bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Jeremiah 37
Jeremiah 37
Khmer Standard Version 1954 = Hammond Version
← Chapter 36
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 38 →
1
ព្រះចៅនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន បានលើកព្រះបាទសេដេគា បុត្ររបស់ព្រះបាទយ៉ូសៀសអោយឡើងគ្រងរាជ្យលើស្រុកយូដា ជំនួសស្ដេចយេកូនាជាបុត្ររបស់ព្រះបាទយេហូយ៉ាគីម។
2
នៅគ្រានោះ ទាំងស្ដេច ទាំងនាម៉ឺន ទាំងប្រជាជននៅក្នុងស្រុក គ្មាននរណាម្នាក់ស្ដាប់ព្រះបន្ទូលដែល ព្រះអម្ចាស់ ថ្លែងតាមរយៈព្យាការីយេរេមាឡើយ។
3
ព្រះបាទសេដេគាចាត់លោកយេហ៊ូកាល ជាកូនរបស់លោកសេលេមា និងលោកបូជាចារ្យសេផានា ជាកូនរបស់លោកម៉ាសេយ៉ា អោយទៅជួបព្យាការីយេរេមាហើយប្រាប់ថា៖ «ចូរទូលអង្វរ ព្រះអម្ចាស់ ជាព្រះនៃយើង សូមព្រះអង្គប្រណីសន្ដោសយើងផង»។
4
គ្រានោះលោកយេរេមាមានសេរីភាពរស់នៅជាមួយប្រជាជននៅឡើយ គឺគេពុំទាន់ឃុំឃាំងលោកទេ។
5
កងទ័ពខាល់ដេដែលឡោមព័ទ្ធក្រុងយេរូសាឡឹមឮដំណឹងថា កងទ័ពរបស់ព្រះចៅផារ៉ោនលើកគ្នាចេញពីស្រុកអេស៊ីបមក ពួកគេក៏ដកថយពីក្រុងយេរូសាឡឹម។
6
ពេលនោះ ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់ព្យាការីយេរេមាដូចតទៅ៖
7
« ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា: ចូរទៅប្រាប់ស្ដេចដែលបានចាត់អ្នករាល់គ្នាអោយមកសួរយើងថា “កងទ័ពស្ដេចផារ៉ោនដែលចេញមកជួយអ្នករាល់គ្នានោះ នឹងវិលត្រឡប់ទៅស្រុករបស់គេវិញ គឺស្រុកអេស៊ីប
8
ហើយជនជាតិខាល់ដេ នឹងវិលមកវាយលុកក្រុងនេះសាជាថ្មី គេនឹងដណ្ដើមយកក្រុងនេះ ហើយដុតកំទេចចោលទៀតផង”។
9
ព្រះអម្ចាស់ មានព្រះបន្ទូលទៀតថា “កុំបញ្ឆោតចិត្តខ្លួនឯង ដោយនឹកស្មានថា ពួកខាល់ដេដកទ័ពចេញពីអ្នករាល់គ្នារហូតនោះឡើយ ដ្បិតគេមិនចាកចេញទៅទេ។
10
ទោះបីអ្នករាល់គ្នាធ្វើអោយកងទ័ពខាល់ដេទាំងមូលដែលមកច្បាំងនឹងអ្នករាល់គ្នា ត្រូវបរាជ័យនៅសល់តែអ្នករបួសក្ដី ក៏ពួកគេអាចក្រោកឡើងចាកចេញពីជំរំរបស់ខ្លួន មកដុតកំទេចក្រុងនេះបានដែរ”»។
11
កាលកងទ័ពខាល់ដេដកថយពីក្រុងយេរូសាឡឹម ដើម្បីចៀសវាងការប៉ះទង្គិចនឹងកងទ័ពរបស់ព្រះចៅផារ៉ោន
12
លោកយេរេមាមានបំណងចេញពីក្រុងយេរូសាឡឹម ធ្វើដំណើរទៅស្រុកបេនយ៉ាមីន ដើម្បីទទួលដីជាចំណែកមត៌កក្នុងចំណោមបងប្អូនរបស់លោក។
13
ពេលលោកមកដល់មាត់ទ្វារក្រុង ឈ្មោះទ្វារបេនយ៉ាមីន មេបញ្ជាការកងរក្សាក្រុងឈ្មោះយារីយ៉ា ជាកូនរបស់លោកសេលេមា និងជាចៅរបស់លោកហាណានាស្ថិតនៅទីនោះ។ គាត់ចាប់ព្យាការីយេរេមាទាំងពោលថា៖ «អ្នកឯងទៅចូលដៃជាមួយពួកខាល់ដេ!»។
14
លោកយេរេមាតបថា៖ «មិនពិតទេ! ខ្ញុំមិនចូលដៃជាមួយពួកខាល់ដេឡើយ»។ ប៉ុន្តែ លោកយារីយ៉ាមិនព្រមស្ដាប់ពាក្យលោកទេ គាត់ចាប់លោកយេរេមានាំទៅជួបពួកមន្ត្រី។
15
ពួកមន្ត្រីខឹងនឹងលោកយេរេមាជាខ្លាំង ពួកគេវាយលោក ហើយឃុំលោកក្នុងទីឃុំឃាំងនៅផ្ទះលោកយ៉ូណាថានជាស្មៀនហ្លួង ដ្បិតគេបានប្រើផ្ទះនេះជាទីឃុំឃាំង។
16
នៅទីបញ្ចប់គេឃុំលោកយេរេមានៅក្នុងអណ្ដូងក្រោមដី ដែលគេប្រើជាគុកងងឹត ហើយលោកជាប់នៅទីនោះយ៉ាងយូរ។
17
ព្រះបាទសេដេគាចាត់គេអោយទៅហៅលោកមក ហើយសាកសួរលោកជាសម្ងាត់នៅក្នុងវាំងថា៖ «តើលោកបានទទួលព្រះបន្ទូលណាមួយពី ព្រះអម្ចាស់ ឬទេ?»។ លោកយេរេមាតបថា៖ «ក្រាបទូល! ព្រះករុណានឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន»។
18
លោកយេរេមាទូលព្រះបាទសេដេគាទៀតថា៖ «តើទូលបង្គំបានប្រព្រឹត្តអ្វីខុសចំពោះព្រះករុណា ឬខុសចំពោះពួកនាម៉ឺន និងប្រជាជននេះ បានជាគេយកទូលបង្គំមកឃុំឃាំងដូច្នេះ?
19
តើពួកព្យាការីដែលបានប្រកាសប្រាប់ព្រះករុណា និងប្រជាជនថា “ស្ដេចស្រុកបាប៊ីឡូននឹងមិនមកប្រហារអ្នករាល់គ្នា ឬឈ្លានពានស្រុកនេះ” ទៅណាបាត់អស់ហើយ?
20
បពិត្រព្រះករុណាជាអម្ចាស់ សូមទ្រង់មេត្តាសណ្ដាប់ពាក្យអង្វរកររបស់ទូលបង្គំសិន សូមកុំអោយទូលបង្គំវិលទៅផ្ទះលោកស្មៀនយ៉ូណាថានទៀតឡើយ បើមិនដូច្នោះទេ ទូលបង្គំពិតជាត្រូវស្លាប់មិនខាន!»។
21
ព្រះបាទសេដេគាក៏បញ្ជាអោយគេឃុំលោកយេរេមាទុកនៅក្នុងបន្ទាយកងរក្សាស្ដេច ហើយអោយគេយកនំបុ័ងពីហាងនៅតាមផ្លូវមកជូនលោកពិសា រហូតទាល់តែក្នុងក្រុងទាំងមូល លែងមាននៅសល់នំបុ័ងទៀត។ ដូច្នេះ លោកយេរេមាក៏ស្នាក់នៅក្នុងបន្ទាយកងរក្សាស្ដេច។
← Chapter 36
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 38 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52