bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Jeremiah 27
Jeremiah 27
Khmer Standard Version 1954 = Hammond Version
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 28 →
1
នៅដើមរជ្ជកាលព្រះបាទសេដេគា បុត្ររបស់ព្រះបាទយ៉ូសៀស ជាស្ដេចស្រុកយូដា ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ:
2
ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរធ្វើនឹម និងវេញខ្សែយកមកពាក់នៅលើស្មារបស់អ្នក។
3
បន្ទាប់មក ចូរផ្ញើខ្សែ និងនឹមទាំងនោះទៅអោយស្ដេចស្រុកអេដុម ស្ដេចស្រុកម៉ូអាប់ ស្ដេចស្រុកអាំម៉ូន ស្ដេចក្រុងទីរ៉ុស និងស្ដេចក្រុងស៊ីដូន តាមរយៈពួករាជទូត ដែលមកគាល់សេដេគាជាស្ដេចស្រុកយូដានៅក្រុងយេរូសាឡឹម។
4
ចូរផ្ដាំអ្នកទាំងនោះអោយទៅប្រាប់ស្ដេចរបស់ខ្លួនថា: ព្រះអម្ចាស់ នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ចូរទៅប្រាប់ស្ដេចរបស់អ្នករាល់គ្នាថា
5
យើងបានបង្កើតផែនដី ព្រមទាំងមនុស្ស និងសត្វដែលរស់នៅលើផែនដី ដោយមហិទ្ធិឫទ្ធិ និងបារមីរបស់យើង។ យើងប្រគល់ផែនដីនេះទៅអោយនរណាក៏បាន ស្រេចតែចិត្តយើង។
6
ឥឡូវនេះ យើងប្រគល់ស្រុកទាំងនេះ ទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបំរើរបស់យើង។ សូម្បីតែសត្វព្រៃទាំងឡាយ ក៏យើងដាក់អោយនៅក្រោមអំណាចនេប៊ូក្នេសាដែរ។
7
ប្រជាជាតិទាំងអស់នឹងនាំគ្នាបំរើនេប៊ូក្នេសា ព្រមទាំងកូន និងចៅរបស់គេ រហូតដល់ពេលកំណត់ ដែលស្រុករបស់នេប៊ូក្នេសាត្រូវប្រជាជាតិជាច្រើន និងស្ដេចដ៏ខ្លាំងពូកែយកធ្វើជាចំណុះ។
8
ប្រសិនបើមានប្រជាជាតិណាមួយមិនព្រមបំរើនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន គឺប្រសិនបើគេមិនព្រមស្ថិតនៅក្រោមនឹមស្ដេចស្រុកបាប៊ីឡូនទេនោះ យើងនឹងដាក់ទោសប្រជាជាតិនោះ អោយស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ រហូតទាល់តែយើងប្រហារពួកគេអោយវិនាសសូន្យ ក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
9
រីឯអ្នករាល់គ្នាវិញ ពេលព្យាការី គ្រូទាយ គ្រូកាត់សប្ដិ គ្រូហោរ និងគ្រូធ្មប់របស់អ្នករាល់គ្នាប្រាប់ថា “កុំចុះចូលនឹងស្ដេចនេប៊ូក្នេសា!” នោះមិនត្រូវស្ដាប់ពាក្យរបស់គេឡើយ
10
ដ្បិតពួកគេទាយកុហក ធ្វើអោយអ្នករាល់គ្នាចាកចេញឆ្ងាយពីទឹកដីរបស់ខ្លួន គឺអោយយើងកំចាត់កំចាយអ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវវិនាស។
11
ផ្ទុយទៅវិញ បើប្រជាជាតិណាសុខចិត្តនៅក្រោមនឹម និងបំរើស្ដេចស្រុកបាប៊ីឡូន យើងនឹងអោយប្រជាជាតិនោះបានសេចក្ដីសុខនៅក្នុងស្រុក ព្រមទាំងធ្វើស្រែចំការ និងរស់នៅលើទឹកដីរបស់ខ្លួន» - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
12
ខ្ញុំក៏បាននាំពាក្យទាំងនេះ ទៅទូលព្រះបាទសេដេគា ជាស្ដេចស្រុកយូដាដូចតទៅ: សូមព្រះករុណា និងប្រជាជនដាក់ខ្លួននៅក្រោមនឹមស្ដេចស្រុកបាប៊ីឡូន សូមបំរើស្ដេច និងប្រជារាស្ត្រនោះទៅ ទើបព្រះករុណា និងប្រជាជនយូដាបានរួចជីវិត។
13
មិនគួរអោយព្រះករុណា និងប្រជាជនត្រូវបាត់បង់ជីវិតដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ ដូច ព្រះអម្ចាស់ មានព្រះបន្ទូលទុក អំពីប្រជាជាតិដែលពុំព្រមបំរើស្ដេចស្រុកបាប៊ីឡូននោះឡើយ។
14
សូមកុំស្ដាប់ពាក្យរបស់ពួកព្យាការីដែលពោលថា “អ្នករាល់គ្នានឹងមិនបំរើស្ដេចស្រុកបាប៊ីឡូនទេ” ដ្បិតពាក្យដែលគេថ្លែងនោះមិនពិតឡើយ។
15
ព្រះអម្ចាស់ មានព្រះបន្ទូលថា: យើងពុំបានចាត់អ្នកទាំងនោះអោយមកទេ ពួកគេបានយកឈ្មោះយើងមកប្រើ ដើម្បីថ្លែងពាក្យកុហក ធ្វើអោយយើងកំចាត់កំចាយអ្នករាល់គ្នា ហើយអ្នករាល់គ្នា ព្រមទាំងពួកព្យាការី ដែលថ្លែងពាក្យក្លែងក្លាយប្រាប់អ្នករាល់គ្នាមុខជាត្រូវវិនាសពុំខាន។
16
ខ្ញុំបានប្រាប់ក្រុមបូជាចារ្យ និងប្រជាជនទាំងមូលដូចតទៅ: ព្រះអម្ចាស់ មានព្រះបន្ទូលថា ព្យាការីរបស់អ្នករាល់គ្នាបានប្រកាសថា “សម្ភារៈសំរាប់ប្រើប្រាស់ក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ នឹងត្រូវគេនាំយកពីស្រុកបាប៊ីឡូនមកវិញក្នុងពេលឆាប់ៗ!” កុំស្ដាប់ពាក្យគេអោយសោះ ដ្បិតសេចក្ដីដែលគេថ្លែងនោះមិនពិតទេ។
17
កុំស្ដាប់ព្យាការីទាំងនោះឡើយ ចូរនាំគ្នាបំរើស្ដេចស្រុកបាប៊ីឡូនវិញ ទើបអ្នករាល់គ្នាបានរួចជីវិត។ កុំបណ្ដោយអោយក្រុងនេះវិនាសឡើយ។
18
ប្រសិនបើអ្នកទាំងនោះពិតជាព្យាការី ហើយប្រសិនបើ ព្រះអម្ចាស់ ពិតជាមានព្រះបន្ទូលតាមរយៈពួកគេមែន ចូរអោយពួកគេទូលអង្វរ ព្រះអម្ចាស់ នៃពិភពទាំងមូល សូមអោយសម្ភារៈដែលនៅសេសសល់ក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ ក្នុងដំណាក់របស់ស្ដេចស្រុកយូដា និងក្នុងក្រុងយេរូសាឡឹម បានគង់វង្ស គឺកុំអោយគេដឹកយកទៅក្រុងបាប៊ីឡូនឡើយ។
19
ព្រះអម្ចាស់ នៃពិភពទាំងមូលមានព្រះបន្ទូលអំពីសសរអាងធំ និងដែកកំណល់ ព្រមទាំងរបស់ឯទៀតៗដែលនៅសេសសល់ក្នុងក្រុងនេះ
20
គឺរបស់ដែលព្រះចៅនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូនពុំបានយកទៅជាមួយ នៅពេលស្ដេចចាប់ព្រះបាទយេកូនាស បុត្ររបស់ព្រះបាទយេហូយ៉ាគីមជាស្ដេចស្រុកយូដា ព្រមទាំងអ្នកធំនៅក្រុងយេរូសាឡឹម និងនៅស្រុកយូដាយកពីក្រុងយេរូសាឡឹម ទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។
21
ព្រះអម្ចាស់ នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលស្ដីអំពីសម្ភារៈដែលនៅសល់ក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ និងរបស់នៅក្នុងដំណាក់ស្ដេច ព្រមទាំងរបស់នៅក្នុងក្រុងយេរូសាឡឹមថា:
22
គេនឹងដឹកជញ្ជូនរបស់ទាំងនោះទៅស្រុកបាប៊ីឡូន រួចទុកនៅទីនោះ រហូតដល់ថ្ងៃដែលយើងនឹងមក ហើយនាំយកទៅទុកនៅកន្លែងដើមវិញ -នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 28 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52