bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Jeremiah 40
Jeremiah 40
Khmer Standard Version 1954 = Hammond Version
← Chapter 39
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 41 →
1
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកយេរេមា ក្រោយពេលដែលលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូអោយលោកចាកចេញពីភូមិរ៉ាម៉ា។ កាលលោកនេប៊ូសារ៉ាដានអោយគេទៅនាំលោកយេរេមាមកនោះ លោកជាប់ច្រវាក់ជាមួយអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដាទាំងអស់ ដែលត្រូវគេនាំទៅជាឈ្លើយនៅស្រុកបាប៊ីឡូន។
2
លោករាជប្រតិភូបានអោយគេទៅនាំលោកយេរេមាមក ហើយគាត់ពោលទៅលោកថា៖ « ព្រះអម្ចាស់ ជាព្រះរបស់លោកបានសំរេចនាំមហន្តរាយមកលើទឹកដីនេះ។
3
ព្រះអម្ចាស់ បានធ្វើអោយមហន្តរាយកើតមាន ស្របតាមព្រះបន្ទូលដែលព្រះអង្គបានប្រកាសមែន ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ ព្រះអម្ចាស់ អ្នករាល់គ្នាពុំបានស្ដាប់តាមព្រះបន្ទូលរបស់ព្រះអង្គទេ។ អ្វីៗដែលព្រះអង្គបានប្រកាសទុកសុទ្ធតែសំរេចទាំងអស់។
4
ប៉ុន្តែ ឥឡូវនេះ ខ្ញុំដោះលែងលោក អោយរួចពីច្រវាក់ដែលជាប់នៅដៃលោក។ ប្រសិនបើលោកចង់ទៅស្រុកបាប៊ីឡូនជាមួយខ្ញុំ សុំអញ្ជើញមក ខ្ញុំនឹងជួយទំនុកបម្រុងលោក តែបើលោកមិនចង់ទៅស្រុកបាប៊ីឡូនជាមួយខ្ញុំទេ ក៏មិនអីដែរ។ មើល៍! ស្រុកទាំងមូលស្ថិតនៅចំពោះមុខលោកហើយ សុំអញ្ជើញទៅកន្លែងណាក៏បាន តាមតែលោកពេញចិត្ត»។
5
ពេលឃើញលោកយេរេមានៅស្ងៀមមិនទាន់ឆ្លើយ លោកនេប៊ូសារ៉ាដានក៏ពោលទៀតថា៖ «សុំលោកវិលទៅជួបនឹងលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន ដែលព្រះចៅក្រុងបាប៊ីឡូនបានតែងតាំងអោយគ្រប់គ្រងស្រុកយូដានោះ ហើយស្នាក់នៅជាមួយគាត់ក្នុងចំណោមប្រជាជនទៅ ឬមួយលោកចង់ទៅកន្លែងណាផ្សេងទៀតតាមចិត្តលោកប្រាថ្នា»។ លោករាជប្រតិភូបានប្រគល់ស្បៀង និងជំនូនខ្លះទៀតជូនលោក ហើយប្រាប់អោយលោកចេញទៅ។
6
លោកយេរេមាក៏ទៅជួបលោកកេដាលា ជាកូនរបស់លោកអហ៊ីកាមនៅក្រុងមីសប៉ា រួចស្នាក់នៅជាមួយគាត់ ក្នុងចំណោមប្រជាជនដែលរស់នៅក្នុងស្រុកនៅឡើយ។
7
កាលមេទាហានទាំងអស់ដែលនៅតាមព្រៃ និងពលទាហានរបស់ពួកគេឮដំណឹងថា ស្ដេចស្រុកបាប៊ីឡូនបានតែងតាំងលោកកេដាលា ជាកូនរបស់លោកអហ៊ីកាមអោយគ្រប់គ្រងស្រុក ហើយផ្ទុកផ្ដាក់លោកអោយមើលខុសត្រូវលើប្រជាជនប្រុសស្រី ក្មេង និងជនក្រីក្រនៅក្នុងស្រុក ដែលគេមិនបានកៀរយកទៅជាឈ្លើយនៅបាប៊ីឡូន។
8
ពួកគេក៏នាំគ្នាមកជួបនឹងលោកកេដាលានៅមីសប៉ា។ អ្នកទាំងនោះ គឺលោកអ៊ីស្មាអែលជាកូនរបស់លោកនេថានា លោកយ៉ូហាណាន និងលោកយ៉ូណាថានជាកូនរបស់លោកការ៉ា លោកសេរ៉ាយ៉ាជាកូនរបស់លោកថានហ៊ូមែត កូនៗរបស់លោកអេផាយ អ្នកស្រុកនថូផា និងលោកយេសានាជាកូនរបស់ពួកម៉ាកាទី ព្រមទាំងទាហានរបស់ពួកគេ។
9
លោកកេដាលាជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផានប្រកាសយ៉ាងឱឡារិកចំពោះមេទាហាន និងពលទាហានទាំងនោះថា៖ «កុំខ្លាចក្រែងនឹងបំរើជនជាតិខាល់ដេឡើយ ចូររស់នៅក្នុងស្រុក ហើយបំរើព្រះចៅក្រុងបាប៊ីឡូនទៅ នោះអស់លោកនឹងបានសុខជាមិនខាន។
10
ចំណែកឯខ្ញុំ ខ្ញុំនៅមីសប៉ានេះ ដើម្បីជាតំណាងរបស់អស់លោកនៅចំពោះមុខពួកខាល់ដេដេ ដែលមកស្រុកយើង។ អស់លោកត្រូវបេះផ្លែទំពាំងបាយជូរ និងផ្លែឈើឯទៀតៗ ព្រមទាំងផលិតប្រេងទុកក្នុងដប ហើយនាំគ្នាស្នាក់នៅក្នុងក្រុង ដែលអស់លោកកាន់កាប់ពីមុននោះទៅ»។
11
រីឯជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងស្រុកម៉ូអាប់ ស្រុកអាំម៉ូន ស្រុកអេដុម និងស្រុកឯទៀតៗក៏ឮដំណឹងថា ស្ដេចស្រុកបាប៊ីឡូនទុកប្រជាជនមួយចំនួនដែលនៅសេសសល់ អោយរស់ក្នុងស្រុកយូដា ហើយតែងតាំងលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន អោយគ្រប់គ្រងលើអ្នកទាំងនោះដែរ។
12
ដូច្នេះ ជនជាតិយូដាទាំងអស់នាំគ្នាវិលពីគ្រប់ទីកន្លែង ដែលពួកគេខ្ចាត់ខ្ចាយទៅ ហើយត្រឡប់មករកលោកកេដាលានៅមីសប៉ា ក្នុងស្រុកយូដាវិញ។ ពួកគេបេះផ្លែទំពាំងបាយជូរ និងផ្លែឈើឯទៀតៗបានយ៉ាងច្រើន។
13
លោកយ៉ូហាណានជាកូនរបស់លោកការ៉ា និងមេទាហានទាំងអស់នៅតាមព្រៃ នាំគ្នាមកជួបលោកកេដាលានៅមីសប៉ា
14
ជំរាបថា៖ «តើលោកជ្រាបឬទេ បាលីសជាស្ដេចរប ស់ជនជាតិអាំម៉ូន ចាត់លោកអ៊ីស្មាអែលជាកូនរបស់លោកនេថានាអោយមកសម្លាប់លោក?»។ ប៉ុន្តែ លោកកេដាលាជាកូនរបស់លោកអហ៊ីកាម មិនជឿពាក្យអ្នកទាំងនោះទេ។
15
លោកយ៉ូហាណានជាកូនរបស់លោកការ៉ា ជំរាបលោកកេដាលាជាសម្ងាត់នៅមីសប៉ាថា៖ «សូមអនុញ្ញាតអោយខ្ញុំទៅសម្លាប់អ៊ីស្មាអែល ជាកូនរបស់លោកនេថានាចុះ គ្មាននរណាដឹងទេ។ មិនត្រូវទុកអោយគាត់ប្រហារជីវិតលោក ហើយអោយជនជាតិយូដាដែលប្រមូលគ្នានៅជុំវិញលោក ត្រូវខ្ចាត់ខ្ចាយ និងអោយជនជាតិយូដាដែលនៅសេសសល់ ត្រូវវិនាសអន្តរាយនោះឡើយ»។
16
លោកកេដាលាជាកូនរបស់លោកអហ៊ីកាម តបទៅលោកយ៉ូហាណានជាកូនរបស់លោកការ៉ាវិញថា៖ «កុំធ្វើដូច្នោះអោយសោះ ដ្បិតសេចក្ដីដែលលោកពោលអំពីលោកអ៊ីស្មាអែលនោះ មិនពិតទេ!»។
← Chapter 39
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 41 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52