bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Jeremiah 25
Jeremiah 25
Khmer Standard Version 1954 = Hammond Version
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 26 →
1
នេះជាសេចក្ដីដែល ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកយេរេមា ស្ដីអំពីជនជាតិយូដាទាំងមូល នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាបុត្ររបស់ព្រះបាទយ៉ូសៀស ជាស្ដេចស្រុកយូដា ត្រូវនឹងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន។
2
លោកយេរេមាប្រកាសព្រះបន្ទូលនេះដល់អ្នកស្រុកយូដាទាំងអស់ និងអ្នកក្រុងយេរូសាឡឹមទាំងមូលដូចតទៅ:
3
ចាប់ពីឆ្នាំទីដប់បីនៃរជ្ជកាលព្រះបាទយ៉ូសៀសបុត្ររបស់ព្រះបាទអាំម៉ូនជាស្ដេចស្រុកយូដា មកទល់ថ្ងៃនេះ ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំបានម្ភៃបីឆ្នាំហើយ ហើយខ្ញុំក៏បាននាំព្រះបន្ទូលនេះមកប្រាប់អ្នករាល់គ្នា គឺខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាពុំបានស្ដាប់ទេ។
4
ព្រះអម្ចាស់ បានចាត់ព្យាការីទាំងប៉ុន្មានដែលជាអ្នកបំរើរបស់ព្រះអង្គ អោយមករកអ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាមិនយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ឡើយ។
5
លោកទាំងនោះប្រកាសព្រះបន្ទូលថា៖ «អ្នករាល់គ្នាត្រូវងាកចេញពីផ្លូវទុច្ចរិត ឈប់ប្រព្រឹត្តអំពើអាក្រក់ទៀត នោះអ្នករាល់គ្នានឹងបានរស់នៅក្នុងទឹកដី ដែល ព្រះអម្ចាស់ ប្រទានអោយអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នាជារៀងរហូត។
6
កុំរត់តាមព្រះឯទៀតៗដើម្បីគោរពបំរើ និងថ្វាយបង្គំព្រះទាំងនោះឡើយ។ បើអ្នករាល់គ្នាលែងបញ្ឆេះកំហឹងរបស់យើងដោយសូនរូបព្រះទេនោះ យើងក៏មិនធ្វើទោសអ្នករាល់គ្នាដែរ។
7
ប៉ុន្តែ អ្នករាល់គ្នាមិនបានស្ដាប់យើងទេ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ - គឺអ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើងដោយសូនរូបព្រះ ជាហេតុបណ្ដាលអោយអ្នករាល់គ្នាត្រូវវេទនា។
8
ហេតុនេះហើយបានជា ព្រះអម្ចាស់ នៃពិភពទាំងមូល មានព្រះបន្ទូលថា: ដោយអ្នករាល់គ្នាមិនស្ដាប់ពាក្យយើងទេនោះ
9
យើងនឹងចាត់គេទៅហៅប្រជាជាតិទាំងអស់ ដែលនៅស្រុកខាងជើង ព្រមទាំងនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន ជាអ្នកបំរើរបស់យើងអោយមក -នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។ យើងនឹងបង្គាប់អ្នកទាំងនោះអោយវាយលុកស្រុកនេះ និងប្រជាជនដែលរស់នៅក្នុងស្រុក ព្រមទាំងប្រជាជាតិនានាដែលនៅជុំវិញ។ ពួកគេនឹងបំផ្លាញស្រុកទាំងនោះថ្វាយផ្ដាច់ដល់យើង ហើយធ្វើអោយស្រុកទាំងនោះក្លាយទៅជាទីស្មសានរហូតតទៅ។ ពេលមនុស្សម្នាឃើញមហន្តរាយដែលកើតមានគេស្រឡាំងកាំងគ្រប់ៗគ្នា។
10
យើងនឹងធ្វើអោយសំរែកក្អាកក្អាយ ព្រមទាំងចំរៀងរបាំដ៏សប្បាយ និងបទចំរៀងអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាលែងឮក្នុងចំណោមពួកគេ ហើយសំឡេងត្បាល់កិន និងពន្លឺចង្កៀងក៏លែងមានទៀតដែរ។
11
ស្រុកនេះទាំងមូលនឹងត្រូវអន្តរាយ វិនាសហិនហោច ហើយប្រជាជាតិទាំងនោះនឹងទៅជាចំណុះស្ដេចស្រុកបាប៊ីឡូន អស់រយៈពេលចិតសិបឆ្នាំ។
12
លុះរយៈពេលចិតសិបឆ្នាំកន្លងផុតទៅ យើងនឹងដាក់ទោសស្ដេចស្រុកបាប៊ីឡូន ព្រមទាំងប្រជាជាតិនេះ ព្រោះតែអំពើឧក្រិដ្ឋរបស់ពួកគេ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ -យើងនឹងធ្វើអោយស្រុកខាល់ដេក្លាយទៅជាទីស្មសាន រហូតតទៅ។
13
យើងនឹងធ្វើអោយស្រុកនេះរងទុក្ខទោស តាមសេចក្ដីដែលយើងបានប្រកាសប្រឆាំងនឹងពួកគេ ដូចមានចែងទុកក្នុងក្រាំងនេះ ហើយដែលយេរេមាថ្លែងប្រឆាំងនឹងប្រជាជាតិទាំងអស់។
14
យើងក៏អោយប្រជាជាតិជាច្រើន និងស្ដេចដ៏ខ្លាំងពូកែយកស្រុកបាប៊ីឡូននេះធ្វើជាចំណុះ។ យើងនឹងដាក់ទោសពួកគេតាមអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត និងតាមស្នាដៃដែលគេបានសូនធ្វើ»។
15
ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរយកពែងនេះ ដែលពេញដោយស្រានៃកំហឹងពីដៃរបស់យើង ទៅបង្អកប្រជាជាតិទាំងអស់ ដែលយើងចាត់អ្នកអោយទៅរក។
16
ចូរអោយពួកគេផឹក ហើយធីងធោង វង្វេងស្មារតី ដោយឃើញដាវដែលយើងចាត់អោយទៅប្រហារពួកគេ»។
17
ខ្ញុំទទួលយកពែងពីព្រះហស្ដរបស់ ព្រះអម្ចាស់ ហើយបង្អកប្រជាជាតិទាំងអស់ ដែលព្រះអង្គចាត់ខ្ញុំអោយទៅរកនោះ
18
គឺក្រុងយេរូសាឡឹម និងក្រុងទាំងឡាយក្នុងស្រុកយូដា ទាំងស្ដេចទាំងមន្ត្រី ដើម្បីអោយស្រុកនេះវិនាសសូន្យក្លាយទៅជាទីស្មសាន។ ពេលមនុស្សម្នាឃើញគេស្រឡាំងកាំង ហើយប្រើឈ្មោះស្រុកនេះដាក់បណ្ដាសាគ្នា។ នេះជាសភាពការណ៍ដែលកើតមានសព្វថ្ងៃ។
19
ខ្ញុំក៏បង្អកព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ព្រមទាំងនាម៉ឺន មន្ត្រី និងប្រជាជនទាំងមូលរបស់ស្ដេចនោះ
20
ប្រជាជនភាគតិចនៅស្រុកអេស៊ីប។ ស្ដេចទាំងអស់នៅស្រុកអ៊ូស ស្ដេចទាំងអស់នៅស្រុកភីលីស្ទីន គឺស្ដេចនៅក្រុងអាស្កាឡូន ក្រុងកាសា ក្រុងអេក្រូន និងក្រុងអាស្តូឌដែលនៅសេសសល់។
21
ស្រុកអេដុម ស្រុកម៉ូអាប់ និងជនជាតិអាំម៉ូន។
22
ស្ដេចទាំងអស់នៅក្រុងទីរ៉ុស ស្ដេចទាំងអស់នៅក្រុងស៊ីដូន និងស្ដេចទាំងឡាយនៅតាមកោះដែលនៅខាងនាយសមុទ្រ។
23
ស្រុកដេដាន់ ស្រុកតេម៉ា ស្រុកប៊ូស និងប្រជាជនទាំងប៉ុន្មានដែលកោរជើងសក់។
24
ស្ដេចទាំងអស់នៃស្រុកអារ៉ាប់ ស្ដេចរបស់ប្រជាជនភាគតិចទាំងប៉ុន្មានដែលរស់នៅតាមវាលរហោស្ថាន។
25
ស្ដេចទាំងអស់របស់ស្រុកស៊ីមរី ស្ដេចទាំងអស់របស់ស្រុកអេឡាំ និងស្ដេចទាំងអស់របស់ស្រុកមេឌី
26
ស្ដេចទាំងអស់នៅស្រុកខាងជើង ទោះបីនៅជិត ឬឆ្ងាយក្ដី ឥតមានខ្វះនរណាឡើយ ព្រមទាំងនគរទាំងអស់នៅលើផែនដី គឺអស់អ្នកដែលរស់ក្នុងលោកនេះទាំងមូល។ នៅទីបំផុត ស្ដេចក្រុងសេសាក់ នឹងសោយស្រាពីពែងនេះក្រោយគេបង្អស់។
27
«អ្នកត្រូវប្រកាសប្រាប់ពួកគេដូចតទៅ: “ ព្រះអម្ចាស់ នៃពិភពទាំងមូល ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា ចូរផឹកអោយស្រវឹងរហូតដល់ក្អួត។ ពេលឃើញដាវដែលយើងចាត់អោយមកប្រហារអ្នករាល់គ្នាអ្នករាល់គ្នានឹងដួល ក្រោកពុំរួចឡើយ!”
28
ប្រសិនបើពួកគេពុំព្រមទទួលពែងពីដៃអ្នកយកទៅផឹកទេ ចូរប្រាប់ពួកគេដូចតទៅ: “ ព្រះអម្ចាស់ នៃពិភពទាំងមូលមានព្រះបន្ទូលថា ត្រូវតែផឹក! ត្រូវតែផឹក!
29
ដ្បិតយើងនឹងធ្វើអោយគ្រោះកាចកើតមានចាប់ពីទីក្រុងរបស់យើងផ្ទាល់។ អ្នករាល់គ្នាពុំអាចរួចខ្លួនបានឡើយ យើងមិនអត់អោនអោយអ្នករាល់គ្នាទេ យើងនឹងប្រើគេអោយទៅប្រហារមនុស្សទាំងអស់នៅលើផែនដីដោយមុខដាវ -នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ នៃពិភពទាំងមូល”។
30
រីឯអ្នកវិញ ចូរនាំពាក្យទាំងនេះទៅថ្លែងប្រាប់ពួកគេថា: “ព្រះអម្ចាស់ គំរាមពីលើមេឃមក ព្រះអង្គបន្លឺព្រះសូរសៀងពីព្រះដំណាក់ដ៏វិសុទ្ធ ព្រះអង្គគំរាមកំហែងមកលើទឹកដីរបស់ព្រះអង្គ ព្រះអង្គស្រែកដាក់ទោស ប្រជាជននៅលើផែនដីទាំងមូល ដូចគេស្រែកហ៊ោ នៅពេលគាបផ្លែទំពាំងបាយជូរ។
31
ព្រះសូរសៀងរបស់ព្រះអង្គលាន់ឮ រហូតដល់ចុងផែនដី ដ្បិត ព្រះអម្ចាស់ មានសំណុំរឿងចោទប្រកាន់ ប្រជាជាតិទាំងអស់ ព្រះអង្គកាត់ក្ដីមនុស្សលោកទាំងមូល។ ព្រះអង្គប្រគល់មនុស្សមានទោស ទៅអោយគេប្រហារដោយមុខដាវ”» - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
32
ព្រះអម្ចាស់ នៃពិភពទាំងមូលមានព្រះបន្ទូល ទៀតថា គ្រោះកាចនឹងឆ្លងពីប្រជាជាតិមួយ ទៅប្រជាជាតិមួយទៀត។ ព្យុះសង្ឃរាមួយនឹងបក់បោកមកពី ទីដាច់ស្រយាលនៃផែនដី។
33
នៅថ្ងៃនោះសាកសពរបស់អស់អ្នកដែល ព្រះអម្ចាស់ ប្រហារនឹងស្ថិតនៅពាសពេញលើផែនដី គ្មាននរណាកាន់ទុក្ខ គ្មាននរណាប្រមូលសពពួកគេយកទៅបញ្ចុះឡើយ គឺសាកសពពួកគេនឹងក្លាយទៅជាជីនៅលើដី។
34
ពួកគង្វាលអើយ ចូរស្រែកអោយអស់ទំហឹងទៅ! អ្នកដឹកនាំហ្វូងចៀមអើយ ចូរននៀលនៅលើដី ដ្បិតថ្ងៃដែលត្រូវពិឃាតអ្នករាល់គ្នា មកដល់ហើយ ដ្បិតអ្នករាល់គ្នាប្រៀបបាននឹងថូដ៏មានតម្លៃ ដែលធ្លាក់បែក។
35
គ្មានជំរកសំរាប់ពួកគង្វាលទៀតទេ! គ្មានកន្លែងពួន សំរាប់អ្នកដឹកនាំ ហ្វូងចៀមទៀតឡើយ!
36
សំឡេងយំសោករបស់ពួកគង្វាល និងសំរែករបស់អ្នកដឹកនាំហ្វូងចៀម បានលាន់ឮឡើង ដ្បិត ព្រះអម្ចាស់ កំទេចវាលស្មៅរបស់ពួកគេ។
37
ព្រះពិរោធដ៏ខ្លាំងក្លារបស់ ព្រះអម្ចាស់ ធ្វើអោយក្រោលដែលធ្លាប់តែសុខសាន្ត ក្លាយទៅជាទីស្ងាត់ជ្រងំ។
38
ព្រះអង្គបោះបង់ចោលស្រុករបស់ព្រះអង្គ ដូចសិង្ហបោះបង់ចោលរូងរបស់វា ដ្បិតព្រះអម្ចាស់បានកំទេចស្រុកនេះ អោយវិនាសអន្តរាយ ដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ ឥតត្រាប្រណីឡើយ។
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 26 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52