bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Revelation 10
Revelation 10
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 11 →
1
បន្ទាប់មក ខ្ញុំបានឃើញទូតសួគ៌ខ្លាំងពូកែមួយរូបទៀតចុះមកពីលើមេឃ ទាំងដណ្ដប់ដោយពពក ហើយមានឥន្ទធនូនៅលើក្បាលរបស់គាត់។ មុខគាត់ដូចព្រះអាទិត្យ ជើងគាត់ដូចសសរភ្លើង
2
ហើយមានក្រាំងតូចមួយបើកជាស្រេចក្នុងដៃគាត់។ ទូតសួគ៌នោះក៏ដាក់ជើងស្ដាំលើសមុទ្រ ហើយជើងឆ្វេងលើដីគោក
3
រួចគាត់ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងដូចសិង្ហគ្រហឹម។ នៅពេលគាត់ស្រែកឡើង ផ្គរលាន់ទាំងប្រាំពីរក៏បន្លឺសំឡេងរបស់វាឡើង។
4
ពេលផ្គរលាន់ទាំងប្រាំពីរបានបន្លឺសំឡេងឡើង ខ្ញុំរៀបនឹងកត់ត្រាទុក ប៉ុន្តែខ្ញុំបានឮសំឡេងមួយពីលើមេឃថា៖ “ចូរបិទត្រាសេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបានថ្លែងនោះចុះ កុំកត់ត្រាទុកសេចក្ដីទាំងនោះឡើយ”។
5
បន្ទាប់មក ទូតសួគ៌ដែលខ្ញុំបានឃើញឈរលើសមុទ្រ និងលើដីគោកនោះ បានលើកដៃស្ដាំ របស់គាត់ទៅមេឃ
6
ហើយស្បថដោយអាងព្រះអង្គដែលមានព្រះជន្មរស់រហូតអស់កល្បជាអង្វែងតរៀងទៅ គឺព្រះអង្គដែលបាននិម្មិតបង្កើតផ្ទៃមេឃ និងអ្វីៗនៅលើមេឃ ផែនដី និងអ្វីៗនៅលើផែនដី សមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ។ គាត់បានស្បថថា៖ “គ្មានពេលទៀតឡើយ!
7
នៅគ្រាដែលទូតសួគ៌ទីប្រាំពីររៀបនឹងផ្លុំត្រែ អាថ៌កំបាំងរបស់ព្រះនឹងត្រូវបានបំពេញឲ្យសម្រេច ដូចដែលព្រះអង្គបានប្រកាសដល់បណ្ដាព្យាការីជាបាវបម្រើរបស់ព្រះអង្គ”។
8
បន្ទាប់មក សំឡេងដែលខ្ញុំបានឮពីលើមេឃនោះ ក៏និយាយមកខ្ញុំម្ដងទៀតថា៖ “ចូរទៅយកក្រាំង ដែលបើកជាស្រេចក្នុងដៃទូតសួគ៌ដែលឈរលើសមុទ្រ និងលើដីគោកនោះចុះ”។
9
ខ្ញុំក៏ទៅរកទូតសួគ៌នោះ ហើយសុំគាត់ឲ្យប្រគល់ក្រាំងតូចនោះមកខ្ញុំ។ គាត់ក៏និយាយនឹងខ្ញុំថា៖ “ចូរយក ហើយហូបវាចុះ! វានឹងត្រឡប់ជាល្វីងក្នុងពោះរបស់អ្នក ប៉ុន្តែនឹងផ្អែមដូចទឹកឃ្មុំក្នុងមាត់របស់អ្នក”។
10
ខ្ញុំក៏យកក្រាំងតូចនោះពីដៃរបស់ទូតសួគ៌ ហើយហូបវាទៅ នោះវាផ្អែមដូចទឹកឃ្មុំក្នុងមាត់របស់ខ្ញុំ ប៉ុន្តែក្រោយពីហូបអស់ វាត្រឡប់ជាល្វីងក្នុងពោះរបស់ខ្ញុំ។
11
បន្ទាប់មក គេ ប្រាប់ខ្ញុំថា៖ “អ្នកត្រូវតែព្យាករម្ដងទៀតអំពីជនជាតិ ប្រជាជាតិ ភាសា និងស្ដេចជាច្រើន”៕
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22