bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Revelation 13
Revelation 13
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 14 →
1
បន្ទាប់មក ខ្ញុំឃើញសត្វតិរច្ឆានមួយឡើងមកពីសមុទ្រ។ វាមានស្នែងដប់ និងក្បាលប្រាំពីរ មានមកុដរាជ្យដប់នៅលើស្នែងរបស់វា ហើយនៅលើក្បាលរបស់វាមានឈ្មោះជាពាក្យប្រមាថព្រះ។
2
សត្វតិរច្ឆានដែលខ្ញុំឃើញនោះស្រដៀងនឹងខ្លារខិន ជើងវាដូចជើងខ្លាឃ្មុំ ហើយមាត់វាដូចមាត់សិង្ហ។ នាគបានប្រគល់មហិទ្ធិឫទ្ធិ និងរាជ្យបល្ល័ង្ករបស់ខ្លួន ព្រមទាំងសិទ្ធិអំណាចដ៏ធំដល់សត្វនោះ។
3
ក្បាលមួយក្នុងក្បាលទាំងប្រាំពីររបស់សត្វនោះ ហាក់ដូចជាត្រូវរបួសដល់ស្លាប់ ប៉ុន្តែរបួសមរណៈរបស់វាបានជាសះស្បើយវិញ។ ផែនដីទាំងមូលក៏ស្ងើច ហើយទៅតាមសត្វតិរច្ឆាននោះ។
4
ពួកគេថ្វាយបង្គំនាគ ពីព្រោះវាបានប្រគល់សិទ្ធិអំណាចដល់សត្វតិរច្ឆាននោះ។ ពួកគេក៏ថ្វាយបង្គំសត្វតិរច្ឆាននោះដែរ ទាំងពោលថា៖ “តើនរណាអាចប្រៀបផ្ទឹមនឹងសត្វតិរច្ឆាននេះបាន? តើនរណាអាចតយុទ្ធនឹងវាបាន?”។
5
មានមាត់មួយដែលពោលពាក្យព្រហើន និងពាក្យប្រមាថព្រះ ប្រទានដល់សត្វតិរច្ឆាននោះ ហើយមានសិទ្ធិអំណាចធ្វើសកម្មភាពសែសិបពីរខែ ប្រទានដល់វាដែរ។
6
វាក៏ហាមាត់និយាយប្រមាថទាស់នឹងព្រះ ហើយនិយាយប្រមាថព្រះនាមរបស់ព្រះអង្គ និងលំនៅ របស់ព្រះអង្គ គឺបណ្ដាអ្នកដែលស្ថិតនៅលើមេឃ។
7
វាត្រូវបានប្រទានឲ្យធ្វើសង្គ្រាមទាស់នឹងវិសុទ្ធជន ហើយឈ្នះពួកគេ ថែមទាំងមានសិទ្ធិអំណាចលើគ្រប់ទាំងពូជសាសន៍ ជនជាតិ ភាសា និងប្រជាជាតិ ប្រទានដល់វាផង។
8
រីឯអស់អ្នកដែលរស់នៅលើផែនដីនឹងថ្វាយបង្គំវា គឺអស់អ្នកដែលតាំងពីកំណើតនៃពិភពលោកមក គ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសម្លាប់។
9
បើអ្នកណាមានត្រចៀក ចូរស្ដាប់ចុះ!
10
បើមានតម្រូវឲ្យ អ្នកណាជាប់ជាឈ្លើយសឹក អ្នកនោះនឹងជាប់ជាឈ្លើយសឹក; បើមានតម្រូវឲ្យអ្នកណាត្រូវគេសម្លាប់ដោយដាវ អ្នកនោះនឹងត្រូវគេសម្លាប់ដោយដាវ។ នេះហើយ ជាសេចក្ដីអត់ធ្មត់ និងជំនឿរបស់វិសុទ្ធជន។
11
បន្ទាប់មក ខ្ញុំឃើញសត្វតិរច្ឆានមួយទៀតឡើងមកពីផែនដី។ វាមានស្នែងពីរស្រដៀងនឹងស្នែងកូនចៀម ហើយវានិយាយដូចនាគ។
12
វាប្រើអំណាចទាំងអស់របស់សត្វតិរច្ឆានទីមួយនៅមុខសត្វតិរច្ឆានទីមួយ ហើយវាធ្វើឲ្យផែនដី និងអ្នកដែលរស់នៅលើផែនដីថ្វាយបង្គំសត្វតិរច្ឆានទីមួយដែលជាសះស្បើយពីរបួសមរណៈរបស់វា។
13
វាធ្វើទីសម្គាល់ដ៏ធំ រហូតដល់សូម្បីតែធ្វើឲ្យភ្លើងធ្លាក់ពីលើមេឃមកផែនដីនៅមុខមនុស្ស។
14
វាបោកបញ្ឆោតមនុស្សដែលរស់នៅលើផែនដីដោយទីសម្គាល់ដែលត្រូវបានប្រទានឲ្យវាធ្វើនៅមុខសត្វតិរច្ឆាននោះ ទាំងប្រាប់មនុស្សដែលរស់នៅលើផែនដីឲ្យធ្វើរូបសំណាកមួយថ្វាយសត្វតិរច្ឆាននោះដែលត្រូវរបួសដោយមុខដាវ ប៉ុន្តែនៅមានជីវិត។
15
វាត្រូវបានប្រទានឲ្យផ្ដល់ខ្យល់ដង្ហើម ដល់រូបសំណាករបស់សត្វតិរច្ឆាននោះ ដើម្បីឲ្យរូបសំណាករបស់សត្វតិរច្ឆាននោះអាចសូម្បីតែនិយាយ ហើយអាចធ្វើឲ្យអ្នកណាក៏ដោយដែលមិនថ្វាយបង្គំរូបសំណាករបស់សត្វតិរច្ឆាននោះត្រូវបានសម្លាប់ផង។
16
វាបង្ខំមនុស្សទាំងអស់ ទាំងអ្នកតូច និងអ្នកធំ ទាំងអ្នកមាន និងអ្នកក្រ ទាំងមនុស្សមានសេរីភាព និងទាសករ ឲ្យទទួលសញ្ញាសម្គាល់នៅលើដៃស្ដាំ ឬនៅលើថ្ងាសរបស់ពួកគេ
17
ដើម្បីកុំឲ្យអ្នកណាអាចទិញ ឬលក់បានឡើយ លុះត្រាតែអ្នកនោះមានសញ្ញាសម្គាល់នោះ ដែលជាឈ្មោះរបស់សត្វតិរច្ឆាន ឬជាលេខនៃឈ្មោះរបស់វា។
18
ចំណុចនេះតម្រូវឲ្យមានប្រាជ្ញា។ អ្នកដែលមានការយល់ដឹង ត្រូវគណនាលេខរបស់សត្វតិរច្ឆាននោះ ដ្បិតលេខវាជាលេខរបស់មនុស្ស។ លេខនោះគឺ ៦៦៦ ៕
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22