bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Jeremiah 10
Jeremiah 10
Khmer Standard Version 1954 = Hammond Version
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 11 →
1
ជនជាតិអ៊ីស្រាអែលអើយ ចូរនាំគ្នាស្ដាប់សេចក្ដីដែល ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់អ្នករាល់គ្នា!
2
ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «មិនត្រូវយកតំរាប់តាមប្រជាជាតិនានាឡើយ ហើយក៏មិនត្រូវញ័ររន្ធត់ចំពោះទីសំគាល់ ផ្សេងៗនៅលើមេឃ ដូចប្រជាជាតិទាំងឡាយដែរ។
3
ជំនឿសាសនារបស់សាសន៍នានា សុទ្ធតែឥតបានការ។ ពួកគេកាប់ដើមឈើពីក្នុងព្រៃ ហើយជាងក៏យកពន្លាកមកដាប់ឆ្លាក់ធ្វើជារូប
4
រួចគេយកប្រាក់ និងមាសស្រោបពីលើ។ បន្ទាប់មក គេយកដែកគោល និងញញួរ មកដំភ្ជិតរូបនោះកុំអោយរង្គើ។
5
ព្រះទាំងនោះមិនចេះនិយាយទេ គឺប្រៀបបាននឹងទីងមោងចាំចំការត្រសក់ ព្រះទាំងនោះមិនចេះដើរឡើយ ទៅណាមកណា ត្រូវតែមានអ្នកលីសែង។ កុំខ្លាចព្រះទាំងនោះអី ព្រះទាំងនោះមិនចេះធ្វើបាបនរណាទេ ហើយក៏មិនចេះប្រព្រឹត្តអំពើល្អដែរ»។
6
ឱ ព្រះអម្ចាស់ អើយ គ្មានព្រះណាប្រៀបផ្ទឹមនឹង ព្រះអង្គបានឡើយ ព្រះអង្គជាព្រះដ៏ឧត្ដម ហើយព្រះនាមព្រះអង្គក៏ឧត្ដុង្គឧត្ដមដែរ ព្រោះព្រះអង្គប្រកបដោយឫទ្ធិបារមី។
7
មនុស្សទាំងអស់ត្រូវតែកោតខ្លាចព្រះអង្គ ដ្បិតព្រះអង្គជាព្រះមហាក្សត្រ របស់ប្រជាជាតិនានា។ ក្នុងចំណោមប្រជាជាតិនានា និងនៅក្នុងនគរទាំងប៉ុន្មាន គ្មានអ្នកប្រាជ្ញណាផ្ទឹមនឹងព្រះអង្គបានឡើយ។
8
ពួកគេសុទ្ធតែល្ងីល្ងើ និងលេលាទាំងអស់គ្នា ដោយគោរពរូបព្រះធ្វើពីឈើដែលឥតបានការ
9
ពួកគេយកសន្លឹកប្រាក់ពីស្រុកតើស៊ីស និងយកមាសពីស្រុកអ៊ូផាស ហើយអោយជាងទង និងជាងចម្លាក់ យកមាសប្រាក់នោះស្រោបពីលើរូបបដិមា រួចយកក្រណាត់ពណ៌ស្វាយ និងក្រហមទុំ មកពាក់អោយផង។ រូបព្រះទាំងនោះជាស្នាដៃរបស់សិល្បករ។
10
រីឯ ព្រះអម្ចាស់ វិញ ព្រះអង្គជាព្រះនៃសេចក្ដីពិត ព្រះអង្គជាព្រះដែលមានព្រះជន្មគង់នៅ ជាព្រះមហាក្សត្រដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ច។ ពេលព្រះអង្គសំដែងព្រះពិរោធ នោះផែនដីត្រូវញាប់ញ័រ។ ប្រជាជាតិទាំងឡាយពុំអាចទ្រាំទ្រនឹង ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គបានទេ។
11
ចូរប្រាប់ពួកគេថា ព្រះទាំងឡាយដែលពុំបានបង្កើតផ្ទៃមេឃ និងផែនដីមុខជាត្រូវវិនាសបាត់សូន្យពីផែនដី និងពីក្រោមមេឃនេះពុំខាន។
12
រីឯព្រះអម្ចាស់វិញ ព្រះអង្គបានសូនផែនដី ដោយឫទ្ធានុភាពរបស់ព្រះអង្គ ព្រះអង្គបានបង្កើតពិភពលោក ដោយព្រះប្រាជ្ញាញាណរបស់ព្រះអង្គ ព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃ ដោយព្រះតម្រិះរបស់ព្រះអង្គ។
13
ពេលព្រះអង្គបន្លឺព្រះសូរសៀង ទឹកទាំងឡាយមកមូលផ្ដុំគ្នានៅលើមេឃ ពពករសាត់មកពីជើងមេឃ ផ្លេកបន្ទោរបង្អុរភ្លៀងចុះមក ហើយខ្យល់ក៏ចេញពីកន្លែងរបស់វាដែរ។
14
ពេលឃើញស្នាព្រះហស្ដរបស់ព្រះអង្គ មនុស្សទាំងអស់បែរជាងឿងឆ្ងល់ ហើយភ័ន្តភាំងស្មារតី ជាងមាសបែរជាខ្មាសខ្លួនឯង ដោយឆ្លាក់រូបព្រះក្លែងក្លាយឥតបានការ ទាំងនោះ ដែលគ្មានវិញ្ញាណ។
15
ព្រះទាំងនោះឥតបានការអ្វីសោះ ជាវត្ថុគួរអោយមើលងាយ ដែលនឹងត្រូវវិនាសសូន្យ នៅថ្ងៃដែលព្រះជាម្ចាស់ដាក់ទោស។
16
រីឯព្រះរបស់លោកយ៉ាកុបវិញមិនដូច្នោះទេ ព្រះអង្គបានបង្កើតអ្វីៗទាំងអស់ ព្រះអង្គបានជ្រើសរើសអ៊ីស្រាអែល ធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ព្រះអង្គមាននាមថា ព្រះអម្ចាស់ នៃពិភពទាំងមូល។
17
យេរូសាឡឹមអើយ សត្រូវបានឡោមព័ទ្ធអ្នកជុំវិញហើយ! ចូរប្រមូលទ្រព្យសម្បត្តិរបស់អ្នក!
18
ដ្បិត ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «ពេលនេះយើងនឹងលើកអ្នកស្រុកនេះ គ្រវែងចោលអោយឆ្ងាយពីទឹកដី យើងនឹងដេញពួកគេយ៉ាងប្រកិត មិនអោយពួកគេរត់រួចឡើយ»។
19
ខ្ញុំវេទនាហើយ! ខ្ញុំហិនហោចអស់ហើយ! ដំបៅរបស់ខ្ញុំមើលមិនជាទេ! ពីមុនខ្ញុំគិតថា ខ្ញុំឈឺចាប់មែន តែខ្ញុំអាចស៊ូទ្រាំបាន!
20
ប៉ុន្តែ ឥឡូវនេះ ជំរំរបស់ខ្ញុំខូចខាតអស់ រីឯខ្សែចងជំរំក៏ដាច់អស់ដែរ កូនចៅខ្ញុំបានចាកចេញពីខ្ញុំបាត់អស់ទៅហើយ គ្មាននរណាជួយដំឡើងជំរំ និងជួយធ្វើជំរកអោយខ្ញុំសាជាថ្មីឡើយ។
21
នេះជាកំហុសរបស់ពួកមេដឹកនាំដ៏ភ្លីភ្លើ ពួកគេមិនបានស្វែងរក ព្រះអម្ចាស់ ទេ ហេតុនេះហើយបានជាពួកគេត្រូវបរាជ័យ ហើយប្រជាជនដែលនៅក្រោមការគ្រប់គ្រង របស់ពួកគេក៏ត្រូវខ្ចាត់ខ្ចាយអស់ដែរ។
22
ស្ដាប់មើលចុះ សំឡេងដ៏គគ្រឹកគគ្រេង លាន់ឮឡើងពីទិសខាងជើង ដើម្បីមកកំទេចក្រុងទាំងឡាយនៃស្រុកយូដា អោយក្លាយទៅជាទីស្មសាន ជាជំរករបស់ឆ្កែព្រៃ។
23
ឱ ព្រះអម្ចាស់ អើយ ទូលបង្គំយល់ឃើញថា មនុស្សលោកមិនអាចធ្វើជាម្ចាស់លើ កិរិយាមារយាទរបស់ខ្លួនបានទេ ក្នុងដំណើរជីវិត គេពុំអាចតម្រង់ផ្លូវរបស់ខ្លួនបានឡើយ។
24
ឱ ព្រះអម្ចាស់ អើយ សូមកែតម្រង់ទូលបង្គំផង! សូមកែតម្រង់ទូលបង្គំ ដោយអធ្យាស្រ័យ គឺកុំប្រើព្រះពិរោធឡើយ ក្រែងលោទូលបង្គំត្រូវវិនាសសូន្យទៅ។
25
សូមបំបែរព្រះពិរោធរបស់ព្រះអង្គ ទៅលើប្រជាជាតិនានាដែលពុំស្គាល់ព្រះអង្គ ទៅលើប្រជាជនទាំងឡាយដែលពុំគោរពបំរើ ព្រះនាមរបស់ព្រះអង្គ! ដ្បិតពួកគេបានលេបបំបាត់ពូជពង្ស របស់លោកយ៉ាកុប ពួកគេបំបាត់ពូជសាសន៍នេះ ព្រមទាំងបំផ្លាញទឹកដីអោយទៅជា ទីស្មសានទៀតផង។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52