bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Revelation 21
Revelation 21
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 22 →
1
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានកន្លងផុតទៅ ហើយសមុទ្រក៏គ្មានទៀតដែរ។
2
ពេលនោះ ខ្ញុំ ឃើញក្រុងដ៏វិសុទ្ធ គឺយេរូសាឡិមថ្មី ចុះមកពីលើមេឃមកពីព្រះ ទាំងរៀបចំជាស្រេច ដូចកូនក្រមុំតុបតែងខ្លួនទទួលស្វាមី។
3
ខ្ញុំឮសំឡេងយ៉ាងខ្លាំងចេញពីបល្ល័ង្ក ថា៖ “មើល៍! លំនៅ របស់ព្រះនៅជាមួយមនុស្សហើយ ព្រះអង្គនឹងតាំងលំនៅ ជាមួយពួកគេ។ ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះផ្ទាល់នឹងគង់នៅជាមួយពួកគេ ហើយធ្វើជាព្រះរបស់ពួកគេ ។
4
ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ។ សេចក្ដីស្លាប់នឹងលែងមានទៀតឡើយ ហើយក៏លែងមានទុក្ខព្រួយ ការយំសោក ឬការឈឺចាប់ទៀតដែរ ដ្បិតអ្វីៗពីមុនបានកន្លងផុតទៅហើយ”។
5
ព្រះអង្គដែលគង់លើបល្ល័ង្កមានបន្ទូលថា៖ “មើល៍! យើងធ្វើឲ្យអ្វីៗទាំងអស់ថ្មីឡើងវិញ!”។ ព្រះអង្គមានបន្ទូលទៀតថា៖ “ចូរកត់ទុកចុះ ដ្បិតពាក្យទាំងនេះគួរឲ្យទុកចិត្ត ហើយពិតប្រាកដ”។
6
ព្រះអង្គមានបន្ទូលនឹងខ្ញុំទៀតថា៖ “សម្រេចហើយ! យើងជា ‘អាលផា’ និងជា ‘អូមេកា’ ជាដើមដំបូង និងជាទីបញ្ចប់។ ចំពោះអ្នកដែលស្រេក យើងនឹងឲ្យទឹកពីប្រភពទឹកនៃជីវិតដោយឥតគិតថ្លៃ។
7
អ្នកដែលមានជ័យជម្នះនឹងទទួលការទាំងនេះជាមរតក គឺយើងនឹងធ្វើជាព្រះរបស់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង។
8
ប៉ុន្តែសម្រាប់ពួកកំសាក ពួកឥតជំនឿ ពួកគួរឲ្យស្អប់ខ្ពើម ពួកឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និងអស់ទាំងអ្នកភូតភរ ចំណែករបស់ពួកគេនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់ធ័រ។ នេះហើយ ជាសេចក្ដីស្លាប់ទីពីរ។
9
បន្ទាប់មក ទូតសួគ៌មួយរូបក្នុងចំណោមទូតសួគ៌ទាំងប្រាំពីររូបដែលកាន់ពែងប្រាំពីរដែលពេញដោយគ្រោះកាចចុងក្រោយទាំងប្រាំពីរ បានចូលមកនិយាយនឹងខ្ញុំថា៖ “មក៍! ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម”។
10
ទូតសួគ៌នោះក៏នាំខ្ញុំដែលលង់ក្នុងវិញ្ញាណទៅលើភ្នំមួយដ៏ធំ ហើយខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញក្រុងដ៏វិសុទ្ធ គឺយេរូសាឡិមដែលចុះមកពីលើមេឃមកពីព្រះ។
11
ទីក្រុងនោះមានសិរីរុងរឿងរបស់ព្រះ ប្រភពពន្លឺរបស់នាង ស្រដៀងនឹងត្បូងដ៏មានតម្លៃ ដូចត្បូងចាសស្ពើរ ហើយថ្លាដូចកែវចរណៃ។
12
នាងមានកំពែងក្រុងដ៏ធំ ហើយខ្ពស់ មានទ្វារក្រុងដប់ពីរ និងមានទូតសួគ៌ដប់ពីររូបនៅទ្វារទាំងនោះ ព្រមទាំងមានឈ្មោះចារឹកនៅទ្វារទាំងនោះ ជាឈ្មោះរបស់កុលសម្ព័ន្ធទាំងដប់ពីររបស់កូនចៅអ៊ីស្រាអែល។
13
នៅទិសខាងកើតមានទ្វារបី នៅទិសខាងជើងមានទ្វារបី នៅទិសខាងត្បូងមានទ្វារបី ហើយនៅទិសខាងលិចមានទ្វារបី។
14
រីឯកំពែងក្រុងមានគ្រឹះដប់ពីរ ហើយនៅលើគ្រឹះទាំងនោះ មានឈ្មោះដប់ពីររបស់សាវ័កទាំងដប់ពីរនៃកូនចៀម។
15
ទូតសួគ៌ដែលនិយាយនឹងខ្ញុំនោះ កាន់ដើមត្រែងមាសមួយជារង្វាស់ ដើម្បីវាស់ទីក្រុង ទ្វារក្រុង និងកំពែងក្រុង។
16
ទីក្រុងនោះមានរាងបួនជ្រុង បណ្ដោយ និងទទឹងមានប្រវែងស្មើគ្នា។ ទូតសួគ៌នោះវាស់ទីក្រុងដោយដើមត្រែងនោះ ក៏ឃើញមាន ១២ ០០០ ស្តាឌៀន គឺទាំងបណ្ដោយ ទទឹង និងកម្ពស់មានប្រវែងស្មើគ្នា។
17
ទូតនោះវាស់កំពែងក្រុងតាមរង្វាស់របស់មនុស្ស ដែលជារង្វាស់របស់ទូតសួគ៌ដែរ ក៏ឃើញមាន ១៤៤ ហត្ថ ។
18
កំពែងក្រុងធ្វើពីត្បូងចាសស្ពើរ ហើយទីក្រុងធ្វើពីមាសសុទ្ធ ថ្លាដូចកែវ។
19
គ្រឹះរបស់កំពែងក្រុងត្រូវបានតុបតែងដោយត្បូងដ៏មានតម្លៃគ្រប់យ៉ាង: គ្រឹះទីមួយជាត្បូងចាសស្ពើរ ទីពីរជាត្បូងកណ្ដៀង ទីបីជាត្បូងខាលសេដូនី ទីបួនជាត្បូងមរកត
20
ទីប្រាំជាត្បូងផ្កាយ ទីប្រាំមួយជាត្បូងឡាំបៀ ទីប្រាំពីរជាត្បូងត្រួយចេក ទីប្រាំបីជាត្បូងបេរីល ទីប្រាំបួនជាត្បូងតូប៉ាស ទីដប់ជាត្បូងយក់ ទីដប់មួយជាត្បូងហ្គាណែត ទីដប់ពីរជាត្បូងអាំមិទ្ធិស។
21
រីឯទ្វារក្រុងទាំងដប់ពីរធ្វើពីគជ់ដប់ពីរ ទ្វារនីមួយៗធ្វើពីគជ់មួយ ហើយផ្លូវ នៃទីក្រុងធ្វើពីមាសសុទ្ធ ថ្លាដូចកែវ។
22
ខ្ញុំមិនឃើញព្រះវិហារនៅក្នុងទីក្រុងនោះទេ ដ្បិតព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្ដា និងកូនចៀម ជាព្រះវិហាររបស់ទីក្រុងនោះ។
23
ទីក្រុងនោះមិនត្រូវការព្រះអាទិត្យ ឬព្រះចន្ទដើម្បីបំភ្លឺឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះបានបំភ្លឺទីក្រុងនោះហើយ រីឯចង្កៀងរបស់ទីក្រុងនោះ គឺកូនចៀម។
24
ប្រជាជាតិនានា នឹងដើរចុះដើរឡើងដោយពន្លឺរបស់ទីក្រុងនោះ ហើយបណ្ដាស្ដេចនៃផែនដីនឹងនាំសិរីរុងរឿងរបស់ខ្លួនមកក្នុងទីក្រុងនោះ ។
25
ទ្វារក្រុងរបស់នាងនឹងមិនបិទនៅពេលថ្ងៃសោះឡើយ ហើយនៅទីនោះនឹងគ្មានយប់ទេ។
26
គេនឹងនាំសិរីរុងរឿង និងកិត្តិយសរបស់ប្រជាជាតិនានាមកក្នុងទីក្រុងនោះ។
27
គ្រប់ទាំងអ្វីដែលមិនបរិសុទ្ធ និងអ្នកដែលប្រព្រឹត្តសេចក្ដីគួរឲ្យស្អប់ខ្ពើម ឬសេចក្ដីកុហក នឹងចូលទៅក្នុងទីក្រុងនោះមិនបានសោះឡើយ គឺមានតែអ្នកដែលត្រូវបានកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ ទើបចូលទៅបាន៕
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22