bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Revelation 12
Revelation 12
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 13 →
1
ពេលនោះ មានទីសម្គាល់ដ៏ធំមួយលេចមកនៅលើមេឃ គឺស្ត្រីម្នាក់ស្លៀកពាក់ព្រះអាទិត្យ មានព្រះចន្ទនៅក្រោមជើងនាង ហើយនៅលើក្បាលនាងមានមកុដជាផ្កាយដប់ពីរ។
2
នាងមានផ្ទៃពោះ ក៏ស្រែកឡើងដោយឈឺពោះឆ្លងទន្លេ ហើយសម្រាលកូនទាំងឈឺចាប់។
3
បន្ទាប់មក មានទីសម្គាល់មួយទៀតលេចមកនៅលើមេឃ មើល៍! មាននាគក្រហមដ៏ធំមួយដែលមានក្បាលប្រាំពីរ និងស្នែងដប់ ហើយនៅលើក្បាលរបស់វាមានមកុដរាជ្យប្រាំពីរ។
4
រីឯកន្ទុយរបស់វាកៀរយកមួយភាគបីនៃផ្កាយលើមេឃ ហើយគ្រវែងមកលើផែនដី។ នាគនោះបានឈរនៅមុខស្ត្រីដែលរៀបនឹងសម្រាលកូន ដើម្បីកាលណានាងសម្រាលកូនមក វានឹងស៊ីកូននោះ។
5
ស្ត្រីនោះសម្រាលបានកូនប្រុសមួយ ដែលត្រូវគ្រប់គ្រង ប្រជាជាតិទាំងអស់ដោយដំបងដែក ហើយកូនរបស់នាងនោះក៏ត្រូវបានឆក់យកទៅដល់ព្រះ និងដល់បល្ល័ង្ករបស់ព្រះអង្គ។
6
ស្ត្រីនោះបានរត់គេចទៅទីរហោស្ថាន។ នៅទីនោះមានកន្លែងដែលព្រះបានរៀបចំសម្រាប់នាង ដើម្បីឲ្យគេបានចិញ្ចឹមនាងក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ។
7
ក្រោយមក មានសង្គ្រាមកើតឡើងនៅលើមេឃ គឺមីកែល និងបណ្ដាទូតសួគ៌របស់គាត់បានច្បាំងនឹងនាគ ហើយនាគ និងពួកបរិវាររបស់វាក៏តយុទ្ធដែរ
8
ប៉ុន្តែវាមិនបានឈ្នះទេ ហើយលែងមាន កន្លែងសម្រាប់ពួកវានៅលើមេឃទៀតឡើយ។
9
ដូច្នេះ នាគដ៏ធំនោះក៏ត្រូវបានទម្លាក់ចុះ។ វាជាពស់ពីបុរាណដែលហៅថាមារផង សាតាំងផង ជាអ្នកដែលបោកបញ្ឆោតពិភពលោកទាំងមូល។ វាត្រូវបានទម្លាក់ចុះមកផែនដី ហើយពួកបរិវាររបស់វាក៏ត្រូវបានទម្លាក់ចុះជាមួយវាដែរ។
10
បន្ទាប់មក ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “ឥឡូវនេះ សេចក្ដីសង្គ្រោះ ព្រះចេស្ដា និងអាណាចក្ររបស់ព្រះនៃយើង ព្រមទាំងសិទ្ធិអំណាចនៃព្រះគ្រីស្ទរបស់ព្រះអង្គ បានមកដល់ហើយ! ដ្បិតអ្នកចោទប្រកាន់បងប្អូនយើង ជាអ្នកដែលចោទប្រកាន់ពួកគេនៅចំពោះព្រះនៃយើងទាំងយប់ទាំងថ្ងៃ ត្រូវបានទម្លាក់ចោលហើយ។
11
ពួកគេបានឈ្នះវាដោយព្រះលោហិតរបស់កូនចៀម និងដោយពាក្យនៃទីបន្ទាល់របស់ពួកគេ ដ្បិតពួកគេមិនបានស្រឡាញ់ជីវិតរបស់ខ្លួនឡើយ ទោះបីជាត្រូវស្លាប់ក៏ដោយ។
12
ដោយហេតុនេះ មេឃ និងអ្នកដែលស្ថិតនៅទីនោះអើយ ចូរអបអរចុះ! ប៉ុន្តែវេទនាដល់ផែនដី និងសមុទ្រ ហើយ ដ្បិតមារបានចុះមករកអ្នករាល់គ្នា ទាំងមានភាពក្ដៅក្រហាយយ៉ាងខ្លាំង ដោយដឹងថា វាមានពេលវេលាខ្លីណាស់”។
13
នៅពេលនាគនោះឃើញថា វាត្រូវបានទម្លាក់ចុះមកផែនដី វាក៏ដេញតាមស្ត្រីដែលសម្រាលកូនប្រុសនោះ។
14
ប៉ុន្តែមានស្លាបពីររបស់ឥន្ទ្រីដ៏ធំ បានប្រទានដល់ស្ត្រីនោះ ដើម្បីឲ្យនាងបានហើរទៅឆ្ងាយពីមុខសត្វពស់នោះ ទៅកន្លែងរបស់នាងក្នុងទីរហោស្ថាន ទីនោះជាកន្លែងដែលនាងត្រូវបានចិញ្ចឹមក្នុងរយៈពេលមួយគ្រា ពីរគ្រា និងកន្លះគ្រា ។
15
ពស់នោះបានព្រួសទឹកចេញពីមាត់របស់វា ដូចជាទន្លេតាមពីក្រោយស្ត្រីនោះ ដើម្បីបន្សាត់នាងទៅតាមទឹកជំនន់។
16
ប៉ុន្តែផែនដីបានជួយស្ត្រីនោះ ដោយហាមាត់លេបទន្លេដែលនាគបានព្រួសចេញពីមាត់វា។
17
ដូច្នេះ នាគខឹងនឹងស្ត្រីនោះ ក៏ចេញទៅធ្វើសង្គ្រាមទាស់នឹងពូជពង្សឯទៀតៗរបស់នាង ជាអ្នកដែលកាន់តាមសេចក្ដីបង្គាប់របស់ព្រះ និងរក្សាទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ ។
18
រួចវាឈរនៅឆ្នេរខ្សាច់តាមមាត់សមុទ្រ៕
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22