bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Revelation 22
Revelation 22
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
1
បន្ទាប់មក ទូតសួគ៌នោះ បានបង្ហាញឲ្យខ្ញុំឃើញទន្លេ នៃទឹកជីវិតដ៏ភ្លឺចិញ្ចាចដូចកែវចរណៃ ហូរចេញមកពីបល្ល័ង្ករបស់ព្រះ និងរបស់កូនចៀម
2
កាត់កណ្ដាលផ្លូវរបស់ទីក្រុងនោះ។ នៅសងខាងទន្លេ មានដើមឈើនៃជីវិតដែលបង្កើតផ្លែដប់ពីរប្រភេទ គឺផ្ដល់ផ្លែជារៀងរាល់ខែ ហើយស្លឹករបស់ដើមឈើនោះ ក៏សម្រាប់ការប្រោសឲ្យជាដល់ប្រជាជាតិនានា។
3
នៅទីនោះនឹងលែងមានបណ្ដាសាអ្វីទៀតឡើយ។ បល្ល័ង្ករបស់ព្រះ និងរបស់កូនចៀម នឹងស្ថិតនៅក្នុងទីក្រុងនោះ ហើយពួកបាវបម្រើរបស់ព្រះអង្គនឹងបម្រើព្រះអង្គ
4
ព្រមទាំងឃើញព្រះភក្ត្ររបស់ព្រះអង្គ ហើយព្រះនាមរបស់ព្រះអង្គនឹងនៅលើថ្ងាសរបស់ពួកគេ។
5
នៅទីនោះ នឹងលែងមានយប់ទៀត ហើយពួកគេមិនត្រូវការពន្លឺចង្កៀង និងពន្លឺព្រះអាទិត្យឡើយ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះនឹងបំភ្លឺពួកគេ ហើយពួកគេនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ។
6
រួចទូតសួគ៌នោះ និយាយនឹងខ្ញុំថា៖ “ពាក្យទាំងនេះគួរឲ្យទុកចិត្ត ហើយពិតប្រាកដ។ ព្រះអម្ចាស់ជាព្រះនៃវិញ្ញាណរបស់បណ្ដាព្យាការី បានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមក ដើម្បីបង្ហាញឲ្យពួកបាវបម្រើរបស់ព្រះអង្គឃើញអ្វីដែលត្រូវតែកើតឡើងក្នុងពេលឆាប់ៗ”។
7
“មើល៍! យើងនឹងមកក្នុងពេលឆាប់ៗ! មានពរហើយ អ្នកដែលរក្សាពាក្យព្យាកររបស់សៀវភៅនេះ!”។
8
ខ្ញុំ យ៉ូហាន ជាអ្នកដែលបានឮ និងបានឃើញការទាំងនេះ។ នៅពេលខ្ញុំបានឮ និងបានឃើញ ខ្ញុំក៏ក្រាបថ្វាយបង្គំនៅទៀបជើងរបស់ទូតសួគ៌ដែលបង្ហាញឲ្យខ្ញុំឃើញការទាំងនេះ
9
ប៉ុន្តែទូតនោះនិយាយនឹងខ្ញុំថា៖ “កុំធ្វើដូច្នេះឡើយ! ខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក ជាមួយបងប្អូនរបស់អ្នក ដែលជាព្យាការី និងជាមួយអ្នកដែលរក្សាព្រះបន្ទូលរបស់សៀវភៅនេះដែរ។ ចូរថ្វាយបង្គំព្រះចុះ!”។
10
ទូតនោះនិយាយនឹងខ្ញុំទៀតថា៖ “កុំបិទត្រាពាក្យព្យាកររបស់សៀវភៅនេះឡើយ ដ្បិតពេលកំណត់ជិតដល់ហើយ។
11
អ្នកដែលប្រព្រឹត្តអំពើអយុត្តិធម៌ ចូរឲ្យអ្នកនោះបន្តប្រព្រឹត្តអំពើអយុត្តិធម៌ចុះ; អ្នកដែលស្មោកគ្រោក ចូរឲ្យអ្នកនោះបន្តនៅស្មោកគ្រោកចុះ; អ្នកដែលសុចរិត ចូរឲ្យអ្នកនោះបន្តប្រព្រឹត្តសេចក្ដីសុចរិតចុះ; អ្នកដែលវិសុទ្ធ ចូរឲ្យអ្នកនោះបន្តត្រូវបានធ្វើឲ្យវិសុទ្ធចុះ”។
12
“មើល៍! យើងនឹងមកក្នុងពេលឆាប់ៗ ទាំងយករង្វាន់របស់យើងមកជាមួយ ដើម្បីតបសងម្នាក់ៗតាមអំពើរបស់ខ្លួន!
13
យើងជា ‘អាលផា’ និងជា ‘អូមេកា’ ជាដើម និងជាចុង ជាដើមដំបូង និងជាទីបញ្ចប់។
14
“មានពរហើយ អ្នកដែលលាងសម្អាតអាវវែងរបស់ខ្លួន ដើម្បីឲ្យខ្លួនឯងមានសិទ្ធិដល់ដើមឈើនៃជីវិត ហើយអាចចូលទៅក្នុងទីក្រុងតាមទ្វារ!
15
រីឯពួកឆ្កែ ពួកធ្វើមន្តអាគម ពួកអសីលធម៌ខាងផ្លូវភេទ ពួកឃាតករ ពួកថ្វាយបង្គំរូបបដិមាករ ព្រមទាំងអស់អ្នកដែលស្រឡាញ់ និងប្រព្រឹត្តសេចក្ដីកុហក ពួកទាំងនោះនឹងនៅខាងក្រៅ។
16
“យើង យេស៊ូវ បានចាត់ទូត របស់យើងឲ្យមកធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះដល់អ្នករាល់គ្នា សម្រាប់ក្រុមជំនុំទាំងឡាយ។ យើងជាឫស និងជាពូជពង្សរបស់ដាវីឌ ជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចាច”។
17
ព្រះវិញ្ញាណ និងកូនក្រមុំពោលថា៖ “សូមយាងមក!” អ្នកដែលឮ ក៏ចូរនិយាយថា៖ “សូមយាងមក!”។ អ្នកដែលស្រេក ចូរឲ្យអ្នកនោះចូលមក; អ្នកដែលចង់បាន ចូរឲ្យអ្នកនោះទទួលទឹកនៃជីវិតដោយឥតបង់ថ្លៃ។
18
ខ្ញុំសូមធ្វើបន្ទាល់ ដល់អស់អ្នកដែលឮពាក្យព្យាកររបស់សៀវភៅនេះថា ប្រសិនបើអ្នកណាបន្ថែមអ្វីទៅក្នុងសេចក្ដីទាំងនេះ ព្រះនឹងបន្ថែមគ្រោះកាចដែលមានសរសេរទុកក្នុងសៀវភៅនេះដល់អ្នកនោះ
19
ប្រសិនបើអ្នកណាដកអ្វីចេញពីពាក្យព្យាកររបស់សៀវភៅនេះ ព្រះនឹងដកចំណែករបស់អ្នកនោះចេញពីដើមឈើនៃជីវិត និងពីក្រុងដ៏វិសុទ្ធ ដែលមានសរសេរទុកក្នុងសៀវភៅនេះ។
20
ព្រះអង្គដែលធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះ មានបន្ទូលថា៖ “មែនហើយ យើងនឹងមកក្នុងពេលឆាប់ៗ!”។ អាម៉ែន! ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក!
21
សូមឲ្យព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវ ស្ថិតនៅជាមួយវិសុទ្ធជនទាំងអស់ ! អាម៉ែន ៕:៚
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22