bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Revelation 4
Revelation 4
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 5 →
1
បន្ទាប់ពីការទាំងនេះ ខ្ញុំបានសង្កេតមើល ហើយមើល៍! មានទ្វារមួយបើកចំហនៅលើមេឃ។ សំឡេងដំបូងដែលខ្ញុំបានឮដូចជាសំឡេងត្រែ និយាយមកខ្ញុំថា៖ “ចូរឡើងមកទីនេះ! យើងនឹងបង្ហាញឲ្យអ្នកឃើញអ្វីដែលត្រូវតែកើតឡើង បន្ទាប់ពីការទាំងនេះ”។
2
ភ្លាមនោះខ្ញុំបានលង់ក្នុងវិញ្ញាណ ហើយមើល៍! មានបល្ល័ង្កមួយតាំងនៅលើមេឃ ទាំងមានមួយអង្គគង់លើបល្ល័ង្កនោះ។
3
ព្រះអង្គដែលគង់នោះ មើលទៅស្រដៀងនឹងត្បូងចាសស្ពើរ និងត្បូងឡាំបៀ ហើយមានឥន្ទធនូនៅជុំវិញបល្ល័ង្កនោះ មើលទៅស្រដៀងនឹងត្បូងមរកត។
4
នៅជុំវិញបល្ល័ង្កនោះ មានបល្ល័ង្កម្ភៃបួន ហើយមានចាស់ទុំម្ភៃបួននាក់អង្គុយលើបល្ល័ង្កទាំងនោះដោយស្លៀកសម្លៀកបំពាក់ស ហើយ មានមកុដមាសនៅលើក្បាលរបស់ពួកគេផង។
5
មានផ្លេកបន្ទោរ សូរសន្ធឹក និងផ្គរលាន់ចេញពីបល្ល័ង្កនោះ ហើយនៅមុខបល្ល័ង្ក មានចន្លុះប្រាំពីរកំពុងឆេះ ដែលចន្លុះទាំងនោះជាព្រះវិញ្ញាណប្រាំពីររបស់ព្រះ។
6
នៅមុខបល្ល័ង្កមានអ្វីដូចជាសមុទ្រកែវស្រដៀងនឹងកែវចរណៃ ហើយនៅកណ្ដាលបល្ល័ង្ក និងជុំវិញបល្ល័ង្ក មានសត្វមានជីវិតបួនដែលមានភ្នែកពេញខ្លួន ទាំងនៅខាងមុខ និងខាងក្រោយ។
7
សត្វមានជីវិតទីមួយស្រដៀងនឹងសិង្ហ សត្វមានជីវិតទីពីរស្រដៀងនឹងកូនគោ សត្វមានជីវិតទីបីមានមុខដូចមនុស្ស ហើយសត្វមានជីវិតទីបួនស្រដៀងនឹងឥន្ទ្រីដែលកំពុងហើរ។
8
សត្វមានជីវិតទាំងបួននោះ សត្វនីមួយៗមានស្លាបប្រាំមួយ ហើយមានភ្នែកពេញខ្លួនទាំងនៅជុំវិញ និងខាងក្នុង។ សត្វទាំងនោះពោលឥតឈប់ឈរទាំងយប់ទាំងថ្ងៃថា៖ “វិសុទ្ធ! វិសុទ្ធ! វិសុទ្ធ! ព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដា ព្រះអង្គដែលគង់នៅតាំងពីដើម គង់នៅសព្វថ្ងៃ ហើយដែលត្រូវយាងមក!”។
9
កាលណាសត្វមានជីវិតទាំងនោះថ្វាយសិរីរុងរឿង កិត្តិយស និងការអរព្រះគុណដល់ព្រះអង្គដែលគង់លើបល្ល័ង្ក គឺដល់ព្រះអង្គដែលមានព្រះជន្មរស់រហូតអស់កល្បជាអង្វែងតរៀងទៅ
10
ពួកចាស់ទុំទាំងម្ភៃបួននាក់ក៏នឹងក្រាបចុះនៅចំពោះព្រះអង្គដែលគង់លើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គដែលមានព្រះជន្មរស់រហូតអស់កល្បជាអង្វែងតរៀងទៅ ព្រមទាំងបោះមកុដរបស់ខ្លួននៅមុខបល្ល័ង្ក ហើយពោលថា៖
11
“ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គស័ក្ដិសមនឹងទទួលសិរីរុងរឿង កិត្តិយស និងព្រះចេស្ដា ដ្បិតព្រះអង្គបាននិម្មិតបង្កើតរបស់សព្វសារពើ។ ដោយសារតែបំណងព្រះហឫទ័យរបស់ព្រះអង្គ របស់សព្វសារពើមាននៅ និងត្រូវបាននិម្មិតបង្កើត”៕
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22