bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Jeremiah 29
Jeremiah 29
Khmer Standard Version 1954 = Hammond Version
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 30 →
1
ព្យាការីយេរេមាផ្ញើលិខិតមួយច្បាប់ ពីក្រុងយេរូសាឡឹម ទៅជូនក្រុមព្រឹទ្ធាចារ្យ ព្រមទាំងក្រុមបូជាចារ្យ ក្រុមព្យាការី និងប្រជាជនទាំងអស់ដែលព្រះចៅនេប៊ូក្នេសាបានកៀរពីក្រុងយេរូសាឡឹម យកទៅជាឈ្លើយនៅស្រុកបាប៊ីឡូន
2
ក្រោយពេលដែលព្រះបាទយេកូនាស សម្ដេចមាតា ពួកមហាតលិក ពួកមន្ត្រីរបស់ជនជាតិយូដា ព្រមទាំងពួកជាងឈើ និងជាងដែក បានចាកចេញពីក្រុងយេរូសាឡឹមទៅ។
3
ព្យាការីយេរេមាផ្ញើលិខិតនេះទៅក្រុងបាប៊ីឡូន តាមលោកអេឡាសារ ជាកូនរបស់លោកសាផាន និងលោកកេម៉ារា ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលព្រះបាទសេដេគា ជាស្ដេចស្រុកយូដាចាត់អោយទៅគាល់ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ សេចក្ដីក្នុងសំបុត្រនោះមានដូចតទៅ៖
4
« ព្រះអម្ចាស់ នៃពិភពទាំងមូលជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលមកកាន់អស់អ្នកដែលព្រះអង្គអោយគេកៀរពីក្រុងយេរូសាឡឹម យកមកជាឈ្លើយនៅស្រុកបាប៊ីឡូនថា:
5
“ចូរសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ ចូរដាំដំណាំ ហើយបរិភោគផលពីដំណាំនោះ។
6
ចូររៀបការ ហើយបង្កើតកូនប្រុសកូនស្រី ចូរទុកដាក់កូនចៅអោយមានគូស្រករ ដើម្បីបង្កើតកូនបន្តពូជ។ អ្នករាល់គ្នារស់នៅកន្លែងណា ចូរបង្កើតកូនពូនជាចៅអោយបានកើនចំនួនច្រើនឡើងនៅកន្លែងនោះកុំចុះថយឡើយ។
7
យើងដាក់អ្នករាល់គ្នានៅក្រុងណា ចូរខិតខំធ្វើអោយក្រុងនោះចំរុងចំរើនឡើង ចូរទូលអង្វរអោយក្រុងនោះ ដ្បិតអ្នករាល់គ្នាបានសុខ លុះត្រាតែក្រុងនោះបានសុខដែរ”។
8
ព្រះអម្ចាស់ នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា: “មិនត្រូវចាញ់បោកពួកព្យាការី ឬពួកគ្រូទាយ ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវយកចិត្តទុកដាក់នឹងការយល់សប្ដិរបស់អ្នករាល់គ្នាដែរ
9
ដ្បិតអ្នកទាំងនោះប្រើឈ្មោះយើងប្រកាសពាក្យក្លែងក្លាយ។ យើងមិនបានចាត់ពួកគេអោយមកទេ” -នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
10
ព្រះអម្ចាស់ មានព្រះបន្ទូលទៀតថា: “កាលស្រុកបាប៊ីឡូនត្រួតត្រាលើស្រុកទាំងឡាយ បានគំរប់ចិតសិបឆ្នាំហើយ យើងនឹងមករកអ្នករាល់គ្នា យើងនឹងសំរេចតាមពាក្យសន្យារបស់យើង គឺនាំអ្នករាល់គ្នាវិលទៅស្រុកកំណើតវិញ។
11
យើងស្គាល់ច្បាស់នូវគំរោងការដែលយើងបានគ្រោងទុក សំរាប់អ្នករាល់គ្នា ជាគំរោងការដែលផ្ដល់សេចក្ដីសុខសាន្តដល់អ្នករាល់គ្នា គឺមិនមែនអោយអ្នករាល់គ្នាត្រូវវេទនាទេ។ យើងនឹងផ្ដល់សេចក្ដីសង្ឃឹម និងអនាគតល្អអោយអ្នករាល់គ្នា - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
12
ពេលនោះ អ្នករាល់គ្នានឹងអធិស្ឋាន អ្នករាល់គ្នានឹងធ្វើដំណើរទៅទូលអង្វរយើង ហើយយើងនឹងឆ្លើយតបមកអ្នករាល់គ្នាវិញ។
13
អ្នករាល់គ្នាស្វែងរកយើង ហើយនឹងជួបយើងមិនខាន ព្រោះអ្នករាល់គ្នាស្វែងរកយើងដោយចិត្តស្មោះ។
14
យើងនឹងអោយអ្នករាល់គ្នារកយើងឃើញ -នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ - យើងនឹងស្ដារប្រជាជាតិអ្នករាល់គ្នាឡើងវិញ យើងនឹងប្រមូលអ្នករាល់គ្នាពីក្នុងចំណោមប្រជាជាតិទាំងអស់ ពីគ្រប់កន្លែងដែលយើងកំចាត់កំចាយអ្នករាល់គ្នាអោយទៅនៅ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។ យើងនឹងនាំអ្នករាល់គ្នាវិលត្រឡប់មកស្រុករបស់អ្នករាល់គ្នាវិញ។
15
ប៉ុន្តែ អ្នករាល់គ្នាបានពោលថា ព្រះជាម្ចាស់ប្រទានព្យាការីមកអោយពួកយើងនៅស្រុកបាប៊ីឡូន!”។
16
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់ស្ដេចដែលគ្រងរាជ្យលើបល្ល័ង្កព្រះបាទដាវីឌ ព្រមទាំងប្រជាជនទាំងអស់នៅក្នុងក្រុងនេះ និងបងប្អូនរបស់អ្នករាល់គ្នាដែលសត្រូវមិនបានកៀរយកទៅជាឈ្លើយដូចតទៅ:
17
ព្រះអម្ចាស់ នៃពិភពទាំងមូលមានព្រះបន្ទូលថា “យើងនឹងប្រើដាវ ទុរ្ភិក្ស និងជំងឺអាសន្នរោគទៅប្រហារពួកគេ គឺយើងធ្វើអោយពួកគេបានដូចផ្លែឧទុម្ពរស្អុយដែលបរិភោគមិនកើត។
18
យើងនឹងតាមប្រហារពួកគេដោយមុខដាវ ទុរ្ភិក្ស និងជំងឺអាសន្នរោគ។ យើងធ្វើអោយនគរទាំងប៉ុន្មាននៅផែនដីញ័ររន្ធត់ដោយឃើញមហន្តរាយកើតមានដល់ពួកគេ។ ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលយើងកំចាត់កំចាយពួកគេអោយទៅនៅ មនុស្សម្នានឹងស្រឡាំងកាំង ហើយប្រើឈ្មោះពួកគេសំរាប់ជេរប្រមាថ និងដាក់បណ្ដាសាគ្នាផង។
19
ការទាំងនេះកើតមាន ព្រោះពួកគេមិនស្ដាប់ពាក្យយើង -នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ - យើងបានចាត់ព្យាការីជាអ្នកបំរើរបស់យើងអោយទៅរកពួកគេ ជារៀងរហូតមក តែពួកគេពុំព្រមស្ដាប់ទេ”-នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
20
រីឯអ្នកទាំងអស់គ្នាដែល ព្រះអម្ចាស់ បានដេញចេញពីក្រុងយេរូសាឡឹមមកបាប៊ីឡូន ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ!
21
ព្រះអម្ចាស់ នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលស្ដីអំពីអហាប់ជាកូនរបស់កូឡាយ៉ា និងសេដេគាជាកូនរបស់ម៉ាសេយ៉ាថា: “អ្នកទាំងពីរបានប្រកាសពាក្យក្លែងក្លាយ ក្នុងនាមយើងប្រាប់អ្នករាល់គ្នា។ ហេតុនេះយើងប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ហើយស្ដេចនេប៊ូក្នេសានឹងប្រហារជីវិតអ្នកទាំងពីរ នៅមុខអ្នករាល់គ្នា។
22
ក្នុងចំណោមប្រជាជនយូដាទាំងអស់ដែលជាប់ជាឈ្លើយនៅស្រុកបាប៊ីឡូន គេនឹងយកឈ្មោះអ្នកទាំងពីរទៅដាក់បណ្ដាសាគ្នាថា: សូម ព្រះអម្ចាស់ ដាក់ទោសឯង ដូចសេដេគា និងអហាប់ដែលស្ដេចស្រុកបាប៊ីឡូនអោយគេយកទៅដុតនៅក្នុងភ្លើង!
23
អ្នកទាំងពីរបានប្រព្រឹត្តអំពើដ៏អាស្រូវក្នុងស្រុកអ៊ីស្រាអែល គឺប្រព្រឹត្តអំពើផិតក្បត់ជាមួយប្រពន្ធអ្នកដទៃ ហើយពោលពាក្យក្លែងក្លាយក្នុងនាមយើង ដោយយើងមិនបានបង្គាប់អោយគេប្រកាសសោះ។ យើងជាសាក្សីដឹងឮអំពីរឿងនេះមែន! -នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ”»។
24
«ចូរប្រាប់សេម៉ាយ៉ាជាអ្នកស្រុកនេហេឡាំថា
25
ព្រះអម្ចាស់ នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: អ្នកបានផ្ញើសំបុត្រក្នុងនាមអ្នកផ្ទាល់ ទៅអោយប្រជាជនទាំងមូលនៅក្រុងយេរូសាឡឹម ព្រមទាំងបូជាចារ្យសេផានាជាកូនរបស់ម៉ាសេយ៉ា និងបូជាចារ្យទាំងអស់ មានសេចក្ដីដូចតទៅ:
26
“លោកសេផានាអើយ ព្រះអម្ចាស់ តែងតាំងលោកជាបូជាចារ្យ ជំនួសបូជាចារ្យយេហូយ៉ាដា ដើម្បីអោយលោកទទួលខុសត្រូវលើការងារក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ ហើយពិនិត្យមើលក្រែងលោមាននរណាម្នាក់កើតគំនិតលេលាតាំងខ្លួនជាព្យាការី។ លោកត្រូវតែយកជនប្រភេទនោះដាក់ច្រវាក់ និងយកឃ្នាងមកដាក់កដែរ។
27
ឥឡូវនេះ ហេតុដូចម្ដេចបានជាលោកមិនដាក់ទោសយេរេមា ជាអ្នកស្រុកអាណាថោត ដែលតាំងខ្លួនជាព្យាការីក្នុងចំណោមអ្នករាល់គ្នាដូច្នេះ?
28
គាត់សរសេរសំបុត្រមកពួកយើងនៅស្រុកបាប៊ីឡូននេះថា: អ្នករាល់គ្នាត្រូវតែរស់នៅទីនេះយ៉ាងយូរ ចូរសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ ចូរដាំដំណាំ ហើយបរិភោគផលពីដំណាំនោះ!”»។
29
បូជាចារ្យសេផានាអានសំបុត្រនោះអោយព្យាការីយេរេមាស្ដាប់។
30
ព្រះអម្ចាស់ ក៏មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖
31
«ចូរចាត់គេអោយទៅប្រាប់ប្រជាជនទាំងអស់ដែលជាប់ជាឈ្លើយថា ព្រះអម្ចាស់ មានព្រះបន្ទូលស្ដីអំពីសេម៉ាយ៉ាជាអ្នកស្រុកនេហេឡាំដូចតទៅ: សេម៉ាយ៉ាថ្លែងប្រាប់អ្នករាល់គ្នានូវសេចក្ដីផ្សេងៗ ធ្វើអោយអ្នករាល់គ្នាសង្ឃឹមលើពាក្យមិនពិត តែយើងពុំបានចាត់គាត់អោយមកទេ។
32
ហេតុនេះយើងនឹងដាក់ទោសសេម៉ាយ៉ា ជាអ្នកស្រុកនេហេឡាំ និងកូនចៅរបស់គាត់។ គ្មាននរណាម្នាក់ក្នុងក្រុមគ្រួសាររបស់គាត់ អាចរស់នៅក្នុងចំណោមប្រជារាស្ត្រនេះ ហើយឃើញប្រជារាស្ត្ររបស់យើងទទួលសុភមង្គល ដែលយើងនឹងផ្ដល់អោយនោះឡើយ ដ្បិតសេម៉ាយ៉ាបានប្រកាសអោយគេបះបោរប្រឆាំងនឹង ព្រះអម្ចាស់ » -នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 30 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52