bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Revelation 14
Revelation 14
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 15 →
1
បន្ទាប់មក ខ្ញុំបានសង្កេតមើល នោះមើល៍! កូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយអ្នកដែលនៅជាមួយកូនចៀមមាន ១៤៤ ០០០ នាក់។ ពួកគេមានព្រះនាមរបស់កូនចៀម និងព្រះនាមព្រះបិតារបស់កូនចៀមសរសេរនៅលើថ្ងាសរបស់ពួកគេ។
2
រួចខ្ញុំឮសំឡេងមួយពីលើមេឃ ដូចជាសូរសន្ធឹកទឹកដ៏ច្រើន និងដូចជាសំឡេងផ្គរលាន់យ៉ាងខ្លាំង។ សំឡេងដែលខ្ញុំបានឮនោះ ដូចជាអ្នកលេងពិណកំពុងលេងពិណរបស់ខ្លួនដែរ។
3
គេច្រៀងអ្វីមួយដូចជា ចម្រៀងថ្មី នៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកចាស់ទុំ។ គ្មានអ្នកណាអាចរៀនចម្រៀងនោះបានឡើយ លើកលែងតែ ១៤៤ ០០០ នាក់នោះ ដែលត្រូវបានលោះមកវិញពីផែនដីប៉ុណ្ណោះ។
4
អ្នកទាំងនោះជាអ្នកដែលមិនបានធ្វើឲ្យខ្លួនឯងសៅហ្មងជាមួយនឹងស្ត្រីទេ ដ្បិតពួកគេជាពួកព្រហ្មចារី។ អ្នកទាំងនោះជាអ្នកដែលតាមកូនចៀម ទៅទីណាក៏ដោយដែលកូនចៀមទៅ។ អ្នកទាំងនោះត្រូវបានលោះមកវិញពីចំណោមមនុស្ស ទុកជាផលដំបូងថ្វាយព្រះ និងកូនចៀម។
5
គ្មានសេចក្ដីកុហក ណាត្រូវបានរកឃើញក្នុងមាត់របស់ពួកគេទេ ពួកគេឥតសៅហ្មងឡើយ ។
6
ក្រោយមក ខ្ញុំឃើញទូតសួគ៌មួយរូបទៀតហើរនៅលើអាកាស ទាំងនាំដំណឹងល្អដ៏អស់កល្បជានិច្ច ដើម្បីប្រកាសដល់អ្នកដែលរស់នៅលើផែនដី គឺដល់គ្រប់ទាំងប្រជាជាតិ ពូជសាសន៍ ភាសា និងជនជាតិ។
7
ទូតនោះបន្លឺសំឡេងយ៉ាងខ្លាំងថា៖ “ចូរកោតខ្លាចព្រះ ហើយថ្វាយសិរីរុងរឿងដល់ព្រះអង្គចុះ ដ្បិតពេលវេលានៃការជំនុំជម្រះរបស់ព្រះអង្គមកដល់ហើយ។ ចូរថ្វាយបង្គំព្រះអង្គដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងប្រភពទឹកនានាចុះ”។
8
មានទូតសួគ៌មួយរូបទៀត ជាទូតទីពីរ បានតាមមក ពោលថា៖ “រលំហើយ! បាប៊ីឡូនដ៏ធំ បានរលំហើយ! នាងឲ្យអស់ទាំងប្រជាជាតិផឹកស្រានៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង ដែលនាំមកនូវសេចក្ដីក្រេវក្រោធ!”។
9
មានទូតសួគ៌មួយរូបទៀត ជាទូតទីបីបានតាមទូតទាំងពីរមក បន្លឺសំឡេងយ៉ាងខ្លាំងថា៖ “ប្រសិនបើអ្នកណាថ្វាយបង្គំសត្វតិរច្ឆាននោះ និងរូបសំណាករបស់វា ហើយទទួលសញ្ញាសម្គាល់នៅលើថ្ងាស ឬនៅលើដៃរបស់ខ្លួន
10
អ្នកនោះនឹងផឹកស្រានៃសេចក្ដីក្រេវក្រោធរបស់ព្រះ ដែលត្រូវបានចាក់ដោយឥតលាយ ទៅក្នុងពែងនៃព្រះពិរោធរបស់ព្រះអង្គ ហើយអ្នកនោះនឹងរងការឈឺចាប់ក្នុងភ្លើង និងស្ពាន់ធ័រ នៅមុខបណ្ដាទូតសួគ៌ដ៏វិសុទ្ធ និងនៅមុខកូនចៀម។
11
ផ្សែងនៃការឈឺចាប់របស់ពួកគេ នឹងហុយឡើងរហូតអស់កល្បជាអង្វែងតរៀងទៅ។ ពួកអ្នកដែលថ្វាយបង្គំសត្វតិរច្ឆាន និងរូបសំណាករបស់វា ព្រមទាំងអ្នកណាក៏ដោយដែលទទួលសញ្ញាសម្គាល់ឈ្មោះរបស់វា នឹងគ្មានសេចក្ដីសម្រាកទាំងយប់ទាំងថ្ងៃ។
12
នេះហើយ ជាសេចក្ដីអត់ធ្មត់របស់វិសុទ្ធជនដែលរក្សាសេចក្ដីបង្គាប់របស់ព្រះ និងជំនឿលើព្រះយេស៊ូវ។
13
ពេលនោះ ខ្ញុំឮសំឡេងមួយពីលើមេឃ និយាយថា៖ “ចូរសរសេរដូច្នេះថា: មានពរហើយ មនុស្សស្លាប់ដែលស្លាប់ក្នុងព្រះអម្ចាស់ចាប់ពីឥឡូវនេះទៅ!”។ ព្រះវិញ្ញាណមានបន្ទូលថា៖ “មែនហើយ! ពួកគេនឹងបានសម្រាកពីការនឿយហត់របស់ពួកគេ ដ្បិតការប្រព្រឹត្តរបស់ពួកគេ នឹងជាប់តាមពួកគេ”។
14
ខ្ញុំបានសង្កេតមើលទៀត នោះមើល៍! មានពពកសមួយ ហើយអ្នកដែលអង្គុយលើពពកនោះដូចជាកូនមនុស្ស នៅលើក្បាលរបស់លោកមានមកុដមាស ហើយនៅក្នុងដៃរបស់លោកមានកណ្ដៀវដ៏មុត។
15
មានទូតសួគ៌មួយរូបទៀតចេញមកពីព្រះវិហារ ហើយស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងទៅកាន់អ្នកដែលអង្គុយលើពពកថា៖ “សូមលូកកណ្ដៀវរបស់លោក ហើយច្រូតទៅ! ដ្បិតដល់ពេលច្រូតកាត់ ហើយចម្រូតនៃផែនដីបានទុំហើយ”។
16
ដូច្នេះ អ្នកដែលអង្គុយលើពពកបានបោះកណ្ដៀវរបស់លោកទៅលើផែនដី នោះផែនដីក៏ត្រូវបានច្រូតកាត់។
17
មានទូតសួគ៌មួយរូបទៀតចេញមកពីព្រះវិហារនៅស្ថានសួគ៌ ទាំងកាន់កណ្ដៀវដ៏មុតដែរ។
18
ពេលនោះ មានទូតសួគ៌មួយរូបទៀតចេញមកពីអាសនា ជាទូតដែលមានអំណាចលើភ្លើង ទូតនោះស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងទៅកាន់ទូតដែលមានកណ្ដៀវដ៏មុតនោះថា៖ “ចូរលូកកណ្ដៀវដ៏មុតរបស់អ្នក ហើយប្រមូលចង្កោមទំពាំងបាយជូរនៃផែនដីចុះ! ដ្បិតផ្លែទំពាំងបាយជូរបានទុំហើយ”។
19
ដូច្នេះ ទូតសួគ៌នោះក៏លូកកណ្ដៀវទៅលើផែនដី ហើយប្រមូលទំពាំងបាយជូរនៃផែនដី រួចបោះទៅក្នុងទីបញ្ជាន់ផ្លែដ៏ធំនៃសេចក្ដីក្រេវក្រោធរបស់ព្រះ។
20
ទីបញ្ជាន់ផ្លែនោះត្រូវបានជាន់នៅខាងក្រៅទីក្រុង ក៏មានឈាមហូរចេញមកពីទីបញ្ជាន់ផ្លែនោះ ឡើងដល់ត្រឹមបង្ហៀរសេះ ចម្ងាយបីរយគីឡូម៉ែត្រ ៕
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22