតនៅលើមេឃ គឺមានទូតសួគ៌ប្រាំពីររូបកាន់គ្រោះកាចប្រាំពីរចុងក្រោយ ដ្បិតសេចក្ដីក្រេវក្រោធរបស់ព្រះនឹងត្រូវបានបំពេញឲ្យសម្រេចដោយគ្រោះកាចទាំងនោះ។
2
ពេលនោះ ខ្ញុំឃើញអ្វីដូចជាសមុទ្រកែវលាយជាមួយភ្លើង។ អ្នកដែលមានជ័យជម្នះលើសត្វតិរច្ឆាន និងរូបសំណាករបស់វា ព្រមទាំងលេខនៃឈ្មោះរបស់វា ក៏ឈរលើសមុទ្រកែវនោះ ទាំងកាន់ពិណរបស់ព្រះ
3
ហើយច្រៀងចម្រៀងរបស់ម៉ូសេបាវបម្រើរបស់ព្រះ និងចម្រៀងរបស់កូនចៀមថា៖ “ព្រះអម្ចាស់ដែលជាព្រះដ៏មានព្រះចេស្ដាអើយ កិច្ចការរបស់ព្រះអង្គធំឧត្ដម ហើយអស្ចារ្យណាស់! ព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយ អើយ មាគ៌ារបស់ព្រះអង្គសុចរិតយុត្តិធម៌ ហើយត្រឹមត្រូវ!
4
ព្រះអម្ចាស់អើយ! តើមាននរណាមិនកោតខ្លាច ហើយមិនលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គ? ដ្បិតមានតែព្រះអង្គប៉ុណ្ណោះ ដែលវិសុទ្ធ។ ប្រជាជាតិទាំងអស់នឹងមកថ្វាយបង្គំនៅចំពោះព្រះអង្គ ដ្បិតសេចក្ដីយុត្តិធម៌របស់ព្រះអង្គត្រូវបានសម្ដែងហើយ”។
5
បន្ទាប់ពីការទាំងនេះ ខ្ញុំសង្កេតមើល នោះមើល៍! ទីវិសុទ្ធរបស់ព្រះពន្លានៃសេចក្ដីបន្ទាល់នៅស្ថានសួគ៌ត្រូវបានបើកចំហ។
6
ទូតសួគ៌ប្រាំពីររូបនោះដែលកាន់គ្រោះកាចទាំងប្រាំពីរ ក៏ចេញមកពីទីវិសុទ្ធ ទាំងពាក់ក្រណាត់ទេសឯកបរិសុទ្ធដ៏ភ្លឺរលោង ហើយពាក់ខ្សែក្រវាត់មាសនៅនឹងដើមទ្រូង។
7
ពេលនោះ សត្វមានជីវិតមួយក្នុងសត្វមានជីវិតទាំងបួនបានប្រគល់ពែងមាសប្រាំពីរដល់ទូតសួគ៌ទាំងប្រាំពីររូប។ ពែងទាំងនោះពេញដោយសេចក្ដីក្រេវក្រោធរបស់ព្រះដែលមានព្រះជន្មរស់រហូតអស់កល្បជាអង្វែងតរៀងទៅ។
8
ទីវិសុទ្ធក៏ពោរពេញទៅដោយផ្សែងពីសិរីរុងរឿងរបស់ព្រះ និងពីព្រះចេស្ដារបស់ព្រះអង្គ ហើយគ្មានអ្នកណាអាចចូលទៅក្នុងទីវិសុទ្ធបានឡើយ រហូតដល់គ្រោះកាចទាំងប្រាំពីររបស់ទូតសួគ៌ប្រាំពីររូបនោះ បានបញ្ចប់៕
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22