bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Revelation 11
Revelation 11
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 12 →
1
បន្ទាប់មក មានដើមត្រែងមួយសម្រាប់វាស់ស្រដៀងនឹងឈើច្រត់ បានប្រទានដល់ខ្ញុំ។ មានសំឡេងមួយ ប្រាប់ខ្ញុំថា ៖ “ចូរក្រោកឡើង វាស់ព្រះវិហាររបស់ព្រះ និងអាសនា ព្រមទាំងពួកអ្នកដែលថ្វាយបង្គំនៅទីនោះចុះ។
2
ប៉ុន្តែកុំវាស់ទីធ្លាខាងក្រៅព្រះវិហារឡើយ។ ចូរទុកវាដោយឡែក ដ្បិតទីនោះត្រូវបានប្រគល់ឲ្យសាសន៍ដទៃ ហើយពួកគេនឹងជាន់ឈ្លីក្រុងដ៏វិសុទ្ធអស់រយៈពេលសែសិបពីរខែ ។
3
យើងនឹងឲ្យអំណាច ដល់សាក្សីពីរនាក់របស់យើង ហើយពួកគេនឹងថ្លែងព្រះបន្ទូល អស់មួយពាន់ពីររយហុកសិបថ្ងៃ ដោយពាក់ក្រណាត់ធ្មៃ”។
4
អ្នកទាំងពីរនោះ គឺដើមអូលីវពីរ និងជើងចង្កៀងពីរ ដែលឈរនៅចំពោះព្រះអម្ចាស់ នៃផែនដី។
5
ប្រសិនបើមានអ្នកណាចង់ធ្វើទុក្ខពួកគេ ភ្លើងនឹងចេញមកពីមាត់ពួកគេ ហើយបំផ្លាញខ្មាំងសត្រូវរបស់ពួកគេ។ ប្រសិនបើអ្នកណាចង់ធ្វើទុក្ខពួកគេ អ្នកនោះត្រូវតែត្រូវបានសម្លាប់បែបនេះឯង។
6
អ្នកទាំងពីរនោះមានអំណាចបិទមេឃ ដើម្បីកុំឲ្យបង្អុរភ្លៀងក្នុងគ្រាដែលពួកគេថ្លែងព្រះបន្ទូល ។ ពួកគេមានអំណាចលើទឹក ដើម្បីធ្វើឲ្យវាក្លាយទៅជាឈាម ព្រមទាំងមានអំណាចបំផ្លាញផែនដីដោយគ្រោះកាចគ្រប់យ៉ាង ពេលណាក៏បានតាមដែលពួកគេចង់។
7
កាលណាពួកគេបញ្ចប់ការធ្វើបន្ទាល់របស់ខ្លួនហើយ សត្វតិរច្ឆានដែលឡើងមកពីរណ្ដៅគ្មានបាត នឹងធ្វើសង្គ្រាមជាមួយពួកគេ ហើយវាយឈ្នះពួកគេ រួចសម្លាប់ពួកគេ។
8
សាកសពរបស់ពួកគេនឹងត្រូវទុកចោល នៅតាមផ្លូវ នៃក្រុងដ៏ធំ ដែលខាងវិញ្ញាណហៅថា សូដុម និងអេហ្ស៊ីប ជាកន្លែងដែលព្រះអម្ចាស់របស់ពួកគេត្រូវគេឆ្កាងដែរ។
9
មនុស្សខ្លះពីចំណោមជនជាតិ ពូជសាសន៍ ភាសា និងប្រជាជាតិនានា នឹងសម្លឹងមើលសាកសពពួកគេ ក្នុងរយៈពេលបីថ្ងៃកន្លះ ហើយមិនព្រមឲ្យបញ្ចុះសពពួកគេនៅក្នុងរូងផ្នូរឡើយ។
10
មនុស្សដែលរស់នៅលើផែនដីក៏អរសប្បាយដោយសារតែអ្នកទាំងពីរ ហើយអបអរ និងជូនជំនូនគ្នាទៅវិញទៅមក ពីព្រោះព្យាការីទាំងពីរនាក់នោះបានធ្វើទុក្ខអ្នកដែលរស់នៅលើផែនដី។
11
ប៉ុន្តែក្រោយពីបីថ្ងៃកន្លះ មានខ្យល់ដង្ហើម នៃជីវិតចេញពីព្រះ ហើយចូលទៅក្នុងពួកគេ ពួកគេក៏ក្រោកឈរឡើងដោយជើងរបស់ខ្លួន នោះសេចក្ដីភ័យខ្លាចយ៉ាងខ្លាំងបានកើតមានដល់ពួកអ្នកដែលឃើញពួកគេ។
12
ពេលនោះ ពួកគេ ឮសំឡេងមួយយ៉ាងខ្លាំងចេញពីលើមេឃមកកាន់ពួកគេថា៖ “ចូរឡើងមកទីនេះ!”។ ពួកគេក៏ឡើងទៅលើមេឃក្នុងពពក ហើយសត្រូវរបស់ពួកគេ ក៏ឃើញពួកគេដែរ។
13
នៅវេលានោះ មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង នោះមួយភាគដប់នៃទីក្រុងនោះបានរលំ ហើយមនុស្សប្រាំពីរពាន់នាក់បានស្លាប់ក្នុងរញ្ជួយផែនដីនោះ។ រីឯមនុស្សឯទៀតក៏ភ័យខ្លាច ហើយថ្វាយសិរីរុងរឿងដល់ព្រះនៃស្ថានសួគ៌។
14
មហន្តរាយទីពីរបានកន្លងផុតទៅ។ មើល៍! មហន្តរាយទីបីនឹងមកដល់ភ្លាម។
15
ទូតសួគ៌ទីប្រាំពីរផ្លុំត្រែឡើង នោះមានសំឡេងយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “អាណាចក្ររបស់ពិភពលោក បានត្រឡប់ជារបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គហើយ។ ព្រះអង្គនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ!”។
16
បន្ទាប់មក ពួកចាស់ទុំទាំងម្ភៃបួននាក់ដែលអង្គុយលើបល្ល័ង្ករបស់ខ្លួននៅចំពោះព្រះ ក៏ក្រាបមុខដល់ដី ហើយថ្វាយបង្គំព្រះ
17
ដោយពោលថា៖ “ព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដា ជាព្រះដែលគង់នៅសព្វថ្ងៃ និងគង់នៅតាំងពីដើម អើយ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ! ដ្បិតព្រះអង្គបានទទួលព្រះចេស្ដាដ៏ធំឧត្ដមរបស់ព្រះអង្គ ហើយបានសោយរាជ្យ។
18
ប្រជាជាតិនានាបានខឹង ប៉ុន្តែព្រះពិរោធរបស់ព្រះអង្គបានមកដល់ហើយ គឺពេលកំណត់ដើម្បីជំនុំជម្រះមនុស្សស្លាប់ ហើយប្រទានរង្វាន់ដល់បាវបម្រើរបស់ព្រះអង្គ ជាបណ្ដាព្យាការី វិសុទ្ធជន និងអ្នកដែលកោតខ្លាចព្រះនាមរបស់ព្រះអង្គ គឺទាំងអ្នកតូច និងអ្នកធំ ហើយក៏ជាពេលកំណត់ដើម្បីបំផ្លាញពួកដែលបំផ្លាញផែនដីផង”។
19
ពេលនោះ ព្រះវិហាររបស់ព្រះនៅស្ថានសួគ៌បានបើកឡើង ហើយឃើញមានហិបនៃសម្ពន្ធមេត្រីរបស់ព្រះអង្គ នៅក្នុងព្រះវិហារ។ បន្ទាប់មក មានផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ រញ្ជួយផែនដី និងមានធ្លាក់ដុំទឹកកកធំ៕
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22