bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Revelation 2
Revelation 2
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 3 →
1
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅអេភេសូរថា: ‘ព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្តស្ដាំរបស់ព្រះអង្គ គឺព្រះអង្គដែលយាងនៅកណ្ដាលចំណោមជើងចង្កៀងមាសទាំងប្រាំពីរ មានបន្ទូលដូច្នេះ៖
2
“យើងស្គាល់កិច្ចការរបស់អ្នក ទាំងការនឿយហត់ និងការអត់ធ្មត់របស់អ្នក ព្រមទាំងដឹងថា អ្នកមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់បានឡើយ។ អ្នកបានល្បងលពួកដែលហៅខ្លួនឯងថាសាវ័ក ប៉ុន្តែតាមពិតមិនមែនជាសាវ័ក ហើយឃើញថាពួកគេជាអ្នកភូតភរ។
3
អ្នកមានការអត់ធ្មត់ ហើយបានទ្រាំទ្រព្រោះតែនាមរបស់យើង ក៏មិនបាននឿយហត់ឡើយ។
4
យ៉ាងណាមិញ យើងមានការនេះប្រកាន់នឹងអ្នក គឺថាអ្នកបានបោះបង់ចោលសេចក្ដីស្រឡាញ់ដំបូងរបស់អ្នកហើយ។
5
ដូច្នេះ ចូរនឹកចាំថា អ្នកបានធ្លាក់ចុះពីកន្លែងណា រួចកែប្រែចិត្ត ព្រមទាំងធ្វើកិច្ចការដែលអ្នកបានធ្វើនៅដើមដំបូងវិញចុះ! បើមិនដូច្នោះទេ យើងនឹងមករកអ្នក ហើយដកយកជើងចង្កៀងរបស់អ្នកពីកន្លែងដើម លុះត្រាតែអ្នកបានកែប្រែចិត្ត។
6
ក៏ប៉ុន្តែអ្នកមានចំណុចល្អមួយ គឺថាអ្នកស្អប់ទង្វើរបស់ពួកនីកូឡាស ដែលយើងក៏ស្អប់ដែរ”។
7
‘អ្នកដែលមានត្រចៀក ចូរស្ដាប់អ្វីដែលព្រះវិញ្ញាណមានបន្ទូលនឹងក្រុមជំនុំទាំងឡាយចុះ! ចំពោះអ្នកដែលមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះហូបពីដើមឈើនៃជីវិត ដែលមាននៅស្ថានបរមសុខរបស់ព្រះ’។
8
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅស្មឺណាថា: ‘ព្រះអង្គដែលជាដើម និងជាចុង គឺព្រះអង្គដែលបានសុគត ហើយមានព្រះជន្មរស់ឡើងវិញ មានបន្ទូលដូច្នេះ៖
9
“យើងស្គាល់ ទុក្ខវេទនា និងភាពក្រីក្ររបស់អ្នកហើយ ប៉ុន្តែតាមពិតអ្នកជាអ្នកមានទេ។ យើងស្គាល់ពាក្យមួលបង្កាច់របស់ពួកដែលហៅខ្លួនឯងថាជាជនជាតិយូដាហើយ ប៉ុន្តែតាមពិតមិនមែនជាជនជាតិយូដា គឺជាពួកខាងសាលាប្រជុំរបស់សាតាំងវិញ”។
10
កុំខ្លាចអ្វីដែលអ្នករៀបនឹងរងទុក្ខនោះឡើយ។ មើល៍! មាររៀបនឹងបោះអ្នកខ្លះពីចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានល្បងល ហើយអ្នករាល់គ្នានឹងរងទុក្ខវេទនាអស់ដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់មរណភាពចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក”។
11
‘អ្នកដែលមានត្រចៀក ចូរស្ដាប់អ្វីដែលព្រះវិញ្ញាណមានបន្ទូលនឹងក្រុមជំនុំទាំងឡាយចុះ! អ្នកដែលមានជ័យជម្នះ នឹងមិនរងទុក្ខពីសេចក្ដីស្លាប់ទីពីរសោះឡើយ’។
12
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅពើកាម៉ុសថា: ‘ព្រះអង្គដែលមានដាវមុខពីរដ៏មុត មានបន្ទូលដូច្នេះ៖
13
“យើងស្គាល់ កន្លែងដែលអ្នករស់នៅ ជាកន្លែងមានបល្ល័ង្ករបស់សាតាំង។ ប៉ុន្តែអ្នកកាន់ខ្ជាប់នូវនាមរបស់យើង ហើយមិនបានបដិសេធជំនឿលើយើងឡើយ សូម្បីតែនៅគ្រារបស់អាន់ទីប៉ាសសាក្សីស្មោះត្រង់របស់យើង ដែលត្រូវគេសម្លាប់ក្នុងចំណោមអ្នករាល់គ្នា ជាកន្លែងដែលសាតាំងរស់នៅ។
14
យ៉ាងណាមិញ យើងមានរឿងខ្លះប្រកាន់នឹងអ្នក គឺថានៅទីនោះ អ្នកមានពួកកាន់តាមសេចក្ដីបង្រៀនរបស់បាឡាមដែលបង្រៀនបាឡាក ឲ្យដាក់ហេតុបណ្ដាលឲ្យជំពប់ដួលនៅមុខកូនចៅអ៊ីស្រាអែល គឺឲ្យហូបអាហារដែលសែនដល់រូបបដិមាករ និងឲ្យប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ។
15
ដូចគ្នាដែរ អ្នកក៏មានពួកកាន់តាមសេចក្ដីបង្រៀនរបស់ពួកនីកូឡាស ។
16
ដូច្នេះ ចូរកែប្រែចិត្ត បើមិនដូច្នោះទេ យើងនឹងមករកអ្នកភ្លាម ហើយច្បាំងនឹងពួកគេដោយដាវពីមាត់របស់យើង”។
17
‘អ្នកដែលមានត្រចៀក ចូរស្ដាប់អ្វីដែលព្រះវិញ្ញាណមានបន្ទូលនឹងក្រុមជំនុំទាំងឡាយចុះ! ចំពោះអ្នកដែលមានជ័យជម្នះ យើងនឹងឲ្យម៉ាណាដែលលាក់ទុកដល់អ្នកនោះ ព្រមទាំងឲ្យដុំថ្មសមួយដល់អ្នកនោះ ហើយនៅលើដុំថ្មនោះមានសរសេរឈ្មោះថ្មីដែលគ្មានអ្នកណាស្គាល់ឡើយ លើកលែងតែអ្នកទទួលប៉ុណ្ណោះ’។
18
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅធាទេរ៉ាថា: ‘ព្រះបុត្រារបស់ព្រះ ដែលមានព្រះនេត្រដូចអណ្ដាតភ្លើង ហើយព្រះបាទាស្រដៀងនឹងលង្ហិនដ៏ភ្លឺរលោង មានបន្ទូលដូច្នេះ៖
19
“យើងស្គាល់កិច្ចការរបស់អ្នក ទាំងស្គាល់សេចក្ដីស្រឡាញ់ ជំនឿ ការងារបម្រើ និងការអត់ធ្មត់របស់អ្នក ព្រមទាំងដឹងថាកិច្ចការក្រោយៗរបស់អ្នក ប្រសើរជាងកិច្ចការដំបូងទៅទៀត។
20
យ៉ាងណាមិញ យើងមានការនេះ ប្រកាន់នឹងអ្នក គឺថាអ្នកបណ្ដោយយេសិបិល ជាស្ត្រីដែលហៅខ្លួនឯងថាព្យាការិនី។ នាងបង្រៀន និងបោកបញ្ឆោតបាវបម្រើរបស់យើងឲ្យប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ និងឲ្យហូបអាហារដែលសែនដល់រូបបដិមាករទៀតផង។
21
យើងបានទុកពេលឲ្យនាងកែប្រែចិត្ត ប៉ុន្តែនាងមិនព្រម កែប្រែចិត្តពីអំពើអសីលធម៌ខាងផ្លូវភេទរបស់នាងឡើយ។
22
មើល៍! យើងនឹងបោះនាងទៅលើគ្រែអ្នកជំងឺ ព្រមទាំងបោះពួកប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងទៅក្នុងទុក្ខវេទនាយ៉ាងខ្លាំង លុះត្រាតែពួកគេបានកែប្រែចិត្តពីអំពើរបស់នាង។
23
យើងនឹងសម្លាប់កូនចៅរបស់នាង ដោយអាសន្នរោគ នោះក្រុមជំនុំទាំងអស់នឹងដឹងថា យើងជាអ្នកដែលស្ទង់មើលគំនិត និងចិត្ត ហើយតបសងអ្នករាល់គ្នាតាមអំពើរៀងៗខ្លួន។
24
រីឯចំពោះអ្នករាល់គ្នា និងអ្នកឯទៀតនៅធាទេរ៉ា ដែលមិនបានទទួលយកសេចក្ដីបង្រៀននេះ ហើយមិនបានស្គាល់សេចក្ដីដែលគេហៅថា “ជម្រៅរបស់សាតាំង” យើងនឹងប្រាប់ថា យើងនឹងមិនដាក់បន្ទុកផ្សេងទៀតលើអ្នករាល់គ្នាឡើយ
25
គ្រាន់តែកាន់ខ្ជាប់នូវអ្វីដែលអ្នករាល់គ្នាមាន រហូតដល់យើងមកវិញចុះ។
26
ចំពោះអ្នកដែលមានជ័យជម្នះ និងអ្នកដែលកាន់តាមកិច្ចការរបស់យើងរហូតដល់ទីបញ្ចប់ យើងនឹងឲ្យសិទ្ធិអំណាចលើប្រជាជាតិទាំងឡាយដល់អ្នកនោះ——
27
អ្នកនោះនឹងគ្រប់គ្រង ប្រជាជាតិទាំងឡាយដោយដំបងដែក ដូចដែលគេវាយកម្ទេចភាជនៈដី ——
28
គឺដូចដែលយើងបានទទួលពីព្រះបិតារបស់យើងដែរ។ យើងនឹងឲ្យផ្កាយព្រឹកដល់អ្នកនោះដែរ”។
29
‘អ្នកដែលមានត្រចៀក ចូរស្ដាប់អ្វីដែលព្រះវិញ្ញាណមានបន្ទូលនឹងក្រុមជំនុំទាំងឡាយចុះ!’”៕
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22