bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Jeremiah 34
Jeremiah 34
Khmer Standard Version 1954 = Hammond Version
← Chapter 33
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 35 →
1
នៅគ្រាដែលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន និងកងទ័ពទាំងមូល ព្រមទាំងនគរទាំងប៉ុន្មាន និងប្រជាជនទាំងអស់ ដែលជាចំណុះរបស់ស្ដេចស្រុកបាប៊ីឡូន នាំគ្នាលើកទ័ពមកវាយលុកក្រុងយេរូសាឡឹម ព្រមទាំងក្រុងនានានៅជុំវិញ ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ:
2
ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា៖ «ចូរទៅប្រាប់សេដេគាជាស្ដេចស្រុកយូដាថា ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: “យើងនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ស្ដេចនោះនឹងដុតកំទេចទីក្រុង។
3
រីឯអ្នកវិញអ្នកពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ស្ដេចនោះបានឡើយ។ គេនឹងចាប់ចងអ្នកប្រគល់ទៅអោយស្ដេចស្រុកបាប៊ីឡូន អ្នកនឹងឃើញស្ដេចនោះផ្ទាល់នឹងភ្នែក ស្ដេចនោះនឹងនិយាយទល់មុខគ្នាជាមួយអ្នក ហើយអ្នកត្រូវទៅស្រុកបាប៊ីឡូន”»។
4
បពិត្រព្រះករុណាសេដេគាជាស្ដេចស្រុកយូដា សូមទ្រង់សណ្ដាប់ព្រះបន្ទូលរបស់ ព្រះអម្ចាស់! ព្រះអង្គមានព្រះបន្ទូលមកព្រះករុណាថា៖ «អ្នកនឹងមិនស្លាប់ដោយមុខដាវឡើយ
5
តែអ្នកនឹងស្លាប់តាមសំរួល។ គេនឹងដុតគ្រឿងក្រអូបអប់សពអ្នក ដូចគេដុតសំរាប់ដូនតា និងស្ដេចឯទៀតៗដែលសោយរាជ្យមុនអ្នកដែរ។ គេយំកាន់ទុក្ខអ្នកដោយរៀបរាប់ថា: “គួរអនិច្ចា ព្រះករុណាជាអម្ចាស់! យើងប្រាប់អ្នកអោយដឹងជាមុន”» -នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
6
ព្យាការីយេរេមាក៏នាំព្រះបន្ទូលទាំងនោះ ទៅទូលព្រះបាទសេដេគាជាស្ដេចស្រុកយូដា នៅក្រុងយេរូសាឡឹម។
7
ពេលនោះ កងទ័ពរបស់ស្ដេចស្រុកបាប៊ីឡូនវាយលុកក្រុងយេរូសាឡឹម និងក្រុងឯទៀតៗនៅស្រុកយូដា ព្រមទាំងក្រុងឡាគីស និងក្រុងអាសេកាជាក្រុងមានកំពែងរឹងមាំ ហើយកំពុងតែទប់ទល់នឹងខ្មាំងសត្រូវនៅឡើយ។
8
នេះជាព្រះបន្ទូលដែល ព្រះអម្ចាស់ ថ្លែងមកកាន់លោកយេរេមា ក្រោយពេលដែលព្រះបាទសេដេគាចេញបញ្ជាអោយប្រជាជនទាំងមូលនៅក្រុងយេរូសាឡឹមធ្វើកិច្ចសន្យាដោះលែងទាសករ
9
គឺប្រជាជនគ្រប់ៗរូបត្រូវដោះលែងទាសាទាសីរបស់ខ្លួនដែលជាជាតិហេប្រឺ។ មិនត្រូវអោយនរណាម្នាក់ទុកជនជាតិយូដាដែលជាបងប្អូនរបស់ខ្លួន ជាទាសករតទៅទៀតឡើយ។
10
មន្ត្រី និងប្រជាជនទាំងអស់ ដែលចូលរួមចុះកិច្ចសន្យានោះនាំគ្នាអនុវត្តតាម ហើយដោះលែងទាសាទាសីរបស់ខ្លួន គឺម្នាក់ៗអនុវត្តតាមកិច្ចសន្យា ដោយបើកអោយទាសករទាំងនោះមានសេរីភាព។
11
ប៉ុន្តែ ក្រោយមកពួកគេដូរគំនិត ហើយចាប់ពួកទាសាទាសីដែលខ្លួនបានដោះលែងនោះមកវិញ រួចបង្ខំអោយធ្វើជាទាសាទាសីដូចដើម។
12
ពេលនោះ ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖
13
«យើងជា ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល បានចុះកិច្ចសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលយើងនាំពួកគេចាកចេញពីស្រុកអេស៊ីប គឺនៅស្រុកដែលពួកគេជាប់ជាទាសករ។ យើងបានពោលទៅពួកគេថា:
14
“ប្រាំពីរឆ្នាំម្ដងអ្នករាល់គ្នាត្រូវតែដោះលែងជនជាតិហេប្រឺ ដែលអ្នករាល់គ្នាទិញយកមកធ្វើជាទាសករ។ គេនៅបំរើអ្នកប្រាំមួយឆ្នាំ បន្ទាប់មក ត្រូវដោះលែងគេអោយមានសេរីភាព”។ ប៉ុន្តែ បុព្វបុរសរបស់អ្នករាល់គ្នាពុំស្ដាប់បង្គាប់យើងទេ គឺពួកគេពុំត្រងត្រាប់ស្ដាប់ពាក្យរបស់យើងឡើយ។
15
រីឯអ្នករាល់គ្នាវិញ នៅពេលថ្មីៗនេះ អ្នករាល់គ្នាបានកែប្រែចិត្តគំនិតដោយប្រព្រឹត្តអំពើសុចរិតដែលយើងពេញចិត្ត គឺម្នាក់ៗបានប្រកាសថា នឹងប្រគល់សេរីភាពអោយបងប្អូនរបស់ខ្លួន ហើយអ្នករាល់គ្នាបានចុះកិច្ចសន្យានៅចំពោះមុខយើង និងនៅក្នុងដំណាក់របស់យើងផ្ទាល់។
16
ប៉ុន្តែ ឥឡូវនេះអ្នករាល់គ្នាបែរជាដូរគំនិត ហើយប្រមាថនាមរបស់យើង ដោយចាប់ទាសាទាសីដែលអ្នករាល់គ្នាបានដោះលែងនោះមកវិញ រួចបង្ខំអោយធ្វើជាទាសាទាសីដូចដើម»។
17
ហេតុនេះ ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «ដោយអ្នករាល់គ្នាពុំបានស្ដាប់បង្គាប់យើង ក្នុងការដោះលែងបងប្អូនដែលជាសាច់ឈាមរបស់ខ្លួនទេនោះ យើងក៏នឹងបណ្ដោយអោយសង្គ្រាម ជំងឺអាសន្នរោគ និងទុរ្ភិក្សកើតមានដល់អ្នករាល់គ្នាដែរ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។ ពេលនគរទាំងប៉ុន្មាននៅផែនដីឃើញអ្នករាល់គ្នាគេនឹងតក់ស្លុតយ៉ាងខ្លាំង។
18
យើងនឹងប្រព្រឹត្តចំពោះពួកអ្នកដែលបានរំលោភលើកិច្ចសន្យារបស់យើងដោយកាប់កូនគោជាពីរ ហើយនាំគ្នាដើរនៅចន្លោះសាច់ទាំងពីរចំហៀងយ៉ាងនោះដែរ ដ្បិតពួកគេមិនបានគោរពលក្ខខណ្ឌ ដែលគេបានសន្យាជាមួយយើង នៅពេលចុះកិច្ចសន្យានោះឡើយ។
19
យើងនឹងប្រគល់ពួកមន្ត្រីនៅស្រុកយូដា ពួកមន្ត្រីនៅក្រុងយេរូសាឡឹម ពួកមហាតលិក ពួកបូជាចារ្យ និងប្រជាជននៅស្រុកទាំងមូល ដែលបានដើរកាត់ចន្លោះសាច់ទាំងពីរចំហៀងរបស់កូនគោនោះ
20
ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ សាកសពរបស់ពួកគេក្លាយទៅជាចំណីរបស់ត្មាត និងឆ្កែចចក។
21
យើងនឹងប្រគល់សេដេគា ជាស្ដេចស្រុកយូដា និងពួកមន្ត្រី ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ និងក្នុងកណ្ដាប់ដៃកងទ័ពរបស់ស្ដេចស្រុកបាប៊ីឡូន ទោះបីកងទ័ពបាប៊ីឡូនដកថយមួយរយៈសិនក៏ដោយ។
22
យើងនឹងបញ្ជាអោយពួកគេវិលមកវាយក្រុងនេះវិញ ពួកគេនឹងវាយយកបានទីក្រុង ព្រមទាំងដុតកំទេចចោលទៀតផង។ យើងនឹងធ្វើអោយក្រុងនានានៅស្រុកយូដា ក្លាយទៅជាទីស្មសានគ្មានប្រជាជនរស់នៅ»។
← Chapter 33
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 35 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52