bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Revelation 8
Revelation 8
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 9 →
1
ពេលកូនចៀមបកត្រាទីប្រាំពីរចេញ មានភាពស្ងៀមស្ងាត់នៅស្ថានសួគ៌ប្រមាណជាកន្លះម៉ោង។
2
បន្ទាប់មក ខ្ញុំឃើញទូតសួគ៌ប្រាំពីររូបដែលឈរនៅចំពោះព្រះ ហើយមានត្រែប្រាំពីរប្រទានដល់ពួកគេ។
3
មានទូតសួគ៌មួយរូបទៀតមកឈរនៅក្បែរអាសនា ទាំងកាន់ពានមាសសម្រាប់ដុតគ្រឿងក្រអូប។ មានគ្រឿងក្រអូបជាច្រើនប្រទានដល់ទូតនោះ ដើម្បីថ្វាយជាមួយសេចក្ដីអធិស្ឋានរបស់វិសុទ្ធជនទាំងអស់ នៅលើអាសនាមាសនៅមុខបល្ល័ង្ក។
4
ផ្សែងពីគ្រឿងក្រអូប ព្រមទាំងសេចក្ដីអធិស្ឋានរបស់វិសុទ្ធជន បានហុយឡើងចេញពីដៃរបស់ទូតសួគ៌ នៅចំពោះព្រះ។
5
បន្ទាប់មក ទូតសួគ៌នោះក៏យកពានសម្រាប់ដុតគ្រឿងក្រអូប ហើយបំពេញពាននោះដោយភ្លើងពីអាសនា រួចបោះទៅលើផែនដី នោះក៏កើតមានផ្គរលាន់ សូរសន្ធឹក ផ្លេកបន្ទោរ និងរញ្ជួយផែនដី។
6
ពេលនោះ ទូតសួគ៌ទាំងប្រាំពីររូបដែលកាន់ត្រែប្រាំពីរនោះ បានត្រៀមខ្លួនផ្លុំត្រែ។
7
ទូតសួគ៌ ទីមួយផ្លុំត្រែឡើង នោះមានដុំទឹកកក និងភ្លើងលាយជាមួយឈាម ត្រូវបានបោះទៅលើផែនដី។ មួយភាគបីនៃផែនដីត្រូវបានដុតចោល មួយភាគបីនៃដើមឈើក៏ត្រូវបានដុតចោល ហើយស្មៅខៀវខ្ចីទាំងអស់ក៏ត្រូវបានដុតចោលដែរ។
8
ទូតសួគ៌ទីពីរផ្លុំត្រែឡើង នោះមានអ្វីដូចជាភ្នំដ៏ធំដែលមានភ្លើងឆេះ ត្រូវបានបោះទៅក្នុងសមុទ្រ ស្រាប់តែមួយភាគបីនៃសមុទ្រក៏ក្លាយជាឈាម
9
រីឯមួយភាគបីនៃរបស់សព្វសារពើដែលត្រូវបានបង្កើតដែលមានជីវិតក្នុងសមុទ្រ ក៏ស្លាប់ ហើយមួយភាគបីនៃនាវា ក៏ត្រូវបានបំផ្លាញដែរ។
10
ទូតសួគ៌ទីបីផ្លុំត្រែឡើង នោះមានផ្កាយដ៏ធំដែលឆេះដូចចន្លុះ បានធ្លាក់ពីលើមេឃ ហើយធ្លាក់ទៅក្នុងមួយភាគបីនៃទន្លេ និងទៅក្នុងប្រភពទឹកនានា។
11
ផ្កាយនោះមានឈ្មោះថា “ស្លែង”។ មួយភាគបីនៃទឹកបានក្លាយជាស្លែង ហើយមានមនុស្សជាច្រើនបានស្លាប់ដោយសារតែទឹកនោះ ពីព្រោះវាត្រឡប់ជាល្វីង។
12
ទូតសួគ៌ទីបួនផ្លុំត្រែឡើង នោះមួយភាគបីនៃព្រះអាទិត្យ មួយភាគបីនៃព្រះចន្ទ និងមួយភាគបីនៃផ្កាយត្រូវបានបំផ្លាញ ដើម្បីឲ្យមួយភាគបីនៃពន្លឺទាំងនោះទៅជាងងឹត។ មួយភាគបីនៃពេលថ្ងៃនឹងបាត់ពន្លឺ រីឯពេលយប់ក៏ដូច្នោះដែរ។
13
ខ្ញុំបានសង្កេតមើលទៀត នោះខ្ញុំបានឮឥន្ទ្រី មួយដែលហើរនៅលើអាកាស បន្លឺសំឡេងយ៉ាងខ្លាំងថា៖ “វេទនាហើយ! វេទនាហើយ! វេទនាដល់អ្នកដែលរស់នៅលើផែនដី ដោយសារតែសំឡេងត្រែឯទៀតរបស់ទូតសួគ៌បីរូបដែលរៀបនឹងផ្លុំ”៕
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22